ជម្រុញការអនុវត្តផែនការតំបន់ បង្កើតចំណុចលោតផ្លោះថ្មីសម្រាប់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ច

(VOVWORLD) - ការអភិវឌ្ឍតំបន់គឺជាគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀត ណាមក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ ដើម្បីធ្វើអាជីវកម្មនិងពង្រីករាល់សក្តានុពល និងគុណសម្បត្តិរបស់តំបន់និងមូលដ្ឋានទូទាំងប្រទេស។ ដំណើរការបង្កើតតំបន់ និងបែងចែកតំបន់បានរួមចំណែកជំរុញយ៉ាងខ្លាំងនូវដំណើរការវិនិយោគសាធារណៈ ទាក់ទាញការវិនិយោគសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ភារកិច្ចសំខាន់មួយក្នុងចំណោមបណ្តាភារកិច្ចរបស់ក្រសួង ស្ថាប័ននិងមូលដ្ឋានក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត គឺជម្រុញការអនុវត្តផែនការថ្នាក់តំបន់ ដោយបង្កើតបានជំហាន លោះផ្លោះថ្មីក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ច រួមចំណែកសម្រេចបាននូវគោលដៅនៃផែនការមេថ្នាក់ជាតិដំណាក់កាល ២០២១-២០៣០ ជាមួយ នឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០។

សេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីផែនការមេថ្នាក់ជាតិ ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០ តម្រង់ទិសអភិវឌ្ឍន៍លំហសេដ្ឋកិច្ចសង្គម រៀបចំលំហអភិវឌ្ឍន៍របស់ប្រទេសជាតិក្លាយទៅជាតំបន់សេដ្ឋកិច្ចសង្គមចំនួន ៦។ ក្នុងនោះ មានខេត្ត ក្រុងចំនួន ៦ ចំណុះមជ្ឈឹម និងតំបន់ណាមបូខាងកើត (Dong Nam Bo) ជាតំបន់មានផ្ទៃដីតូចជាងគេទីពីរនៅក្នុងប្រទេស ប៉ុន្តែជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច នាំចេញ ប្រមូលថវិការរដ្ឋ និងដោះស្រាយការងារសម្រាប់ប្រទេសទាំងមូល។

ជម្រុញការអនុវត្តផែនការតំបន់ បង្កើតចំណុចលោតផ្លោះថ្មីសម្រាប់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ច - ảnh 1ពង្រីកគុណសម្បត្តិនៃតំបន់សេដ្ឋកិច្ចសង្គមនីមួយៗ (រូបថត៖ baochinhphu.vn)

អនុវត្តផែនការសម្រាប់តំបន់ណាមបូខាងកើត ដោយភ្ជាប់ជាមួយផែនការមេថ្នាក់ជាតិ

យោងតាមផែនការតំបន់ណាមបូខាងកើត ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីចេញផ្សាយកាលពីខែឧសភាកន្លងទៅ មូលដ្ឋាននានាក្នុងតំបន់កំពុងនៅចំពោះមុខឱកាសផ្លាស់ប្តូរគួរឲ្យចាប់អារម្មណ៍ដែរ។ ពោលគឺ ទិសដៅនៃផែនការរបស់តំបន់ណាមបូខាងកើត ដំណាក់កាល២០២១ - ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ គឺដើម្បីឆ្ពោះទៅបង្កើតចំណុចលោតផ្លោះ និងពង្រឹងការតភ្ជាប់ក្នុងតំបន់ ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនក្នុងតំបន់ស្របគ្នានិងទំនើប ដែលជាលក្ខខណ្ឌអំណោយផលសម្រាប់ការតភ្ជាប់ពាណិជ្ជកម្មក្នុងប្រទេសនិងអន្តរជាតិ។ តំបន់ណាមបូខាងកើត នឹងក្លាយជាក្បាលម៉ាស៊ីនអំពីសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ- ពាណិជ្ជកម្ម វប្បធម៌ អប់រំ វិទ្យាសាស្ត្រ - បច្ចេកវិទ្យានៃប្រទេសទាំងមូល  និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដែលជាកន្លែងប្រមូលផ្តុំស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងសាជីវកម្មសេដ្ឋកិច្ចធំៗរបស់ពិភពលោក ជាមួយនឹងទីតាំងលេចធ្លោមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានការអភិវឌ្ឍស្មើរនឹងទីក្រុងធំៗក្នុងតំបន់អាស៊ី។ ថ្លែងមតិក្នុងសន្និសីទលើកទី៤ នៃក្រុមប្រឹក្សាសម្របសម្រួលតំបន់ណាមបូខាងកើត នាថ្ងៃទី១០ ខែសីហា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាបានស្នើថា៖ “ត្រូវតែដាក់ពង្រាយផែនការឱ្យបានឆាប់រហ័សនិងជាក់ស្តែង ដោយសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងមូលដ្ឋាន ក្រសួង និងសាខាក្នុងតំបន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាលំបាក និងបើកចេញការតភ្ជាប់ក្នុងតំបន់។ ខ្ញុំស្នើឱ្យផ្តោតលើ ៣ ជំរុញ។ ទីមួយ ជំរុញការបើកចំណាយដើមទុនវិនិយោគ សាធារណៈ ដើម្បីដឹកនាំ និងទាក់ទាញធនធានវិនិយោគសម្រាប់សង្គមទាំងមូលប្រកបដោយឆាប់រហ័សនិងនិរន្តរភាព។ ទីពីរ លើកកម្ពស់ការច្នៃប្រឌិត ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបដិវត្តន៍វិទ្យាសាស្ត្រ ៤.០ ដោយផ្តោតលើវិស័យដែលកំពុងរីកចម្រើនដូចជា៖ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ ឬវិស័យដែលកំពុងអភិវឌ្ឍដូចជា៖ បន្ទះឈីប semiconductor បញ្ញាសិប្បនិមិត្ត ពពកកុំព្យូទ័រ អ៊ីដ្រូសែន ។ល។ .. ទី៣ ជម្រុញការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់និងអ្នកជំនាញឈានមុខគេ ដើម្បីបង្កើតកម្លាំងចលករថ្មី រួមចំណែកអនុវត្តរបកគំហើញយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រទាំងបី ដោយមហាសន្និបាតបក្សលើកទី១៣ បានដាក់ចេញ”។

ជម្រុញការអនុវត្តផែនការតំបន់ បង្កើតចំណុចលោតផ្លោះថ្មីសម្រាប់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ច - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដឹកនាំសន្និសីទលើកទី៤ នៃក្រុមប្រឹក្សាសម្របសម្រួលតំបន់ណាមបូខាងកើត។ រូបថត៖ VGP/Nhat Bac

ជម្រុញការតភ្ជាប់ក្នុងតំបន់ បង្កើតចំណុចលោតផ្លោះក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ច 

សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ត វៀតណាមបានសង្កត់ធ្ងន់ថា៖ រៀបចំផែនការ និងរៀបចំលំហដែនដីជាតិក្នុងលក្ខណៈសមហេតុសមផល លើកកំពស់គុណសម្បត្តិប្រចាំតំបន់នីមួយៗ និងបង្កើនការតភ្ជាប់ក្នុងតំបន់ រួមទាំងអន្តរតំបន់ ដើម្បីចូលរួមក្នុងខ្សែសង្វាក់តម្លៃសកលនិងបង្កើតលំហរអភិវឌ្ឍន៍ថ្មី។ 

ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍តំបន់ដែលបានដាក់ចេញ នាពេលថ្មីៗនេះ មូលដ្ឋាននានាក្នុងតំបន់ណាមបូខាងកើត និងតំបន់សេដ្ឋកិច្ចសង្គមចំនួន ៥ របស់ប្រទេសជាតិ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើធនធាន ដើម្បីបំពេញការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ក្នុងទិសដៅស្របគ្នានិងទំនើប។ ក្នុងនោះ ផ្តោតលើការពន្លឿនការបញ្ចប់គម្រោងថ្នាក់ជាតិសំខាន់ៗ ការដាក់គម្រោងឱ្យដំណើរការ និងប្រើប្រាស់ក្នុងពេលឆាប់ៗនេះ រួមចំណែកលើកកម្ពស់កំណើន និងបង្កើតការតភ្ជាប់រវាងតំបន់។ បច្ចុប្បន្ននេះ គម្រោងផ្លូវល្បឿនលឿនសរុបដែលកំពុងសាងសង់មានប្រមាណ ១.៧០០គីឡូម៉ែត្រ នៅទូទាំងប្រទេស ចាប់ពីគម្រោងផ្លូវល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង គម្រោងតភ្ជាប់អ័ក្សខាងកើត-ខាងលិច តភ្ជាប់តំបន់ភាគពាយ័ព្យ និងតំបន់ខ្ពង់រាប Tay Nguyen។ ក្នុងនោះប្រមាណ ១.២០០ គីឡូម៉ែត្រ រំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៥ ដែលនាំឱ្យចំនួនផ្លូវហាយវេសរុបក្នុងប្រទេសកើនដល់ជាង ៣.០០០ គីឡូម៉ែត្រ។ លើសពីនេះ ក្រសួង ស្ថាប័ននិងមូលដ្ឋានក៏កំពុងខិតខំប្រឹងប្រែងអនុវត្តគម្រោងខ្សែបណ្តាញ 500គីឡូវ៉ុល ខ្សែ ៣ ពី Quang Trach (ខេត្ត Quang Binh) ដល់ Pho Noi (ខេត្ត Hung Yen) ដោយប្តេជ្ញាចិត្តបើកសម្ពោធគម្រោងនេះក្នុងឱកាសបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី២ ខែកញ្ញា ឆ្នាំនេះ។ អញ្ជើញថ្លែងមតិបញ្ជាណែនាំនៅក្នុងកិច្ចប្រជុំលើកទី ១៣ នៃគណៈកម្មាធិការដឹកនាំគម្រោងជាតិសំខាន់ៗក្នុងវិស័យដឹកជញ្ជូន នាថ្ងៃទី ៨ ខែសីហា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំបានសង្កត់ធ្ងន់ ថា៖ “គម្រោងដែលបានអនុវត្តនិងបង្ហើយរួចជាស្រេច បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បង្កើតលំហរអភិវឌ្ឍន៍ថ្មី បង្កើតមណ្ឌលឧស្សាហកម្ម តំបន់សេវាកម្ម តំបន់ទេសចរណ៍ បង្កើនតម្លៃដីបន្ថែម កាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើនការប្រកួតប្រជែងទំនិញ ជាពិសេសការបង្កើតការងារធ្វើ និងកែលំអរជីវភាពរស់នៅសម្រាប់ប្រជាជន។ យើងត្រូវតែមានការតាំងចិត្ត ខិតខំប្រឹងប្រែងបន្ថែមទៀត និងធ្វើសកម្មភាពកាន់តែច្បាស់ នៅពេលដែលយើងមានការផ្តោតអារម្មណ៍ យើងត្រូវកំណត់ឲ្យច្បាស់លាស់ ហើយថ្នាក់ដឹកនាំនិងបញ្ជាណែនាំដោយផ្តោតអារម្មណ៍លើបញ្ហាសំខាន់ៗប៉ុណ្ណោះ”។

ផែនការ ៦ តំបន់ សម្រាប់រយៈពេល ២០២១ - ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដោយនាយករដ្ឋមន្ត្រីចេញផ្សាយ គឺជាជំហានមួយក្នុងការបង្កើតផែនការមេជាតិ ដោយបង្ហាញពីទិសដៅសំខាន់ៗ និងជាមូលដ្ឋាននៃផែនការថ្នាក់ជាតិ ស្តីពីការរៀបចំលំហរអភិវឌ្ឍន៍ ជួយត្រួសត្រាយផ្លូវ បង្កើតកម្លាំងជំរុញការអភិវឌ្ឍ សក្ដានុពលនៃការអភិវឌ្ឍ លំហរអភិវឌ្ឍន៍ថ្មីសម្រាប់ប្រទេស តំបន់ និងបង្ហាញជាក់ស្តែងនៅក្នុងលំហនៃមូលដ្ឋាននីមួយៗ។ ការអនុវត្តផែនការនេះនឹងរួមចំណែកក្នុងការលុបបំបាត់ភាពរាំងស្ទះ និងបង្កើតចំណុចលោតផ្លោះថ្មី ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ