ជំរុញការអភិវឌ្ឍណ៍ដ៏ចីរភាពនៅតំបន់ទន្លេមេគង្គ

  (VOV)_សន្និសីទជាន់ខ្ពស់លើកទី២ នៃគណៈកម្មាធិការទន្លេមេគង្គនិង ​ប្រ
ព្រឹត្ត ទៅនាថ្ងៃទី ៥ មេសា នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀត​ណាម)។ នា
យក​រដ្ឋមន្ត្រី Nguyen Tan Dung នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាល​វៀត
ណាម និង​ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិកគណៈកម្មាធិការ ដៃគូសន្ទនា ចំនួន២ រួមជាមួយដៃគូអភិវឌ្ឍន៍ បណ្ដាអ្នកផ្តល់ជំនួយ អង្គការអន្តរជាតិ …។ល។នឹងអញ្ជើញចូលរួម។ បន្តសន្និសីទលើកទី១ដែលបានប្រារព្វឡើងនៅថៃ  នាឆ្នាំ ២០១០ សន្និទ្ធិលើកនេះ​បន្តបង្ហាញសុច័ន្ទះ និងការសន្យាខាង​នយោបាយរបស់ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិក ក្នុងកិច្ចសហប្រតិបត្តិការឆ្លងកាត់រាល់
ការលំបាកសាកល្បង ចំពោះការអភិវឌ្ឍន៍ដ៏ចីរភាពនៅតំបន់ដីសណ្ដទន្លេមេគង្គ។

ជំរុញការអភិវឌ្ឍណ៍ដ៏ចីរភាពនៅតំបន់ទន្លេមេគង្គ - ảnh 1
ទន្លេមេគង្គ(TTXVN)

          ដោយប្រធានបទ៖ សន្តិសុខប្រភពទឹក ថាមពល ​និងសន្តិសុខ​ស្បៀងអាហារ​ ​នៅតំបន់ដីសណ្ដទន្លេមេគង្គ ​សន្និសីទជាន់ខ្ពស់លើកនេះនឹងបន្តអះ អាងនូវការ សន្យាសហប្រតិបត្តិការ​ឆ្លងព្រំដែន ក្នុងការអភិវឌ្ឍន៍ដ៏ចីរភាពខាងធនធានទឹក  និងធនធានទាក់ទិនផ្សេងៗទៀត នៅតំបន់​សណ្ដទន្លេមេគង្គ។ 

          ពីសេចក្ដីថ្លែងការណ៍ទីក្រុង Hua Hin ​ដល់សេចក្ដីថ្លែងការណ៍​ទីក្រុងហូ
ជីមិញ

កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដ៏ចីរភាពទន្លេមេគង្គ ត្រូវបានចុះ
ហត្ថលេខានាឆ្នាំ ១៩៩៥ រវាងប្រទេសទាំង៤គឺ វៀតណាម ឡាវ កម្ពុជា ​និងមីយ៉ាន់ម៉ា។ កិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកជាឯកសារគតិ​ដែល​ អះអាងនូវការសន្យារបស់ ប្រទេសនិមួយៗ ក្នុងកិច្ចសហប្រតិបត្តិការស្ដីពី​ការ​អភិវឌ្ឍន៍ ប្រើប្រាស់ គ្រប់គ្រងចីរ
ភាពនិងធានា​ធនធាន​ទឹក ​និងធនធានទាក់ទិននានានៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ។

          ​ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១៥ នៃទិវាចុះ​ហត្ថលេខាលើកិច្ចព្រម
ព្រៀងស ហប្រតិបត្តិការអភិវឌ្ឍន៍ចីរភាព ទន្លេមេគង្គ ថ្នាក់ដឹកនាំនៃប្រទេសជាសមា
ជិកទាំង៤ ​បានឯកភាពរៀបចំសន្និ​សីទជាន់ខ្ពស់គណៈកម្មាធិការទន្លេមេគង្គ  អន្តរជាតិ ក្នុងរយៈពេល៤ឆ្នាំម្ដង់ និងសន្និសីទលើកទី១ត្រូវបានរៀបចំឡើងនៅទីក្រុង Hua Hin
 (ថៃ) ។ សន្និសីទលើកនេះ​បាន​ឯកភាពអំពីសេចក្ដីថ្លែងការណ៍រួម១ ដោយមានឈ្មោះ
 សេចក្ដីថ្លែង​ការណ៍ Hua Hin។ សេចក្ដីថ្ឡែងការណ៍នេះ​អះអាងនូវចក្ខុវិស័យ នៃគណៈ
កម្មាធិការ​មេគង្គអន្តរជាតិ បណ្ដាសកម្មភាពអាទិភាព …។ល។ លោក Le Duc Trung ប្រធានខុទ្ទកាល័យអចិន្ត្រៃយ៍គណៈកម្មាធិការទន្លេមេគង្គវៀតណាម បានអះអាងថា៖

          “ ​សេចក្ដីថ្លែងការណ៍ Hua Hin បានបើកផ្លូវសំរាប់​គណៈកម្មាធិការទន្លេ​មេគង្គ  អន្តរជាតិអនុវត្តការងារជាច្រើន មានចរិត​លក្ខណៈយុទ្ធសាស្ត្រក្នុងតំបន់។ ​តាមរយៈ
បណ្ដា ផែនការតំបន់​និងប្រទេសអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ដី សណ្ដទន្លេ ដោយផ្អែកទៅលើការគ្រប់គ្រងទូទៅអំពីធនធានទឹក។ នេះគឺជាបញ្ហាដែល​មុនឆ្នាំ​២០១០ គណៈកម្មាធិការទន្លេមេគង្គអន្តរជាតិនៅមាន​ការជំពាក់ជំពិន ប៉ុន្តែបន្ទាប់ពី​មានការសន្យារបស់នាយក​រដ្ឋមន្ត្រីនៃបណ្ដាប្រទេស ផែនការនេះទើបបានអនុម័ត​។”

ជំរុញការអភិវឌ្ឍណ៍ដ៏ចីរភាពនៅតំបន់ទន្លេមេគង្គ - ảnh 2
ទន្លេមេគង្គ(TTXVN)

          សន្និសីទលើកនេះត្រូវបានប្រព្រឹត្តទៅ​នៅទីក្រុងហូជីមិញ (ភាគខាង​ត្បូង វៀត ណាម) ក្នុងសភាពការណ៍ តំបន់កំពុងមានកម្លាំងសម្ពាធជាច្រើន ​អំពីតម្រូវការអភិ
វឌ្ឍន៍  ចំនួនប្រជាជន​កើនឡើងខ្លាំង ការអភិវឌ្ឍន៍​កសិកម្ម …។ល។ ក្រៅពីផលប្រ
យោជន៍នា នាសំរាប់ការអភិវឌ្ឍន៍ សេដ្ឋ​កិច្ច​សង្គម នោះគំរោងការណ៍ទាំងនេះមាន
ការជះ ឥទ្ធិពលអស​កម្ម​ទៅលើបរិស្ថាន គុណភាពធនធាទឹក។ ដូច្នេះ សន្និសីទជាន់ ខ្ពស់លើកនេះនឹងមានអត្ថន័យជាច្រើន។ លោក Le Duc Trung បានអោយដឹងថែម
ទៀតថា៖

          “ សន្និសីទលើកនេះមានអត្ថន័យដ៏សែនសំខាន់។ ទីមួយគឺអះអាងជា​ថ្មីម្តង
ទៀតនូវ  ការសន្យារបស់ប្រទេសជាសមាជិកទាំង៤ អំពីការធានាអភិវឌ្ឍន៍ ដ៏ចីរ ភាពតំបន់ដីសណ្តទន្លេមេគង្គ។ ទីពីរគឺពិនិត្យមើលឡើងវិញ រាល់​សមិទ្ធិផលដែល ទទួលបាន ក្នុងសេចក្ដីថ្លែងការណ៍ក្រុងHua Hin។​ទី៣គឺ​កំណត់បណ្ដាវិស័យអាទិភាព​ទិសដៅនាពេលខាងមុខនេះ។”

          ធ្វើអាជីវកម្មនិងប្រើប្រាស់ទន្លេមេគង្គប្រកបដោយប្រសិទ្ធិភាព

     ជាទន្លេមួយក្នុងចំណោមទន្លេធំបំផុតលើពិភពលោក ទន្លេមេគង្គបានហូរឆ្លងកាត់
ប្រទេសចំនួន៦ គឺចិន ឡាវ មីយ៉ាន់ម៉ា ថៃ កម្ពុជានិងវៀតណាម។ 

ជាប្រទេសមួយក្នុងតំបន់ដីសណ្តទន្លេ វៀតណាមជានិច្ចកាលមានការរួមវិភាគ
ទានយ៉ាងសកម្មក្នុងកិច្ចការពារប្រភពធនធានទឹកទន្លេមេគង្គ។ វៀតណាមក៏បាន នាំចេញការផ្តើមគំនិតជាច្រើន ដូចជា៖ការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន​ពហុមធ្យោបាយ
 ការរួមផ្សំ និង​ឧបត្ថម្ភការដឹកជញ្ជូនតាមផ្លូវគោកនិង​តាមផ្លូវសមុទ្រ…។ល។

សន្និសីទជាន់ខ្ពស់លើកទី២នេះ ជាឱកាសដើម្បីវៀតណាមបន្តអះអាងនូវការ
សន្យារួមកម្លាំងកាយចិត្តរបស់ខ្លួនជាមួយប្រទេសជាសមាជិកនានា ដៃគូរ អ្នកផ្ត
លជំនួយ ធានាសន្តិសុខប្រភពទឹក បង្កើនការគ្រប់គ្រងនិង​អភិវឌ្ឍន៍ដ៏ចីរភាពនៅតំបន់ដីសណ្តទន្លេមេគង្គ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ