ឆ្នាំ២០១៦៖ Brexit ធ្វើឲ្យទ្វីបអឺរ៉ុបមានការផ្លាស់ប្តូរ

(VOVworld)-ការដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា  Brexit
នោះជាព្រឹត្តិការណ៍មួយធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល។ Brexit មិន
 ត្រឹមតែនាំមកនូវការផ្លាស់ប្តូរខ្លាំងក្នុងជីវភាពនយោបាយរបស់ប្រទេសអង់គ្លេសក៏
ដូចជាបន្សល់ទុកនូវផលវិបាកយូរអង្វែងសម្រាប់ប្រទេសនេះប៉ុណ្ណោះទេ ថែមទាំង
ជះឥទ្ធិ ពលយ៉ាងខ្លាំងក្លាទៅលើទ្វីបអឺរ៉ុបទាំងមូលក្នុងឆ្នាំ២០១៦ទៀតផង។

ឆ្នាំ២០១៦៖ Brexit ធ្វើឲ្យទ្វីបអឺរ៉ុបមានការផ្លាស់ប្តូរ - ảnh 1
ឆ្នាំ២០១៦៖ Brexit ធ្វើឲ្យទ្វីបអឺរ៉ុបមានការផ្លាស់ប្តូរ


        យោងតាមលទ្ធផលនៃការបោះប្រជាមតិនាថ្ងៃទី២៣មិថុនាឆ្នាំ២០១៦ស្តីពី​
ការ ដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit) សរឲ្យឃើញមានសម្លេង
ចំនួន ៥២%ដែលគាំទ្រការចាកចេញពី EU បើប្រៀបនឹងសម្លេង ៤៨%ដែលមានមតិ
 បញ្ច្រាស់។ មុននោះ សម្បីតែថ្នាក់ដឹកនាំភាគីគាំទ្រ Brexit ក៏មិននឹកស្មានទៅនឹង
សេណារីយ៉ូថាភាគីរបស់ខ្លួននឹងទទួលបានជ័យជម្នះដែរ។

        ផលប៉ះពាល់អសកម្មស្រាលជាងការព្យាករណ៍

        នយោបាយរបស់អង់គ្លេសមានការផ្លាស់ប្តូរថ្មីច្រើនបន្ទាប់ពីកើតមានឡើងព្រឹត្តិ
 ការណ៍ Brexit។ សម្ពាធផ្ទៃក្នុងគឺធំធេងណាស់សម្រាប់គណៈបក្សទាំងអស់ ទាំងឆាក
 នយោបាយនិងសាធារណមតិផ្ទៃក្នុងរបស់អង់គ្លេសផ្ទាល់។​ចំពោះគណៈបក្សអភិរក្ស 
 បន្ទាប់ពីការលាលែងពីដំណែងរបស់លោក David Cameronនោះ លោកស្រី Theresa
May ឡើងកាន់អំណាចដឹកនាំនិងក្លាយទៅជានាយករដ្ឋមន្ត្រីអង់គ្លេស ដោយប្រកាន់
ខ្ជាប់ខ្លួននូវភារកិច្ចសំខាន់គឺដំណើរការសកម្មភាពដើម្បីអង់គ្លេសចាកចេញពី EU។
ក្នុងពេលជាមួយគ្នានោះ គណៈបក្សការងារ ជាគណៈបក្សប្រឆំាងធំបំផុតរបស់ អង់
គ្លេសក៏ស្ថិតក្នុងភាពចម្រូងចម្រាស់ក្រោយBrexitផងដែរ។ ពោលគឺ សមាជិកភាព
ក្នុងគណៈបក្សនេះធ្វើការលាលែងពីដំណែងក្នុងពេលដំណាល់ៗគ្នា។ ប្រការនេះធ្វើ
ឲ្យសាមគ្គី ភាពក្នុងគណៈបក្សនេះត្រូវប្រេះឆាដែរ។

        “ចំណុចភ្លឺ” ក្នុងផ្ទាំងគំនូរប្រទេសអង់គ្លេសក្នុងឆ្នាំ២០១៦គឺខឿនសេដ្ឋកិច្ច។
 បន្ទាប់ពីកើតមានឡើងព្រឹត្តិការណ៍Brexit មានការព្យាករណ៍ជាច្រើនថា សេដ្ឋកិច្ច
របស់អង់គ្លេសនឹងធ្លាក់ចុះប៉ុន្តែការពិតជាក់ស្តែងសរឲ្យឃើញថា សេដ្ឋកិច្ចរបស់ប្រ
 ទេសនេះមានសញ្ញាវិជ្ជមានជាច្រើនដោយសារកម្លាំងប្រើប្រាស់និងការកែលំអខ្លាំង
 អំពីផលិតកម្មឧស្សហកម្មនិងការវិនិយោគធ្វើអាជីវកម្ម។​តាមតួរលេខមួយចំនួនថា
 រយៈពេល៦ខែក្រោយBrexitនោះ ការធ្វើផលិតកម្មនិងសេវាកម្មរបស់អង់គ្លេសនៅ
 មានស្ថិរភាព ចំណូលលក់រាយខ្ពស់ជាងការគ្រោងទុក ទីផ្សារការងារមានការងើប
ឡើងវិញ ហើយអត្រាអ្នកគ្មានការងារធ្វើទាបបំផុតក្នុងរយៈពេល១១ឆ្នាំកន្លងមក។

        អឺរ៉ុបពោរពេញទៅដោយឧបសគ្គ

        ការដែលអ្នកបោះឆ្នោតអង់គ្លេសសម្រេចចិត្តចាកចេញពី EU បណ្តាលឲ្យអឺរ៉ុប
 ជួបប្រទះនឹងឧបសគ្គជាច្រើន។Brexit កើតមានឡើង មិនត្រឹមតែធ្វើឲ្យសម្ព័ន្ធមិត្ត
នេះ បាត់បង់កម្លាំងពលំប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យថ្នាក់ដឹកនាំរបស់ EU  ត្រូវប្រ
ឈមមុខ នឹងការលំបាកសាកល្បងជាច្រើនដែរ។ ការពិតជាក់ស្តែងសរឲ្យឃើញថា
ការដែល អង់គ្លេសចាកចេញពីអឺរ៉ុបនោះក៏បានធ្វើឲ្យ EU ត្រូវបែកបាកខណៈដែល
សមាជិក ភាពរបស់ EU មានមតិខ្វែងគ្នា។ ពោលគឺ ស្វីសសម្រេចដកពាក្យសុំចូល
រួម EU ហើយប្រទេសមួយចំនួនដូចជាអ៊ីតាលីនិងហូឡង់មានគោលគំនិតអនុវត្ត
ការបោះ ប្រជាមតិដូចអង់គ្លេសដែរ។

        ឧបសគ្គកំពុងនៅចំពោះមុខ

        ឆ្នាំ២០១៧ អង់គ្លេសនឹងឈានចូលដំណើការកិច្ចចរចារជាផ្លូវការជាមួយ EU
ស្តីពីការដកចេញពីសម្ព័ន្ធភាពនេះ។ ប៉ុន្តែ ការលំបាកដែលអង់គ្លេសត្រូវប្រឈមមុខ
 គឺប្រទេសនេះត្រូវសម្រេចថា តើពួកគេចង់រក្សាឬលុបចោលមាត្រាច្បាប់ណារបស់
 EU? ហើយរាល់ការផ្លាស់ប្តូរថ្មីគឺត្រូវអាស្រ័យលើការអនុម័យរបស់រដ្ឋសភា។

        ចំពោះអឺរ៉ុបវិញ គ្រោះអាសន្នសេដ្ឋកិច្ចកក់ស្ទះនៅអង់គ្លេសនឹងជះឥទ្ធិពលទៅ
 លើប្រភពនាំចេញរបស់ប្រទេសមួយចំនួនដូចជា អៀកឡង់ ហូឡង់ ប៊ែកហ្ស៊ីកនិង
 ប្រទេសសាយព្រឺស។ និយាយរួមគឺផលវិបាកសេដ្ឋកិច្ចដោយសារ Brexit  ចំពោះ
 EU ទោះបីជាចំពោះមុខមិនសូវធំធេងកដោយ  ប៉ុន្តែជាទូទៅ ការដែលអង់គ្លេសចាក
​ចេញពី “ដំបូលរួម” នេះនឹងជាចំណុចខ្សោយរារាំងដំណើរការស្តាឡើងវិញខឿន
សេដ្ឋ​កិច្ចក្នុងតំបន់។​លើសពីនេះទៅទៀត ការបែកបាក់នយោបាយក្នុង EU អំពី
បញ្ហា Brexit នឹងកើនឡើងខណៈដែលដំណើរការនេះត្រូវប្រព្រឹត្តទៅហាក់ដូចជាចំ
ជាមួយ នឹងការបោះឆ្នោតសំខាន់ៗនៅប្រទេសជាច្រើនផងដែរ។

        ផលប៉ះពាល់របស់ Brexit ក្រោយរយៈពេល៦ខែកើតមានឡើងការបោះប្រជា
 មតិសម្រាប់អង់គ្លេសនិង EU មិនដូចគ្នាក៏ដោយ ប៉ុន្តែការចាកចេញរបស់អង់គ្លេស
ក៏ធ្វើឲ្យភាគីទាំងពីររងការខូចខាតផងដែរ។ ឥទ្ធិពលនៃព្រឹត្តិការណ៍នេះនឹងអូស
បន្លាយក្នុងប៉ុន្មានឆ្នាំខាងមុខជាមិនខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ