ជំរុញទំនាក់ទំនងសន្ទនាអាស៊ាន-កូរ៉េខាងត្បូង

ជំរុញទំនាក់ទំនងសន្ទនាអាស៊ាន-កូរ៉េខាងត្បូង - ảnh 1
ជំរុញទំនាក់ទំនងសន្ទនាអាស៊ាន-កូរ៉េខាងត្បូង (vietnamplus.vn)

        Vovworld-សន្និសីទជាន់ខ្ពស់រំលឹកខួបលើកទី២៥នៃទំនាក់​ទំនងសន្ទនា​
អាស៊ាន-កូរ៉េខាងត្បូងដោយប្រធានបទ កសាងទំនុកទុកចិត្តបង្កើតសុភមង្គល។
សន្និសីទបានប្រមូលផ្ដុំកំណត់ទិសដៅនៃទំនាក់ទំនងសន្ទនារវាងអាស៊ាននិង​កូរ៉េ
ខាងត្បូងនាពេលខាងមុខ ទន្ទឹមនឹងនោះពិភាគ្សាអំពីបញ្ហាអន្តរជាតិនិង​ដំបន់​ដែល
យកចិត្តទុកដាក់ដូចគ្នា។

ជំរុញទំនាក់ទំនងសន្ទនាអាស៊ាន-កូរ៉េខាងត្បូងអភិវឌ្ឍន៍ជាក់ស្ដែងប្រសិទ្ធភាព

        បន្ទាប់ពីបានបង្កើតទំនាក់ទំនងសន្ទនានាឆ្នាំ១៩៨៩មក កិច្ចសហប្រតិបត្តិ​ការ
​រវាងអាស៊ាននិងកូរ៉េខាងត្បូងបានអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ​ភាគីទាំង​ពីរ​បាន
ក្លាយទៅជាដៃគូលើគ្រប់វិស័យនាឆ្នាំ២០០៤ ដៃគូយុទ្ធសាស្ត្រនាឆ្នាំ​២០១០។​ អាស៊ាន
និងកូរ៉េខាងត្បូងកំពុងសកម្មអនុវត្តផែនការសកម្មភាព​ដំណាក់កាល២០១០-២០១៥
និងត្រៀមកសាងផែនការសកម្មភាព២០១៦-២០២០។​ភាគីទាំងពីរបានចែករំលែក
ការយកចិត្តទុកដាក់អំពីការរក្សាសន្តិភាព​សន្តិសុខស្ថិរភាពនៅដំបន់។ កូរ៉េខាងត្បូង
គាំទ្រគោលជំហររបស់អាស៊ានក្នុង​បញ្ហា​សមុទ្រខាងកើត។

        នៅសិក្ខាសាលាស្ដីពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាននិងកូរ៉េខាង​ត្បូងនាពេល
ថ្មីៗនេះនៅទីក្រុងហាណូយ ប្រធាននាយកដ្ឋានអាស៊ានក្រសួង​ការ​បរទេសវៀតណាម
លោក Nguyen Tien Minh បានអះអាងថា៖

“ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគជានិច្ចកាលជាសសរសំខាន់នៃទំនាក់ទំនង
ទ្វេភាគី។​កូរ៉េខាងត្បូងជាដៃគូពាណិជ្ជកម្មធំទី៥របស់អាស៊ាននិង​អាស៊ាន​ជាដៃគូ
ពាណិជ្ជកម្មនិងទីមកដល់ទី២របស់វិនិយោគិនកូរ៉េខាងត្បូង។​ភាគីទាំងពីរបានបើក
ទូលាយនិងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុង​វិស័យអប់រំវប្បធម៍អភិវឌ្ឍន៍
ប្រភពធនធានមនុស្សទប់ទល់នឹងការសាកល្បង​សន្តិសុខក្រៅប្រពៃណីដូចជាបំរែបំរួល
អាកាសធាតុ សន្តិសុខស្បៀងអាហារ​សន្តិសុខប្រភពទឹក។”

        នាបច្ចុប្បន្នអាស៊ាននិងកូរ៉េខាងត្បូងបានឆ្ពោះទៅទទួលបាននិងលើសពី​គោលដៅ
ដែលបានដាក់ចេញគឺតំលៃពាណិជ្ជកម្មទ្វេភាគីទទួលបាន១៥០ពាន់លានដុល្លារអាមេរិក
នាឆ្នាំ២០១៥និង២សែនលានដុល្លារអាមេរិកនាឆ្នាំ២០២០​បន្តពង្រីកនូវប្រសិទ្ធភាពនៃកិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាននិងកូរ៉េខាងត្បូង។ ពិសេសគឺនយោបាយសន្តិសុខ
អាស៊ាននិងកូរ៉េខាងត្បូងនឹង​សហប្រតិបត្តិ​ការជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកក្នុងការ
ខំប្រឹងប្រែងរក្សា​សន្តិភាពស្ថិរភាពនិងសន្តិសុខនៅអាស៊ីឥសាន្តអាស៊ី-អាគ្នេយ៍ រួម
ចំណែក​ទប់ទល់នឹងងស្ថិរភាពក្នុងដំបន់ដូចជាបញ្ហាលើឧបទ្វីបកូរ៉េនិងបញ្ហាសមុទ្រខាង
កើត។

ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាននិងកូរ៉េខាងត្បូង

        ក្នុងអំឡុង២២ឆ្នាំចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតនាឆ្នាំ១៩៩២មក និង
ពិសេសគឺក្រោយ៥ឆ្នាំលើកកំរិតទំនាក់ទំនងឡើងដៃគូសហប្រតិបត្តិការ​យុទ្ធសាស្ត្រនា
ឆ្នាំ២០០៩ ទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូងបាន​អភិវឌ្ឍន៍​យ៉ាងខ្លាំងក្លាលើ
គ្រប់វិស័យពិសេសគឺវិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​វិនិយោគ។ កូរ៉េខាងត្បូងកំពុងជា
វិនិយោគិនផ្ទាល់ពីបរទេស (FDI) ធំបំផុតអំពី​បរិមាណគំរោងការ ជាដៃគូពាណិជ្ជកម្មទី៣របស់វៀតណាមដោយមានតំលៃ​ពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៣ទទួលបាន២៧,៥
ពាន់លានដុល្លារអាមេរិក។ ប្រទេសទាំងពីរកំពុងដាក់គោលដៅនៃតំលៃពាណិជ្ជកម្ម
ទ្វេភាគីឡើង៧០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០និងកំពុងសកម្មត្រៀមរៀបចំ
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) វៀតណាម-កូរ៉េខាងត្បូង។

        កូរ៉េខាងត្បូងក៏ជាប្រទេសមានបរិមាណភ្ញៀវទេសចរណ៍ចូលវៀតណាមធំទី២ ក្នុងឆ្នាំ២០១៣បានមានភ្ញៀវកូរ៉េខាងត្បូងចំនួន៧៥០ពាន់នាក់មកវៀត​ណាម។ នេះក៏ជា
ទីផ្សារនាំចេញពលករធំទី២របស់វៀតណាម។ អតីត​ឧបនាយក​រដ្ឋមន្ត្រីវៀតណាមលោក
Vu Khoan ក្នុងសិក្ខាសាលាមួយនា​ពេល​ថ្មីៗ​នេះបានសង្កត់ធ្ងន់ថា៖

        “វៀតណាមនិងកូរ៉េខាងត្បូងជាមិត្តភក្តិ។ ប្រជាជននៃប្រទេសយើងទាំងពីរ​មិន​ត្រឹម
តែសហការប៉ុណ្ណោះទេ ថែមទាំងរួមរស់ជាមួយគ្នា។ យើងមានមូលដ្ឋាន​ពេញលេញដើម្បី
និយាយថាក្នុងភាពសម្បូររុងរឿងនៃប្រទេសនីមួយៗមានការ​រួមចំណែកសំខាន់នៃទំនាក់
ទំនងដៃគូវៀតណាម-កូរ៉េខាងត្បូង។”

        លើមូលដ្ឋានទំនាក់ទំនងល្អប្រសើរនោះ ដំណើរទស្សនកិច្ចការងារនៅ​កូរ៉េ​ខាងត្បូង
របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បន្ត​ជំរុញ​ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូង ទន្ទឹមនឹងនោះបង្កើនទំនុក​ទុកចិត្តនិងទំនាក់ទំនងល្អ
ប្រសើររវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។​ ចូលរួម​សន្និសីទជាន់ខ្ពស់រំលឹកខួបលើកទី
២៥នៃទំនាក់ទំនងសន្ទនាអាស៊ាននិងកូរ៉េ​ខាងត្បូង វៀតណាមខំប្រឹងប្រែងរួមចំណែក
ជំរុញទំនាក់ទំនងអាស៊ាននិងកូរ៉េ​ខាងត្បូង ជាមួយតួនាទីជាសមាជិកសកម្មមានការ
ទទួលខុសត្រូវរបស់​អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ