ឆ្លៀតយកឱកាសសេដ្ឋកិច្ចដើម្បីកំណើនចីរភាព

(VOVworld)-ក្នុងក្របខ័ណ្ឌកិច្ចប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៣ ដែលពិភាក្សាអំពីរបាយការណ៍របស់រដ្ឋាភិបាលវៀតណាមស្តីអំពី ស្ថានភាព
សេដ្ឋកិច្ចសង្គមឆ្នាំ២០១៣និងរយៈពេល៤ខែដើមឆ្នាំ២០១៤ បណ្តាសមាជិកសភា
បានចាត់ទុកថា សេដ្ឋកិច្ចវៀតណាមកំពុងមានសញ្ញាងើបឡើងវិញជាច្បាស់
លាស់។ ប៉ុន្តែ វៀតណាមត្រូវឆកយកឱកាសល្អសន្ទុះងើបឡើងវិញនេះ ដើម្បី
ខឿនសេដ្ឋកិច្ចគេចផុតពីភាណយឺតយ៉ាវនេះ។

        បញ្ចប់ឆ្នាំ២០១៣ គោលដៅទាំងអស់ដែលរដ្ឋសភាបានដាក់ចេញមានការ កើនឡើងបើប្រៀបទៅនឹងការគ្រោងទុក។ ហើយក្នុងរយៈពេល៤ខែដើមឆ្នាំ
២០១៤ បណ្តាវិស័យឧស្សាហកម្ម កសិកម្ម និងសេវ៉ាកម្មសុទ្ធតែទទួលបាន
សញ្ជាវិជ្ជមាន។ អតិផលណត្រូវបានទប់ស្កាត់ ល្បឿនសេដ្ឋកិច្ចនៅបានរក្សា។

        ទន្ទឹមនឹងនោះក៏បានបង្កប់ហានិភ័យនិងការលំបាក់ថ្មីជាច្រើនដូចជា ខឿន
សេដ្ឋកិច្ច មានកំណើនប៉ុន្តែពុំទាន់បង្កើតបានជំហានលោតផ្លោះឡើយ។ ទោះបី
ជា វៀតណាម បានចាប់ផ្តើមអនុវត្តន៍ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើង
វិញក្នុងបណ្តាអង្គភាពអាជីវកម្មរដ្ឋនិងលើវិស័យធនាគាក្តី ប៉ុន្តែការដោះស្រាយ
ភាពជំពាក់ជំពិននៅ មានការយឺតយ៉ាវ។

ឆ្លៀតយកឱកាសសេដ្ឋកិច្ចដើម្បីកំណើនចីរភាព - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣

        ផ្លាស់ប្តូររូបសណ្ឋានកំណើនយ៉ាងខ្លាំងក្លា

        ទទួលស្គាល់រាល់លទ្ធផលសកម្មរបស់ខឿនសេដ្ឋកិច្ច ប៉ុន្តែសមាជិកសភា
ជាច្រើន រូបបានចាត់ទុកថា រូបសណ្ឋានកំណើនមិនទាន់មានការផ្លាស់ប្តូរខ្លាំងក្លា
នៅឡើយ។ តាមរបាយការណ៍របស់រដ្ឋាភិបាលវៀតណាម ក្នុងរយៈ៤ខែ ដើម
ឆ្នាំ២០១៤ វៀតណាមនាំចេញហួសកម្រិតជាង១,៧ពាន់លានដុល្លារអាមេរិក
ក្នុងនោះ ចំនួន១,១ពាន់លានដុល្លារអាមេរិកជារបស់អង្គភាពអាជីវកម្ម FDI ។
លោកស្រី Nguyen Thi Nghia សមាជិការសភាមណ្ឌល Hai Phong លើកមតិថា៖

        “រដ្ឋាភិបាល គួរជមម្រុញខ្លាំងការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន ព្រមទាំង
ដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម និងប្រើយន្តការគោលនយោ
បាយដែលបានចេញផ្សាយប្រកបដោយប្រសិទ្ធិភាព។”

        ក្នុងពេលនោះ លោក​Tran Du Lichសមាជិកសភាមណ្ឌលទីក្រុងហូជីមិញ
 បានចាត់ទុកថា៖
     “ក្នុងរយៈពេលមធ្យម និងអង្វែងកាល យើងត្រូវមានការរៀបចំរចនាសម្ព័ន្ធ
ខឿនសេដ្ឋកិច្ចឡើងវិញ។ យើងត្រូវរួចផុតពីការចំណុះទៅលើវត្ថុធាតុដើមឲ្យ
បានឆាប់រហ័ស។ ខ្ញុំស្នើថា៖ត្រូវមានគោលនយោបាយអភិវឌ្ឍន៍ឧសកស្សា
ហកម្មឧបត្ថម្ភ ដើម្បីជួយអង្គភាពអាំជីវកម្មរួចផុតពីការចំណុះទៅលើវត្ថុធាតុ
ដើម។​”

        បង្កលក្ខណៈសំរាប់អង្គភាពអាជីវកម្មខ្ចីបានទុនឥណទាន

       ដំណាង Mai Xuan Hung អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភា
 បានចាត់ទុកថា៖លេចធ្លោបំផុតនាបច្ចុប្បន្ន គឺការកែទម្រងអង្គភាពអាជីវកម្ម ជាពិសេសគឺកែទម្រងអង្គភាពអាជីវកម្មរដ្ឋផង និងបង្កលក្ខណៈងាយស្រួលជាង
ទៀតដើម្បីអង្គភាពអាជីវកម្មឯកជនអភិវឌ្ឍន៍។តាមលោក Tran Hoang Ngan
សមាជិកសភាមណ្ឌលទីក្រុងហូជីមិញថា៖ ត្រូវជំនះពុះពារលើការដែលនៅ
សេសសល់នានា ក្នុងនោះមានស្ថានភាព អង្គភាពអាជីវកម្មផ្អាក់សកម្មភាព
ធនក្ស័យ រំសាយ បានកើនឡើងជាប្រចាំឆ្នាំ។ អង្គភាពអាជីវកម្មកំពុងជួបការ
លំបាក​លើច្រើនវិស័យដូចជា៖ ចំណាយផលិតកម្មនៅតែកើនឡើងក្នុងពេល
ដែលកម្លាំងទិញ មិនកើន។ ទន្ទឹមនឹងនោះ បែបបទរដ្ឋបាលនៅស្មុគស្មាញ។
លោក Tran Du Lich សមាជិកសភា មណ្ឌលទីក្រុងហូជីមិញស្នើថា៖

        “បញ្ហាធំបំផុតរបស់ខឿនសេដ្ឋកិច្ចវៀតណាមនាសព្វថ្ងៃ គឺធ្វើយ៉ាងមេច
ត្រូវ ជម្រះឲ្យបានតម្រូវការទូទៅ។ ដើម្បីសម្រេចបានប្រការនេះ យើងត្រូវបែង
ចែក បណ្តាអង្គភាពអាជីវកម្ម។ ខ្ញុំស្នើថា ត្រូវប្រមូលផ្តុំ ទៅលើបណ្តាអង្គភាព
អាជីវកម្មដែល កំពុងមានលទ្ធភាពងើបឡើងវិញ អាចខ្ចីទុនឥណ្ណទាន។

        សេដ្ឋកិច្ចវៀតណាម កំពុងបោះជំហានរក្សាបានសន្ទះកំណើនឡើងវិញ
នេះជាសញ្ញាគួឲ្យ សម្បាយរីករាយ។ ប្រសិនបើ វៀតណាមពង្រីកល្អលទ្ធផល
ដំបូងនេះ នឹងបង្ក លក្ខណៈងាយស្រួលក្នុងការសម្រេចរាល់គោលដៅអភិវឌ្ឍន៍
សម្រាប់ឆ្នាំ ២០១៤ និងបណ្តាឆ្នាំជាបន្ត៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ