ជ្រួតជ្រាបឲ្យបានត្រឹមត្រូវ រៀបចំអនុវត្តន៍ឲ្យបានល្អ បណ្ដាគោលជំហរ គោល នយោបាយធំៗនៃមហាសន្និបាតបក្សលើកទី១៣អំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
(VOVWORLD) - សន្និបាតលើកទី៣គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ កំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ សំដៅពិភាក្សានិងសម្រេចលើបញ្ហាសំខាន់ មួយចំនួនរបស់ប្រទេសជាតិ ក្នុងនោះមានផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ដំណាក់ កាល២០២១-២០២៥។ ក្នុងសុន្ទរកថាបើកសន្និបាតនៅថ្ងៃទី៥ កក្កដា ឆ្នាំ២០២១ អគ្គ លេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានផ្ដោតមតិយោបល់ដ៏ សំខាន់ស្ដីពីខ្លឹមសារនេះ។ វិទ្យុសម្លេងវៀតណាមសូមដកស្រង់សុន្ទរកថារបស់លោក អគ្គលេខាបក្សដើម្បីណែនាំដល់លោកអ្នកនាងនិងប្រិយមិត្តទាំងអស់។
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញថ្លែងនៅសន្និបាតមជ្ឈឹមលើកទី៣ នីតិកាលទី១៣។ |
លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា មហាសន្និបាត លើកទី១៣របស់បក្សបានឯកភាពខ្ពស់ ដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គម ១០ ឆ្នាំ ដំណាក់កាល២០២១-២០៣០ និងទិសដៅ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ៥ ឆ្នាំ ដំណាក់កាល២០២១-២០២៥។ លោកអគ្គលេខាបក្សអញ្ជើញមានប្រសាសន៍ថា៖
“នេះជាផែនការដ៏សែនសំខាន់ ដោយមានអត្ថន័យធំធេងចំពោះការសម្រេច ប្រកបដោយជោគជ័យនូវគោលដៅ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលបានដាក់ ចេញនៅមហាសន្និបាតលើកទី១៣របស់បក្ស។ ខ្ញុំស្នើឲ្យមជ្ឈឹមឈរលើសេចក្ដីសម្រេច ចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស និងកម្មវិធី របាយការណ៍ ឯកសារយោង របស់គណៈអភិបាលកិច្ចការបក្សរដ្ឋាភិបាល ក៏ដូចជាស្ថានភាពជាក់ស្ដែងនៅមូលដ្ឋាន ស្ថាប័ន អង្គភាពរបស់ខ្លួន ចំណាយពេលវេលាធ្វើការស្រាវជ្រាវ ពិភាក្សា វាយតម្លៃឲ្យ បានសត្យានុម័ត និងគ្រប់ជ្រុងជ្រោយពីស្ថានភាពសេដ្ឋកិច្ចសង្គមនៅប្រទេសយើង នាបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ វិភាគ ព្យាករណ៍និន្នាការអភិវឌ្ឍនាពេលខាងមុខក្រោម ផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ ១៩ បដិវត្តន៍ឧស្សាហកម្មលើកទី៤ និងទំនោរ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ សន្តិសុខថ្មីៗលើពិភពលោក ផងដែរ”។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យមជ្ឈឹមផ្ដោតសំខាន់ទៅលើ ការវិភាគ វាយតម្លៃឲ្យបានជ្រាលជ្រៅ ហើយបកស្រាយបំភ្លឺឲ្យបានច្បាស់នូវស្ថានភាព ជាក់ស្ដែងយ៉ាងដូច្នេះថា៖ ក្នុងអំឡុងឆមាសទី១ឆ្នាំ២០២១ ប្រទេសទាំងមូលនៅតែត្រូវ បន្តខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតយ៉ាងប្ដូរផ្ដាច់; ការផ្ទុះរលកកូវីដ ១៩ លើកទី៤ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស ដោយមានលក្ខណៈគ្រោះថ្នាក់ ស្មុគ ស្មាញ និងពិបាកគ្រប់គ្រងបំផុត អាចបន្តអូសបន្លាយនាពេលខាងមុខ សូម្បីតែនៅ សល់ហានិភ័យដែលកំពុងលាក់ខ្លួននៃការផ្ទុះរលកជម្ងឺរាតត្បាតថ្មីៗ ផងដែរ។ ក្នុង បរិបទនោះ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសបន្តមានការរីកចម្រើន ដោយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ក៏ដោយ ប៉ុន្តែនៅតែទាបជាងគោលដៅដែលបានដាក់ចេញ។ ស្ថានភាពផលិតកម្ម អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសនៅតំបន់ដែលមានជម្ងឺរាតត្បាត ក៏ដូចជាក្នុងវិស័យដែលរងផលប៉ះពាល់ដោយផ្ទាល់ដោយជម្ងឺរាតត្បាត កំពុងជួបការ លំបាកនិងបញ្ហាប្រឈមជាច្រើន។
សេដ្ឋកិច្ចពិភពលោកមានសញ្ញាស្ដារឡើងវិញតែមិន ទាន់រឹងមាំទេ; ពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិធ្លាក់ចុះ; បំណុលសាធារណៈជា សកលកើនឡើងយ៉ាងខ្លាំង ខណៈដែលទីផ្សារហិរញ្ញវត្ថុ-រូបិយវត្ថុពិភពលោកនៅតែ មានហានិភ័យជាច្រើនដែលអាចនាំឲ្យធ្លាក់ចូលក្នុងវិបត្តិ។ ជម្ងឺរាតត្បាត សកល កូវីដ ១៩ បន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ពិបាកគ្រប់គ្រង ដែលជះឥទ្ធិពលអវិជ្ជមានដ៏យូរអង្វែង ទៅលើសេដ្ឋកិច្ចពិភពលោកនិងតំបន់ ក្នុងនោះមានវៀតណាមផង; ធ្វើឲ្យផ្លាស់ប្ដូរយ៉ាង ជ្រាលជ្រៅនូវសណ្ដាប់ធ្នាប់ រចនាសម្ព័ន្ធសេដ្ឋកិច្ច វិធីសាស្ត្រអភិបាលកិច្ចនិងការរៀបចំ ប្រតិបត្តិការសេដ្ឋកិច្ច និងជីវភាពសង្គមលើទូទាំងពិភពលោក បង្ខំឲ្យប្រទេសជាច្រើន ត្រូវផ្លាស់ប្ដូរទិសដៅ យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចតាមទិសដៅលើកកំពស់កម្លាំងផ្ទៃក្នុង ផ្ដោតសំខាន់លើការអភិវឌ្ឍទីផ្សារក្នុងស្រុក អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល។ ល។ ពីនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖
“ជ្រួតជ្រាបឲ្យបានត្រឹមត្រូវ រៀបចំអនុវត្តន៍ឲ្យបានល្អបណ្ដាគោលជំហរ គោល នយោបាយធំៗនៃមហាសន្និបាតលើកទី១៣ អំពីការសុក្រិតរបៀបរបបអភិវឌ្ឍ ដំបូង បង្អស់គឺរបៀបរបបអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម; ការអភិវឌ្ឍយ៉ាង ឆាប់រហ័សនិងប្រកបដោយចីរភាពទាំងសេដ្ឋកិច្ច សង្គមនិងបរិស្ថាន; ពង្រឹង ពង្រីកស្ថិរ ភាពម៉ាក្រូសេដ្ឋកិច្ច; លើកកំពស់កម្លាំងផ្ទៃក្នុង ផលិតភាព គុណភាព ប្រសិទ្ធភាពនិង សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច; ផ្សាភ្ជាប់កំណើនសេដ្ឋកិច្ចទៅនឹងការ អភិវឌ្ឍសង្គម ការកសាងនិងពង្រីកតម្លៃវប្បធម៌ និងកម្លាំងរបស់មនុស្ស វៀតណាម; អនុវត្តន៍វឌ្ឍនភាពនិងសមភាពសង្គម ធានាលក្ខណៈឧត្តមភាពនៃរបបសង្គមនិយម របស់ប្រទេសយើង”។
បើតាមលោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា របៀបវារៈ នៃសន្និបាតមជ្ឈឹមលើកនេះ រួមមានបញ្ហាជាសារវ័ន្តនិងសំខាន់ជាច្រើនណាស់ ដែល ពាក់ព័ន្ធដល់ការដឹកនាំនិងប្រតិបត្តិឲ្យសម្រេចប្រកបដោយជោគជ័យនូវគោលដៅ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាងបក្សនិងប្រព័ន្ធនយោបាយឲ្យបានស្អាតស្អំ រឹងមាំគ្រប់ជ្រុងជ្រោយ ការកសាងនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជនក្នុងអាណត្តិនីតិកាលទី១៣ បំពេញតម្រូវការនិងភារកិច្ចរបស់ បដិវត្តន៍ក្នុងដំណាក់កាលថ្មី។ ហេតុដូច្នេះ លោកអគ្គលេខាបក្សបានស្នើឲ្យមជ្ឈឹម ចំណាយពេលវេលាដោយផ្ដោតសំខាន់ទៅលើការស្រាវជ្រាវ ពិភាក្សា ផ្ដល់មតិយោបល់ ដើម្បីបន្តសុក្រិតនិងពិចារណា សម្រេចលើបញ្ហានានាដូចដែលបានលើកឡើង ខាងលើនៅចុងសន្និបាតលើកនេះ៕