ជំហានដំបូងក្នុងដំណើរការរស់រានឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - នៅថ្ងៃទី២៩ ខែវិច្ឆិកា នៅទីក្រុងវីយ៉ែន របស់អូទ្រីស អ៊ីរ៉ង់និងប្រទេសមហា អំណាចចំនួន៥ រួមមានអង់គ្លេស ចិន បារាំង រុស្ស៊ី និងអាល្លឺម៉ង់ បានវិលត្រឡប់ចូលអង្គុយតុ ចរចាឡើងវិញ ក្រោយពីការជាប់គាំងរយៈពេល៦ខែ សំដៅស្វែងរកវិធីសង្គ្រោះកិច្ចព្រម ព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ឬដែលបានហៅថា ផែនការធ្វើសកម្មភាពរួមគ្រប់ជ្រុង ជ្រោយ (JCPOA)។ ទោះជាលទ្ធផលនៃជំនួបចរចានេះនៅតែមានកំហិតក៏ដោយ ប៉ុន្តែ ការដែលអ៊ីរ៉ង់យល់ព្រមចូលអង្គុយ តុចរចាឡើងវិញ តាមអ្នកវិភាគជាច្រើនចាត់ទុកថា ជាកាយវិកាសុឆន្ទៈ ដែលត្រួសត្រាយផ្លូវដល់ទំនាក់ទំនងដ៏ល្អប្រសើរនៅពេល អនាគត។

ជំហានដំបូងក្នុងដំណើរការរស់រានឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1ជំនួបចរចាប្រព្រឹត្តទៅនៅទីក្រុងវីយ៉ែន អូទ្រីសនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។
(រូបថត៖ Reuters)
ជំនួបចរចាត្រូវផ្អាកកាលពីខែមិថុនាឆ្នាំ២០២១មក។ នៅវង់ចរចាលើកនេះ ភាគី ចូលរួមទាំងអស់បានឯកភាពលើការបោះជំហានបន្ទាប់។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គ ការអន្តរជាតិនានានៅទីក្រុងវីយ៉ែន (អូទ្រីស) លោក Mikhail Ulyanov បានបង្ហោះសារ លើបណ្ដាញសង្គម Twitter ថា វង់ចរចាបានចាប់ផ្ដើមហើយបញ្ចប់ប្រកបដោយជោគ ជ័យ។ យល់ព្រមជាមួយទស្សនៈរបស់តំណាងរុស្ស៊ី ប្រធានក្រុមចរចានុយក្លេអ៊ែរ របស់អ៊ីរ៉ង់ លោក Ali Bagheri Kani ក៏បានសម្ដែងសុទិដ្ឋិនិយមចំពោះជំនួបនាពេលថ្មីៗ នេះផងដែរ។ តាមនោះ បណ្ដាភាគី អញ្ជើញចូលរួមវង់ចរចាបានឯកភាពលើរបៀបវារៈ ដោយផ្តោតសំខាន់ទៅលើការដកទណ្ឌកម្មលើតេអេរ៉ង់។
ឱកាសដើម្បីសម្របសម្រួលផលប្រយោជន៍និងជំហររបស់ភាគីនានា
មុនពេលចូលក្នុងវង់ចរចានេះ ជំហររបស់បណ្ដាភាគីនៅតែមានភាពខុសប្លែកគ្នា ជាច្រើន។ បញ្ហាគន្លឹះ គឺការដកទណ្ឌកម្មលើអ៊ីរ៉ង់។
អ៊ីរ៉ង់បានបញ្ជាក់ថា ប្រទេសនេះមានអាកប្បកិរិយាដ៏ម៉ឺងម៉ាត់ចំពោះការចរចា ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ ប៉ុន្តែទស្សនៈក្បោះក្បាយរបស់តេអេរ៉ង់ នោះ គឺត្រូវតែដកទណ្ឌកម្ម ហើយធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជនអ៊ីរ៉ង់។ ជាក់ស្ដែងគឺ អ៊ីរ៉ង់បានតម្រូវឲ្យអាមេរិកដោះលែងទ្រព្យសម្បត្តិចំនួន១០ពាន់លាន ដុល្លាអាមេរិករបស់អ៊ីរ៉ង់ដែលត្រូវបង្កក ដូចនឹងកាយវិកាសុឆន្ទៈដំបូង ប្រសិនបើ អាមេរិកចង់ “មានសំបុត្រមួយ” វិលត្រឡប់ទៅតុចរចានុយក្លេអ៊ែរឡើងវិញ។      
ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីអាមេរិកលោកJoe Biden បានបញ្ចេញ សញ្ញាចង់ឲ្យអាមេរិកចូលរួមឡើងវិញក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ទោះ យ៉ាងនេះក្ដី មុននឹងជំនួបចរចា បេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហាអ៊ីរ៉ង់លោក Robert Malley ឲ្យដឹងថា សញ្ញាពីអ៊ីរ៉ង់គឺ “មិនគួរឲ្យលើកទឹកចិត្តនោះឡើយ”។ អាមេរិក បានចូលរួមដោយប្រយោលក្នុងជំនួបចរចា តាមរយៈការពិគ្រោះយោបល់ដោយឡែក ជាមួយភាគីហត្ថលេខីផ្សេងៗនៃកិច្ចព្រមព្រៀង JCPOA។
ថ្វីត្បិតតែសម្រេចបានវឌ្ឍនភាពមួយចំនួនគួរឲ្យកត់សម្គាល់ក្នុងវង់ចរចាចំនួន៦ វង់មុននេះ នៅទីក្រុងវីយ៉ែនក៏ដោយ ប៉ុន្តែបណ្ដាភាគីចូលរួម មិនអាចសម្រេចបាន គោលដៅស្នូលឡើយ ដែលជាការស្ដារកិច្ចព្រមព្រៀង JCPOA យ៉ាងពេញលេញ។
បង្កើតឡើងឱកាសរស់រានមានជីវិតឡើងវិញ
JCPOA ត្រូវដួលរំលំនៅឆ្នាំ២០១៨ ក្រោមរដ្ឋអំណាចរបស់លោកប្រធានាធិបតី Donald Trump នៅពេលដែលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ហើយដាក់ ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញដែលញាំងឲ្យសេដ្ឋកិច្ចនៃប្រទេសនេះជាប់គាំង។ បន្ទាប់ ពីឡើងកាន់អំណាច លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា លោកត្រៀម ខ្លួនជាស្រេចវិលត្រឡប់ចូលរួម JCPOA ឡើងវិញ ដរាបណាអ៊ីរ៉ង់ក៏គោរពកិច្ចព្រម ព្រៀងនេះយ៉ាងគ្រប់គ្រាន់ឡើងវិញ ដោយការរុញថយប្រតិបត្តិការនុយក្លេអ៊ែរ ដែល ប្រទេសនេះបានអនុវត្តន៍ដើម្បីឆ្លើយតបតវិញនឹងការដាក់ទណ្ឌកម្មដោយរដ្ឋអំណាច របស់អ្នកកាន់តំណែងមុន លោក Donald Trump។
អ៊ីរ៉ង់បានរៀបចំវង់ចរចាដោយប្រយោលចំនួន៦វង់ជាមួយរដ្ឋអំណាចប្រធានាធិបតី Joe Biden អំពីការវិលត្រឡប់ចូលរួមកិច្ចព្រមព្រៀងឆ្នាំ២០១៥ឡើងវិញ ប៉ុន្តែ ការ ចរចាត្រូវអាកខាន កាលពីខែមិថុនាកន្លងទៅ ស្របពេលដែលលោក Ebrahim Raisi ដែលជាមនុស្សមានជំហរតឹងតែងប្រឆាំងលោកខាងលិច ជាប់ឆ្នោតជាប្រធានាធិបតីថ្មី របស់អ៊ីរ៉ង់។ លើសពីនេះទៅទៀត ការដែលអ៊ីរ៉ង់កាត់បន្ថយជាបណ្ដើរៗនូវការសន្យា នៅក្នុង JCPOA ក៏បណ្ដាលឲ្យសហគមន៍អន្តរជាតិកាន់តែព្រួយបារម្ភផងដែរ។ ក្នុង បរិបទនោះ EU និងប្រទេសមហាអំណាចផ្សេងៗ ត្រូវតស៊ូយ៉ាងខ្លាំងដើម្បីបន្តការ ចរចាដែលកំពុងរងការជាប់គាំង សំដៅសង្គ្រោះ JCPOA។
ខណៈដែលវ៉ាស៊ីនតោណបង្ហាញការប្រុងប្រយ័ត្នចំពោះសេចក្ដីប្រកាសរបស់ តេអេរ៉ង់នោះ គឺអ្នកវិភាគជាច្រើនជឿជាក់ថា អ៊ីរ៉ង់នៅតែគាំទ្រចំពោះការវិលត្រឡប់ទៅ JCPOA ឡើងវិញ ដោយសារតែប្រទេសនេះកំពុងប្រដេញតាមគោលដៅបន្ធូរបន្ថយបទ ដាក់ទណ្ឌកម្ម ហើយគោលដៅនេះមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការយល់ ព្រមរបស់អាមេរិកនោះ។ ហេតុដូច្នេះ ការដែលអ៊ីរ៉ង់យល់ស្របអង្គុយក្នុងតុចរចាឡើង វិញ គឺជាកាយវិកាពោរពេញទៅដោយសុឆន្ទៈ ដែលត្រួសត្រាយផ្លូវដល់ទំនាក់ទំនងដ៏ល្អប្រសើរនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ