ជំហាន ថយក្រោយ ក្នុងទំនាក់ទំនងអាមេរិក-រុស្ស៊ី

                   
                       

ជំហាន  ថយក្រោយ     ក្នុងទំនាក់ទំនងអាមេរិក-រុស្ស៊ី - ảnh 1
រូបថតInternet

Vovworld-USAID​ត្រូវបានបង្កើតឡើងនាឆ្នាំ១៩៦១។ស្ថាប័ននេះទទួលបន្ទុកបញ្ហា​ផ្តល់ជំនួយស៊ីវិលនៅឯបរទេសសំដៅជួយអភិវឌ្ឍន៍ប្រជាធិយតេយ្យ  សេដ្ឋកិច្ច​ 
សុខាភិបាល ផ្តល់ជំនួយមនុស្សធម៏ជាបន្ទាន់ និងទប់ស្កាត់ជំលោះនៅប្រទេស
ជាង១០០នៅលើសកលលោក។ស្ថាប័ននេះបើកការិយាល័យដំណាងនៅទីក្រុង
មូស្គូកាលពីឆ្នាំ១៩៩២។ក្នុង២០ឆ្នាំកន្លងមកស្ថាប័ននេះបានផ្តល់ប្រាក់
ជំនួយប្រមាណ២ពាន់៧រយលានដុល្លារអាមេរិកនៅរុស្ស៊ី។ជនរុស្ស៊ីចំនួន៦០នាក់
និងជនអាមេរិកចំនួន១៣នាក់កំពុងធ្វើការនៅការិយាល័យដំណាងនៃស្ថាប័ននេះ។ប៉ុន្តែក្នុងអំឡុង១ទស្សវត្តកន្លងមកចំនួនប្រាក់ជំនួយនេះកាន់តែបានកើនឡើង
និងត្រូវបានផ្តល់ឲ្យអង្គការសិទ្ឋិមនុស្ស​និងពង្រឹងសង្គមសីវិលនានានៅរុស្ស៊ី។
USAID​បានលៃទុកប្រាក់ភាគច្រើនឲ្យGolos ជាអង្គការរាប់សន្លឹកឆ្នោតឯកត្តនាម
១តែមួយគត់នៅរុស្ស៊ី។

​​​​​​​​​​​​​​​​​​​                     

ជំហាន  ថយក្រោយ     ក្នុងទំនាក់ទំនងអាមេរិក-រុស្ស៊ី - ảnh 2
USAIDបញ្ឈប់បេសកកម្មរបស់ខ្លួននៅរុស្ស៊ីចាប់តាំងពីថ្ងៃទី១តុលា2012
(រូបថតInternet)

សេចក្តីសំរសចបិទការិយាល័យដំណាងរបស់ USAID​ត្រូវបានក្រសួងការបរទេស
រុស្ស៊ីប្រកាសជាសាធារណះកាលពីថ្ងៃទី១៨កញ្ញាកន្លងទៅ។ដោយការអធិប្បាយថា
ស្ថាប័ននេះបានរិះរកវិធីបង្កឥទ្ឋិពលទៅលើដំណើរកានយោបាយ ការបោះឆ្នោត
នៅគ្រប់ជាន់ថ្នាក់តាមរយះការបែងចែកខ្ទង់ប្រាក់ជំនួយ  មូស្គូបានអះអាងថា៖
សង្គមសីវិលនៅរុស្ស៊ីបានធំពេញរូបពេញរាងទាំងស្រុងនិងមិនត្រូវការការបញ្ជាណែ
នាំពីខាងក្រៅទេ។តាមលទ្ឋផលនៃការស្ទង់មតិបានសរឲ្យឃើញថាៈជនជាង៧៥%
បានសំដែងការគាំទ្រចំពោះសេចក្តីសំរេចរបស់រដ្ឋាភិបាលនិងចាត់ទុកថា៖ប្រការ
នេះមានផលប្រយោធន៏ចំពោះប្រទេសជាតិ។ក្នុងពេលនោះមានតែ១០,៥%ពិនិត្យ
ថា៖ប្រការនេះបណ្តាលឲ្យមហន្តរាយចំពោះរុស្ស៊ី។ដោយហេតុនេះមជ្ឈដ្ឋានអ្នក
វិភាគនយោបាយនៅរុស្ស៊ីថា៖សេចក្តីសំរេចរបស់មូស្គូបញ្ឈប់សកម្មភាពរបស់
USAID​លើដែនដីរុស្ស៊ីគឺទាន់ពេលវេលានិងមានភស្តុតាងទាំងស្រុង។

​​​​​​  ក្នុងពេលនោះសេចក្តីសំរេចពោលខាងលើរបស់មូស្គូបានបង្ករលកប្រតិកម្មពីមជ្ឈ
ដ្ឋាអ្នកនយោបាយនិងអ្នកផ្សព្វផ្សាយអាមេរិក។ក្រសួងការបរទេសអាមេរិកបាន
ប្រកាសថា៖អាមេរិកសោកស្តាយនិងបដិសេដទស្សនះដែលចាត់ទុកថា៖ USAID​​ ធ្វើអន្តរាគមចូលក្នុងជីវិតនយោបាយរបស់រុស្ស៊ី។
ឯកាសែតនិងទីភ្នាក់ងារសាព័ត៏មានជាច្រើនរបស់អាមេរិកបានចាត់ទុកថា៖សេចក្តី
សំរេច បញ្ឈប់សកម្មភាពរបស់ USAIDនៅរុស្ស៊ីគឺ ជំហាន  ថយក្រោយ     ក្នុងទំនាក់
ទំនងអាមេរិក-រុស្ស៊ី។


                         

ជំហាន  ថយក្រោយ     ក្នុងទំនាក់ទំនងអាមេរិក-រុស្ស៊ី - ảnh 3
ថ្នាក់ដឹកនាំនៃប្រទេសទាំង២រុស្ស៊ី -អាមេរិក 
(រូបថតInternet)

ជាក់ស្តែងគឺ សេចក្តីសំរេចនេះស្ថិតនៅផែនការកែទម្រង់នយោបាយរបស់ប្រធានា
ធិបតីរុស្ស៊ីលោក​Vladimir Putin ក្រោយពីជាប់ឆ្នោត។ក្រោយពីវ​វិលត្រឡប់មកវិមាន​
Kremlin វិញនាខែឧាភា​២០១២ លោក​Vladimir Putinបានមានគំនិតប្រមូលផ្តុំរុញថយ
ក្រោយគ្រោះអាសន្នអស្ថិរភាពដែលចាប់ផ្តើមពីភាគីប្រឆាំងនានានៅក្នុងប្រទេស។ពេលឡើងកាន់អំណាចនៅអាមេរិក​ ប្រធានាធិបតី B .Obama បានរិះរកឱកាស
ដើម្បីចាប់ផ្តើមឡើងវិញនូរទំនាក់ទំនងជាមួយរុស្ស៊ីនិងទទួលបានលទ្ឋផលមួយចំនួន។ប៉ុន្តែប្រទេសទាំង២នៅមានការខ្វែងគំនិតលើបញ្ហាជាច្រើន​ ពីអំពើហិង្សានៅស៊ីរី
កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដល់ចលនានិទាឃរដូវអារ៉ាប់ជាដើម។ក្នុងកាលះទេសះ
នោះការដែលមូស្គូ បញ្ឈប់សកម្មភាពរបស់ USAID​ត្រូវបានព្យាករណ៍ថាទំនាក់ទំនង
អាមេរិក-រុស្ស៊ីនឹងឈានចូលដំណាក់កាលថ្មី១ប្រកបដោយរលកនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ