ជំរុញទំនាក់ទំនងវៀតណាម-ចិនឡើងកំរិតថ្មីមួយទៀត

(VOVWORLD) -ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន និងអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់សហប្រតិបត្តិការ” ខ្សែក្រវាត់មួយ និងផ្លូវមួយ”។ដំណើរទស្សនកិច្ចលើកនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ឧសភា ជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋលើកដំបូង នៅចិន របស់ប្រធានរដ្ឋ លោក Tran Dai Quang ក្នុងតំណែងជាប្រធានរដ្ឋ។

(VOV)_ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេស ចិន និងអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់សហប្រតិបត្តិការ” ខ្សែក្រវាត់មួយ និងផ្លូវមួយ”។ដំណើរទស្សនកិច្ចលើកនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ឧសភា ជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋលើកដំបូង នៅចិន របស់ប្រធានរដ្ឋ លោក Tran Dai Quang ក្នុងតំណែងជាប្រធានរដ្ឋ។ 

ជំរុញទំនាក់ទំនងវៀតណាម-ចិនឡើងកំរិតថ្មីមួយទៀត - ảnh 1ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang  អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន  

វៀតណាមនិងចិនជាប្រទេសជិតខាង មានចំណងមិត្តភាពប្រពៃណីយូរអង្វែង ទោះបីជាក្នុងប្រវត្តិសាស្ត្រ ទំនាក់ទំនងរវាងប្រទេសទាំងពីរក៏មានការឡើងចុះក្តី ប៉ុន្តែ កិច្ចសហប្រតិបត្តិការនិងមិត្តភាពនៅជាចរន្តលំហូរជានិច្ចក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

          រក្សា អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី

        នាបច្ចុប្បន្ន ប្រទេសទាំងពីរកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏សែនសំខាន់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច។ ការអភិវឌ្ឍន៍របស់ភាគីទាំងពីរសុទ្ធតែជាឱកាសដើម្បីភាគីទាំងពីរ បក្សទាំងពីរ រដ្ឋទាំងពីរមានផលប្រយោជន៍រួម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi បានអះអាងថា៖

          “ ខ្ញុំចាត់ទុកថា៖នេះជាការកំណត់ទិសដៅធំសំរាប់ទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរក្នុង រយៈពេលកន្លងទៅ។ ខ្ញុំសូមអះអាងជាថ្មីម្តងទៀតថា៖ បក្សរដ្ឋ និងប្រជាជនវៀតណាមមុនក៏ដូចជាក្រោយ ជានិច្ចកាលគោរពការអភិវឌ្ឍន៍ទំនាក់ទំនងស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយ បក្ស រដ្ឋ និងប្រជាជនចិន។ នេះជាគោលនយោបាយមុនក៏ដូចជាក្រោយ និងជាអាទិភាពជួរមុខក្នុងទំនាក់ទំនងការទូតរបស់វៀតណាម និងចិន។”

          ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ដោយមានការប្តេជ្ញាចិត្ត និងការខំប្រឹងប្រែងរួមរបស់បក្ស  រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងនិងពង្រីកជានិច្ច និងទទួលបានវឌ្ឍនភាពជាច្រើនលើគ្រប់វិស័យ។

          កិច្ចសហប្រតិបត្តិការជាក់ស្ដែង ប្រសិទ្ធភាពលើគ្រប់វិស័យ

        ក្នុងរយៈពេល១០ឆ្នាំ (ចាប់ពីថ្ងៃទី២០០៦-២០១៦) ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនជិត១០ដង ចាប់ពី៩,៩ពាន់លាន ឡើងដល់៧២ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល១៣ឆ្នាំជាបន្តបន្ទាប់ ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម និងឆ្នាំ២០១៦ វៀតណាមបានក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ក្នុងអាស៊ាន។ ការវិនិយោគរបស់ចិននៅវៀតណាមក៏មានជំហានលោតផ្លោះខ្លាំងក្លាដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi បានអោយដឹងថា៖

          “ ឆ្នាំ២០០៨មានជនជាតិចិនចំនួន២,៨លាននាក់ មកវៀតណាម និងនិន្នាការនេះបន្តកើនឡើង ក្នុងឆ្នាំ២០១៧ និងផ្ទុយទៅវិញ វៀតណាមបានឈរលំដាប់ថ្នាក់ទីមួយក្នុងអាស៊ាន អំពីបរិមាណភ្ញៀវទេសចរទៅចិន ទទួលបានជិត២លាននាក់ ក្នុងឆ្នាំ២០១៦។ ភាគីទាំងពីរក៏បានសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងការងារគ្រប់គ្រងព្រំដែន រក្សា និងការពារសន្តិសុខ ស្ថិរភាពនៅក្នុងតំបន់ព្រំដែនរួមចំណែកកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងមិត្តភាព។”

          ចំពោះបញ្ហានៅសមុទ្រ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពរក្សាការពិភាក្សាដោយស្មោះត្រង់ ជាប្រចាំអំពីបញ្ហាសមុទ្រ។អនុវត្តយ៉ាងគ្រប់គ្រាន់ និងពេញលេញ”សេចក្ដីប្រកាសអំពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)” រួមជាមួយអាស៊ាន កសាង” ក្រមប្រតិបត្តិនៅសមុទ្រខាងកើត” (COC) យ៉ាងឆាប៉ៗ រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។

          ជំរុញកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នា

        ក្នុងសភាពការណ៍នោះ ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋ លោក Tran Dai Quangដើរតួនាទីដ៏សែនសំខាន់។ ឯកអគ្គរដ្ឋទូត លោក Dang Minh Khoi បានសង្កត់ធ្ងន់ថា៖

          “ ភាគីចិនបានសន្យា” ការផ្តើមគំនិតខ្សែក្រវាត់និងផ្លូវ” បានអនុវត្តតាមរយៈការគោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិ និងគោរពច្បាប់អន្តរជាតិ និងអនុវត្តតាមគោលការណ៍៖រួមគ្នាពិភាក្សា រួមគ្នាធ្វើ និងទទួលផលប្រយោជន៍ដូចគ្នា ជំរុញការតភ្ជាប់ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក រវាងបណ្ដាប្រទេស ក្នុងដំណើការអភិវឌ្ឍន៍ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការដែលប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមវេទិកានេះ បានបង្ហាញថាវៀតនាមគាំទ្រចិន រៀបចំវេទិកានេះប្រកបដោយជោគជ័យ។”

          ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន និងចូលរួមវេទិកានេះ សំដៅរក្សាទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ បង្កើនទំនុកទុកចិត្តខាងនយោបាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ តាមនោះផ្ញើសារមួយថា៖ វៀតណាមត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយចិន និងប្រទេសផ្សេងៗដើម្បីកសាង អនុវត្តកម្មវិធី គំរោងការណ៍ដើម្បីសន្តិភាព អភិវឌ្ឍន៍ និងសម្បូររុងរឿង ដោយផ្អែកទៅលើគោលការគោរពគ្នាទៅវិញទៅមក សមភាព និងមានផលប្រយោជន៍ដូចគ្នា គោរពច្បាប់ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ