ជំរុញការអនុវត្តសិទ្ធិរបស់ជនជាតិភាគតិចនៅវៀតណាម

(VOVWORLD) -  គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ទើបតែបានដាក់សំណើរគោលនយោបាយវិនិយោគសម្រាប់កម្មវិធីគោលដៅជាតិអំពីការអភិវឌ្ឍសេដ្ឋ កិច្ចសង្គមនៅតាមតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ក្នុងដំណាក់កាល ២០២១-២០៣០ នៅក្នុងសម័យប្រជុំនាថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២០។ នេះជាជំហានជាក់ស្តែងថ្មីបំផុតរបស់រដ្ឋសភាវៀតណាមក្នុងការជំរុញការអនុវត្តសិទ្ធិរបស់ជនជាតិភាគតិចនៅវៀតណាម។

ជំរុញការអនុវត្តសិទ្ធិរបស់ជនជាតិភាគតិចនៅវៀតណាម - ảnh 1 សិក្សានុសិស្សនៅសាលាបឋមសិក្សា Trạm Tấu ខេត្ត Yen Bai

វៀតណាមគឺជាប្រទេសឯកភាពមួយ ដែលមានជនជាតិភាតរៈចំនួន ៥៤ រួមរស់ជាមួយគ្នា។ ថ្វីត្បិតតែជនរួមជាតិនៃបណ្តាជនជាតិភាគតិចនៃចំនួនជនជាតិចំនួន ៥៣ ប៉ុន្តែ ស្រូបយកត្រឹមតែ ១៤,៣% ប៉ុណ្ណោះ នៃចំនួនប្រជាជនសរុបជាង ៩៧ លាននាក់ ដែលកំពុងរស់នៅក្នុងតំបន់មានការលំបាក តំបន់ព្រៃភ្នំនិងតំបន់កោះសមុទ្រ។ ដូច្នេះគោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋវៀតណាម គឺអនុវត្តសិទ្ធិស្មើភាពគ្នារវាងបណ្តាជនជាតិលើគ្រប់វិស័យ បានបង្កើតលក្ខខណ្ឌចាំបាច់ ដើម្បីលុបបំបាត់ភាពលំអៀងគ្នា អំពីកម្រិតសេដ្ឋកិច្ច វប្បធម៌ រវាងជនជាតិភាគតិចនិងប្រជាជនភាគធំ រួមចំណែកធ្វើឱ្យប្រជាជាតិទាំងអស់ មានជីវភាពសុខសាន្តត្រាន សីវីល័យនិងសុភមង្គល រួបរួមគ្នា ជួយគ្នាឈានទៅរកភាពជឿនលឿន និងកសាងមាតុភូមិវៀតណាមកាន់តែសម្បូរធូរធា។ នេះគឺជាគោលការណ៍មូលដ្ឋាន សម្រាប់ការអនុវត្តសិទ្ធិរបស់ជន ជាតិភាគតិច នៅក្នុងប្រទេសពហុជនជាតិ ដែលបញ្ជាក់ពីឧត្តមភាពនៃរបបសង្គមនិយម ឆ្ពោះទៅរកការកសាងសង្គមប្រជាធិបតេយ្យ សុភមង្គល ដែលនៅទីនេះ តម្លៃសិទ្ធិមនុស្សត្រូវបានលើកស្ទួយជានិច្ច។

ប្រព័ន្ធច្បាប់ធានាសិទ្ធិរបស់ជនរួមជាតិជាជនជាតិភាគតិច

រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ របស់វៀតណាមចែងថា៖ “នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សិទ្ធិមនុស្សអំពីនយោបាយ ស៊ីវិល សេដ្ឋកិច្ច វប្បធម៌និងសង្គមត្រូវបានគោរព និងឆ្លុះបញ្ចាំងតាមរយៈសិទ្ធិពលរដ្ឋនិងបានចែងក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់”។ ជាមួយគ្នានោះ សិទ្ធិមនុស្សទាក់ទងនឹងក្រុមសង្គមនីមួយៗ និងសមា សភាពសង្គមក៏ត្រូវបានលើកឡើងផងដែរ ជាពិសេសសិទ្ធិត្រូវបានរអភិវឌ្ឍរបស់បណ្តាជនជាតិភាគតិច ផង ។ ទន្ទឹមនឹងនេះ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ក៏បានសង្កត់ធ្ងន់ថា៖ បណ្តាជនជាតិភាគតិចគឺស្មើភាពគ្នា សាមគ្គីភាព គោរពនិងជួយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍជាមួយគ្នា។ យោងតាមរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ រដ្ឋអនុវត្តគោលនយោបាយអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ និងបង្កើតលក្ខខណ្ឌសម្រាប់ជនជាតិភាគតិចដើម្បីលើកកម្ពស់កម្លាំងពលំផ្ទៃក្នុងនិងរួមដំណើរជាមួយការអភិវឌ្ឍរបស់ប្រទេសជាតិ។

ជាទូទៅ រាល់បទប្បញ្ញត្តិស្តីពីសិទ្ធិរបស់ជនជាតិភាគតិចនៅក្នុងប្រព័ន្ធច្បាប់នៅវៀតណាម បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវទស្សនៈនិងគោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាមចំពោះបណ្តាជនជាតិភាគតិច។ ក្រៅ ពីបទប្បញ្ញត្តិស្តីពីសិទ្ធិមនុស្សនិយាយរួម ច្បាប់របស់វៀតណាមក៏មានច្បាប់មានលក្ខណៈដោយឡែកនិងគោលនយោបាយជាក់លាក់ ដូចជាគោលនយោបាយស្តីពីដីធ្លី ការអប់រំ សុខភាព ប្រាក់កម្ចីសម្រាប់បង្កើតការងារ គោលនយោបាយសម្រាប់ការអភិរក្សនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីធានាសិទ្ធិនិងលើកកម្ពស់ការអនុ វត្តសិទ្ធិរបស់ជនជាតិភាគតិចដោយខិតខំឆ្ពោះទៅគោលដៅរួមគឺ អនុវត្តសិទ្ធិសមភាពរវាងបណ្តាជនជាតិ។

ដំណោះស្រាយដើម្បីធានាសិទ្ធិរបស់ជនជាតិភាគតិចបច្ចុប្បន្ន

ជំរុញការអនុវត្តសិទ្ធិរបស់ជនជាតិភាគតិចនៅវៀតណាម - ảnh 2 វិទ្យាល័យ Viet Bac ជាកន្លែងបណ្តុះបណ្តាលប្រភពកម្មាភិបាលជនជាតិភាគតិច

ដើម្បីជំរុញការអនុវត្តសិទ្ធិរបស់ជនជាតិភាគតិច រដ្ឋសភាវៀតណាមបានដាក់ចេញគោលដៅបន្តកសាងនិងធ្វើឱ្យប្រព័ន្ធច្បាប់ល្អឥតខ្ចោះជាង ដោយធានាថាមូលដ្ឋានច្បាប់កាន់តែមានលក្ខណៈពេញលេញ សម្រាប់ការជំរុញនិងអភិវឌ្ឍន៍សិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋ សមស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងអនុសញ្ញាអន្តរជាតិដែលវៀតណាមជាភាគីចូលរួម។ រដ្ឋសភាវៀតណាមបានផ្តោតជាពិសេសលើការកសាងនិងធ្វើឱ្យប្រព័ន្ធច្បាប់កាន់តែប្រសើរឡើង ដើម្បីធានាសិទ្ធិមនុស្ស អំពីស៊ីវិលនិងនយោបាយ សិទ្ធិអំពីសេដ្ឋកិច្ចសង្គមនិងវប្បធម៌និយាយរួមនិងសិទ្ធិរបស់ក្រុមជនជាតិភាគតិចនិយាយដោយឡែក។

ដំណោះស្រាយដូចជា ការអនុវត្តកម្មវិធីនិងគោលនយោបាយព្រមៗគ្នា និងទូលំទូលាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកាត់បន្ថយភាពក្រីក្រ ការកែលំអសេវាសង្គមនិងការអភិរក្សតម្លៃវប្បធម៌ក្នុងតំបន់ជនជាតិភាគតិចនៅវៀតណាមឥឡូវនេះ សុទ្ធតែមានគោលបំណងដើម្បីទទួលបានយុត្តិធម៌សង្គម កាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ រវាងតំបន់និងក្រុមជនជាតិភាគតិច។ វៀត ណាមក៏មានគោលបំណងឆ្ពោះទៅយកគោលនយោបាយពិសេសបន្ថែមទៀត ដើម្បីអនុវត្តបណ្តាសិទ្ធិរបស់ជនជាតិភាគតិច បង្កើតការផ្លាស់ប្តូរគ្រប់ជ្រុងជ្រោយនៅក្នុងជីវភាពនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌របស់ប្រជាជននៅតំបន់ជនជាតិភាគតិច។  កម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំដំណាក់កាល ២០២១-២០៣០ គឺជាឧទាហរណ៍បញ្ជាក់ច្បាស់ឲ្យបញ្ហាដូចដែលបានលើកឡើងខាងលើ។

អ្វីដែលកាន់តែពិសេស នោះគឺគោលនយោបាយអភិវឌ្ឍន៍ជនជាតិភាគតិចនៅវៀតណាមក៏មានគោល បំណងឆ្ពោះទៅការកសាងកម្លាំងពលំផ្ទៃក្នុង ជួយជនជាតិភាគតិចអនុវត្តនិងធ្វើសមាហរណកម្មប្រកប ដោយប្រសិទ្ធភាពក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិ។ តាមរយៈនោះ ក្រុមជនជាតិភាគតិចនឹងមានការជ្រើសរើសដោយខ្លួនឯងនូវតម្លៃ ចេះការពារអត្ដសញ្ញាណជាតិនិងសិទ្ធិជាមូលដ្ឋានរបស់បុគ្គលក៏ដូចជាសហ គមន៍ដើម្បីធានាភាពសម្បូរបែបនិងសមភាពរវាងបណ្តាជនជាតិនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ