ជំនួបសន្ទនាដើម្បីកសាងទំនុកទុកចិត្តនិងតម្លាភាព

(VOVworld)-ជំនួបសន្ទនា Shangri-La ២០១៥ ជាវេទិការសន្តិសុខមានសារៈ សំខាន់
ចំបងក្នុងតំបន់ដែលទើបនឹងបានបញ្ចប់នៅសឹង្ហបុរីបន្ទា់ប់ពីរយៈពេល៣ថ្ងៃ ធ្វើការ។
ជំនួបសន្ទនា Shangri-La ២០១៥នេះ បាននាំចេញសាររួមជាតំណាងឲ្យប្រទេសនានា
ដែលចូលរួមវេទិការនេះគឺកសាងការជឿទុកចិត្តនិងតម្លាភាពជាលក្ខខណ្ឌសម្រេច
កំណត់សម្រាប់ការរក្សាបរិយាកាស សន្តិភាព ស្ថិរភាព សម្រាប់កិច្ចសហប្រតិបត្តិ
ការនិងការអភិវឌ្ឍន៍ ក្នុងកាលៈទេសៈដែលសន្តិសុខក្នុងតំបន់កាន់តែមានភាពតាន
តឹងឡើង។

ជំនួបសន្ទនាដើម្បីកសាងទំនុកទុកចិត្តនិងតម្លាភាព - ảnh 1
នាយករដ្ឋមន្ត្រីសឹង្ហបុរីលោកLee Hsien Loong ថ្លែងសន្ទរកថាបើក
ជំនួប Shangri-La 2015 (រូបថតៈ CNA)

        ជំនួបសន្ទនា Shangri-La បានចាប់បដិសន្ធិកាលពី១៤ឆ្នាំមុននេះ ហើយ រហូត
មកដល់សព្វថ្ងៃ ជំនួបសន្ទនា Shangri-La បានក្លាយទៅជាវេទិការសន្តិ សុខមាន
សារៈសំខាន់ពិសេសក្នុងតំបន់។ ទ្វីបអាស៊ី កំពុងក្លាយទៅជាតំបន់ អភិវឌ្ឍន៍យ៉ាង
ឆាប់រហ័សបំផុតលើសកលលោក ទាំងអំពីពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងការពារជាតិ។ រួមជាមួយគ្នានោះ តំបន់នេះ កំពុងប្រឈមមុខនឹងរាល់ការ សាកល្បងសន្តិសុខ
មិនតិចតូចឡើយ  ក្នុងនោះមានជំលោះអធិបតេយ្យភាពលើ សមុទ្រខាងកើត
រវាងចិនជាមួយប្រទេសមួយចំនួនក្នុងតំបន់។ ជាពិសេស នាពេលថ្មីៗនេះ សកម្ម
ភាពកសាងកោះសិប្បនិម្មិតលើតំបន់មានជំលោះរបស់ ចិននាំឲ្យសហគមន៏
អន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង។ ដោយហេតុនេះ ជំនួបសន្ទនា Shangri-La លើកនេះទាក់ទាញការចូលរួមរបស់តំណាងជិត ៥០០ នាក់មកពីប្រទេសនិង
អង្គការអន្តរជាតិចំនួន៣៨។ មិនត្រឹមតែប៉ុណ្ណោះ ជំនួប សន្ទនា Shangri-La ២០១៥
នេះបានទាក់ទាញការយកចិត្តទុកដាក់របស់តំណាង មកពីគ្រប់ទិសទីលើពិភព
លោកទៀតផង។

        សម្លេងស្រុះចិត្តគំនិតអំពីបញ្ហាសមុទ្រខាងកើត

        ក្នុងបណ្តាបទថ្លែងមតិជាផ្លូវការឬក្នុងបណ្តាជំនួបនៅខាងក្រៅ តំណាង
​ប្រទេសនានា សុទ្ធតែព្រមព្រៀងគ្នាថា ដើម្បីកិច្ចសហប្រតិបត្តិការទទួលបាន
ជោគជ័យ គឺត្រូវផ្អែកទៅលើចំណុចសំខាន់ៗចំនួន៤នោះគឺ ការជឿទុកចិត្ត
តម្លាភាព រចនាសម្ព័ន្ធសន្តិសុខ និងមានផលប្រយោជន៍រួម។ រដ្ឋមន្ត្រីការពារជាតិ
​អាមេរិកលោក A.Carter បានអះអាងថា ត្រូវដោះស្រាយជំលោះលើសមុទ្រខាង កើតដោយវិធីការទូត ក្នុងនោះអាស៊ានដើរតួនាទីជាក្បាលម៉ាស៊ីន។ រួមជាមួយ
ទស្សនៈនោះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani បានព្រមានថា ការកសាងកោះសប្បនិមិត្តលើសមុទ្រខាងកើតអាចរុញច្រាន តំបន់ធ្លាក់ចូលក្នុង
ភាព ចលាចល ព្រមទាំងដាស់តឿនប្រទេសនានារួមទាំងចិនផងមានការទទួល
ខុសត្រូវ។ ក្នុងពេលជាមួយ គ្នានោះ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក
Hishammuddin Hussein  បាន ជម្រុញភាគីនានាគោរពច្បាប់ក្នុងការដោះស្រាយ
ជំលោះដែនដី។

ជំនួបសន្ទនាដើម្បីកសាងទំនុកទុកចិត្តនិងតម្លាភាព - ảnh 2
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក A.Carter(រូបថតៈAP )

        ក្នុងសន្ទរកថាបើកជំនួប Shangri-La នាយករដ្ឋមន្ត្រីសឹង្ហបរីលោក Ly Sieng
Long បានលើកច្បាស់ជាថ្មីម្តងទៀតនូវរាល់ការយកចិត្តទុកដាក់រួម​ ព្រមទាំង សំណូមពរចិននិងប្រទេសអាស៊ាន​ឈានទៅការចុះហត្ថលេខាលើក្រមប្រតិបត្តិ
តំបន់ លើសមុទ្រខាងកើត​(COC) យ៉ាងឆាប់បំផុត ។

        នៅក្នុងជំនួបលើកនេះ ចំពោះរាល់ការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ  អនុរដ្ឋមន្ត្រីការពារជាតិចិនលោក Sun Jianguo បានអះអាងថា ប៉េកាំងនឹងមាន ការទទួលខុសត្រូវដោយឈរលើគោលការណ៍របស់ធម្មនុញ្ញអ.ស.ប។

       វៀតណាមរួមចំណែកយ៉ាងសកម្មនៅជំនួបសន្ទនា Shangri-La

        ចូលរួម ជំនួបសន្ទនា Shangri-La ក្នុងតួនាទីជាប្រទេសមានផលប្រយោជន៍ អធិបតេយ្យភាពទាក់ទិនលើសមុទ្រខាងកើត ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួការពារប្រទេសវៀតណាមបានដឹកនាំគណៈប្រតិភូវៀតណាម
ជួបប្រាស្រ័យ និងសន្ទនាជាមួយតំណាងប្រទេសទាក់ទិនដល់បញ្ហាមួយ ចំនួន ក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ ដោយហេតុ​នេះ មតិជាច្រើននៅវេទិការ
នេះបាននាំចេញដំណោះស្រាយតាមនិន្នាការរួមគឺស្វែងរករបៀបប្រព្រឹត្តិ សំដៅ ធានាឲ្យគ្មានការរំលោភច្បាប់អន្តរជាតិ។ និន្នាការរួមរបស់ពិភពលោកនិងតំបន់ ក៏ដូចជាទស្សនរបស់វៀតណាម គឺដោះស្រាយជំលោះដោយសន្តិវិធី ដោយឈរ លើមូលដ្ឋានច្បាប់អន្តរជាតិ និងគោរពគ្នាទៅវិញទៅមក។

        តាមរយៈវេទិការ Shangri-La លើកទី១៤នេះ វៀតណាមក៏ដូចជាសមាជិក ដទៃនៃសហគមន៍អន្តរជាតិ សុទ្ធតែមានការចែករំលែកការទទួលខុសត្រូវ ក្នុង
ការ រួមចំណែកចូលក្នុងការរក្សាសមុទ្រខាងកើតឲ្យក្លាយទៅជាតំបន់សមុទ្រ១
សន្តិ ភាព សេរីភាពនិងសម្បូរុងរឿង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ