ជប៉ុន - វៀតណាមពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយថែមទៀត
(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី វៀតណាម Nguyen Xuan Phuc និងភរិយានោះ លោក នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide និង ភរិយាបានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមជាផ្លូវការចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែតុលា។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងភរិយា និងនាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide និងភរិយា (រូបថតៈ VGP / Quang Hieu ) |
នាថ្ងៃទី ១៩ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តិទៅព្រឹត្តិការណ៍ដ៏សំខាន់ៗជាច្រើនដូចជា៖ កិច្ចពិភាក្សាការងាររវាងនាយករដ្ឋមន្ត្រីទាំងពីររូប ជំនួបសំដែងការគួរសមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងជំនួបសវនាការជាមួយ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។ លើលពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រីទាំងពីររូបក៏បានធ្វើការផ្លាស់ប្តូរឯកសារសហប្រតិបត្តិការផងដែរ។ ដំណើរទស្សនកិច្ចនេះ បានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្សដ៏ទូលំទូលាយ វៀតណាម-ជប៉ុនផងដែរ។
វៀតណាមគឺជាចំណុចស្នូលក្នុងគោលនយោបាយសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន
អំពីសេដ្ឋកិច្ច នាបច្ចុប្បន្ន ជប៉ុនគឺជាប្រទេសផ្ដល់ជំនួយ ODA ដ៏ច្រើនបំផុត វិនិយោគិនធំទី ២ ដៃគូពាណិជ្ជកម្មធំទី ៤ របស់វៀតណាម។ នារយៈពេលខាងមុខ រដ្ឋាភិបាលជប៉ុននឹងពង្រឹងបណ្ដាកម្មវិធីលើកទឹកចិត្តសហគ្រាស ដើម្បីពង្រីកការវិនិយោគ កសាងខ្សែសង្វាក់ផ្គត់ផ្គង់នៅអាស៊ីអាគ្នេយ៍ ដែលក្នុងនោះវៀតណាមគឺជាប្រទេសស្នូល ដែលរួមមានទាំងយន្តការ និងជំនួយឧបត្ថម្ភធន ក្នុងការសាងសង់រោងចក្រ ទិញឧបករណ៍ សំដៅធ្វើពិពិធកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់នៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។
ទន្ទឹមនឹងយថាទស្សន៍កំណើនទុនវិនិយោគផ្ទាល់ពីបរទេសនោះ នាបច្ចុប្បន្នជប៉ុនគឺជាទីផ្សារនាំចូលធំទី ៣ របស់វៀតណាម។ យោងតាមតួរលេខពីអគ្គនាយកដ្ឋានគយបាឲ្យដឹងថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២០ ទោះបីកើតមានជំងឺកូវីដ ១៩ ក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម និងជប៉ុននៅតែកើន ២,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ លោក Ta Duc Minh ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅជប៉ុនបានវាយតម្លៃថា៖ “ទីផ្សារជប៉ុនគឺជាទីផ្សារនាំចេញដ៏មានសក្តានុពលសម្រាប់ទំនិញវៀតណាម។ ទីផ្សារទាំងពីរនេះមានលក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមក។ ដូច្នេះ ទំនិញនាំចេញរបស់វៀតណាមនឹងមានឱកាសដ៏ធំធេង ហើយតម្រូវការប្រើប្រាស់ទំនិញបរទេស ជាពិសេសគឺទំនិញវៀតណាមនឹងកើនឡើងព្រោះថានៅពេលដែលអតិថិជនមានជំនឿជាក់ហើយពួកគេនឹងប្រើប្រាស់ទំនិញរបស់ប្រទេសនេះផងដែរ”។
មហោស្រពផ្កាសាគូរាជប៉ុននៅទីក្រុងហាណូយ |
ជំរុញទំនាក់ទំនងមិត្តភាពយ៉ាងស្អិតរមួត
ក្រៅពីការពង្រឹងការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរនោះ ការពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចាប់ពីវប្បធម៌សង្គម រហូតដល់សកម្មភាពជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសេសទាំងពីរផងដែរ។ បណ្ដាព្រឹត្តិការណ៍វប្បធម៌ដូចជាមហោស្រពផ្កាសាគូរាជប៉ុននៅទីក្រុងហាណូយ មហោស្រពជប៉ុន - វៀតណាមនៅទីក្រុងហូជីមិញ ការប្រឡង់ស្វែងយល់អំពីវប្បធម៌ជប៉ុន ឬការតាំងពិព័រណ៍ឧទ្ទេសនាមអំពីវប្បធម៌ប្រពៃណីរបស់ជប៉ុន បាន និងកំពុងជំរុញថែមទៀតទំនាក់ទំនងមិត្តភាពយ៉ាងស្អិតរមួតរវាងប្រជាជននៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅតែមានសក្កានុពលជាច្រើននាពេលខាងមុខ។ លោក Nguyen Phu Binh អនុប្រធានសមាគមន៍មិត្តភាពវៀតណាម - ជប៉ុន និងជាអតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនបានវាយតម្លៃខ្ពស់ចំពោះការដែលបណ្ដាថ្នាក់ដឹកនាំជប៉ុនសុទ្ធតែបានជ្រើស រើសវៀតណាណាមជាប្រទេសដើមបំដូបមកបំពេញទស្សនកិច្ចក្នុងអាណត្តិរបស់ខ្លួន បានសរឲ្យឃើញថា ថ្នាក់ដឹកនាំជប៉ុនតែងតែគោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម។ លោកបានអះអាងថា៖ “ក្នុងរយៈពេលកន្លងទៅ ទោះបីមានបញ្ហាប្រឈមទាំងផ្ទៃក្នុងជប៉ុន និងក្នុង ស្ថានភាពសេដ្ឋកិច្ចពិភពលោកមានការវិវឌ្ឍក៏ដោយ ប៉ន្តែគោលនយោបាយរបស់ជប៉ុនចំពោះវៀតណាមនៅតែមិនផ្លាស់ប្តូរ ។ ខ្ញុំគិតថាស្ថេរភាពនេះបានផ្អែកលើមូលដ្ឋានគ្រឹះនៃផលប្រយោជន៍រវាងប្រទេសទាំងពីរ គឺសមស្របនឹងគ្នាហើយប្រជាជន នឹងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមានជំនឿទុកចិត្តគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅផងដែរ”។
ក្នុងបរិបទដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម - ជប៉ុនបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ខ្លាំងក្លា និងជាក់ស្ដែងលើគ្រប់វិស័យនោះ ដំណើរទស្សនកិច្ចនៅវៀតណាមជាផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Suga Yoshihide និងភរិយា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែតុលាបានសរឲ្យឃើញនូវជំនឿទុកចិត្តនយោបាយកាន់តែត្រូវបានពង្រឹងរវាងប្រទេសទាំងពីរផងដែរ៕