(VOVworld)-អស់រយៈពេល១ឆ្នាំ ចាប់តាំងពីពេលសហគមន៍សេដ្ឋកិច្ចអាស៊ាន
(AEC) បានចាប់បដិសន្ធិមក លក្ខណៈងាយស្រួលបំផុតដោយសហគមន៍នេះនាំ
មកសម្រាប់ វៀតណាម នោះគឺបង្កើតឡើងបរិយាកាសស្ថិរភាព ជាពិសេសបង្កើត
បានតំបន់សេដ្ឋ កិច្ច ពាណិជ្ជកម្មរួមនិងមូលដ្ឋានផលិតកម្មរួម។ ឆ្នាំដំបូងរបស់
AEC បានកន្លងផុតទៅ ដោយទទួលបានសញ្ញាវិជ្ជមានជាច្រើន ហើយ AEC នៅ
បន្តជាកម្លាំងចលករដើម្បី វៀតណាមអនុវត្តការផ្លាស់ប្តូរថ្មី សមស្រប និងឈាន
ដល់ធ្វើសមាហរណកម្មកាន់តែ ស៊ីជម្រៅទៅក្នុង AEC សម្រាប់ដំណាក់កាលថ្មី។
|
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការដើម្បីសហគមន៍សេដ្ឋកិច្ចអាស៊ានអភិវឌ្ឍន៍ |
AEC បានចាប់បដិសន្ធិនាចុងខែធ្នូឆ្នាំ២០១៥។ AEC បានបើកចេញឱកាស
ទាក់ទងផ្ទាល់និងបើកទូលាយទីផ្សារក្នុងប្លុកអាស៊ានដោយមានចំនួនប្រជាជន
៦២៥លាននាក់ហើយ GDP ជារៀងរាល់ឆ្នាំទទួលបានជិត៣ពាន់ពាន់លានដុល្លារ
អាមេរិក។ក្នុងរយៈពេល១ឆ្នាំកន្លងទៅ AEC បានគូសសញ្ញានូវកិច្ចសហប្រតិបត្តិ
ការ វិជ្ជមានជាច្រើនរវាងអាស៊ានជាមួយដៃគូនានាក្នុងប្លុកនិងតំបន់ដទៃលើពិភព
លោក។ចំពោះវៀតណាមវិញ AEC បានគូសសញ្ញានូវការធ្វើសមាហរណកម្មក្នុង
តំបន់ រួមចំណែកក្នុងការអនុវត្តគោលដៅផ្លាស់ប្តូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចនិង
ធ្វើឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ។
AEC បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍
ក្នុងចំណោមសសរទ្រូងចំនួន៣នោះ AEC ត្រូវបានចាត់ទុកថាដើរតួនាទី
សំខាន់បំផុត។ ការវិវឌ្ឍន៍របស់ AEC ជាបុព្វបទសម្រាប់ជម្រុញការអភិវឌ្ឍន៍សសរ
ទ្រូងនៅសល់ចំនួន២។ គោលដៅរបស់ AEC គឺកសាងទីផ្សារនិងមូលដ្ឋានផលិត
កម្មឯកភាព តំបន់សេដ្ឋកិច្ចមានការប្រកួតប្រជែងមួយ តំបន់អភិវឌ្ឍន៍ស្មើគ្នាមួយ
និងចូលរួមការធ្វើសមាហរណកម្មជាមួយខឿនសេដ្ឋកិច្ចសកលលោក។ អស់រយៈ
ពេល១ឆ្នាំដែល AEC បានបង្កើតមក ប្រទេសអាស៊ាននានាបានជម្រុញយ៉ាងឆាប់ៗ
នូវដំណើរការកាត់បន្ថយពន្ធ កែទម្រង់បែបបទគយនិងវិធានការមួយចំនួនសម្រាប់
បង្កលក្ខណៈងាយស្រួលឲ្យវិស័យពាណិជ្ជកម្មផ្សេងៗទៀត។ អនុរដ្ឋមន្ត្រីក្រសួង
ការបទេសវៀតណាម លោក Le Hoai Trung បានអះអាងថា៖
“សមិទ្ធិធំបំផុតរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាននោះគឺដំណើរការអនុវត្តរាល់ផែន
ការដែលបានដាក់ចេញលើវិស័យសេដ្ឋកិច្ចដូចជាបន្តជម្រុញការចរចារលើកិច្ចព្រម
ព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEF) រវាងបណ្តាប្រទេសអាស៊ី
-ប៉ាស៊ីហ្វិកជាមួយអាស៊ានអំពីតំបន់ពាណិជ្ជកម្មសេរី អនុវត្តគោលនយោបាយតភ្ជាប់
ក្នុងអាស៊ាននិងរវាងអាស៊ានជាមួយសហគមន៍ដទៃទៀត”។
ដើម្បីទទួលបានគោលដៅកសាងតំបន់សេដ្ឋកិច្ចមានការប្រកួតប្រជែងមួយ
នាពេលកន្លងទៅ AEC បានឆ្ពោះទៅសកម្មភាពស្នូលចំនួន៤នោះគឺ គោលនយោ
បាយប្រកួតប្រជែង ការពារអតិថិជន ការពារកម្មសិទ្ធិបញ្ញានិងអភិវឌ្ឍន៍ហេដ្ឋារចនា
សម្ព័ន្ធ។ ទន្ទឹមជាមួយគ្នានោះ អាស៊ានក៏បានឯកភាពជម្រុញការចរចារលើបណ្តា
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយ
ជាពិសេសចូលរួមយ៉ាងខ្លាំងក្លាទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលសំដៅធ្វើ សមាហ
រណកម្មទៅក្នុងខឿនសេដ្ឋកិច្ចសកល។
AEC នាំមកឱកាសដ៏ធំសម្រាប់វៀតណាម
ការរីកធំធាត់របស់សម្ព័ន្ធសមាគមតាមរយៈការបង្កើត AEC នោះគឺនាំមកនូវ
ផល ប្រយោជន៍ជាក់ស្តែងសម្រាប់តំបន់ទាំងមូលក្នុងនោះមានវៀតណាម។ AEC
បាន បង្កលក្ខណៈឲ្យវៀតណាមមានឱកាសទាក់ទងផ្ទាល់ជាមួយទីផ្សារធំធេង
ជាង។ ហើយក៏តាមរយៈ AEC នោះនឹងបង្កើនការទាក់ទាញសម្រាប់បរិយាកាស
ធ្វើអាជីវ កម្មរបស់វៀតណាម។ សាស្រាចារ្យរង បណ្ឌិត Trinh Thi Thu Huong អនុ
ប្រធាន ដេប៉ាឌឺម៉ង់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ នៃមហាវិទ្យាល័យពាណិជ្ជ
កម្មក្រៅ ប្រទេសបានចាត់ទុកថា៖
“ឱកាសសម្រាប់អង្គភាពអាជីវកម្មវៀតណាមគឺឃើញច្បាស់លាស់ហើយ។
ទីផ្សារនេះគឺជាទីផ្សារមានចំនួនប្រជាជនជាង៦០០លាននាក់ដែលឈរលំដាប់ទី៣
លើពីភពលោក។ហើយទីផ្សារនេះនៅក្បែរយើង ពោលគឺ ចម្ងាយភូមិសាស្រ្តរវាង
វៀតណាមជាមួយប្រទេសក្នុងតំបន់មិនសូវឆ្ងាយដូចជារវាងវៀតណាមជាមួយ EU
អាមេរិកឬជប៉ុនទេ។ ដូច្នេះ អង្គភាពអាជីវកម្មនានាត្រូវឃើញច្បាស់នូវផលប្រយោជ
ន៍នៅក្បែខ្លួនដែរ”។
ខ្នះខ្នែងធ្វើសមាហរណកម្មលើគ្រប់ជ្រុងជ្រោយក្នុងអាស៊ាន
អាចអះអាងបានថា AEC ជាសសរទ្រូងមួយក្នុងអាស៊ានបានចាប់បដិសន្ធិ
ហើយ ដំណើការសកម្មភាពនោះ បាននាំកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពក្នុង
អាស៊ាន ឡើងកំពស់ថ្មី។ អាស៊ានកំពុងក្លាយទៅជាតំបន់សំខាន់ ទាក់ទាញការយក
ចិត្តទុកដាក់របស់ប្រទេសដៃគូក្រៅតំបន់ដែរ។ ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំ
នៅវៀត ណាម លោក Haike Manning បានសង្កត់ធ្ងន់ថា៖
“យើងខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងនូវែលហ្សេឡង់
ជាមួយអាស៊ានក្នុងនោះវៀតណាមជាសមាជិកភាពសំខាន់មួយ។ នូវែលហ្សេឡង់
និងអាស៊ានបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ប្រការនេះសម្តែងនូវការសន្យា
និងការគោរពរបស់យើងខ្ញុំចំពោះអាស៊ានក្នុងទិសដៅអភិវឌ្ឍន៍សម្បូររុងរឿង”។
AEC មួយធ្វើសមាហរណកម្មលើគ្រប់ជ្រុងជ្រោយនោះ នឹងនាំមកនូវផលប្រ
យោជន៍មិនតិចតួចសម្រាប់វៀតណាមឡើយ។ ក្នុងឆ្នាំ២០១៧ វៀតណាមបន្ត
ម្ចាស់ការដាក់ចេញសំណើរនិងគោលគំនិតរួមជាមួយអាស៊ានជម្រុញអនុវត្តផែនការ
សហគមន៍សេដ្ឋកិច្ចអាស៊ាន បង្រួញគម្លាតអភិវឌ្ឍន៍ បម្រើគោលដៅរៀបចំរចនា
សម្ព័ន្ធសេដ្ឋកិច្ចនិងធ្វើឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ៕