ជំនឿជឿជាក់ទៅលើការចរចារសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន

ជំនឿជឿជាក់ទៅលើការចរចារសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន - ảnh 1
ជំនឿជឿជាក់ទៅលើការចរចារសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន (vov.vn)



        VOV-ក្រោយពីបញ្ចប់ការចរចារជាមួយវត្តមានរបស់ប្រធានគណៈប្រតិភូ​
ចរចារ​ទាំងពីរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍អ៊ីស្រាអែលលោកស្រី Tzipi Livni និងអ្នក
ចរចារ​ប៉ាឡេស្ទីនលោក Saeb Erakat រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John
Kerry បានប្រកាស​ថា ការ​ចរចារ​ទទួល​បាន​លទ្ធផលសកម្មក្នុងបរិយាកាសស្មោះ
ត្រង់និងស្ថាបនា។​ ភាគី​ទាំងពីរបានឯកភាពចរចារ​អំពីគ្រប់បញ្ហាដែលទាក់ទិន
ដល់កិច្ចព្រមព្រៀងសន្តិភាពនិង​បញ្ហាសារវន្តផ្សេងៗ។ ជាក់ស្ដែង​គឺ ការចរចារជា
ផ្លូវការនឹងត្រូវបានបើកក្នុងរយៈពេល២សប្ដាហ៍ខាងមុខ​និងភាគីទាំងពីរកំណត់
ពេល៩ខែដើម្បីចរចារឲ្យបានកិច្ច​ព្រមព្រៀងសន្តិភាព។

        ទោះបីជាជំនួបគ្នាក្នុងរយៈពេល២ថ្ងៃជាជំហានចាប់ផ្ដើមអំពីផែនការមួយ​
សំរាប់​បណ្ដាវង់ចរចារដ៏ទូលាយជាងជាបន្តក្តី ​ប៉ុន្តែតាមអ្នកវិភាគថា​មានសញ្ញា​
ជា​ច្រើន​ដើម្បី​មានសុទិដ្ឋិនិយមអំពីការវិវឌ្ឍន៍សន្តិភាពនៅដំបន់។ មុនបង្អស់ នៅ
មុនវង់​ចរចារ ទាំង​អ៊ីស្រាអែល​និងប៉ាឡេស្ទីនសុទ្ធតែមានការបោះជំហានក្នុង
សុឆ័ន្ទះបង្ហាញ​បំណងត្រៀម​ជា​ស្រេចស្វែងរកឱកាសសន្តិភាព។ ​អ្នក​ប្រមុខ
រដ្ឋាភិបាល​អ៊ីស្រាអែលលោក Benjamin Netanyahu ចាត់ទុកថា ការតភ្ជាប់​ឡើង​វិញ
​ការចរចារជាមួយ​ប៉ាឡេស្ទីនជាផលប្រយោជន៍ស្លាប់រស់របស់អ៊ីស្រាអែល រដ្ឋ​
អំណាច​ Tel Aviv ក៏បាន​យល់​ព្រមដោះលែងទណ្ឌិតប៉ាឡេស្ទីនចំនួន១​រយ​នាក់។ អ៊ីស្រាអែលក៏ឲ្យដឹងដែរថា​នឹង​មិនផ្ដល់លិខិតអនុញ្ញាតសាងសង់ទីប្រជុំ​ជន​ហ្សីប
នៅ​ដែនដីត្រើយខាងលិច​របស់​ជនប៉ាឡេស្ទីនទៀតទេ។ ប្តូរទៅនឹង ភាគី​
ប៉ាឡេស្ទីននឹង​មិនដេញតាមសកម្មភាព​ការទូត​​ប្រឆាំងនឹងអ៊ីស្រាអែលនៅ
អង្គការអន្តរជាតិណាមួយទៀតឡើយ។ ប៉ាឡេស្ទីនក៏​បន្ថយ​សំណូមពរលក្ខណៈ
អំពីការបញ្ឈប់សាង​សង់​ទីប្រជុំជនក៏ដូចជាការដែល​អ៊ីស្រាអែលត្រូវយល់ព្រម
បណ្ដាខ្សែបន្ទាត់ព្រំដែនមុនឆ្នាំ​១៩៦៧​។     សញ្ញាទី២ដើម្បីសាធារណៈមតិមានសុទិ្ធនិយមគឺមិនដូចគ្នានឹងឆ្នាំ ២០១០ ជាពេលវេលាដែលការចរចាចុងក្រោយរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនទទួល
បរាជ័យ កិច្ចចចារលើកនេះមានដំណាក់កាលវែងសម្រាប់ភាគីចរចារនីមួយៗ។
រយៈពេល ៣​ឆ្នាំមុន បណ្តាកិច្ចចរចារបានបញ្ជប់យ៉ាងលឿនបំផុត។ ប៉ុន្តែឥឡូវ
នេះ ភាគីនានា បានសន្យាចំណាយរយៈពេល៩ខែសម្រាប់ការចរចារ និងគ្រប់
ពេលវេលាសម្រាប់ ការខំប្រឹងប្រែងឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាពមួយ។
ជាចុងក្រោយមិន​អាចមិនអះអាងពីតួនាទីជាអ្នកអាជ្ញាកណ្តាលរបស់អាមេរិក
ឡើយ។ បណ្តាកិច្ចចរចារ​រវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីនមានការខកខានជា
ច្រើនលើក​ហើយក៏បានចាប់ផ្តើម ឡើងវិញជាច្រើនសារក្នុងបណ្តាទស្សវត្តកន្លង
ទៅ។ ដោយហេតុនេះ វង់ចរចារថ្មីនេះ ដោយមានលទ្ធផលសកម្មបាននាំមកនូវ
ក្តីសង្ឃឹមសន្តិភាពនៅមជ្ឈឹមបូព៌ានេះ។

         ដោយមានការជះឥទ្ធិពលយ៉ាងខ្លាំងក្នុងតំបន់ ពិសេសជាមួយសម្ព័នមិត្ត
​អ៊ីស្រាអែល មានមូលហេតុជាច្រើនដើម្បីជឿជាក់ថា រដ្ឋអំណាចរបស់ប្រធានាធិបតី
Barack Obama នឹងមានការខំប្រឹងប្រែងជាច្រើនជាងទៀតដើម្បីរក្សាស្ថិរភាពនៅ
តំបន់ដីផ្សាភ្ជាប់ជាមួយផលប្រយោជន៍របស់អាមេរិកដែលក្នុងនោះ សន្តិភាពរវាង
អ៊ីស្រាអែលនិងប៉ាឡេស្ទីនជាបញ្ហាចំាបាច់។

        ប៉ុន្តែសាធារណមតិក៏បានចាត់ទុកថា ការផ្លាស់ប្តូរប្រវត្តិសាស្រ្តនេះមិនទាន់
ជា ទីមកដល់ចុងក្រោយដើម្បីមានសន្តិភាព និងភាគីនានាត្រូវខំប្រឹងប្រែងថែម
ទៀត។ នៅមានការសាកល្បងជាច្រើនកំពុងរងចាំនាពេលខាងមុខ។ ទោះបីយ៉ាង
ណាក្តី សាថារណៈមតិនៅតែសង្ឃឹមទៅលើជោគជ័យនៃដំណើរសន្តិភាពដែល
ទើបនឹង បានផ្សារភា្ជប់ឡើងវិញក្រោមការធ្វើជាអាជ្ជាកណ្តាលរបស់អាមេរិក។
ក្នុងរយៈ ពេលជាច្រើនឆ្នាំធ្លាក់ក្នុងភាពងងឹត ឱកាសសម្រាប់ខឿនសន្តិភាពជា
ស្ថាពរនៅ មជ្ឈឹមបូពាពោពេញដោយកាំរស្មីសង្ឃឹម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ