ដំណាក់កាលថ្មីក្នុងយុទ្ធសាស្ត្រតុល្យភាពឡើងវិញនៅទ្វីបអាស៊ី

ដំណាក់កាលថ្មីក្នុងយុទ្ធសាស្ត្រតុល្យភាពឡើងវិញនៅទ្វីបអាស៊ី - ảnh 1
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុននិងសមភាគីអាមេរិក (VOV)


        Vovworld-ក្នុងកាលៈទេសៈលិទ្ធិឥស្លាមជ្រុលនិយមបានលេចឡើងនៅអ៊ីរ៉ាក់
និង​ស៊ីរីហើយយ៉េមែនត្រូវធ្លាក់ក្នុងសង្គ្រាមស៊ីវិល ការជ្រៀតជ្រែករបស់រុស្ស៊ីក្នុង
ជំលោះនៅភាគ​ខាង​កើត​អ៊ុយក្រែនអាមេរិកយល់ឃើញបានថា ចាំបាច់ត្រូវអះអាង
តួនាទីរបស់ខ្លួនឡើងវិញនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដំណើរទស្សនកិច្ចរបស់លោក
Ashton Carter ទៅកាន់ជប៉ុននិងកូរ៉េខាងត្បូងលើកនេះមិនមិនមានគោលដៅណា
មួយផ្សេងក្រៅពីការប្រមូលផ្ដុំការយកចិត្តទុកដាក់ដល់ទ្វីបអាស៊ី។

តាំងពីពេលនៅជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិនាឆ្នាំ២០១១-២០១៣នោះ លោក
Ashton Carter បានគាំទ្រយ៉ាងខ្លាំងក្លាការដែលអាមេរិកបង្វែទិសដៅឲ្យបានច្រើនថែម
ទៀតទៅកាន់ទ្វីបអាស៊ីនិងលើកកំពស់នូវសារៈសំខាន់របស់ទ្វីអាស៊ីចំពោះអនាគត
របស់អាមេរិក។ ហេតុនេះហើយក្នុងសន្ទរកថាសំខាន់ដំបូងមុននឹងដំណើរទស្សនកិច្ច
លើកនេះ លោក Carter បានលើកច្បាស់ថា​ ព្រឹត្តិការណ៍ពិភពលោកលេចធ្លោក្នុងឆ្នាំ
២០១៤នឹងមិន​អាចរារាំងលោកបន្តយុទ្ធសាស្ត្របង្វែទិសដៅទៅទ្វីបអាស៊ីហើយអាស៊ី-
ប៉ាស៊ីហ្វិក​​នឹងជាដំបន់សមខាន់ចំពោះប្រទេសអាមេរិក។

បង្កើននិងទំនើបភាវូបនីយកម្មទំនាក់ទំនងសម្ព័ន្ធមិត្ត

        នៅជប៉ុន ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ដែលត្រូវបានភាគីទាំងពីរ​យកមកពិភាគ្សាគឺការធ្វើវិសោធនកម្មក្នុងសេចក្តីណែនាំសហប្រតិបត្តិការការពារជាតិ
អាមេរិក-ជប៉ុន តាមទិសប្រគល់ឲ្យកំលាំងស្វ័យការពារជប៉ុននូវតួនាទីម្ចាស់ការជាងក្នុង
បញ្ហា​សន្តិសុខទ្វីបអាស៊ី។ សេចក្តីណែនាំសហប្រតិបត្តិការការពារជាតិថ្មីនេះនឹងបាន
នាំ​ចេញ​នៅជំនួបចរចាររវាងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងប្រធានាធិបតី​
អាមេរិកលោក Barack Obama ដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុងវ៉ាស៊ីងតោននា​ចុង
​ខែមេសានេះ។

        រីឯនៅទីក្រុងសេអ៊ូល បណ្ដាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកូរ៉េខាងត្បូងនឹងទទួល​
បាន​ការអះអាងឡើងវិញនូវកិច្ចសន្យាយ៉ាងខ្លាំងក្លារបស់អាមេរិកចំពោះសន្តិសុខនៃ
​កូរ៉េខាងត្បូង។ ​ក្រៅពីនោះ ភាគីទាំងពីរក៏ពិភាគ្សាអំពីរបៀបដោះស្រាយបញ្ហាសាធារណ
​រដ្ឋ​ប្រជាធីបតេយ្យប្រជាមានិតកូរ៉េ ទន្ទឹមនឹងនោះសាកសួរសុខទុក្ខបញ្ជាការដ្ឋាន​ប៉ាស៊ីហ្វិក
​នៅ Hawaii។

បង្កើតតុល្យភាពយុទ្ធសាស្ត្ររបស់អាមេរិក

        អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) កំពុងឈ្លានពាននៅអ៊ីរ៉ាក់និងស៊ីរី។​ យ៉េមែនធ្លាក់
ជ្រៅក្នុងរលកសង្គ្រាមស៊ីវិល។​ កម្មវិធីនុយគ្លេអ៊ែអ៊ីរ៉ង់បង្កើតការខ្វែងគំនិត​រវាងអាមេរិកនិងអ៊ីស្រាអែល។​ ស្ថានភាពនៅះអ៊ុយក្រែនធ្វើឲ្យវ៉ាស៊ីនតោននិងម៉ូស្គូ​ឃ្លាតឆ្ងាយពីគ្នា។ និង
វិបត្តិនៅមជ្ឈឹមបូព៌ាទ្វីបអាហ្វ្រិកធ្វើឲ្យសេតវិមានត្រូវពិនិត្យឡើងវិញយុទ្ធសាស្ត្រសន្តិសុខ
របស់ខ្លួន។

        ក្នុងកាលៈទេសៈកងទ័ពអាមេរិកកំពុងដកចេញជាបណ្ដើរៗនៅអ៊ីរ៉ាក់កាលពីឆ្នាំ
​២០១១មក រីឯកំលាំងនៅអាហ្វហ្គានីស្ថាននឹងដកចេញអស់នាចុងឆ្នាំនេះ។ អាមេរិក​កំពុង
ស្វែងរកវិធានការផ្លាស់កំលាំងយោធាទៅអាស៊ី-ប៉ាស៊ីហ្វិក។ ចំពោះមុខការព្រួយ​បារម្ភ​
កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃចំពោះចិននិងការសាកល្បងក្នុងដំបន់​។ អ្នក
ប្រមុខវិមាន​បញ្ជាកោណ​ក្នុងដំណើរទស្សនកិច្ចលើកនេះមិនលាក់លាមមហិច្ឆិតា បញ្ជូន
ក្រុមនាវាចម្បាំងអាមេរិកចំនួន៦០%មានវត្តមាននៅអាស៊ី-ប៉ាស៊ីហ្វិកក្នុង​អំឡុង៥ដល់
១០ឆ្នាំខាងមុខ។ ថែមនេះទៅទៀត ការអនុម័តលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីអន្តរ
ប៉ាស៊ីហ្វិក (TPP) ក៏សំខាន់ដែរដើម្បីរក្សាឥទ្ធិពលរបស់អាមេរិក​និង​ស្ថិរភាពរបស់ដំបន់។
ក្នុងកាលៈទេសៈចិនកំពុងដណ្ដើមបានប្រៀបខ្លាំងក្នុងការ​ស្រូប​យកទីផ្សារសេដ្ឋកិច្ច
ហិរញ្ញវត្ថុនិងបង្កើនឥទ្ធិពលនៅដំបន់នេះ ខណៈដែលមាន​ប្រទេសចំនួន៣៥រួមមាន
សម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់អាមេរិកប្រកាសចូលរួមធនាគារវិនិយោគហេដ្ឋានរចនា
សម្ព័ន្ធទ្វីបអាស៊ី (AIIB) ដោយប្រទេសនេះបំផុស អាមេរិកជា​ច្បាស់ណាស់ថាមិនចង់
មានភាពយឺតយ៉ាវក្នុងការប្រណាំងបើកទូលាយទំនាក់ទំនងដៃគូពាណិជ្ជកម្ម។

        ដោយដំណើរទស្សនកិច្ចទៅកាន់ប្រទេសសម្ព័ន្ធមិត្តចំនួន២នៅទ្វិបអាស៊ីលើកនេះ
អាចអះអាងថា រដ្ឋអំណាចរបស់ប្រធានាធិបតី Obama កំពុងក្នុងដំណាក់កាលថ្មី​ក្នុង​
យុទ្ធសាស្ត្រតុល្យភាពឡើងវិញទៅទិសអាស៊ី-ប៉ាស៊ីហ្វិក។ ការផ្លាស់ប្តូរទិសដៅក្នុង​កិច្ច
សហប្រតិបត្តិការការពារជាតិរវាងសេតវិមានជាមួយដៃគូសម្ព័ន្ធមិត្ត ទន្ទឹមនឹងការ​ជំរុញ
​កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនឹងជួយឲ្យអាមេរិកតភ្ជាប់ជាងជាមួយដំបន់​ដែលបាន
ព្យាករណ៍អាចមានព្រឹត្តិការណ៍ផ្លាស់ប្តូរសន្តិសុខពិភពលោកនាពេល​អនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ