ជំរុញខ្លាំងការអនុវត្តសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៤អំពីការកសាងបក្ស។
THU HOA -  
(VOV) /  
|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong (vov.vn) |
VOV- សេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១១រួមមាន
ខ្លឹមសារមានចរិតលក្ខណៈតស៊ូ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជនទាំង
មូល បក្សទាំងមូលជាមួយដំណោះស្រាយជាក់ស្ដែង។ ដំណើរការអនុវត្ត សេចក្តី
សំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៤បានក្លាយទៅជាវគ្គជីវភាពនយោបាយស៊ី
ជម្រៅ រួមចំណែកពង្រឹងនឹងបង្កើតឯកភាពខាងសតិអារម្មណ៍ បង្កើនសាមគ្គីភាព
ក្នុងបក្ស។ ថ្លែងមតិនៅសន្និបាតមជ្ឈឹមបក្សលើកទី៧នីតិកាលទី១១នាខែឧសភា
ឆ្នាំ២០១៣អំពីការបន្តលាតត្រដាងអនុវត្ត សេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើក
ទី៤ក្នុងបក្ស អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បាន
វាយតំលៃថា៖
“គណៈកម្មាធិការបក្សអង្គការបក្សគ្រប់ជាន់ថ្នាក់និងជួរកម្មាភិបាលបក្ខជន
បានយល់ដឹងយ៉ាងពេញលេញជាងអំពីសារសំខាន់របស់ការងារកសាងបក្សក្នុង
ស្ថានភាពថ្មី។ ក្នុងកាលៈទេសៈមានការលំបាកសាកល្បងជាច្រើន ការលាត
ត្រដាងអនុវត្ត សេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៤បានរួមចំណែកជំរុញ
ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចឆ្នាំ២០១២សំរេចជាសារវន្តរាល់គោលដៅ ភារកិច្ចដែលបានដាក់ចេញ រក្សារឹងមាំស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចទប់ស្កាត់អតិផរណា ធានាសុខុមាលភាពសង្គម។”
ស្ដីអំពីលទ្ធផលជាក់ស្ដែង អាចឃើញច្បាស់ថា សេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៤ទប់ស្កាត់ស្ថានភាពឪនភាពអំពីសតិអារម្មណ៍នយោបាយសិលធម៍
របៀបរស់នៅក្នុងបក្សជាជំហានដំបូងព្រមទាំងជំនះពុះពារលើកំហិតក្នុងការងារ
កិច្ចការចាត់តាំងកម្មាភិបាលនិងក្នុងការអនុវត្តគោលការណ៍រៀបចំជីវភាពបក្ស។
តាមរយៈការទិតៀននឹងស្វ័យទិតៀន ផ្ទៀងស្ដាប់មតិរួមចំណែករបស់កម្មាភិបាល
បក្ខជនប្រជាជន ការិយាល័យនយោបាយគណៈលេខាគណៈកម្មាធិការបក្ស
អង្គការបក្សគ្រប់ជាន់ថ្នាក់និងកម្មាភិបាលបក្ខជនម្នាក់ៗ បានយល់យ៉ាងជ្រាល
ជ្រៅជាងអំពីចំណុចខ្លាំងចំណុចខ្សោយនិងមានវិធានការកែប្រែជំនះពុះពារ។
ដូច្នេះកិត្យានុភាពរបស់បក្ខជនម្នាក់ៗនិងបក្សទាំងមូលត្រូវបានលើកកំពស់យ៉ាង
ច្បាស់លាស់។ លោក Ksor Phuoc សមាជិកមជ្ឈឹមបក្សនិងជាប្រធានក្រុមប្រឹក្សា
ជនជាតិរបស់រដ្ឋសភាបានវាយតំលៃថា៖
“តាមរយៈការងារនេះ ខ្ញុំបានឃើញថាបក្សហ៊ានប្រឈមមុខនឹងគុណវិបត្តិ
និងប្តេជ្ញាចិត្តកែប្រែរាល់គុណវិបត្តិរបស់ខ្លួន។ និងដើម្បីកែប្រែការខ្វះខាតនោះ
ក្នុងបក្សត្រូវបង្កើនពង្រីកប្រជាធិបតេយ្យបង្កើនការទិតៀននិងស្វ័យទិតៀន។
ជាពិសេសបក្សត្រូវផ្សាភ្ជាប់ជាមួយប្រជាជនផ្ទៀងស្ដាប់មតិរបស់ប្រជាជននិង
ផ្អែកទៅលើប្រជាជនដើម្បីកសាងបក្សល្អជាងទៀត។”
បញ្ហាត្រូវបានយកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្តីសំរេចចិត្តសន្និបាត
មជ្ឈឹមលើកទី៤នាពេលខាងមុខគឺផ្ដោតសំខាន់ដល់ការរៀបចំលាតត្រដាងអនុវត្តសេចក្តីសំរេចចិត្តដ៏សែនសំខាន់នេះ។ តាមនោះការកសាងបក្សជាការទទួលខុសត្រូវរបស់បក្ខជនម្នាក់ៗ ប៉ុន្តែការទទួលខុសត្រូវរបស់កម្មាភិបាលស្នូលនាំមុខបណ្ដាថ្នាក់អង្គភាពគឺសំខាន់ជាងគេ។ ទន្ទឹមនឹងការងារនេះ ត្រូវបង្កបាន
ការប្រែប្រួលរបត់ក្នុងការងារកម្មាភិបាល ជាខ្លឹមសារសំខាន់មួយក្នុងការកសាង
បក្សតាមស្មារតីសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៤។ លោក Phan Dien អតីតសមាជិកការិយាល័យនយោបាយនិងជាអតីតអចិន្ត្រៃយ៍គណៈលេខាបានសង្កត់ធ្ងន់ទៅលើការសុក្រិដ្ឋបែបបទចំពោះការងារចាត់តាំងកម្មាភិបាល។
“យើងត្រូវពិនិត្យ វាយតំលៃឡើងវិញមូលហេតុអំពីរបបកម្មាភិបាល ឧទាហរណ៍របបអំពីការងារចាត់តាំងកម្មាភិបាល ការជ្រើសរើស ការជ្រើសតាំងកម្មាភិបាល គ្រប់គ្រងកម្មាភិបាល និងការឃ្លាំមើលកម្មាភិបាលយ៉ាងម៉េច។ ក្នុងពេលដែលរក
ឃើញការខុសឆ្គង កម្មាភិបាលមិនសក្តិសមនោះ យើងត្រូវមានវិធានការនានា
ដើម្បីដោះស្រាយទាន់ពេលវេលា។”
កសាងបក្សសាមគ្គីភាពស្អាតស្អំរឹងមាំ ជាងពេលណាទាំងអស់គឺជាសំណូមពរបរានុម័តរបស់បុព្វហេតុបដិវត្តប្រជាជនទាំងមូល ជាបញ្ហាស្លាប់រស់របស់បក្ស របស់
របប របស់ប្រទេសជាតិ។ សេចក្តីសំរេចចិត្តនៃសន្និបាតមជ្ឈឹមបក្សលើកទី៤បានលើកច្បាស់រាល់សំណូមពរនិងដំណោះស្រាយដ៏ត្រឹមត្រូវ។ បូកសរុបដកពិសោធន៍ក្នុងការអនុវត្តសេចក្តីសំរេចចិត្តនៃសន្និបាតមជ្ឈឹមបក្សលើកទី៤ក្នុងឆ្នាំកន្លងមក
ដាក់ចេញវិធានការអនុវត្តយ៉ាងខ្លាំងក្លា ជាប្រការដែលបក្សទាំងមូលប្រជាជន
ទាំងមូលចង់ឲ្យក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសនាបច្ចុប្បន្ន៕
THU HOA
-VOV