ជំរុញសមភាពយេនឌ័រ ធានាសិទ្ធិមនុស្សនៅវៀតណាម
(VOVWORLD) - ប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញសមភាពយេនឌ័រនិងវឌ្ឍន៍ភាពរបស់ស្ត្រី ជាមួយនឹងយុទ្ធសាស្ត្រច្បាស់លាស់ ខ្ជាប់ខ្ជួននិងស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ។ នៅក្នុងការវិវឌ្ឍន៍ថ្មីៗនេះ នាថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ ថ្លែងនៅពេលដែល គណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គម មនុស្សធម៌ និងវប្បធម៌ សម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយពិភាក្សាលើបញ្ហាជំរុញវឌ្ឍន៍ភាពរបស់ស្ត្រី ទីប្រឹក្សាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Le Thi Minh Thoa បានសង្កត់ធ្ងន់ថា គោលនយោបាយជាតិរបស់វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើសមភាពយេនឌ័រ។ ការបង្កើនតួនាទី ការចូលរួម និងការរួមចំណែករបស់ស្ត្រីក្នុងជីវភាពសេដ្ឋកិច្ច នយោបាយ និងសង្គម មិនត្រឹមតែជាការប្តេជ្ញាចិត្តប៉ុណ្ណោះទេ ថែមទាំងជាបទដ្ឋាននៅវៀតណាមទៀតផង។
ទីប្រឹក្សាឯកអគ្គរដ្ឋទូតលោកស្រី Le Thi Minh Thoa អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងមតិក្នុងកិច្ចពិភាក្សារបស់គណៈកម្មាធិការស្តីពីការជំរុញការវិវឌ្ឍន៍របស់ស្ត្រីលើបញ្ហាសង្គម មនុស្សធម៌ និងវប្បធម៌ សម័យប្រជុំលើកទី ៧៧ មហាសន្និបាតអង្គការសហប្រជាជាតិ (ប្រភព៖ កាសែតអេឡិចត្រូនិករបស់បក្សកុម្មុយនិស្ត) |
ក្នុងយុគសម័យសាកលភាវូបនីយកម្ម វៀតណាមបានធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ មានទំនាក់ទំនងការទូត និងសេដ្ឋកិច្ចជាមួយប្រទេស និងតំបន់ដែនដីជិត ២០០ ជុំវិញពិភពលោក ហើយបានចូលរួម និងក្លាយជាសមាជិកដែលមានការទទួលខុសត្រូវរបស់អង្គការអន្តរជាតិដែលមានកិត្យានុភាពជាច្រើន លើវិសាលភាពទាំងសកល និងតំបន់ផងដែរ។ សមិទ្ធិផលក្នុងសមាហរណកម្មអន្តរជាតិបានរួមចំណែកជំរុញការអភិវឌ្ឍនិងបង្កលក្ខណៈងាយស្រួលសម្រាប់វៀតណាម ក្នុងការងារអនុវត្តន៍ការងារសមភាពយេនឌ័រនិយាយរួម និងការងារសិទ្ធិមនុស្សនិយាយដោយឡែក។
ដោយឈរលើមូលដ្ឋានច្បាប់ និងអនុសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិ ស្តីពីសមភាពយេនឌ័រ និងសិទ្ធិមនុស្ស វៀតណាមបានសុក្រិតរបៀបរបប គោលនយោបាយ និងច្បាប់របស់ខ្លួន ស្របតាមខ្លឹមសារ និងស្មារតីនៃរាល់កិច្ចព្រមព្រៀងអន្តរជាតិ។ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ របស់វៀតណាម និងច្បាប់ឯកទេស ជាច្រើនត្រូវបានធ្វើវិសោធនកម្ម និងបំពេញបន្ថែមដោយឈរលើមូលដ្ឋានធានានូវគោលការណ៍សមភាពយេនឌ័រ និងការរួមបញ្ចូលសមភាពយេនឌ័រយ៉ាងយកចិត្តទុកដាក់។ យ៉ាងណាមិញ រាល់កិច្ចខិតខំប្រឹងប្រែងទាំងនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការជំរុញសមភាពយេនឌ័រ និងវឌ្ឍនភាពរបស់ស្ត្រី ដោយមានយុទ្ធសាស្ត្រច្បាស់លាស់ និងស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ។
ទន្ទឹមនឹងការកសាង ផ្សព្វផ្សាយច្បាប់ និងគោលនយោបាយ វៀតណាមក៏បានចេញ និងខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយ និងដំណោះស្រាយ ដើម្បីសម្រេចបាននូវគោលដៅសមភាពយេនឌ័រក្នុងវិស័យជាក់ស្តែងនីមួយៗ ដូចជា៖ ផែនការសកម្មភាពជាតិដើម្បីវឌ្ឍន៍ភាពរបស់ស្ត្រីរហូតដល់ឆ្នាំ ២០០០ យុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រដំណាក់កាល ២០១១-២០២០ ... និងថ្មីៗនេះ គឺយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រសម្រាប់ដំណាក់កាល ២០២១-២០៣០។
ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល ក្រោយរយៈពេល ១០ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រ វៀតណាមទទួលបានលទ្ធផលគួរជាទីលើកទឹកចិត្តជាច្រើន រួមចំណែកកាត់បន្ថយគម្លាតយេនឌ័រលើគ្រប់វិស័យ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ការអនុវត្តគោលដៅជាតិស្តីពីសមភាពយេនឌ័រត្រូវបានអនុវត្តន៍ប្រកបដោយសមកាលកម្ម បង្កើតឱ្យមានការផ្លាស់ប្តូរការយល់ដឹង និងសកម្មភាពរបស់សង្គមទាំងមូល។ ប្រព័ន្ធឯកសារច្បាប់ និងគោលនយោបាយត្រូវបានកែលម្អជាបណ្តើរៗ ឆ្ពោះទៅរកការធានានូវគោលការណ៍សមភាពយេនឌ័រ និងស្របតាមស្តង់ដារអន្តរជាតិ។ លើសពីនេះ ខ្លឹមសារនៃសមភាពយេនឌ័រត្រូវបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្រ កម្មវិធី និងគោលនយោបាយជាច្រើនដែលបានចេញផ្សាយក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។
លទ្ធផលនៃការអនុវត្តគោលដៅជាតិស្តីពីសមភាពយេនឌ័រលើគ្រប់វិស័យមានការរីកចម្រើន គួរឲ្យកត់ សម្គាល់។ ក្នុងអំឡុងពេលនេះ ជាលើកទីមួយហើយដែលស្ត្រីបានកាន់មុខតំណែងសំខាន់ៗមួយចំនួននៅក្នុងស្ថាប័នបក្ស រដ្ឋ និងស្ថាប័ននីតិប្បញ្ញត្តិ។ ជាពិសេស ការបោះឆ្នោតជ្រើសតាំងសមាជិកនីតិកាលទី១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដោយមានអត្រាសមាជិការសភាស្រូបយក ៣០.២៦% (ជាអត្រាខ្ពស់ចាប់តាំងពីអាណត្តិទី ៥ រហូតមកដល់បច្ចុប្បន្ន) និងសមាជិកជាស្ត្រីជិត ៣០% ចូលរួមក្នុងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ ប្រការនេះរួមចំណែកយ៉ាងសំខាន់ក្នុងការជួយវៀតណាមរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ បើទោះបីជាមានការប្រែប្រួលផ្នែកនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ និងលើពិភពលោកក៏ដោយ។
សន្ទស្សន៍អភិវឌ្ឍន៍មួយចំនួនត្រូវបានកែលំអរ បានរួមចំណែកនាំវៀតណាមឡើងចំណាត់ថ្នាក់ខ្ពស់ជាងនិងត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងក្នុងការសម្រេចបានសមភាពយេនឌ័រ។ ជាមួយនឹងសន្ទស្សន៍អភិវឌ្ឍន៍យេនឌ័រនៅ កម្រិត ០,៩៩៧ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៦៥ ក្នុងចំណោមប្រទេសចំនួន ១៦២ និងស្ថិតក្នុងចំណោមក្រុមខ្ពស់បំផុតក្នុងចំណោមប្រទេសចំនួន ១៦២ ស្ថិតក្នុងក្រុមចំនួន ៥ នៅលើពិភពលោក។ ជាពិសេស អាត្រាសមាជិការនៅក្នុងរដ្ឋសភាវៀតណាមគឺខ្ពស់បំផុតក្នុងចំណោមក្រុមទាំងបីនៅទូទាំងពិភពលោក។
ដោយមានគោលដៅបន្តបង្រួមគម្លាតយេនឌ័រ បង្កើតលក្ខខណ្ឌនិងឱកាសសម្រាប់ស្ត្រី និងបុរសចូលរួម និងទទួលបានអត្ថប្រយោជន៍ស្មើៗគ្នាលើគ្រប់វិស័យនៃជីវភាពសង្គម រួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយនិរន្តភាព កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តលេខ ២៨/NQ-CP អនុម័តលើយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រ ដំណាក់កាល ២០២១-២០៣០ ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីក៏បានចេញនូវកម្មវិធី និងគោលនយោបាយជាច្រើនជំពូក ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាយេនឌ័រ ដូចជា៖ កម្មវិធីស្តីពីការបង្ការនិងទប់ទល់អំពើហិង្សាលើយេនឌ័រ ដំណាក់កាល ២០២១-២០២៥; កម្មវិធីផ្សព្វផ្សាយស្តីពីសមភាពយេនឌ័រដល់ឆ្នាំ ២០៣០; កម្មវិធីជាតិស្តីពីការទប់ស្កាត់ និងត្រួតពិនិត្យអំពើហឹង្សាក្នុងគ្រួសារក្នុងស្ថានភាពថ្មីរហូតដល់ឆ្នាំ ២០២៥...។ ទាំងនេះនៅតែជារបៀងផ្លូវច្បាប់បើកចំហ ដែលរួមចំណែកក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងសមិទ្ធិផលរបស់វៀតណាមក្នុងវិស័យទាំងនេះ៕