ជំនឿសាសនានិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ
VAN THIENG -  
(VOV) /  
(VOV)_ក្នុងបណ្ដាថ្ងៃដើមខែកញ្ញាឆ្នាំ ២០១៣នេះ សាធារណះមតិបានអរិចិត្តយ៉ាង
ខ្លាំងក្លាចំពោះការដែលគ្រឹសសាសនិកមួយចំនួននៅឃុំ Nghi Phuong ស្រុក Nghi Loc
ខេត្ត Nghe An ( ភាគកណ្ដាលវៀតណាម) ប្រមូលផ្តុំ រារាំងសកម្មភាពរបស់ស្ថាប័នរដ្ឋា
បាលនានា នៅក្នុងតំបន់ និងប្រើអំពើហឹង្សារ ចាប់ឃុំឃាំងកម្មាភិបាល…។ល។ រឿង ហេតុនេះត្រូវបាននិងកំពុងស្ថាប័នមានសមត្ថកិច្ចធ្វើស៊ើបអង្កេត ដោះស្រាយតាមច្បាប់។ ប៉ុន្តែ បើក្រឡេកមើលឡើងវិញសកម្មភាពហួសហេតុនេះរបស់គ្រឹស្តសាសនិក មួយ ចំនួន បានសរអោយឃើញថា÷សកម្មភាពនេះបានបង្កការបំផ្លិចបំផ្លាញទៅដល់ចំណង សាមគ្គីភាពក្នុងសហគមន៍ ភាពម៊ឺងមាត់របស់ច្បាប់ និងធ្វើអោយអ្នកកាន់សាសនានានាព្រួយបារម្មណ៍ដែរ។
|
សាសនិកមួយចំនួននៅឃុំ Nghi Phuong ស្រុក Nghi Loc ខេត្ត Nghe An ប្រមូលផ្តុំ រារាំងសកម្មភាពរបស់ស្ថាប័នរដ្ឋាបាលនានានៅក្នុងតំបន់ (VOV) |
ទោះបីជាសាសនាព្រះពុទ្ធ សាសនាកាតូលិក សាសនាអ៊ីស្លាម…។ល។ សាសនា
ក៏ត្រូវបានគោរពដែរ។ ទោះបីជា អ្នកកាន់សាសនាណាក៏ដោយ ប៉ុន្តែគោលដៅរបស់ សាសនិកទាំងឡាយគឺបានរស់នៅប្រកបដោយសេចក្ដីសុខចំរើន។ បណ្ដាពាក្យ ប្រៀនប្រដៅរបស់ព្រះកាតូលិក ព្រះពុទ្ធសុទ្ធតែមានគោលបំណងថា÷មនុស្សរស់
នៅមិនត្រូវប្រព្រឹត្តិអំពើអាក្រក់ មិនត្រូវញុះញង់អោយមនុស្សធ្វើអំពើអាក្រក់ …។ល។
|
រស់នៅល្អខាងផ្លូវលោកខាងផ្លូវធម៌ |
គ្មានអ្នកណាអាចតាងនាមអោយសាសនា ដើម្បីបង្កភាពញុះញង់ ធ្វើខុសទៅនឹង
ប្រការ ជាធម្មតាបានទេ។ ពីព្រោះ សាសនិកក៏គឺជាប្រជាពលរដ្ឋ។ ហើយជាពល រដ្ឋគឺត្រូវគោរពច្បាប់ រស់នៅតាមច្បាប់។ មិនមែន សេចក្ដីសម្រេចចិត្តណា ក៏ទទួលបាន ការគាំទ្រភ្លាមពីប្រជាជនទេ។ ដូច្នេះ រដ្ឋវៀតណាមបានលៃទុកយន្តការជាច្រើន ដើម្បី
ពល រដ្ឋអាចបញ្ជេញមតិ គោលបំណងរបស់ខ្លួន។ ប្រសិនបើនរណាមិនយល់ព្រមចំពោះ
សេចក្ដីសម្រេចចិត្តក្នុងការផ្តន្ទារទោស ចាប់ឃុំខ្លួនចំពោះមុខសញ្ញាចំនួន២នាក់គឺ Ngo
Van Khoi និង Nguyen Van Hai ដោយសារបានប្រើអំពើហឹង្សារ និងបង្កអស្ថិរភាពសណ្ដាប់ ធ្នាក់សាធារណះ គឺត្រូវបញ្ជេញមតិតាមនីតិវិធី ការកំណត់របស់ច្បាប់។ មុខសញ្ញាទាំងពីរ នេះមានទោសឬមិនមានទោស ក៏ត្រូវរងចាំការសម្រេចចិត្តរបស់តុលាកាដែរ។ ការដែល
បង្ខំ លោក ប្រធានគណះកម្មាធិការប្រជាជនឃុំ Nghi Phuong សរសេរលិខិតសន្យាមាន
ខ្លឹមសារគឺ÷ស្នើនគរបាលខេត្តដោះលែងមនុស្ស ជាការទាមទារ១គ្មានសំហេតុសំផល។
ពីព្រោះថា ការដោះលែងមនុស្សជាសមត្ថកិច្ចរបស់ស្ថាប័នការពារច្បាប់ មិនមែនជាការ
ងាររបស់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ទេ។
មិនត្រឹមតែបញ្ញាវ័ន្ត ថែមទាំងជននៅក្នុងព្រឹត្តការនោះ ពេលដែលមើលឡើងវិញរូប
ភាពកត់ ទុកអ្វីដែលខ្លួនបានធ្វើលើទំព័រកាសែតឬទូរទស្សន៌គឺពិតជាមានការភ្ញាក់រលឹក។ ស្រ្តីម្នាក់គប់ដុំថ្ម ឡើងសម្លេងជេរប្រមាថ មិនអើពើដល់អ្វីៗ ប្រហែលជាគេក៏ កំពុងគិតអំពី
អនាគត របស់ខ្លួន ហេតុអីយើងគិតខ្លីម្លេះ និង ងាយស្រួលបាក់ ចិត្តម្លេះ? តើការងារខ្លួនធ្វើ
បាន ត្រឹមត្រូវនឹងសាសនាដែលយើងកាន់ ឬទេ?
“រស់នៅល្អខាងផ្លូវលោកខាងផ្លូវធម៌” បន្តព្រះធម៌របស់បណ្តាសាសនា ច្បាប់ វៀត ណាមពោពេញទៅដោយចរិតលក្ខណៈមនុស្សធម៌ ពេលដែលលើកកំពស់ការស្រឡាញ់ រវាងមនុស្សនិងមនុស្ស ដើម្បីកសាងសង្គមល្អ១។
ជំលោះទាំងឡាយសុទ្ធតែអាចដុះស្រាយបាន រាល់កំហុសឆ្គងនឹងមានលើកលែង។ ដោយសាប្រជាជាតិវៀតណាមមានប្រពៃណីមនុស្សធម៌ គឺ “វាយជនរត់ទៅ តែមិនវាយជន ត្រឡប់មកវិញទេ”។ កម្លាំងខ្លាំងគ្មានព្រំដែនរបស់ប្រជាជាតិវៀតណាមគឺស្មារតីសាមគ្គី។ ប៉ុន្តែសាមគី្គមិនមានន័យថា ឃុបឃិត និងកាន់ជើងរាល់អំពើខុសឆ្គង់ឡើយ។
ជីវភាពរស់នៅជាក់ស្តែងសរឲ្យឃើញថា ទន្ទឹមនឹងជំនឿសាសនា ជំនឿទៅលើច្បាប់ ក៏ជាកាតព្វកិច្ចរបស់ពលរដ្ឋនីមួយៗដែរ៕
VAN THIENG
-VOV