ជម្លោះផ្ទុះឡើងនៅតំបន់ហ្គាស្សា
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងមក តំបន់ហ្គាស្សារងការលិចលង់ក្នុងផ្សែងភ្លើងដែលបង្កឡើង ដោយការវាយប្រហារតាមជើងអាកាសរវាងអ៊ីស្រាអែលនិងចលនាហាម៉ាស់របស់ ប៉ាឡេស្ទីន។ ជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីនដោយមានការវិវឌ្ឍន៍រឹតតែសាហាវ ឡើងៗ បានបណ្ដាលឲ្យសហ គមន៍អន្តរជាតិព្រួយបារម្ភពីការផ្ទុះសង្គ្រាមលើគ្រប់ជ្រុងជ្រោយ ហួសពីការគ្រប់គ្រង។
អគារខ្ពស់នៅតំបន់ហ្គាស្សារងការវាយប្រហាររបស់អ៊ីស្រាអែលនៅថ្ងៃទី១២ ខែឧសភា។
(រូបថត៖ Reuters) |
ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានផ្ទុះឡើង យ៉ាងខ្លាំង។ នេះជាការប៉ះទង្គិចយោធាដ៏សាហាវបំផុតរវាងភាគីទាំងពីរចាប់តាំងពី សង្គ្រាមឆ្នាំ២០១៤នៅតំបន់ហ្គាស្សាមក។
ភាពតានតឹងផ្ទុះសន្ធោសន្ធៅយ៉ាងខ្លាំង
អណ្ដោតភ្លើងដែលបង្កឡើងដោយផ្ទាល់នូវភាពតានតឹងលើកនេះ គឺហេតុការណ៍ ដែលអាជ្ញាធរអ៊ីស្រាអែលបណ្ដេញគ្រួសារប៉ាឡេស្ទីនមួយចំនួនចេញពីតំបន់ Sheikh Jarrah នៅក្រុងយេរូសាឡឹមខាងកើត ដែលជាទីលំនៅរបស់ជនជាតិប៉ាឡេស្ទីនតាំងពី យូរណាស់មកហើយ។ ខឹងសម្បារចំពោះសកម្មភាពនេះ ជនប៉ាឡេស្ទីនជាច្រើនបាន ប្រមូលផ្ដុំធ្វើបាតុកម្មនៅខាងក្រៅអគារដែលជនជាតិ ជី្វហ្វទើបតែរើចូលមករស់នៅ។ ការប៉ះទង្គិច បានផ្ទុះឡើង ហើយហាម៉ាស់ ដែលជាអង្គការប្រដាប់អាវុធរបស់ជនជាតិប៉ាឡេស្ទីននៅ តំបន់ហ្គាស្សា មិនបោះបង់ចោលឱកាសដើម្បីពង្រឹងឥទ្ធិពលនោះឡើយ។ ក្នុងសេចក្ដីប្រកាស កាលពីថ្ងៃទី១០ ខែឧសភា កម្លាំងនេះបានសន្យាគាំទ្រចំពោះប្រជាជន ប៉ាឡេស្ទីនដែល ត្រូវទន្ទ្រានរឹបអូសដី ហើយស្បថថា នឹងប្រែក្លាយទីក្រុងមួយចំនួនរបស់អ៊ីស្រាអែលទៅ ជា “ឋាននរក” រួមទាំងទីក្រុង Tel Aviv ផង។
នៅរាត្រីថ្ងៃទី៧-៨ ខែឧសភា ប៉ូលីសអ៊ីស្រាអែលបានបើកយុទ្ធនាការមួយនៅលើ “ភ្នំប្រាសាទ” នៅ ភាគខាងកើតក្រុងយេរូសាឡឹម ដើម្បីបង្ក្រាបបាតុកម្មក្នុងពិធីបួងសួង របស់ជនឥស្លាមប៉ាឡេស្ទីន។ កងកម្លាំងសន្តិសុខអ៊ីស្រាអែលបានសម្រុកចូលទីលាន នៃព្រះវិហារឥស្លាម Al-Aqsa (ដែលជាកន្លែងពិសិដ្ឋទី៣របស់ជនឥស្លាម បន្ទាប់ពី Mecca និង Madina) ហើយប្រើប្រាស់គ្រាប់បែកផ្សែងនិងកាំភ្លើងកៅស៊ូ បាញ់លើហ្វូង មនុស្សកំពុងបួងសួង រួមទាំងនារីនិងកុមារ ខណៈដែលជន ប៉ាឡេស្ទីនគប់ដុំថ្មចូល ទៅលើកម្លាំងប៉ូលីស។ តបតវិញចំពោះសកម្មភាពរបស់អ៊ីស្រាអែល រ៉ុកកែតជាង១០០០គ្រាប់ត្រូវ បានបាញ់ជាបន្តបន្ទាប់ទៅលើអ៊ីស្រាអែល ក្នុងនោះមានរដ្ឋធានី Tel Aviv និងទីក្រុង ផ្សេងៗជាច្រើន។ អ៊ីស្រាអែលក៏បានវាយប្រហារតបតវិញដោយយន្តហោះនិងកាំជ្រួច មីស៊ីល សំដៅទៅលើគោលដៅជាង៦០០នៅតំបន់ហ្គាស្សា។ ការប្រយុទ្ធនេះបានបង្ក ឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងខាងអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិដល់ភាគីទាំងពីរ។
មិនទាន់មានការធ្វើស្ថិតិគ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែតាមប្រភពព័ត៌មាននានា របស់អ៊ីស្រាអែលនិងប៉ាឡេស្ទីនឲ្យដឹងថា គិតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ មនុស្សជាង១០០០នាក់នៃភាគីទាំងពីរបានស្លាប់និងរងរបួស ក្នុងនោះអ្នកស្លាប់ជិត ១០០នាក់ ភាគច្រើនគឺជនជាតិប៉ាឡេស្ទីន រួមទាំងនារីនិងកុមារ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកោះប្រជុំជាបន្ទាន់ចំនួន៣ ដើម្បី ពិភាក្សាអំពីស្ថានភាព។ អគ្គលេខាធិការអ.ស.ប លោក Antonio Guterres និងថ្នាក់ ដឹកនាំពិភពលោកបានថ្កោលទោសយ៉ាងខ្លាំងក្លាលើការវាយប្រហារតម្រង់ទៅលើជនស៊ីវិល ព្រមទាំងអំពាវនាវឲ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីនអត់ធ្មត់ ជៀសវាងកាយវិការ បណ្ដាលឲ្យជម្លោះកាន់តែខ្លាំងឡើងនៅក្រុងយេរូសាឡឹមខាងកើតនិងតំបន់ហ្គាស្សា។ បណ្ដាប្រទេសក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិសហការគ្នាស្វែងរកដំណោះ ស្រាយគ្រប់ជ្រុងជ្រោយនិងជានិរន្តរដោយឈរលើមូលដ្ឋាននៃការរួមរស់ជាមួយគ្នា របស់រដ្ឋអ៊ីស្រាអែលនិងប៉ាឡេស្ទីនទាំងពីរ។
ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែលបាញ់បំផ្លាញ់កាំជ្រួចរ៉ុកក្កែតដែលត្រូវបានបាញ់ពីតំបន់ហ្គាស្សាសំដៅទៅលើប្រទេសនេះ។ (រូបថត៖ Reuters) |
មូលហេតុបណ្ដាលឲ្យជម្លោះអូសបន្លាយ
ហេតុផលនៃជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីនមិនមែនជារឿងថ្មីឡើយ ប៉ុន្តែ បានអូសបន្លាយក្នុងអំឡុងពេលច្រើនទសវត្ស ហើយក្រុងយេរ៉ូសាឡឹមគឺជាបញ្ហាគន្លឹះ នៃជម្លោះនេះ។ ទាំងអ៊ីស្រាអែលនិងប៉ាឡេស្ទីនសុទ្ធតែប្រកាសអះអាងក្រុង យេរូសាឡឹមជារដ្ឋធានីរបស់ខ្លួន។ ទោះជាយ៉ាងនេះក៏ដោយ ប៉ុន្តែទីក្រុងនេះកំពុងស្ថិត នៅក្នុងការគ្រប់គ្រងរបស់អ៊ីស្រាអែល។ សានភាពគតិយុត្តអន្តរជាតិនៃក្រុងយេរូសាឡឹម មិនទាន់ត្រូវបានកំណត់យ៉ាងច្បាស់លាស់ទេ។ បន្ទាប់ពីសង្គ្រាមរយៈពេល៦ថ្ងៃកាលពី ឆ្នាំ១៩៦៧ អ៊ីស្រាអែលបានទន្ទ្រានកាន់កាប់ក្រុងយេរូសាឡឹមខាងកើត (រួមមានតំបន់ កំពែងបុរាណ) ហើយប្រកាសថា ក្រុងយេរូសាឡឹមទាំងស្រុងជារដ្ឋធានីរបស់ប្រទេស នេះ ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់សហគមន៍អន្តរជាតិនាគ្រានោះ។ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានចេញសេចក្ដីសម្រេចចិត្តដែលចាត់ទុកការរួមបញ្ចូល ក្រុងយេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែលគឺមិនសមហេតុផល ហើយចាប់តាំងពី ពេលនោះមក បានបញ្ជាក់ជាច្រើនលើកច្រើនសារនូវគោលជំហរនេះ។ នៅឆ្នាំ១៩៨៨ រដ្ឋប៉ាឡេស្ទីនត្រូវបានបង្កើតឡើងហើយយកក្រុងយេរូសាឡឹមជារដ្ឋធានី។ សន្ធិសញ្ញា សន្តិភាពក្រុង Oslo ដែលបានចុះហត្ថលេខានៅឆ្នាំ១៩៩៣រវាងប៉ាឡេស្ទីននិង អ៊ីស្រាអែលបានកំណត់ថា ភាគីទាំងពីរនឹងចរចាហើយចុះហត្ថលេខាលើកិច្ចព្រមព្រៀង មួយស្ដីពីរបៀបរបបរបស់ក្រុងយេរូសាឡឹម។ មានប្រទេសសមាជិកអ.ស.បចំនួន ១៣៦/១៩៣ បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាមួយរដ្ឋធានីជាក្រុងយេរូសាឡឹម។
អាចនិយាយបានថា ជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីនជាជម្លោះដ៏រាំរ៉ៃនិង ស្មុគស្មាញបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើប ដោយមានសង្គ្រាមបង្ហូរឈាមជាច្រើន ដែលមិនមានទីបញ្ចប់។ ការដែលអាជ្ញាធរអ៊ីស្រាអែលបណ្ដេញជនប៉ាឡេស្ទីនចេញពី តំបន់មួយចំនួននៃក្រុងយេរូសាឡឹម បានកើតមានឡើងចំខែបួសរ៉ាម៉ាដានរបស់ជន ឥស្លាម ហេតុដូច្នេះបណ្ដាលឲ្យជម្លោះកាន់តែធ្ងន់ធ្ងរថែមទៀត។ ព្រំដែនរវាង “រដ្ឋទាំង ពីរ” នៅតំបន់ហ្គាស្សានេះ នៅតែមានគម្លាតគ្នាយ៉ាងជ្រៅនៃជម្លោះដែលមិនដឹង ពេលណាវានឹងបញ្ចប់ឡើយ៕