ជំរុញកិច្ចសហប្រតិបតិ្តការពហុភាគី ពង្រឹងទំនាក់ទំនងទ្វេភាគី

(VOVWORLD) - ការចូលរួមកិច្ចប្រជុំ G20 លើកនេះបានអះអាងនូវគោលជំហរធ្វើសមាហរណកម្មអន្តរជាតិដោយម្ចាស់ការនិងសកម្មរបស់វៀតណាម ព្រមទាំងបង្ហាញនូវការកត់សម្គាល់របស់សហគមន៍ អន្តរជាតិចំពោះកិត្យានុភាពនិងឋានៈរបស់វៀតណាមចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ។
ជំរុញកិច្ចសហប្រតិបតិ្តការពហុភាគី ពង្រឹងទំនាក់ទំនងទ្វេភាគី - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវអញ្ជើញទៅដល់ព្រលានយន្តហោះអន្តរជាតិ Kansai ទីក្រុង Osaka (រូបថត៖ VGP) 

  នាព្រឹកថ្ងៃទី២៧ ខែមិថុនា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចេញដំណើរពីរដ្ឋធានីហាណូយ ទៅចូលរួមកិច្ចប្រជុំ កំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) ហើយបំពេញទស្សន កិច្ចជាផ្លូវការនៅជប៉ុនចាប់ពីថ្ងៃទី២៧ខែមិថុនាដល់ថ្ងៃទី១ ខែកក្កដា តាមការ អញ្ជើញរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe។ ការចូលរួមកិច្ចប្រជុំ G20 លើកនេះបានអះអាងនូវគោលជំហរធ្វើសមាហរណកម្មអន្តរជាតិដោយម្ចាស់ការនិងសកម្មរបស់វៀតណាម ព្រមទាំងបង្ហាញនូវការកត់ សម្គាល់របស់សហគមន៍ អន្តរជាតិចំពោះកិត្យានុភាពនិងឋានៈរបស់វៀតណាមចំពោះសន្តិភាពស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ។

       រួមចំណែកដោយម្ចាស់ការទៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគី

       កិច្ចប្រជុំកំពូល G20 លើកនេះគ្រោងនឹងមានសម័យប្រជុំចំនួន៤ដែល ពិភាក្សាអំពីសេដ្ឋកិច្ចសកល ពាណិជ្ជកម្ម វិនិយោគ ការច្នៃប្រឌិតនិងសេដ្ឋកិច្ច ឌីជីថល ការអភិវឌ្ឍដោយចីរភាព ការងារធ្វើ នារី សុខាភិបាល បរិស្ថាន ថាមពល និងបម្រែបម្រួលអាកាសធាតុ។

        ក្នុងនាមជាភ្ញៀវកិត្តិយសមួយរូបក្នុងចំណោមភ្ញៀវពិសេសទាំង៨របស់ ប្រទេសម្ចាស់ផ្ទះជប៉ុន វៀតណាមបានចូលរួមកិច្ចប្រជុំនិងសន្និសីទនានាក្នុង ក្របខ័ណ្ឌ G20 ក្នុងឆ្នាំ២០១៩ ចូលរួមពិភាក្សានៅសម័យប្រជុំទាំងអស់នៃកិច្ច ប្រជុំកំពូល ហើយចូលរួមផ្ដល់មតិសម្រាប់ពង្រាងសេចក្ដីថ្លែងការណ៍រួមនៃកិច្ច ប្រជុំនេះផងដែរ។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc គ្រោង នឹងអញ្ជើញថ្លែងសុន្ទរកថានៅសម័យប្រជុំពេញអង្គរបស់ G20 ដែលក្នុងនោះចែក រំលែកអំពីទស្សនៈវិស័យ គំនិតសហប្រតិបតិ្តការនិងការខិតខំប្រឹងប្រែងរបស់វៀត ណាមក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចសកល ដើម្បីពិភពលោកមួយប្រកប ដោយសុខសន្តិភាព វិបុលភាព និងមិនបំភ្លេចនរណាម្នាក់ឡើយ។

        តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំជប៉ុនលោក Vu Hong Nam បានអោយ ដឹងថា បញ្ហាគន្លឹះចំនួន៣ដែលនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe លើកយក មកពិភាក្សានៅកិច្ចប្រជុំលើកនេះគឺ៖ ការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) សេដ្ឋកិច្ចឌីជីថលនិងបរិស្ថាន ជាពិសេសគឺបរិស្ថាននៅសមុទ្រ។ ប្រធាន បទទាំង៣នេះសុទ្ធតែជាប់ពាក់ព័ន្ធដល់ផលប្រយោជន៍របស់វៀតណាម ហើយនា បច្ចុប្បន្ន វៀតណាមកំពុងចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាទាំងនេះ។ ឯកអគ្គរដ្ឋទូតលោក Vu Hong Nam បានអោយដឹងថា៖

        “មុនបង្អស់ ចំពោះបញ្ហាការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម វៀតណាមជា ប្រទេសដែលចូលរួម WTO យឺតជាងគេ ប៉ុន្តែបន្ទាប់ពីនោះ វៀតណាមបានចូល រួមយ៉ាងសកម្មក្នុងបញ្ហានេះ។ ទីពីរគឺ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជាអ្នកបំផុសឡើងគំនិតផ្ទេរប្ដូរសេដ្ឋកិច្ចវៀតណាមទៅជាសេដ្ឋកិច្ច៤.០យ៉ាងឆាប់ រហ័ស។ ហេតុនេះហើយ ក្នុងឋានៈជាប្រធានគណៈប្រតិភូវៀតណាមនៅកិច្ចប្រជុំ G20 លើកនេះ លោកនាយករដ្ឋមន្រ្តីនឹងចូលរួមយ៉ាងសកម្មក្នុងបញ្ហាសេដ្ឋកិច្ច ឌីជីថលជាពុំខាន។ ទីបីគឺ វៀតណាមជាប្រទេសសមុទ្រមួយ អញ្ចឹងបានជាសំរាម ប៉្លាស្ទិកនៅសមុទ្រអាចជាការគំរាមកំហែងដល់សេដ្ឋកិច្ចសមុទ្ររបស់វៀតណាម។ នេះ ជាបញ្ហាសំខាន់មួយចំពោះវៀតណាម ហើយខ្ញុំចាត់ទុកថា សុន្ទរកថារបស់លោក នាយករដ្ឋមន្រ្តីវៀតណាមនឹងនិយាយដល់បញ្ហាទាំង៣នេះ”។

        ពង្រឹងកិច្ចសហប្រតិបតិ្តការទ្វេភាគី

        ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Osaka នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវ ការនៅជប៉ុនផងដែរ។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលទំនាក់ ទំនងរវាងវៀតណាមនិងជប៉ុនកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

        ក្នុងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុង រយៈពេល៥ខែដើមឆ្នាំ២០១៩សម្រេចបានចំនួន១៥ពាន់លានដុល្លាអាមេរិក កើន ៣,២%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨។ ដល់ខែឧសភាឆ្នាំ២០១៩ ជប៉ុនមានគម្រោង FDI នៅមានសុពលភាពចំនួន៤ពាន់គម្រោងនៅវៀតណាម ដោយទុនចុះបញ្ជីសរុបចំនួន៥៨ពាន់លានដុល្លាអាមេរិក ឈរលំដាប់ទី២ក្នុង ចំណោមប្រទេសនិងតំបន់ដែនដីទាំង១១៦ដែលមានការវិនិយោគចូលមកវៀត ណាម។ នេះជាមូលដ្ឋានដ៏ងាយស្រួលដើម្បីអោយទំនាក់ទំនងរវាងប្រទេសទាំង ពីរបន្តអភិវឌ្ឍន៍នាពេលខាងមុខ។ ឯកអគ្គរដ្ឋទូតលោក Vu Hong Nam បានចាត់ទុកថា៖

        “ខ្ញុំចាត់ទុកថា ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុននឹងបន្តរីកចម្រើនយ៉ាង ឆាប់រហ័សនិងខ្លាំងក្លាថែមទៀតលើជ្រុងជ្រោយចំនួន២។ ទីមួយគឺ យើងអាច ឃើញយ៉ាងច្បាស់ថា ក្នុងវិស័យនយោ បាយ ជប៉ុនចាត់ទុកវៀតណាមជាសមាជិក សំខាន់មួយនៃប្រព័ន្ធ G20 ក៏ដូចជាក្នុងខឿននយោ បាយ-សេដ្ឋកិច្ចពិភពលោក។ បញ្ហាទី២ដែលខ្ញុំចាត់ទុកថា នឹងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនង រវាងប្រទេសទាំងពីរនោះគឺ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ នាពេលខាងមុខ បណ្ដាសហ គ្រាសវៀតណាមនឹងសាំជាមួយលក្ខខ័ណ្ឌនានានៃកិច្ចព្រមព្រៀងនេះ ហើយ ចូលរួមយ៉ាងច្រើនថែមទៀត។ ប្រការនេះនឹងជួយអោយការដោះដូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបន្តកើនឡើងយ៉ាងខ្លាំងផងដែរ”។

        ដំណើរចូលរួមកិច្ចប្រជុំកំពូល G20 និងបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុន លើកនេះរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងរួម ចំណែកដ៏សំខាន់ទៅក្នុងការអះអាងនូវគោលជំហរ គោលមាគ៌ាកិច្ចការបរទេស ដែលមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១២បានដាក់ចេញ តាម នោះអះអាងនូវការរួមវិភាគទានយ៉ាងសកម្មរបស់វៀតណាមក្នុងការដោះស្រាយ បញ្ហាសកលនានា។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែក ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន អោយកាន់តែរីកចម្រើនទៅមុខទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ