(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ វិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញទៅដល់ព្រលានយន្តហោះយោធា Fairbairn នៅរដ្ឋធានី Canberra ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីចាប់ពីថ្ងៃទី ២៩ វិច្ឆិកា ដល់ទី ២ ធ្នូ តាមសេចក្តីអញ្ជើញរបស់រដ្ឋសភានិងរដ្ឋាភិបាលអូស្រ្តាលី។ ដំណើរ ទស្សនកិច្ចសម្តែងនូវការគោរពចំពោះអូស្ត្រាលីក្នុងសេចក្តីសម្រេចលើកកំពស់ទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ឆ្ពោះទៅការរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អូស្ត្រាលី។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan |
(VOVworld) - ដំណើរទស្សនកិច្ចមានអត្ថន័សំខាន់ដែលជំរុញការយោគយល់គ្នាទៅវិញទៅមកនិង ទំនុកទុកចិត្តរវាងរដ្ឋសភានៃប្រទេសទាំងពីរ បង្កើនថែមទៀតទំនាក់ទំនងសហប្រតិបត្តិការ រវាងរដ្ឋសភាវៀតណាមជាមួយព្រឹទ្ធសភានិងសភាជាន់ទាបអូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិ ការរវាងវៀតណាមនិងអូស្រ្តាលីលើវិស័យដែលប្រទេសទាំងពីរមានសក្តានុភាពជាពិសេសគឺ សេដ្ឋកិច្ចពាណិជ្ជកម្មសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្មអប់រំបណ្តុះបណ្ដាលវិទ្យសាស្ត្រនិងបច្ចេកវិទ្យាធនធានបរិស្ថានទេសចរណ៍និងការជួបប្រាស្រ័យប្រជាជន។
ស្នាដៃនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព
ក្រោយរយៈពេលជិត ៤៥ ឆ្នាំ បង្កើតទំនាក់ទំនងការទូត វៀតណាមនិងអូស្ត្រាលីបាន ក្លាយទៅជាដៃគូសំខាន់របស់គ្នាលើថ្នាក់ទ្វេភាគីផងក៏ដូចជាលើបណ្ដាវេទិកាតំបន់និង អន្តរជាតិផង។ ទំនាក់ទំនងទ្វេភាគីវៀតណាម-អូស្ត្រាលីអភិវឌ្ឍន៍ខ្លាំងក្លាជាក់ស្តែងប្រកប ដោយប្រសិទ្ធភាព ជាពិសេសគិតតាំងពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងដៃគូលើគ្រប់ ជ្រុងជ្រោយឆ្នាំ ២០០៩ ហើយចុះហេត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីអំពីទំនាក់ទំនងដៃគូ បង្កើនបន្ថែមលើគ្រប់ជ្រុងជ្រោយនាខែមិនាឆ្នាំ ២០១៥។ នាពេលថ្មីៗនេះ ក្នុងក្របខ័ណ្ឌ សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងសមភាគីអូស្រ្តលី លោក Malcolm Turnbull បានជួបចរចានិងឯកភាពលើកកំពស់ទំនាក់ទំនងវៀតណាម-អូស្រ្តាលីឡើងកំរិត ដៃគូយុទ្ធសាស្ត្រ។ នាបច្ចុប្បន្ន ក្រសួងការបរទេសនៃប្រទេសទាំងពីរកំពុងបន្តផ្លាស់ប្តូរដើម្បី ឆ្ពោះទៅការចុះហត្ថលេខាលើឯកសារពោលខាងលើយ៉ាងឆាប់រហ័ស៕
ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីទទួលកំណើនវិជ្ជមាន នាពេលកន្លងទៅដោយទទួលបាន ៥ ពាន់ ២ រយលានដុល្លាអាមេរិកនាឆ្នាំ ២០១៦ ប្រៀបនឹង ៣២ លានដុល្លាអាមេរិកនាឆ្នាំ ១៩៩០ ដែលនាំអូស្រ្តាលីក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី ៧ នៅវៀតណាម។ បណ្ដាគំរោងការណ៍ FDI របស់អូស្ត្រាលីត្រូវបានអនុវត្តក្របដោយប្រសិទ្ធ ភាពនៅវៀតណាម ប្រមូលផ្តុំទៅលើវិស័យឧស្សាហកម្មនិងសាងសង់សេវាកម្មអប់រំ ឧស្សាហកម្មកែច្នៃរុក្ខកសិផលនិងជលផល។ នាបច្ចុប្បន្ន វៀតណាមកំពុងស្នើឲ្យអូស្រ្តាលី បើកទូលាយថែមទៀតសកម្មភាពវិនិយោគអាជីវកម្មលើបណ្ដាវិស័យពោលខាងលើនៅ វៀតណាម។
អូស្ត្រាលីក៏ជាដៃគូទ្វេភាគីមួយក្នុងចំណោមដៃគូដែលផ្តល់ទុនឥតសំណង ODA ធំបំផុតនៅវៀតណាមដោយមានទ្រង់ទ្រាយជាង ១៣០ លានដុល្លាអាមេរិក/ឆ្នាំ ក្នុងដំណាក់កាល ២០១០-២០១៥។ នៅខាងក្រៅសប្តាហ៍ជាន់ខ្ពស់ APEC នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) កន្លងទៅ ជារដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Julie Bishop បានអះអាងនឹងបន្តផ្តល់អាទិភាពសំរាប់ការអភិវឌ្ឍន៍ ODA ឲ្យ វៀតណាមលើវិស័យការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុការអភិវឌ្ឍន៍ប្រភពធនធាន មនុស្ស ការបង្កើនសមត្ថភាពផ្នែកឯកជននិងសមភាពភេទ។
«អូស្រ្តាលីមិនត្រឹមតែសហប្រតិបត្តិការលើវិស័យសន្តិសុខពាណិជ្ជកម្មនិងវិនិយោគជាមួយ
វៀតណាមប៉ុណ្ណោះទេថែមទាំងយកចិត្តទុកដាក់ដល់ការធានាអភិវឌ្ឍន៍សំរាប់ប្រជាជនវៀតណាមទៀតផង។ ខ្ញុំសប្បាយរីករាយណាស់ក្នុងពេលមានវត្តមាននៅទីក្រុង Da Nang ដើម្បីប្រកាសប្រភព
ជួយឧបត្ថម្ភគំរោងការណ៍ទាក់ទិនសំខាន់ៗសំរាប់ខេត្ត Son La និងខេត្ត Lao Cai ភាគពាយព្យ
វៀតណាម។ គំរោងការណ៍ទាំងនេះត្រូវបានអនុវត្តតាមទិសដៅរបស់រដ្ឋាភិបាលវៀតណាមក្នុងបញ្ហាធានាតួនាទីរបស់នារីក្នុងសកម្មភាពសេដ្ឋកិច្ច ក្នុងគ្រួសារនិង ក្នុងសង្គម។»
ជំរុញកិច្ចសហប្រតិបត្តិការសភាឲ្យបានខ្លាំងក្លា
រួមជាមួយទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាពនិងសហប្រតិ បត្តិការរវាងរដ្ឋសភាវៀតណាមនិងសភាអូស្រ្តាលីក៏អភិវឌ្ឍន៍ល្អប្រសើរនាពេលកន្លងទៅផងដែរ។ រដ្ឋសភាវៀតណាមនិងសភាជាន់ទាបអូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីរបស់ប្រធានរដ្ឋសភាវៀតណាមនីតិកាលទី ១២ លោក Nguyen Phu Trong នាខែមិនាឆ្នាំ ២០០៨។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានរដ្ឋសភាអូស្ត្រាលី លោកស្រី Anna Burke នាខែឧសភាឆ្នាំ ២០១៣ រដ្ឋសភាវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាលថ្មីជាមួយព្រឹទ្ធសភានិងសភាជាន់ទាបអូស្ត្រាលី។ បណ្ដាឯកសារនេះបានបង្កើតឡើងកំលាំងចលករថ្មីនិងជាមូលដ្ឋានគតិយុត្តិសំរាប់ការបង្កើនទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងស្ថាប័ននិតិបញ្ញាត្តិរបស់ប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ដ៏ស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព។
ភាគីទាំងពីរក៏បានបង្កើតក្រុមសមាជិកសភាមិត្តភាពនៅប្រទេសនីមួយៗ បង្កើនការជួប ប្រាស្រ័យដើម្បីរួមវិភាគទានយ៉ាងសកម្មក្នុងការងារផ្សព្វផ្សាយគោលនយោបាយកិច្ចការបរ ទេសនិងការយោគយល់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ។ ក្រៅពីនោះ រដ្ឋសភានៃប្រទេស ទាំងពីរគាំទ្រគ្នាយ៉ាងសកម្មលើបណ្ដាវេទិកាសភាពហុភាគីដែលវៀតណាមនិងអូស្ត្រាលីជា សមាជិកដូចជាសម្ព័ន្ធសភាអន្តរជាតិ (IPU) វេទិកាសហប្រតិបត្តិកសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) និងក្រុមប្រឹក្សាអន្តរសភាអាស៊ីអាគ្នេយ៍ (AIPA)។
វៀតណាមនិងអូស្ត្រាលីបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី ២៦ កុម្ភៈឆ្នាំ ១៩៧៣។ ក្រោយរយៈពេលជិត ៤៥ ឆ្នាំ អភិវឌ្ឍន៍ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែទទួលបានសមិទ្ធិផលល្អប្រសើរ។ ដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីរបស់ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan លើកនេះបន្តបង្ហាញនូវការគោ រពរបស់វៀតណាមក្នុងទំនាក់ទំនងជាមួយអូស្រ្តាលី អះអាងនូវការប្តេជ្ញាចិត្តលើកកំពស់ ទំនាក់ទំនងទ្វេភាគីឡើងដល់កំរិតដៃគូយុទ្ធសាស្ត្រ។ ដំណើរទស្សនកិច្ចក៏នឹងរួមវិភាគទាន ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងអូស្ត្រាលីលើវិស័យពោរពេញទៅដោយតសក្តានុភាព៕