ជំហានថយក្រោយក្នុងទំនាក់ទំនងរុស្ស៊ី- សហភាពអឺរ៉ុប

                      

ជំហានថយក្រោយក្នុងទំនាក់ទំនងរុស្ស៊ី- សហភាពអឺរ៉ុប - ảnh 1
ទីស្នាក់ការEUនៅទីក្រុងBrussels (រូបថតVNA)។

Vovworld- ក្រោយ​ហេតុការណ៍​​បាញ់​ទម្លាក់​យន្តហោះ​ស៊ីវិល​ម៉ាឡេស៊ីលេខ១៧នៅ​
តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែននាថ្ងៃទី១៧កក្កដាEUបាននាំចេញកិច្ចព្រមព្រៀង ដាក់​ទណ្ឌកម្មទៅលើ​រុស្ស៊ី។សេចក្តីសំរេចចិត្តនេះបានធ្វើឲ្យការប្រេះស្រាំក្នុងទំនាក់ទំនង
រវាងលោកខាងលិចជាមួយ រុស្ស៊ីក្រោយតំបន់​គ្រីមេរួម​បញ្ចូលក្នុង រុស្ស៊ីនាខែមីនា
កន្លងទៅកាន់តែធ្ងន់ធ្ងរថែមទៀត។

វិស័យសេដ្ឋកិចសំខាន់ត្រូវ​ទទួល​រង​ពីបទដាក់​ទណ្ឌកម្ម
បទ​ដាក់​ទណ្ឌកម្ម​ថ្មី​ បន្ថែម​ទៀត ប្រឆាំងរុស្ស៊ីប្រមូលផ្តុំទៅលើធនាគាររុស្ស៊ីហាម​ឃាត់
លក់ដូរអាវុធ ជាមួយមូស្គូវ​និងលក់ដូរថាម​ពលក៍ដូចជាបច្ចេកវិទ្យាបំរើគោលដៅ
ស៊ីវិលនិងយោធាដោយមានកំហិត។​ប៉ុន្តែ បទ​ដាក់​ទណ្ឌកម្មនេះ​មិនបាន​​អនុវត្តលើ
វិស័យ​ប្រេងឧស្ម័នឡើយទេ។នាថ្ងៃទី២៨កក្កដាសេតវិមានបានជូនដំណឹងអោយដឹង
ថា៖អាមេរិកនិងEUបានមានផែនការបណ្តុបបណ្តាក់បណ្តា​វិធានការ ដាក់​ទណ្ឌកម្ម​ថ្មី​​
បន្ថែមទៅលើ​រុស្ស៊ី។ក្នុងពេលជាមួយគ្នានោះអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស
១នាក់បានទទួលស្គាល់ថា៖លោកខាងលោកខាងលិចបានមូល​មតិជាឯកឆ័ន្ទ​ថា៖គួរ
ចាប់ផ្តើម​ការអនុវត្តកញ្ចប់ ដាក់​ទណ្ឌកម្ម​ថ្មីនេះឆាប់កាលណាល្អកាលនោះ។មូលហេតុ
ដែលបាននាំចេញគឺរុស្ស៊ីមិន​បង្កកំលាំងគាបសង្កត់ទៅលើជន​ប្រដាប់អាវុធនៅតំបន់​
ភាគ​ខាង​កើត​អ៊ុយក្រែនចាប់បង្ខំពួកគេត្រឡប់មកតុចរចារវិញ។រួមជាមួយនោះ បុគ្គល​
១៥​នាក់ ក្នុង​នោះ​ម្នាក់​ជា​ប្រធានភ្នាក់ងារ​សហព័ន្ធ​សន្តិសុខ​FSB លោកAlexander
Bortnikov  ​និងនាយក ភ្នាក់ងាចារកិច្ចលោកMikhail Fradkov ​ ត្រូវ​បាន​ចាត់​បញ្ជូល​ក្នុង​បញ្ជី​ខ្មៅ​ថ្មី​​​​​របស់​​សហភាព​អឺរ៉ុប ។



​​​​​​​​​​​​​​​​​​​​​​​​​​                    

ជំហានថយក្រោយក្នុងទំនាក់ទំនងរុស្ស៊ី- សហភាពអឺរ៉ុប - ảnh 2

មានអត្តប្រយោជន៍ផងនិងមហន្តរាយផង
ការរឹតបន្តឹងបទ​ដាក់​ទណ្ឌកម្ម​ថ្មី​នេះនឹងរងឥិទ្ឋិពលដល់ រុស្ស៊ី​ ផង​និងលោកខាងលិច
ផង។តាមប្រធានគណះកម្មាធិការទំនាក់ទំនង​សេដ្ឋកិច្ចជាមួយអឺរ៉ុបរបស់អាល្លឺម៉ង
លោក Eckhard Cordesថា៖ វិធានការទាំងនេះនឹងធ្វើឲ្យថ្លៃសងដោយ EUនឹងកើន
ឡើងជាពិតប្រាកដ។នាបច្ចុប្បន្ននេះទំនិញនិងសេវាកម្មនាំចេញរបស់EUទៅរុស្ស៊ីមាន
ជាង១០០ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ។ដោយឡែកនាឆ្នាំ២០១៣តួលេខនេះគឺ
១៦១ពាន់លានដុល្លារអាមេរិក។និងតួលេខនេះអាច​​ថយចុះនាពេលខាងមុខខណះ
ដែលប្រ​ទេសEUមួយ​ចំនួននឹង​រងម​ហន្តរាយពីបទដាក់ទណ្ឌកម្មនេះ។ឧទាហរណ៍
ខឿនសេដ្ឋកិច្ចអាល្លឺម៉ងនឹង​រងឥទ្ឋិពលពេលដែលទំនាក់ទំន​ងជាមួយរុស្ស៊ីអាក្រក់ទៅ
ៗ។នាបច្ចុប្បន្ននេះនៅប្រទេសរុស្ស៊ីមានអង្គភាពអាជីវកម្មអាល្លឺម៉ងប្រមាណ​៦០០០
ធ្វើសកម្មភាព​ដោយមានទុ​នវិនិយោគរាប់ពាន់លានដុល្លារ។ការងារធ្វើរបស់ពលករ
អាល្លឺម៉ងចំនួន៣សែននាក់គឺចំណុះទៅ​លើ​ការដោះដូរពាណិជ្ជកម្មជាមួយរុស្ស៊ី។តំលៃប្រាក់នាំចេញទំនិញរបស់ អាល្លឺម៉ងទៅ រុស្ស៊ីនាឆ្នាំ២០១៣មាន៣៦ពាន់លាន
អឺរ៉ូប៉ុ​ន្តឺែបានថយ១៤%ក្នុងរយះពេល៤ខែដើមឆ្នាំ២០១៤នេះ។បារាំង ជាអ្នកផ្គត់ផ្គង់
អាវុធធំបំផុតសំរាប់រុស្ស៊ីនាបច្ចុប្បន្ននេះ។កិច្ចសន្យាលក់នាវាចម្បាំងMistral ចំនួន២
គ្រឿងឲ្យ រុស្ស៊ីនឹងបង្ក​ការងារធ្វើសំរាប់ជនបារាំងរាប់ពាន់នាក់។ក្នុ​ងពេលនោះ
ក្រសួងការបរទេសរុស្ស៊ីចាត់ទុកថា៖បទដា​ក់ទណ្ឌកម្មថ្មីនេះជាភ័ស្តុតាងដែលសរ
ឲ្យឃើញ​ច្បាស់ថា៖បណ្តាប្រទេសEU បាននិងកំពុងកាត់បន្ថយទំនាក់ទំន​ង ជាមួយ
រុស្ស៊ីលើវិវ័យសន្តិសុខអន្តរ​ជាតិនិងក្នុងតំបន់ទៀតផង។ប៉ុន្តែរដ្ឋមន្រ្តីក្រសួ​ងការបរ
ទេសរុស្ស៊ីលោក​SergeiLavrov អះ អាងថា៖បណ្តាវិធានការប្រឆាំងរុស្ស៊ីនេះរបស់អាមេ
រិកមនិងEUមិនសម្រេច​បានគោលដៅហើយធ្វើឲ្យមូស្គូវនឹងមាន​លក្ខណះឯករាជ្យខាង
សេដ្ឋកិច្ចជាច្រើនជាងទៀត។ការប្រើបាស់រាល់វិធានការដាក់ទណ្ឌកម្ម​ខាងសេដ្ឋកិច្ច
តែ​ងតែបាន​អនុវត្តក្នុងទំនាក់ទំនងអន្តរជាតិ។ប៉ុន្តែប្រការ​នេះនឹងធ្វើឲ្យភាគីទាំង២ត្រូវ​
មហន្តរាយ។ក្នុងក​រណីនេះការដែល EUបង្កើនទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​ប្រឆាំង​នឹង​រុស្ស៊ីនឹង ធ្វើឲ្យទំនាក់ទំនងទ្វេភាគីអាក្រក់ទៅៗពី១ថ្ងៃទៅ១ថ្ងៃតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ