ជម្រុញការអប់រំច្នៃប្រឌិតនិងកសាងប្រភពធនធនមនុស្សដើម្បីការអភិវឌ្ឍន៍ដោយនិរន្តរភាព

(VOVworld)-ក្នុងអំឡុងពេល២ថ្ងៃគឺថ្ងៃទី៣០និង៣១មិនា នៅទីក្រុង Hue (ភាគក
ណ្តាលវៀតណាម) បានប្រព្រឹត្តទីសន្និសីទសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM)
ស្តីពីអប់រំ ច្នៃប្រឌិតនិងកសាងប្រភពធនធានមនុស្សដើម្បីការអភិវឌ្ឍន៍ដោយនិរន្ត
រភាព ។ សន្និសីទនេះជាគំនិតច្នៃប្រឌិតរបស់វៀតណាម ជាមួយសហអ្នកឧបត្ថម្ភ
នៃប្រទេស សមាជិកចំនួន៥ រួមមាន ហ្វាំងឡង់ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុននិងកូរ៉េ
ខាងត្បូង។ កសាងប្រភពធនធានមនុស្សដើម្បីការអភិវឌ្ឍន៍ដោយនិរន្តរភាពជា
ចំណុចស្នូលនៃ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ នៅសន្និ
សីទលើកនេះ វៀត ណាមមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងពី
បណ្តាប្រទេសនៃទ្វីប ទាំងពីរ សំដៅបំរើគោលដៅធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍
ដោយនិរន្តរភាព។

ជម្រុញការអប់រំច្នៃប្រឌិតនិងកសាងប្រភពធនធនមនុស្សដើម្បីការអភិវឌ្ឍន៍ដោយនិរន្តរភាព - ảnh 1
វៀតណាមជម្រុញការអប់រំច្នៃប្រឌិតនិងកសាងប្រភពធនធនមនុស្សដើម្បីការអភិវឌ្ឍន៍
ដោយនិរន្តរភាព


        នេះជាសន្និសីទមានកម្រិតអន្តរតំបន់សំខាន់បំផុតក្នុងក្របខ័ណ្ឌ ASEM ដែល
 វៀតណាមទទួលរៀបចំក្នុងឆ្នាំ២០១៧ សំដៅអនុវត្តនូវគំនិតច្នៃប្រឌិតថ្មីរបស់នាយក
 រដ្ឋមន្ត្រីរដ្ឋាភិបាល ដែលបានអនុម័តនៅក្នុងសន្និសីទជាន់ខ្ពស់ ASEM លើកទី១១
 ហើយនេះជាគំនិតច្នៃប្រឌិតថ្មីដំបូងអំពីវិស័យអប់រំនិងអភិវឌ្ឍន៍ប្រភពធនធានមនុ
ស្សក្នុង ទសវត្សទី៣របស់ ASEM ផងដែរ។

        សន្និសីទបានប្រារព្ធឡើងក្នុងបរិបទដែលប្រទេសនានាជម្រុញការអប់រំច្នៃប្រ
ឌិតនិងអភិវឌ្ឍន៍ជំនាញនៃសតវត្សទី២១ដើម្បីកសាងប្រភពធនធានមនុស្សគុណ
ភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការថ្មីរបស់បដិវត្តន៍ឧស្សាហកម្មលើកទី៤។​ជាពិសេស
 សន្និសីទនេះបានរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុង ការដោះ
ស្រាយរាល់បញ្ហាពាក់ព័ន្ធនឹងវិស័យអប់រំ ពលកម្ម និងសំណើរស្តីពីទស្សនៈ វិស័យ
អប់រំនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្សរបស់ ASEM កម្មវិធីបណ្តាជំនាញថ្មី របស់
ASEM ឆ្ពោះទៅកំណើននិរន្តរភាពនិងគ្រប់ជ្រុងជ្រោយ រួមចំណែកប្រកប ដោយប្រ
សិទ្ធភាពទៅក្នុងការអនុវត្តរបៀបវារៈ២០៣០ដើម្បីការអភិវឌ្ឍន៍ដោយនិរន្តរភាព។

        តួនាទីរបស់អប់រំនិងប្រភពធនធានមនុស្សក្នុងសម័យឌីជីថលនិង
បច្ចេកវិទ្យាព័ត៌មាន

        ដំណើរការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាមបានប្រព្រឹត្តទៅកាន់
តែស៊ីជម្រៅនិងនាំមកនូវសមិទ្ធិធំធេងគួរឲ្យកត់សម្គាល់ជាច្រើនផងដែរ។ លើវិស័យ
អប់រំ បណ្តុះបណ្តាល ក្រៅពីជួយវៀតណាមទទួលយកបានវិទ្យាសាស្ត្របច្ចេកវិទ្យា
ថ្មីនិងជំនាញគ្រប់គ្រងជឿនលឿនលើគ្រប់វិស័យនោះ ដំណើការធ្វើសមាហរណកម្ម
បានរួមចំណែកបណ្តុះបណ្តាលឲ្យវៀតណាមប្រភពធនធានមនុស្សមានសមត្ថភាព
 ទាំងជំនាញនិងការគ្រប់គ្រង។

        ប៉ុន្តែ ដំណើរការនេះក៏ដាក់វិស័យអប់រំរបស់វៀតណាមស្ថិតក្នុងសម្ពាធធំមួយ
នោះគឺ លើកកំពស់គុណភាពបណ្តុះបណ្តាលដោយឥតឈប់ឈរ សំដៅកសាងប្រ
ភពធនធានមនុស្សមានការប្រគួតប្រជែងខ្ពស់។ ធ្វើការគូសបញ្ជាក់អំពីប្រការនេះ
លោក Tran Van Nhung ជាអតីតអនុរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀត
 ណាមនិងជាអគ្គលេខាធិការក្រុមប្រឹក្សាមុខងារសាលារៀនថ្នាក់ជាតិបានចាត់ទុក
ថា៖

        “នៅក្នុងសម័យធ្វើសមាហរណកម្មបច្ចុប្បន្ន ជំនាញសំខាន់បំផុតសម្រាប់ពល
 រដ្ឋសកលលោកគឺភាសាអង់គ្លេសនិងបច្ចេកវិទ្យាព័ត៌មាន។ នោះជាឧបករណ៍ទាំង
ពីរដែលមានសារៈសំខាន់។ ហើយបច្ចេកវិទ្យាព័ត៌មានបានជ្រៀបចូលទៅក្នុងជីវភាព
 ទាំងអស់នៃជីវិតសង្គម។ ចំពោះប្រទេសដូចវៀតណាមនេះឯង ទោះបីជាចំណូលជា
មធ្យមមិនទាន់ខ្ពស់ក៏ដោយ ប៉ុន្តែការធ្វើបច្ចុប្បន្នកម្មព័ត៌មានវិទ្យា ជាពិសេសមានក្រុម
 ហ៊ុនមួយចំនួនបានចាប់ផ្តើមអនុវត្តការស្រាវជ្រាវនិងលក់កម្មវិធីកុំព្យូទ័រលើពិភព
 លោកនោះជាប្រការគួរឲ្យកត់សម្គាល់ដែរ។ រីឯលើភាសាអង់គ្លេសវិញ ខ្ញុំចាត់ទុកថា
នេះជាការទាមទារមានចរិតលក្ខណៈយុទ្ធសាស្ត្រ”។

        ទទួលយកបានប្រការនេះ នាប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានដាក់ចេញនូវ
គោលនយោបាយពាក់ព័ន្ធនឹងការលើកកំពស់គុណភាពប្រភពធនធានមនុស្សឆ្លើយ
 តបតម្រូវការធ្វើសមាហរណកម្មអន្តរជាតិ។ លោក Le Dong Phuong នាយកមជ្ឈ
មណ្ឌលស្រាវជ្រាវអប់រំឧត្តមសិក្សានិងវិជ្ជាជីវៈនៃវិទ្យាស្ថានអប់រំវៀតណាមបានចាត់
ទុកថា៖

“រដ្ឋាភិបាលវៀតណាមបានដាក់ផ្សាយផែនការមេអភិវឌ្ឍន៍ប្រភពធនធានមនុស្ស
ទូទាំងប្រទេសក៏ដូចជានៅតំបន់នានា។​ផ្នែនការមេទាំងអស់នេះគឺឆ្ពោះទៅធ្វើ​យ៉ាង
ម៉េចដើម្បីប្រព័ន្ធអប់រំបណ្តុះបណ្តាលវៀតណាមសមស្របទៅនឹងតម្រូវការធន
ធានមនុស្សក្នុងដំណាក់កាលថ្មី។ ទន្ទឹមជាមួយគ្នានោះ ក្រសួងអប់រំនិងបណ្តុះ​
បណ្តាលក៏បានដាក់សំណើរជូនរដ្ឋាភិបាលកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំ
 ដោយឆ្ពោះទៅការលើកកំពស់គុណភាពអប់រំ ឆ្លើយតបបទដ្ឋានអន្តរជាតិ”។

        ជម្រុញកិច្ចសហប្រតបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍន៍ប្រភពធនធាន
មនុស្ស

        ទទួលរៀបចំសន្និសីទសហប្រតិបត្តិការ ASEM ស្តីពីការអប់រំច្នៃប្រឌិតនិង
កសាងប្រភពធនធានមនុស្សដើម្បីការអភិវឌ្ឍន៍ដោយនិរន្តរភាពលើកនេះ គឺវៀត
 ណាមចងផ្ញើរនូវសារមួយអំពីគោលនយោបាយម្ចាស់ការ សកម្មធ្វើសមាហរណកម្ម
អន្តរជាតិ ព្រមទាំងជ្លៀតយកការគាំទ្រនិងរួមសហការរបស់សមាជិកនានាក្នុងការ
 ជម្រុញការយកចិត្តទុកដាក់របស់វៀតណាមអំពីការផ្លាស់ប្តូរថ្មី ច្នៃប្រឌិត អប់រំនិង
អភិវឌ្ឍន៍ប្រភពធនធានមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ