ជំរុញការអនុវត្តបណ្ដាគោលដៅប្រឆាំងអំពើពុករលួយ

(VOV)_លោកអ្នកនាងជាទីមេត្រី! នៅក្នុងកិច្ចប្រជុំ ថ្ងៃទី ១៧ កក្កដា ​គណះ
កម្មាធិការ បញ្ជាណែនាំមជ្ឈឹម អំពីការបង្ការ ប្រឆាំងអំពើពុករលួយ បាននាំចេញរាល់ ភារកិច្ចជាក់ស្ដែងចំពោះ ការងារពីឥឡូវ​នេះដល់ចុងឆ្នាំ។ មួយថ្ងៃក្រោយ​ គណះ កម្មា ធិការយុត្តិធម៌របស់រដ្ឋសភា​វៀតណាម ក៏បានដំណើការបកស្រាយបំភ្លឺ​អំពីការរកឃើញ  និងដោះស្រាយ អំពើ​ពុករលួយ នៃបណ្ដា​ស្ថាប័នរដ្ឋ។​
ជំរុញការអនុវត្តបណ្ដាគោលដៅប្រឆាំងអំពើពុករលួយ - ảnh 1
ជំរុញការអនុវត្តបណ្ដាគោលដៅប្រឆាំងអំពើពុករលួយ

តាមការស្ថិតិបានសរអោយឃើញថា÷ ក្នុងរយះពេល៦ខែដើមឆ្នាំ ​២០១៣ ការងារ បង្ការ ប្រឆាំងអំពើពុករលួយ ទទួលបានលទ្ធផលសកម្មជា​ច្រើន​​ដែលក្នុង​នោះត្រូវនិយាយដល់ការបង្កើត ពង្រឹងការ​ងារចាត់តាំង​សកម្មភាព​របស់​គណះកម្មាធិការបញ្ជាណែនាំមជ្ឈឹម ចំពោះការ បង្ការ ប្រឆាំងអំពើពុក​រលួយ …។ល។

អគ្គអធិការកិច្ចរដ្ឋាភិបាល Huynh Phong Tranh បានទទួលស្គាល់ថា÷ អំពើ​រពុក​រលួយលើវិស័យគ្រប់គ្រងរដ្ឋមួយចំនួនត្រូវបានរារាំងជាជំហានៗ ប៉ុន្តែ​លើវិស័យ​រសើប​មួយចំនួនដូចជាឥណទាន ធនាគារ វិស័យគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី វិនិយោគសាងសង់ គ្រប់គ្រង ប្រើប្រាស់ទុនទ្រពសម្បត្តិរដ្ឋនៅមាន​អំពើរពុក​រលួយនិងស្មុគស្មាញទៅវិញ។ ការងាររកឃើញ​និងដោះស្រាយចំពោះអំពើរពុករលួយនៅ​មានកំហិត​លំបាក ​ខ្វះការកំណត់អំពីវិធានការ​ធានាអនុវត្តសេចក្តីសំរេច​សន្និដ្ឋាន​អធិការ​កិច្ចត្រួតពិនិត្យ។

ស្ថានភាពពោលខាងលើទាមទាអោយមានដំណោះស្រាយជាក់ស្ដែងជាងដើម្បីអនុវត្តគោលដៅប្រឆាំងអំពើរពុករលួយដែលបក្សនិងរដ្ឋបានដាក់ចេញ។ តាមនោះ ក្នុងឆមាសទី២ គណៈកម្មាធិការបញ្ជាមជ្ឈឹមអំពីបង្ការប្រឆាំង​អំពើរពុករលួយ​​ប្រមូលផ្ដុំអនុវត្តភារកិច្ចស្នូលចំនួន៨។ ក្នុងនោះ នឹងបន្ត​សុក្រិដ្ឋ​អំពីរបបអំពីបង្ការរប្រឆាំងអំពើរពុករលួយ កសាងការ​កំណត់អំពីការបកស្រាយបំភ្លឺ​របស់ស្ថាប័នរដ្ឋក្នុងការអនុវត្តភារ​កិច្ចសម័ត្ថកិច្ចដែលបានប្រគល់ជូនជាដើម។ ដើម្បីធ្វើបានបណ្ដាការងារនោះ គណៈកម្មាធិការបញ្ជាមជ្ឈឹមអំពីបង្ការ​ប្រឆាំង​អំពើរពុករលួយបានបង្កើត​ក្រុមការងារចំនួន៧ត្រួតពិនិត្យឃ្លាំមើលផ្នែកនិង​ដំបន់មួយចំនួន។ ស្ដីពី​ភារកិច្ចនេះ អគ្គលេខាបក្ស  Nguyen Phu Trong ប្រធានគណៈកម្មាធិការបញ្ជា​មជ្ឈឹមអំពីបង្ការប្រឆាំងអំពើរពុករលួយបានសង្កត់ធ្ងន់ថា៖

          “គណៈកម្មាធិការកិច្ចការផ្ទៃក្នុងបក្សជាស្ថាប័នមានការទទួលខុសត្រូវធ្វើអធិបតី អញ្ជើញស្ថាប័នទាក់ទិន ប្រធានផ្នែករួមពិភាគ្សា ដោះស្រាយមតិអំពី​ទស្សនៈផ្សេងៗ និងរាល់ការរាំងស្ទះ។​ប្រសិនបើនៅរាំងស្ទះត្រូវរាយការណ៍ជូន​អចិន្ត្រៃយ៍​គណៈកម្មាធិការបញ្ជាមជ្ឈឹមអំពីបង្ការរប្រឆាំងអំពើរពុករលួយ។”

          ការពិតជាក់ស្ដែងក៏សឲ្យឃើញថា មូលហេតុដែលធ្វើឲ្យការរកឃើញនិង​ដោះស្រាយ​អំពើរពុករលួយរបស់ស្ថាប័នរដ្ឋបាលរដ្ឋជួបការលំបាកដោយ​សារយន្តការ គោលនយោបាយ ច្បាប់អំពីបង្ការប្រឆាំងអំពើរពុករលួយមិន​ទាន់​ព្រមៗគ្នា។  មេធាវី Nguyen Van Hau អនុប្រធានសមាគមន៍អ្នកច្បាប់ ​ទីក្រុង​ហូជីមិញ បានស្នើថា÷

          “ ដើម្បីរាំងស្កាត់ស្ថានភាពអំពើពុករលួយ និងប្រយោជន៍ក្រុម រដ្ឋត្រូវ​ពិនិត្យមើលយ៉ាងម៉ត់ចត់រាល់បែបបទរដ្ឋបាល កែសម្រួល និងបំពេញបន្ថែមអោយសមស្របជាមួយស្ថានភាពជាក់ស្ដែង។ ទីពីរគឺ ត្រូវមានយន្តការគ្រប់គ្រងរដ្ឋអំណាចចំពោះបណ្ដាមនុស្សដែលបានផ្ទេរប្រគល់អំណាច ដើម្បី​ជៀសវាងករណីប្រមូលផ្តុំបណ្ដាក្រុមប្រយោជន៍។ ថ្នាក់ដឹកនាំត្រូវពិនិត្យ និង​ឃ្លាំមើលថ្នាក់ក្រោម ត្រូវបង្កើនការបើកចំហរ តម្លាភាពរាល់បែបបទរដ្ឋបាល ដើម្បីបង្កលក្ខណះសំរាប់ប្រជាជន អង្គភាពអាជីវកម្មឃ្លាំមើលភារកិច្ច ការងាររបស់ខ្លួន ក្នុងក្របខ័ណ្ឌកម្មាភិបាល។”

          ការងារ បង្ការ ប្រឆាំងអំពើពុករលួយជាភារកិច្ចយូរអង្វែង និងស្មុគ្រ​ស្មាញ។​ ការសម្រេចរាល់គោលដៅអំពីការ បង្ការ ប្រឆាំងអំពើពុករលួយមិន​គ្រាន់​តែរួម​ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប៉ុណ្ណោះទេ ថែមទាំង ​ពង្រឹង​ទំនុកទុកចិត្តរបស់ប្រជាជន ចំពោះបណ្ដាការខំប្រឹងប្រែង បង្ការប្រឆាំង​អំពើ​ពុករលួយរបស់ក្បាលម៉ាស៊ីនរដ្ឋអំណាចទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ