ជឿជាក់លើមាគ៌ាដែលបានជ្រើសរើស
(VOVWORLD) - ក្នុងសៀវភៅ “ទ្រឹស្តីនិងការអនុវត្តជាក់ស្តែងមួយចំនួនអំពីសង្គមនិយម និងមាគ៌ាទៅកាន់សង្គមនិយមនៅវៀតណាម” ដែលនឹងត្រូវបានផ្សព្វផ្សាយក្នុងប៉ុន្មានថ្ងៃខាងមុខនៅវៀតណាម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានលើកឡើង តម្រង់ទិស និងស្នើនូវបញ្ហាថ្មីជាច្រើនអំពីមាគ៌ាបដិវត្តន៍ ដែលបក្ស លោកប្រធានហូជីមិញ និងប្រជាជនវៀតណាមបានជ្រើសរើសក្នុងដំណាក់កាលថ្មី។
សៀវភៅ “ទ្រឹស្តីនិងការអនុវត្តជាក់ស្តែងមួយចំនួនអំពីសង្គមនិយមនិងមាគ៌ាទៅកាន់សង្គមនិយមនៅវៀតណាម” របស់អគ្គលេខាបក្ស លោក Nguyen Phu Trong (រូបថត៖ VOV) |
នៅក្នុងអត្ថបទដំបូងដែលមានចំណងជើងត្រូវបានដាក់ឈ្មោះសៀវភៅ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកសំណួរពិបាកៗ និងថ្មីៗជាច្រើន ដែលផ្តើមចេញពីការពិតជាក់ស្តែង ហើយបន្ទាប់មកបានផ្តោតទៅលើការពន្យល់ប្រកបដោយភាពជឿជាក់និងស៊ីសង្វាក់គ្នានិងមានតក្កវិជ្ជា។ ដោយមានការពិចារណកម្មយ៉ាងស៊ីជម្រៅ ខ្លឹមសារនៃអត្ថបទរបស់លោកអគ្គលេខាបក្សបានធ្វើការឆ្លើយសំណួរធំៗជាបណ្តើរៗ ដែលកំពុងត្រូវបានបក្សកុម្មុយនិស្តវៀតណាមសិក្សាស្រាវជ្រាវ និងបំភ្លឺទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងដូចជា៖ តើសង្គមនិយមជាអ្វី? ហេតុអ្វីបានជាវៀតណាមជ្រើសរើសមាគ៌ាសង្គមនិយម? តើធ្វើយ៉ាងម៉េចនិងធ្វើដោយរបៀបណាខ្លះ ដើម្បីកសាងបានសង្គមនិយមនៅវៀតណាមជាបណ្តើរៗ?។ ក្នុងនោះលោកអគ្គលេខាបក្សបានសង្ខេបថា៖ «សង្គមនិយមដែលប្រជាជនវៀតណាមខិតខំកសាង គឺជាសង្គមដែលប្រជាជនអ្នកមាន ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌; ដោយប្រជាជនធ្វើជាម្ចាស់; មានសេដ្ឋកិច្ចអភិវឌ្ឍន៍ខ្ពស់ ដោយផ្អែកលើកម្លាំងផលិតកម្មទំនើប និងទំនាក់ទំនងផលិតកម្មរីកចម្រើនសមស្រប; មានវប្បធម៌ជឿនលឿន ដែលបង្កប់ដោយអត្តសញ្ញាណជាតិ; មនុស្សមានជីវភាពធូរធារ មានសេរីភាពនិងសប្បាយរីករាយ មានលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍន៍យ៉ាងទូលំទូលាយ; ក្រុមជនជាតិនៅក្នុងសហគមន៍វៀតណាមមានភាពស្មើគ្នា សាមគ្គី គោរព និងជួយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍជាមួយគ្នា។ មាននីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន ដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម; មានទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជាមួយបណ្តាប្រទេសជុំវិញពិភពលោក”។
អញ្ជើញឆ្លើយសំណួរបន្តបន្ទាប់ អគ្គលេខាបក្សមានប្រសាសន៍ថា ទាំងនេះគឺជាបញ្ហាមូលដ្ឋាន ប៉ុន្តែទាមទាទ្រឹស្តី ត្រូវតែមានយុទ្ធនាការ “ឆ្ពោះទៅមុខ” ភ្លាមៗ ត្រូវតែបូកសរុបពីការអនុវត្តជាក់ស្តែង ដើម្បីយល់ឱ្យបានហ្មត់ចត់ ស្របតាមច្បាប់ បង្កើតការពិត ហើយបន្ទាប់មក ត្រឡប់ទៅដឹកនាំ បំភ្លឺការពិត។ ជាមួយនឹងវិធីសាស្ត្រអភិក្រមនេះ អត្ថបទរបស់លោកអគ្គលេខាបក្សបានដោះស្រាយបញ្ហាទ្រឹស្តីនីមួយៗ ក្នុងគ្រប់វិស័យនៃកិច្ចការផ្លាស់ប្តូរប្រទេសជាតិ។ តាមនោះទើបអាចមើលឃើញ និងដឹងជាជំហានៗនូវលក្ខណៈធម្មជាតិ និងជាពិសេសឧត្តមភាពនៃរបបសង្គមនិយមនៅវៀតណាម ដែលពិតជាសម្រាប់ការអភិវឌ្ឍដ៏ទូលំទូលាយរបស់ប្រជាជន ដើម្បីសុខុមាលភាពប្រជាជន សេចក្តីសុខនិងសេចក្តីចម្រើន ដើម្បីសន្តិភាពរបស់មនុស្សជាតិ ដើម្បីវឌ្ឍនភាព និងការអភិវឌ្ឍ។
ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang ថ្លែងមតិក្នុងពិធីបង្ហាញមុខសៀវភៅរបស់អគ្គលេខាបក្ស (រូបថត៖ VOV) |
ជាមួយនឹងសារៈសំខាន់ទាំងទ្រឹស្តីនិងការអនុវត្ត សៀវភៅនេះជួយឱ្យមិត្តអ្នកអានមើលឃើញយ៉ាងច្បាស់ថា មាគ៌ាដែលប្រជាជនវៀតណាមនិងប្រជាជាតិវៀតណាមកំពុងដើរនោះ គឺជាមាគ៌ាដ៏ត្រឹមត្រូវ ទោះបីជានៅមានការលំបាក និងបញ្ហាប្រឈមជាច្រើននៅខាងមុខក៏ដោយ ប៉ុន្តែក្រោមការដឹកនាំរបស់កុម្មុយនិស្តវៀតណាមនឹងទទួលបានជោគជ័យជាក់ជាពុំខាន។
អត្ថបទរបស់អគ្គលេខាបក្សលោក Nguyen Phu Trong បានពាំនាំសារអំពីជំនឿជាក់លើសង្គមនិយមនិងមាគ៌ានៃសង្គមនិយមនៅវៀតណាមទៅកាន់មិត្តអ្នកអាន និងប្រជាជន។ នៅពេលខិតជិតអត្ថបទនីមួយៗ អ្នកអាននឹងកាន់តែជឿជាក់លើឧត្តមភាពនៃរបបសង្គមនិយម - សង្គមពិតសម្រាប់មនុស្ស; ការអភិវឌ្ឍសេដ្ឋកិច្ចតែងតែដើរទន្ទឹមគ្នាជាមួយនឹងវឌ្ឍនភាពនិងយុត្តិធម៌សង្គម។ សង្គមនៃក្តីមេត្តា សាមគ្គីភាព ជួយគ្នាទៅវិញទៅមក ឆ្ពោះទៅរកតម្លៃរីកចម្រើន និងមនុស្សធម៌។ ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ស្របតាមធម្មជាតិ ដើម្បីធានាបាននូវបរិយាកាសរស់នៅប្រកបដោយសុដុមរមនាសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត; ប្រព័ន្ធនយោបាយដែលអំណាចពិតប្រាកដជារបស់ប្រជាជន ដោយប្រជាជន និងបម្រើប្រជាជន។ ខ្លឹមសារដែលបានលោកអគ្គលេខាបក្សលើកឡើងក្នុងសៀវភៅនេះ គឺជាបញ្ហាទ្រឹស្តីទូទៅ ក៏ដូចជាការត្រិះរិះពិចារណារបស់បក្សទាំងមូលក្នុងដំណើរការផ្លាស់ប្តូរប្រទេសជាតិ បង្ហាញពីបញ្ហាស្នូលនិងជាមូលដ្ឋាននៃបដិវត្តន៍វៀតណាមក្នុងដំណើរឆ្ពោះទៅមុខ៕