ជំរុញខ្លាំងថែមទៀតការសិក្សារៀនសូត្រ និងធ្វើតាមគំរូ​សីលធម៌​លោក​ប្រធាន​ហូជីមិញ

(VOVWORLD) - នៅក្នុងសន្និបាតបូកសរុបរយៈពេល ៥ ឆ្នាំនៃការអនុវត្តសារាចរណែនាំលេខ ០៥ របស់ការិយាល័យនយោបាយស្ដីពីការ ជំរុញខ្លាំងថែមទៀតការសិក្សារៀនសូត្រ និងធ្វើតាមមនោគមវិជ្ជា សីលធម៌និងរចនាបទលោកប្រធានហូជីមិញ ដែលបានប្រពឹត្តិទៅកាលពីថ្ងៃទី ១២ ខែមិថុនា នៅទីក្រុងហាណូយនោះ អគ្គលេខាគណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ទៅលើតម្រូវការចាំបាច់ត្រូវជំរុញខ្លាំងថែមទៀត ការសិក្សារៀនសូត្រ និងធ្វើតាម មនោគមវិជ្ជា សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ ក្នុងដំណាក់កាលខាងមុខ។ ជនរួមជាតិនិងយុទ្ធជននៅទូទាំងប្រទេសបានគាំទ្រគោលគារណ៍នេះយ៉ាងសកម្ម ផង ដែរ។
ជំរុញខ្លាំងថែមទៀតការសិក្សារៀនសូត្រ និងធ្វើតាមគំរូ​សីលធម៌​លោក​ប្រធាន​ហូជីមិញ - ảnh 1សន្និបាតបូកសរុបរយៈពេល ៥ ឆ្នាំនៃការអនុវត្ត សារាចរលេខ ០៥ របស់ការិយាល័យនយោបាយស្ដីពីការ ជំរុញខ្លាំងថែមទៀតការសិក្សារៀនសូត្រ និងធ្វើតាមមនោគមវិជ្ជា សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ (រូបថត៖ qdnd.vn)

ការជំរុញខ្លាំងថែមទៀត នូវការសិក្សារៀនសូត្រនិងធ្វើតាមមនោគមវិជ្ជា សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ ត្រូវបានបក្សកុម្មុយនិស្តវៀតណាមលើកឡើង និងណែនាំតាំងពីដើមដំបូង តាមរយៈសារាចរ និងសេចក្ដីសម្រេចចិត្តជាច្រើន តាមសម័យកាលយ៉ាងច្រើន។ ថ្មីៗបំផុតគឺសារាចរលេខ ០៥ របស់ការិយាល័យនយោបាយ នីតិកាលទី ១២  “ស្តីពីការជំរុញខ្លាំង ការសិក្សារៀនសូត្រនិងធ្វើតាម មនោគមវិជ្ជា សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ” ដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តសេចក្តីសម្រេចចិត្ត មជ្ឈឹមលើកទី ៤ នីតិកាលទី ១២ ស្តីពី “ការពង្រឹងការកសាងបក្ស ការកែប្រែបក្ស; សំដៅទប់ស្កាត់ រុញថយការធ្លាក់ចុះអំពីមនោគមវិជ្ជានយោបាយ សីលធម៌ របៀបរស់នៅ និងការប្រែធាតុនៅផ្ទៃក្នុង។ ទោះយ៉ាងណាក៏ដោយ ក្នុងបរិបទដែលស្ថានភាពពិភពលោក និងក្នុងប្រទេសមានការវិវឌ្ឍយ៉ាងឆាប់រហ័សនិងស្មុគស្មាញនោះ បានដាក់ចេញតម្រូវការត្រូវបន្តជំរុញខ្លាំងការសិក្សារៀនសូត្រ និងធ្វើតាម មនោគមវិជ្ជា សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ ការពារមូលដ្ឋានគ្រឹះមនោគមវិជ្ជារបស់បក្ស ប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង អមិត្ត ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃបុព្វហេតុបដិវត្តក្នុងដំណាក់កាលថ្មីនេះ។

នៅក្នុងសន្និបាតទូទាំងប្រទេសស្ដីពីការបូកសរុបរយៈពេល ៥ ឆ្នាំនៃការអនុវត្តសារាចរលេខ ០៥ របស់ការិយាល័យនយោបាយស្ដីពីការជំរុញខ្លាំង ការសិក្សារៀនសូត្រនិងធ្វើតាមមនោគមវិជ្ជា សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ ដែលបានប្រពឹត្តិទៅកាលពីចុងសប្ដាហ៍កន្លងទៅនៅទីក្រុងហាណូយនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានដកស្រង់សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ដោយបានលើកច្បាស់ថា៖“ អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននិងប្ដូរផ្ដាច់នូវសេចក្តីសម្រេចចិត្ត មជ្ឈឹមលើកទី ៤ នីតិកាលទី ១១ និងសេចក្ដីសម្រេចមជ្ឈឹមលើកទី ៤ នីតិកាលទី ១២ ដោយផ្សារភ្ជាប់ជាមួយនឹងការជំរុញការសិក្សារៀនសូត្រ និងធ្វើតាមមនោគមវិជ្ជា សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ តាមរយៈវិធានការយ៉ាងខ្លាំងក្លា ប្ដូរផ្ដាច់ និងព្រមៗគ្នា”។ យោងតាមអគ្គលេខាបក្ស លោក Nguyen Phu Trong បានឲ្យដឹងថា គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងបណ្ដាស្ថាប័ន អង្គភាពគប្បីបន្ត ជំរុញខ្លាំងថែមទៀតការសិក្សារៀនសូត្រ និងធ្វើតាមមនោគមវិជ្ជា សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ។ ដោយគាំទ្រនឹងគោលការណ៍នេះ លោក Le Duc Duc ប្រធានគណកម្មការឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត Lai Chau បានឲ្យដឹងថា៖ “សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សបានផ្តោតលើការបំផុសឆន្ទៈខ្លួនទីពឹងខ្លួន បំណងប្រាថ្នា អភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាព សុភមង្គល គឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិក្នុងដំណាក់កាលបច្ចុប្បន្ននេះ។ ជាពិសេសគឺចំពោះខេត្ត Lai Chau ដែលមានសក្តានុពល និងប្រៀបខ្លាំងជាច្រើន ដូច្នេះហើយ យើងចាំបាច់ត្រូវផ្ដោតសំខាន់លើបញ្ហាទាំងនេះ ដើម្បីអភិវឌ្ឍន៍ថែមទៀត។ ទន្ទឹមនឹងនេះប្រធានបទនៅពេលនេះបានផ្តល់ឱ្យយើងនូវទ្រឹស្ដីដ៏សំខាន់ជាច្រើន ដើម្បីលើកទឹកចិត្តស្មារតី ឃោសនាដល់កម្មភិបាល បក្ខជន និងប្រជាជនអនុវត្តន៍តាមឲ្យបានល្អប្រសើរ។ លើលពីនេះទៅទៀត គឺផ្ដល់រៀបធ្វើ សម្រាប់យើងរៀបចំ និងអនុវត្តន៍ប្រធានបទនេះប្រកបដោយប្រសិទ្ធភាពបំផុតផងដែរ”។

ជំរុញខ្លាំងថែមទៀតការសិក្សារៀនសូត្រ និងធ្វើតាមគំរូ​សីលធម៌​លោក​ប្រធាន​ហូជីមិញ - ảnh 2អគ្គលេខាបក្ស លោក Nguyen Phu Trong (រូបថត៖ qdnd.vn)

យោងតាម អគ្គលេខាបក្ស លោក Nguyen Phu Trong បានឲ្យដឹងថា៖ ការសិក្សារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ រចនាបទលោកប្រធានហូជីមិញក្នុងដំណាក់កាលខាងមុខគឺចាំបាច់ត្រូវផ្ដោតសំខាន់លើបញ្ហាចំនួន ៣ គឺ៖ សិក្សារៀនសូត្រ ធ្វើត្រាប់តាម និងធ្វើជាគំរូ។ ការសិក្សារៀនសូត្រត្រូវក្លាយទៅជារបៀបរស់នៅ ផ្នត់គំនិត និងរបៀបធ្វើរបស់កម្មាភិបាល បក្ខជន និងប្រជាជនគ្រប់រូប ពោលគឺធ្វើយ៉ាងណា ដើម្បីមនោគមវិជ្ជា សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញជ្រួតជ្រាបយ៉ាងជ្រាលជ្រៅទៅក្នុងជីវភាពរស់នៅសង្គមយ៉ាងពិតប្រាកដ។ ធ្វើតាមគឺជំរុញខ្លាំង បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពី  “ការសិក្សារៀនសូត្រ” ទៅជា “ការធ្វើត្រាប់តាម” តាមរយៈកម្មវិធីធ្វើសកម្មភាពជាក់ស្ដែង និងការងារជាក់ស្ដែងក្នុងការបំពេញភារកិច្ចនយោបាយរបស់មូលដ្ឋាន ស្ថាប័ន និងអង្គការ។ ធ្វើជាគំរូគឺជាការអនុវត្តដោយព្រមៗគ្នារវាងការសិក្សារៀនសូត្រជាមួយការធ្វើតាមមនោគមវិជ្ជា សីលធម៌ រចនាបទលោកប្រធានហូជីមិញ និងធ្វើជាគំរូ។ ទាក់ទងនឹងការអនុវត្តគោលការណ៍នេះក្នុងកងកម្លាំងនគរបាល រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam បានសង្កត់ធ្ងន់ថា៖ “យើងត្រូវបន្តរឹតបន្តឹងវិន័យ បទបញ្ជា និងវប្បធម៌ប្រាស្រ័យទាក់ទងគ្នាចំពោះនគរបាលប្រជាជន។ ទន្ទឹមនឹងនេះ រៀបចំការហ្វឺកហ្វឹន បំពាក់បំប៉នជំនាញអំពីវប្បធម៌ប្រាស្រ័យទាក់ទងគ្នា រៀបចំការប្រមូលមតិ និងស្ទង់មតិដើម្បីវាយតម្លៃការពេញចិត្តរបស់ស្ថាប័ន អង្គការ និងប្រជាជនចំពោះនគរបាលប្រជាជន។ លើសពីនេះទៅទៀត រៀបចំការត្រួតពិនិត្យនិងឃ្លាំមើលការអនុវត្តន៍សារាចរលេខ ០៥ ដោយផ្សារភ្ជាប់ជាមួយសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី ៤ នីតិកាលទី ១២ របស់បក្ស និងសារាចរលេខ ០៤ របស់ក្រសួងនគរបាលជាប្រចាំ ដើម្បីលើកទឹកចិត្ត លើកសរសើរដល់គំរូឆ្នើមក្នុងការសិក្សារៀនសូត្រ និងធ្វើតាម មនោគមវិជ្ជា សីលធម៌ និងរចនាបទលោកប្រធានហូជីមិញផងដែរ”។

អគ្គលេខាបក្ស លោក Nguyen Phu Trong បានសម្តែងនូវគោលបំណងថាការសិក្សារៀនសូត្រ និងធ្វើតាម មនោគមវិជ្ជា សីលធម៌ និងរចនាបទលោកប្រធានហូជីមិញនឹងកាន់តែស៊ីជម្រៅ ជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាពថែមទៀត ដើម្បីរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងការងារផ្លាស់ប្ដូរថ្មី កសាងនិងការពារប្រទេសជាតិ ក៏ដូចជាខិតខំប្រឹងប្រែងនាំវៀតណាមដល់ពាក់កណ្តាលសតវត្សរ៍ទី ២១ គឺស្ថិតក្នុងឱកាសគម្រប់ខួបលើកទី ១០០ ឆ្នាំនៃការបង្កើតវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ (ឥឡូវនេះជាសាធារណរដ្ឋសង្គមនិយមវៀតណាម) ឲ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់ ក៏ដូចជាប្រកៀកស្មាជាមួយប្រទេសមហាអំណាចនៃទ្វីបទាំង ៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ