ជំរុញតំលៃសិទ្ធិមនុស្សលើទូទាំងពិភពលោក

ជំរុញតំលៃសិទ្ធិមនុស្សលើទូទាំងពិភពលោក - ảnh 1
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh (VOV)

        Vovworld-សិទ្ធិមនុស្ស សកម្មភាពការពារ និងការពង្រីកសិទ្ធិមនុស្ស គឺជា
សសរមួយ​ក្នុង​ចំណោមសសរសំខាន់របស់អង្គការសហប្រជាជាតិ។ ដោយហេតុ
ដូច្នេះ ក្រុម​ប្រឹក្សាសិទ្ធិមនុស្សគឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នស្នូលរបស់
អង្គការ​ពហុភាគីធំបំផុតលើពិភពលោក។

ផ្ដើមចេញពីគោលនយោបាយមុន​ក៏ដូច​ជា​​​ក្រោយគឺការពារនិងពង្រីកសិទ្ធិ
មនុស្ស

        ខណៈដែលប្រទេសមួយសំរេចចិត្តឈរឈ្មោះជាបេក្ខជនក្នុងក្រុមប្រឹក្សា​សិទ្ធិមនុស្សអង្គការសហប្រជាជាតិ មុនបង្អស់ត្រូវបង្ហាញនូវគោលមាគ៌ាគោល​នយោបាយរបស់ប្រទេសនោះចំពោះបញ្ហាជំរុញការពារសិទ្ធិមនុស្សហើយព្រម
ជាមួយនោះក៏ត្រូវបង្ហាញគោលនយោបាយកិច្ចការបរទេសរបស់បណ្ដាប្រទេស។
 ការសំរេចចិត្ត​របស់​វៀត​ណាមឈរឈ្មោះចូលក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការ
សហប្រជាជាតិអាណត្តិ២០១៤-២០១៦ចាប់ផ្ដើមពីគោលនយោបាយមុនក៏ដូចជា
ក្រោយរបស់វៀតណាម​គឺការពារនិងគោរពពង្រីកសិទ្ធិមនុស្ស ទន្ទឹមនឹងនោះក៏
សំដៅលាតត្រដាងអនុវត្តគោលមាគ៌ាកិច្ចការបរទេសគឺម្ចាស់ការសកម្ម
សមាហរណកម្មអន្តរជាតិ​របស់បក្សនិងរដ្ឋវៀតណាម។

        ផ្ដើមចេញពីគោលនយោបាយមុនក៏ដូចជាក្រោយនិងគោលមាគ៌ាកិច្ចការ​
បរទេសដូច្នេះ វៀតណាមបានមានដំណើរការត្រៀមឈរឈ្មោះជាបេក្ខជនតាំង
ពី​យុរៗមក។ តាមរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ថា ដើម្បី​ចូលក្នុងក្រុមប្រទេសឈរឈ្មោះជាបេក្ខជននៅដំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងក្រុម​
ប្រឹក្សា​សិទ្ធិមនុស្សជាដំណើរការខំប្រឹងប្រែងមួយរបស់វៀតណាម។ រដ្ឋមន្ត្រី Pham
Binh Minh បានឲ្យដឹងថា៖

        “មានបេក្ខជនជាច្រើន ប៉ុន្តែមានតែ៤អសនៈប៉ុណ្ណោះសំរាប់សមាជិកក្រុម
ប្រឹក្សា​សិទ្ធិមនុស្សនៅដំបន់នីមួយៗ។ ប្រការនោះបានបង្ហាញចរិតលក្ខណៈដ៏
សែន​សំខាន់​របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ យើងទទួលបានសំលេងគាំទ្រដ៏
ខ្ពស់។ ប្រការ​នោះបានបង្ហាញថា ​មុនបង្អស់គឺបណ្ដាប្រទេសកត់សម្គាល់សមិទ្ធិផល​
សមិទ្ធិ​របស់វៀតណាមក្នុងបញ្ហាជំរុញការពារសិទ្ធិមនុស្សនៅវៀតណាម។ ទីពីរ
នោះគឺ​បណ្ដាប្រទេសបានកត់សម្គាល់តួនាតីនិងវាយតំលៃខ្ពស់តួនាទីរបស់វៀត
ណាមលើពិភពលោក។”

        ក្រឡេកមើលទៅសមិទ្ធិរបស់វៀតណាមក្នុងបញ្ហាជំរុញ ការពារសិទ្ធិ​មនុស្ស
នៅវៀតណាមទើបបានឃើញថា​ដោយមានសំលេងគាំទ្រចំនួន១៨៤លើ១៩៣​ វៀតណាមក្លាយទៅជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ
ជាលទ្ធផលមិនចៃដន្យឡើយ។ វៀតណាមបានកសាងប្រទេស​នីតិរដ្ឋ​បញ្ចូល
សិទ្ធិមនុស្សចូលក្នុងរដ្ឋធម្មនុញ្ញនិងរាល់សមិទ្ធិដែលវៀតណាមទទួលបាន​ក្នុងការ
អនុវត្តគោលដៅសហ្សវត្សត្រូវបានអង្គការសហប្រជាជាតិនិងសហគមន៍​អន្តរជាតិ
វាយតំលៃខ្ពស់។ ​ក្រៅពីនោះ ការរួមវិភាគទានរបស់វៀតណាមលើ​វេទិការ​ដំបន់និង
អន្តរជាតិក្នុងរយៈពេលកន្លងមក បានបង្កើតទំនុកទុកចិត្តក្នុង​សហគមន៍អន្តរជាតិ ដោយជំនឿជាក់វៀតណាមមានការរួមចំណែកធំធេងជាងទៀតក្នុងការ​ដោះស្រាយ
រាល់បញ្ហាមានចរិតលក្ខណៈសកល។​ រដ្ឋមន្ត្រី Pham Binh Minh បាន​អះអាងថា៖

        “វៀតណាមបានមានការរួមវិភាគទានសកម្មនៅក្នុងអង្គការសហប្រជាជាតិ​និងបណ្ដាសកម្មភាពរបស់អង្គការសហប្រជាជាតិ។ នោះគឺយើងទទួលបានជោគ
ជ័យក្នុងអាណត្តិជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​អាណត្តិ
២០០៨-២០០៩។ វៀតណាមក៏រួមវិភាគទានក្នុងសកម្មភាពក្នុង​ក្របខ័ណ្ឌ​វេទិការ
ដំបន់ផងដែរ។”

ការពារនិងជំរុញរាល់តំលៃសិទ្ធិមនុស្សលើក្របខ័ណ្ឌពិភពលោកទាំងមូល

        ក្នុងអាណត្តិ៣ឆ្នាំនាពេលខាងមុខក្នុងថានៈជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស​
វៀត​ណាមនឹងមានឱកាសរួមវិភាគទានដោយផ្ទាល់មានលក្ខណៈស្ថាបនានិងមាន
ការទទួល​ខុសត្រូវទៅក្នុងបុព្វហេតុការពារនិងជំរុញតំលៃសិទ្ធិមនុស្សលើក្របខ័ណ្ដ
ពិភព​លោកទាំងមូល ក៏ដូចជាមានលក្ខណៈចែករំលែកនិងរៀនសូត្របទពិសោធន៍
ល្អៗ​ពី​មិត្តភក្តិអន្តរជាតិ។ អំពីទិសដៅសកម្មភាពនាពេលខាងមុខក្នុងក្រុមប្រឹក្សាសិទ្ធិ​មនុស្សអង្គការសហប្រជាជាតិ រដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ថ្ងន់ថា៖

        “ជាសមាជិករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស​យើងនឹងមានលក្ខណៈរួមវិភាគទាន​ទៅក្នុងការកសាងសុក្រិដ្ឋយន្តការរបបរបស់អង្គការសហប្រជាជាតិក្នុងវិស័យ​ការពារ ជំរុញសិទ្ធិមនុស្ស។ តាមរយៈសកម្មភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស យើងក៏បាន
រៀនសូត្របទពិសោធន៍របស់ពិភពលោកចំពោះការជំរុញការពារសិទ្ធិមនុស្សដើម្បី
យើងធ្វើល្អជាងក្នុងវិស័យជំរុញការពារសិទ្ធិមនុស្ស។”

        តាមផែនការ វៀតណាមចាប់ផ្ដើមមានសកម្មភាពដើមដំបូងជាផ្លូវការក្នុងក្រុម
ប្រឹក្សា​សិទ្ធិមនុស្សអង្គការសហប្រជាជាតិដោយតួនាទីជាសមាជិកចាប់ពីថ្ងៃទី
១មករាឆ្នាំ២០១៤។​ជាមួយរាល់លទ្ធផលក្នុងអំឡុង៣៦ឆ្នាំជាសមាជិកសកម្មរបស់
អង្គការ​សហប្រជាជាតិ​ពិសេសគឺបទពិសោធន៍ដែលទទួលបានក្នុងពេលជាសមាជិក​
ក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​វៀតណាមពិតប្រាកដនឹងសំរេចល្អ​តួនាទី​ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ២០១៤-២០១៦ រួមចំណែកជំរុញរាល់តំលៃសិទ្ធិមនុស្សលើក្របខ័ណ្ឌសកលលោកទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ