ជួយទ្រទ្រង់អង្គភាពអាជីវកម្មជំនះពុះពារលើកាលំបាកដោយសារជម្ងឺរាតត្បាតកូវីដ-១៩

(VOVWORLD) - វៀតណាមទើបនឹងបានចេញផ្សាយគោលនយោបាយថ្មីមួយបន្ថែមទៀត សំដៅជួយទ្រទ្រង់អង្គភាពអាជីវកម្ម និងប្រជាជនដែលរងផលប៉ះពាល់ដោយជម្ងឺ រាតត្បាតកូវីដ-១៩។ រាល់បទបញ្ញត្តិស្ដីពីការលើកលែង កាត់បន្ថយការបង់ពន្ធ លើប្រាក់ចំណូលអាជីវកម្ម ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ឬពន្ធលើតម្លៃបន្ថែម ដែលត្រូវបានចែងនៅក្នុងសេចក្ដីសម្រេចចិត្តលេខ៤០៦របស់គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា (ចេញផ្សាយនៅថ្ងៃទី១៩ តុលា) នោះ គឺជាការជួយសង្គ្រោះ សម្រាប់អង្គភាពអាជីវកម្មជាច្រើន។ ការលំបាកត្រូវបានដោះស្រាយយ៉ាងទាន់ ពេលវេលានោះគឺជាកម្លាំងចលករដ៏ធំធេងសម្រាប់អង្គភាពអាជីវកម្មបើកប្រតិ បត្តិការផលិតកម្ម អាជីវកម្មឡើងវិញ រួមចំណែកស្ដារសេដ្ឋកិច្ចជាតិក្នុងពេល ឆាប់ៗ។

ជួយទ្រទ្រង់អង្គភាពអាជីវកម្មជំនះពុះពារលើកាលំបាកដោយសារជម្ងឺរាតត្បាតកូវីដ-១៩ - ảnh 1រោងចក្រដំឡើងនិងផលិតចង្ក្រានហ្គាសរបស់ក្រុមហ៊ុន Paloma វៀតណាមនៅក្នុងមណ្ឌលឧស្សាហកម្ម VSIP ហាយហ្វុង។ (រូបថត៖ VNA)
ជួយទ្រទ្រង់អង្គភាពអាជីវកម្ម ប្រជាជន ដែលជួបការលំបាក
សេចក្ដីសម្រេចចិត្តលេខ៤០៦បានជះឥទ្ធិពលដោយផ្ទាល់លើអង្គភាព អាជីវកម្មខ្នាតតូចនិងមធ្យមក៏ដូចទម្រង់ផលិតកម្ម អាជីវកម្មលក្ខណៈគ្រួសារ បុគ្គល នៅតាមតំបន់ថ្នាក់ស្រុក ដែលរងផលប៉ះពាល់ដោយជម្ងឺរាតតត្បាតកូវីដ-១៩។ តំបន់នេះជា “ឆ្អឹងខ្នង” នៃខឿនសេដ្ឋកិច្ច ដែលស្រូបយកសមាមាត្រខ្ពស់ បង្គួរក្នុងខឿនសេដ្ឋកិច្ច ហើយក៏ជាតំបន់ដែលងាយរងគ្រោះដោយសារជម្ងឺ រាតត្បាតផងដែរ។ តាមការធ្វើស្ថិតិរបស់ក្រសួងហិរញ្ញវត្ថុ មានអង្គភាពអាជីវកម្មឡើង ដល់ជាង៩៧%លើទូទាំងប្រទេស ត្រូវបានកាត់បន្ថយ៣០%នៃពន្ធលើប្រាក់ ចំណូលអាជីវកម្មក្នុងឆ្នាំនេះ។ ទាំងអស់នេះសុទ្ធសឹងជាអង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យម ដែលទទួលរងផលប៉ះពាល់ជាអវិជ្ជមានដោយជម្ងឺរាតត្បាតកូវីដ-១៩។ ក្រៅពី នោះ តាមការប៉ាន់ស្មាន មានអាជីវកម្មលក្ខណៈគ្រួសារនិងបុគ្គលចំនួនជិត៤ លាន លើទូទាំងប្រទេស ត្រូវបានលើកលែងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួននិង ពន្ធលើតម្លៃបន្ថែម ក្នុងត្រីមាសទី៣និងទី៤នេះផងដែរ។ ដំណោះស្រាយលើក លែង កាត់បន្ថយពន្ធតាមសេចក្ដីសម្រេចចិត្តលេខ៤០៦ នឹងជួយឧបត្ថម្ភអង្គភាព អាជីវកម្មនិងប្រជាជនជាទឹកប្រាក់ប្រមាណ២០ទ្រីលានដុង។
គោលនយោបាយលើកលែង កាត់បន្ថយពន្ធ តាមសេចក្ដីសម្រេចចិត្ត លេខ៤០៦ មានអត្ថន័យសេដ្ឋកិច្ចផង ព្រមទាំងមានលក្ខណៈមនុស្សសាស្ត្រ ផង។ បណ្ដាវិធានការជួយទ្រទ្រង់អង្គភាពអាជីវកម្ម ប្រជាជន បានជួយបញ្ចុះថ្លៃទំនិញ លើកលែង កាត់បន្ថយពន្ធលើតម្លៃបន្ថែមនៃសេវាកម្ម ជួយបង្កើន ការប្រើប្រាស់ ជំរុញប្រតិបត្តិការផលិតកម្ម អាជីវកម្ម។ ម្យ៉ាងទៀត ជួយកាត់ បន្ថយការចំណាយរបស់អង្គភាពអាជីវកម្មផងដែរ។ អង្គភាពអាជីវកម្មភាគច្រើន កំពុងជួបការលំបាកខាងសាច់ប្រាក់។ ក្នុងបរិបទនោះ ការជួយទ្រទ្រង់អង្គភាព អាជីវកម្មតាមរយៈគោលនយោបាយអំពីពន្ធ ការចំណាយ គឺចាំបាច់ណាស់ដើម្បី ជួយអង្គភាពអាជីវកម្មឈរជើងរឹងមាំនិងស្ដារ នៅក្នុងដំណើរការបើកទ្វារខឿន សេដ្ឋកិច្ចឡើងវិញ។ លោក Vo Viet Hung នាយកក្រុមហ៊ុន CP ចំណុះសម្ព័ន្ធ ក្រុមហ៊ុនកែច្នៃអាហារហាណូយ ចាត់ទុកថា៖
“កញ្ចប់ឧបត្ថម្ភនេះមិនត្រឹមតែជាជំនួយសាច់ប្រាក់សុទ្ធសាធប៉ុណ្ណោះទេ ថែមទាំងដូចដូសវ៉ាក់សាំងមួយ ដែលសង្គ្រោះជីវិតរបស់អង្គភាពអាជីវកម្មទៀត ផង។ អង្គភាពអាជីវកម្មនឹងប្រើប្រាស់ចំណែកទឹកប្រាក់ដែលបានកាត់បន្ថយ ដើម្បីវិនិយោគ លើកកម្រិតបច្ចេកវិទ្យា ស្រាវជ្រាវទីផ្សារ ជាពិសេសគឺវិនិយោគ លើការផ្លាស់ប្ដូរឌីជីថល”។
ជួយទ្រទ្រង់អង្គភាពអាជីវកម្មជំនះពុះពារលើកាលំបាកដោយសារជម្ងឺរាតត្បាតកូវីដ-១៩ - ảnh 2កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងលោកនាយករដ្ឋមន្រ្តីជាមួយសហគមន៍ធុរកិច្ចអំពីដំណោះស្រាយជួយទ្រទ្រង់អង្គភាពអាជីវកម្មក្នុងបរិបទនៃជម្ងឺកូវីដ-១៩។ (រូបថត៖ VGP)
ផ្ដល់អាទិភាពដល់ការអនុវត្តយន្តការ គោលនយោបាយ ឧបត្ថម្ភដ៏ជាក់ស្ដែង
គោលនយោបាយឧបត្ថម្ភដល់អង្គភាពអាជីវកម្ម ប្រជាជនដែលជួបការ លំបាកដោយសារជម្ងឺកូវីដ-១៩ ត្រូវបានរដ្ឋាភិបាលវៀតណាមចេញផ្សាយតាំងពី ឆ្នាំ២០២០ទៅហើយ។ ចំនួនពន្ធនិងចំណូលថវិកាសរុបដែលត្រូវបានពន្យាពេល លើកលែង និងកាត់បន្ថយតាមគោលនយោបាយចេញផ្សាយក្នុងឆ្នាំ២០២០ សម្រេចបានប្រមាណ១២៩ទ្រីលានដុង។ ក្នុងឆ្នាំ២០២១ ដើម្បីបន្តជួយទ្រទ្រង់ អង្គភាពអាជីវកម្ម ប្រជាជននោះ រដ្ឋាភិបាល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បន្តអនុញ្ញាតឲ្យពន្យាពេលបង់ពន្ធ (ពន្ធលើតម្លៃបន្ថែម ពន្ធលើប្រាក់ចំណូល អាជីវកម្ម ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន) ក៏ដូចជាប្រាក់ជួលដី ធ្លីក្នុងឆ្នាំ២០២១ សម្រាប់មុខសញ្ញាដែលកំពុងជួបការលំបាកដោយជម្ងឺរាតត្បាត កូវីដ-១៩ ព្រម ទាំងបន្តកាត់បន្ថយពន្ធនាំចូលចំពោះមុខទំនិញជាច្រើន សំដៅដោះស្រាយការ លំបាក ហើយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់អង្គភាពអាជីវកម្ម។ គិតចាប់ ពីដើមឆ្នាំមក រដ្ឋាភិបាលបានចែករំលែកជាមួយអ្នកបង់ពន្ធនូវទឹកប្រាក់ប្រមាណ ១៣៨ទ្រីលានដុង តាមរយៈគោលនយោបាយពន្យាពេលបង់ពន្ធ កាត់បន្ថយ ថ្លៃសេវា និងប្រាក់ជួលដីធ្លី។
អញ្ជើញថ្លែងនៅពិធីបើកសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានបញ្ជាក់ពីការបន្ត អនុវត្តន៍ដំណោះស្រាយស្ដារសេដ្ឋកិច្ច ក្នុងនោះមានការជួយទ្រទ្រង់អង្គភាពអាជីវកម្ម។
“រដ្ឋាភិបាលនឹងផ្ដោតសំខាន់លើការអនុវត្តយន្តការ គោលនយោបាយ ឧបត្ថម្ភដ៏ជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រជាជន អង្គភាពអាជីវកម្ម ស្ដារទីផ្សារពលកម្មក្នុងពេលឆាប់ៗ ជំរុញការស្ដារនិងអភិវឌ្ឍប្រតិបត្តិការផលិត កម្ម អាជីវកម្ម ធានាការផ្គត់ផ្គង់ ដឹកជញ្ជូនទំនិញឲ្យបានរលូន។ កៀងគរប្រភព ធនធានទាំងអស់សម្រាប់បង្ការប្រឆាំងជម្ងឺរាតត្បាតនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម”។
វៀតណាមបានចេញផ្សាយគោលនយោបាយជាច្រើនសំដៅជួយទ្រទ្រង់ អង្គភាពអាជីវកម្មនិងប្រជាជន។ សាធារណៈមតិបានវាយតម្លៃថា ដំណោះ ស្រាយឧបត្ថម្ភនោះត្រូវបានអនុវត្តន៍ដោយទាន់ពេលវេលា ជះឥទ្ធិពលជាវិជ្ជមាន រួមចំណែកដោះស្រាយការលំបាក ស្ដារស្ថិរភាពនៃប្រតិបត្តិការផលិតកម្មអាជីវ កម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ