ជំរុញកិច្ចសហប្រតិបតិ្តការ APEC ដើម្បីគោលដៅកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឲ្យមានសុខភាពល្អ
(VOVWORLD) - កិច្ចប្រជុំជាន់ខ្ពស់លើកទី៧អំពីសុខាភិបាលនិងសេដ្ឋ កិច្ចក្នុងក្របខ័ ណ្ឌរបៀបវារៈសន្និសីទមន្ត្រីជាន់ខ្ពស់លើកទី៣ (SOM ៣) និងកិច្ចប្រជុំទាក់ ទិននានា នៃវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC ២០១៧) បានបញ្ចប់នាថ្ងៃទី២៤ សីហា ដោយទទួលបានលទ្ធផលសំខាន់ជា ច្រើន។
(VOVworld) - កិច្ចប្រជុំជាន់ខ្ពស់លើកទី៧អំពីសុខាភិបាលនិងសេដ្ឋកិច្ចក្នុងក្របខ័ ណ្ឌរបៀបវារៈសន្និសីទមន្ត្រីជាន់ខ្ពស់លើកទី៣ (SOM ៣) និងកិច្ចប្រជុំទាក់ ទិននានា នៃវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC ២០១៧) បានបញ្ចប់នាថ្ងៃទី២៤ សីហា ដោយទទួលបានលទ្ធផលសំខាន់ជា ច្រើន។ លទ្ធផលនៃបានអះអាងជាថ្មីម្ដងទៀតនូវការខំប្រឹងប្រែងរួមវិភាគទាន របស់វៀតណាមក្នុងឆ្នាំ APEC ២០១៧ ឆ្ពោះទៅគោលដៅដូចប្រធានបទនៃឆ្នាំ APEC បានដាក់ចេញ នោះគឺ “បង្កើតកម្លាំងចលករថ្មី រួមគ្នាពូនជ្រុំអនាគតរួម”។
សន្និសីទកាសែតជូនដំណឹងអំពីលទ្ធផលនៃកិច្ចប្រជុំជាន់ខ្ពស់លើកទី៧អំពីសុខាភិបាលនិងសេដ្ឋកិច្ច (រូបថត៖TTXVN) |
ប្រធានបទឆ្លើយតបនឹងការយកចិត្តទុកដាក់រួមរបស់សមាជិក APEC ទាំងអស់
ក្រោមសម្ពាធរបស់បដិវត្តន៍ឧស្សាហកម្ម ខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ជា ច្រើនក្នុង APEC សុទ្ធតែត្រូវប្រឈមមុខនឹងបញ្ហានានាខាងហិរញ្ញវត្ថុសុខា ភិបាល។ បណ្ដាប្រភពកម្លាំងគឺមិនគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់សំរាប់សកម្មភាព បង្ការជំងឺ លើកកំពស់សុខភាពនិងថែទាំសុខភាព។ ដោយ ហេតុនេះ កិច្ចប្រជុំជាន់ខ្ពស់លើកទី៧អំពីសុខាភិបាលនិងសេដ្ឋកិច្ចបានផ្ដោតការពិភាក្សា លើខ្លឹមសារនានាដូចជាការវាយតំលៃប្រសិទ្ធភាពនៃការវិនិយោគជាសាធារណៈ ក្នុងវិស័យសុខា ភិបាល បង្កើតយន្តការហិរញ្ញវត្ថុសុខាភិបាលបំពេញបន្ថែមក្នុង តំបន់ APEC កិច្ចសន្ទនាគោលនយោបាយស្ដីពីការបង្កើនសុខភាពសំរាប់ជន ចាស់ជរានិងបង្ការប្រឆាំងជំងឺ កំណត់ដំណោះស្រាយនិងគោលនយោបាយឲ្យ សមស្របដើម្បីកសាងហិរញ្ញវត្ថុសុខាភិបាលដោយនិរន្តរភាពសំរាប់សុខភាព សហគមន៍។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Le Quang Cuong បានសង្កត់ធ្ងន់ថា៖
“ប្រធានបទនិងអាទិភាពនានានៃកិច្ចប្រជុំលើកនេះត្រូវបានតំណាងខឿន សេដ្ឋកិច្ចសមាជិកទាំង២១ វាយតំលៃខ្ពស់ ហើយទទួលបានការយោគយល់រួម សន្យាជំរុញកិច្ចសហប្រតិបតិ្តការក្នុងប៉ុន្មានឆ្នាំខាងមុខ។ នៅកិច្ចប្រជុំនេះ APEC បានរួមគ្នាពិនិត្យមើលឡើងវិញនូវផែនការធ្វើសកម្មភាពរបស់ក្រុមការងារអំពី សុខាភិបាលឆ្នាំ២០១៧ ពិភាក្សាអំពីអាទិភាពនិងអនុវត្ត “ដំណើរការដើម្បីតំបន់ អាស៊ី-ប៉ាស៊ីហ្វិកមួយមានសុខភាពល្អដល់ឆ្នាំ២០២០”។
ខ្លឹមសារនានាដែលត្រូវបានលើកយកមកពិភាក្សាសុទ្ធតែប្រមូលផ្ដុំទៅលើ ដំណោះស្រាយអភិវឌ្ឍន៍ដោយនិរន្តរភាព ចាត់ទុកការវិនិយោគអភិវឌ្ឍន៍សុខា ភិបាលគឺជាការវិនិយោគសំរាប់វឌ្ឍនភាពនៃប្រទេសនិមួយៗ ខឿនសេដ្ឋកិច្ច និមួយៗ។ លោកស្រី Ric Rocio Casido ប្រធានក្រុមការងារសុខាភិបាល APEC ២០១៧ បានឲ្យដឹងថា៖
“កិច្ចប្រជុំលើកនេះដើរតួនាទីសំខាន់ណាស់។ វាជាការផ្ដើមគំនិតសំដៅជំរុញ កិច្ចសន្ទនារបស់ប្រទេសម្ចាស់ផ្ទះវៀតណាមក្នុងឆ្នាំនេះ។ កិច្ចប្រជុំសំដៅជំរុញកិច្ច សហប្រតិបតិ្តការអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងសង្គមកិច្ច ឆ្ពោះទៅ ការប្រើប្រាស់ប្រភពកម្លាំងវិនិយោគសំរាប់ផ្នែកសុខាភិបាលប្រកបដោយប្រសិទ្ធភាពក្នុងការថែទាំសុខភាពសំរាប់ប្រជាជនក៏ដូចជាទប់ទល់នឹងអាសន្នរោគថ្មីផងដែរ”។
គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំលើកនេះ (រូបថត៖TTXVN) |
សុខាភិបាលជាកូនសោសំរាប់កំណើនសេដ្ឋកិច្ចលើគ្រប់វិស័យនិងនិរន្តរភាពក្នុងតំបន់
ក្នុងកាលៈទេសៈដែលការធ្វើសមាហរណកម្ម កិច្ចសហប្រតិបតិ្តការនិងការ ជួបប្រាស្រ័យរវង ខឿនសេដកិច្ចសមាជិកទាំង២១កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅ មួយថ្ងៃនោះ គឺកិច្ចសហការដើម្បីគ្រប់គ្រងអាសន្នរោគ ទប់ស្កាត់និងរុញថយ ក្រោយអាសន្នរោគក៏កាន់តែចាំបាច់ដែរ។ ជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោម ខឿនសេដ្ឋកិច្ចឈានមុខនិងទទួលបានជោគជ័យក្នុងការងារបង្ការប្រឆាំងនឹង អាសន្នរោគទើបកើតមានឡើងនិងផ្ទុះឡើងវិញនោះ នៅកិច្ចប្រជុំលើកនេះ វៀត ណាមក៏សកម្មចែករំលែកបទពិសោធន៍ ជំរុញកិច្ចសហប្រតិបតិ្តការសុខាភិបាល ក្នុង APEC។ វៀតណាមត្រូវបានអ.ស.បដាក់ក្នុងបញ្ជីឈ្មោះប្រទេសទាំង១០ ដែលនាំមុខគេលើពិភពលោកក្នុងការសំរេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍អំពីការកាត់បន្ថយអត្រាស្លាប់ចំពោះម្ដាយនិងកុមារ និងកាត់បន្ថយអត្រាកង្វះអាហា រូបត្ថម្ភ។ វៀតណាមក៏ដាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខគេក្នុងការគ្រប់ គ្រងអាសន្នរោគ SARS កាលពីឆ្នាំ២០០៣ និងអាសន្នរោគដ៏គ្រោះថ្នាក់ ផ្សេងៗទៀតដូចជា H៥N១ H៧N៩ និង Ebola។ សាស្ត្រាចារ្យរងបណ្ឌិត Tran Thi Giang Huong ប្រធានមន្ទីរសហប្រតិបត្តិការអន្តរជាតិ ក្រសួងសុខាភិបាល វៀតណាមបានឲ្យដឹងថា៖
“ក្នុងកាលៈទេសៈដែលខឿនសេដ្ឋកិច្ចសមាជិកមួយចំនួនកំពុងប្រឈមមុខ នឹងអាសន្នរោគទើបកើតមានឡើងនិងផ្ទុះឡើងវិញនោះ គឺយើងបានបញ្ចូលក្នុង របៀបវារៈកិច្ចប្រជុំលើកនេះនូវបញ្ហាកិច្ចសហប្រតិបតិ្តការបង្ការប្រឆាំងអាសន្ន រោគ។ ប្រការនេះបានរួមចំណែកបង្កើនតួនាទីរបស់វៀតណាមក្នុងតំបន់ចំពោះ បញ្ហានេះ”។
សុខាភិបាលជាចំណែកសំខាន់មួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ការវិនិយោគសំរាប់ផ្នែក សុខាភិបាលគឺជាកូនសោរនៃកំណើនសេដ្ឋកិច្ចលើគ្រប់វិស័យនិងនិរន្តរភាព។ កិច្ច ប្រជុំជាន់ខ្ពស់លើកទី៧អំពីសុខាភិបាលនិងសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌសន្និសីទ SOM ៣ របស់ APEC ២០១៧ បានបញ្ចប់ប្រកបដោយជោគជ័យ តាមនោះបើក ចេញឱកាសសហប្រតិបតិ្តការយ៉ាងស្អិតរមួតថែមទៀតលើវិស័យសុខាភិបាលក្នុងតំបន់ បង្ហាញតួនាទីសកម្មរបស់វៀតណាមក្នុងការរួមវិភាគទានសំរាប់អនាគត របស់ APEC៕