(VOV)_សមាជិកសភានីតិកាលទី១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់
ជាន់ថ្នាក់ អាណត្តិ២០១៦ -២០២១ ត្រូវបានអ្នកបោះឆ្នោតជ្រើសរើស នាថ្ងៃទី២២
ឧសភា នឹងជាដំណាងអោយសម្លេង សុឆ័ន្ទះ និងបំណងប្រាថ្នារបស់ប្រជាជនក្នុង
ស្ថាប័នរដ្ឋអំណាចនៅមជ្ឈឹមនិងតំបន់នានា។អ្នកបោះឆ្នោតមានគោលបំណងថា
៖បណ្ដាដំណាងរបស់ប្រជាជនត្រូវគិតគូរនិងធ្វើសកម្មភាពទាំងឡាយគឺដើម្បីផល
ប្រយោជន៍របស់ប្រជាជន របស់ប្រទេសជាតិ បំពេញល្អតម្រូវការកសាង និងសុក្រិត
នីតិរដ្ឋ សង្គមនិយមវៀតណាម របស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន។
|
ដំណាងដោយប្រជាជនជ្រើសតាំងនិងកម្មវិធីធ្វើសកម្មភាពបំរើប្រជាជន |
ការបោះឆ្នោតសមាជិកសភា នីតិកាលទី១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជន
គ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦ -២០២១ ជាព្រឹត្តិការណ៍នយោបាយសំខាន់របស់ប្រទេស
ជាតិ ជាឱកាសដើម្បីអ្នកបោះឆ្នោតជ្រើសរើសបេក្ខជនសក្តិសម ដំណាងអោយសុឆ័ន្ទះ
បំណងប្រាថ្នា និងសិទ្ធិជាម្ចាស់របស់ខ្លួន ដើម្បីឃ្លាំមើល កសាងច្បាប់ និងពិនិត្យមើល
សម្រេចទៅលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ របស់តំបន់ ក្នុងអាណត្តិ ៥ឆ្នាំ ពីឆ្នាំ
២០១៦ដល់ឆ្នាំ ២០២១។
បេសកកម្មធំធេងបំផុតរបស់អ្នកជាប់ឆ្នោតគឺដំណាងអោយប្រជាជន
សតិអារម្មណ៍យកប្រជាជនធ្វើជាឬសគល់ ជាសំណូមពរអំពីសកម្មភាពរបស់រដ្ឋ
សភា និងស្ថាប័នរដ្ឋអំណាចនានាក្នុងតំបន់។ ផ្សាភ្ជាប់ជិតស្និទ្ធិជាមួយអ្នកបោះឆ្នោត
និងប្រជាជន ស្ដាប់មតិ គោលបំណងរបស់អ្នកបោះឆ្នោត និងប្រជាជននឹងរួមចំ
ណែកបង្កើតកម្លាំងខ្លាំងក្លាសំរាប់រដ្ឋសភា ក្រុមប្រឹក្សាប្រជាជន ធានាថាស្ថាប័ននេះ
ក្តាប់ជាប់ជីវភាពរស់នៅ សេដ្ឋកិច្ច សង្គមកិច្ច មានសេចក្ដីសម្រេចចិត្តត្រឹមត្រូវ ទាន់
ពេលវេលា។ ដោយស្មារតីនេះ បណ្ដាកម្មវិធីធ្វើសកម្មភាពរបស់បេក្ខជនទាំងឡាយ
បានបង្ហាញច្បាស់នូវសុឆ័ន្ទះ ការប្តេជ្ញាចិត្តដើម្បីរដ្ឋសភាផ្លាស់ប្តូរថ្មី មានសមត្ថភាព
គ្រប់គ្រាន់ដើម្បីបំពេញភារកិច្ចនៃស្ថាប័ននីតិបញ្ញត្តិ នីតិរដ្ឋ របស់រដ្ឋ របស់ប្រជាជន
ដោយប្រជាជននិងដើម្បីប្រជាជន។
ដើម្បីបំពេញបេសកកម្មធំបំផុតរបស់អ្នកជាប់ឆ្នោតជាអ្នកដំណាងរបស់ប្រជា
ជន អ្នកជាប់ឆ្នោតជាសមាជិកសភា ត្រូវជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតជាប្រចាំ
នៅក្នុងតំបន់ដែលខ្លួនឈរឈ្មោះជាបេក្ខជន ដើម្បីស្ដាប់មតិយោបល់របស់ប្រជាជន
ដើម្បីក្លាយទៅជាអ្នកដំណាងពិតប្រាកដរបស់ប្រជាជន ហើយក៏ត្រូវទទួលខុសត្រូវចំ
ពោះសន្លឹកឆ្នោតដំណាងរបស់ប្រជាជននៅវេទិកានានា។ លោក Nguyen Lam Thanh
អនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា បានចាត់ទុកថា៖
“ ខ្ញុំគិតថា៖ ប្រសិនបើជាប់ឆ្នោត ប្រជាជននិងអ្នកបោះឆ្នោតនឹងជាអ្នកឃ្លាំ
មើលសកម្មភាពរបស់អ្នកដំណាងរបស់ខ្លួន។ពិសេស ផ្នែកសារព័ត៍មានក៏ដើរតួនាទី
ដ៏សែនសំខាន់ ក្នុងពេលជួយឧបត្ថម្ភអ្នកដំណាងសម្រេចកិច្ចសន្យារបស់ខ្លួន និងឃ្លាំ
មើលសកម្មភាពរបស់អ្នកដំណាង។”
|
ដំណាងដោយប្រជាជនជ្រើសតាំងនិងកម្មវិធីធ្វើសកម្មភាពបំរើប្រជាជន |
សក្តិសមជាមួយទំនុកទុកចិត្តរបស់ប្រជាជន
សេចក្តីប្រាថ្នាខ្លាំងក្លាបំផុតរបស់អ្នកបោះឆ្នោតគឺ៖ ប្រទេសជាតិកាន់តែអភិវឌ្ឍន៍
ពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយទាំងខាងសម្ភារះ
និងស្មារតី។ លោក Tran Phuoc Xao អ្នកបោះឆ្នោតនៅទីក្រុងហាណូយ បានអោយដឹង
ថា៖
“ ដើម្បីបោះឆ្នោតអោយដំណាងណាមួយ យើងខ្ញុំត្រូវពិនិត្យមើលគេអាចដំណាង
អោយប្រជាជនបានទេ ពីព្រោះអ្នកដំណាងត្រូវធ្វើដើម្បីប្រជាជន ជិតស្និទ្ធិជាមួយប្រ
ជាជន ដំណាងអោយសម្លេងរបស់ប្រជាជន។ ប្រសិនបើមិនជ្រើសរើសយ៉ាងម៉ត់ចត់
ជ្រើសបានតែអ្នកចេះវោហារតែប៉ុណ្ណោះ គឺមិនអាចដោះស្រាយបញ្ហាបានឡើយ។ ”
បណ្ដាដំណាងបានត្រូវអ្នកបោះឆ្នោតរាប់លាននាក់ក្នុងទូទាំងប្រទេសជ្រើស
រើសតាមរយៈសន្លឹកឆ្នោតប្រកបដោយសេរីភាព ប្រជាធិបតេយ្យ គេត្រូវបង្ហាញបាន
ទឹកចិត្តប្រជាជន នាំបរិយាកាសជាក់ស្ដែងនៃជីវភាពរស់នៅដល់វេទិកាហើយពីនោះ
នាំមកនូវដំណោះស្រាយសមស្របជាមួយជីវភាពរស់នៅរបស់ប្រជាជន។ អ្នកបោះ
ឆ្នោត Nguyen Van Tam នៅទីក្រុងហាណូយ បានអោយដឹងថា៖
“ ខ្ញុំមានគោលបំណងថា៖ បណ្ដាបេក្ខជនសមាជិកសភានឹងសកម្មក្នុងសកម្ម
ភាពទាំងឡាយក្នុងស្ថាប័នដោយប្រជាជនជ្រើសតាំង នាំបំពងប្រាថ្នារបស់ប្រជាជន
ទៅកាន់រដ្ឋសភា ប្តេជ្ញាចិត្តប្រឆាំងនឹងអំពើពុករលួយ។ នេះគឺជាគោលបំណងរបស់
ប្រជាជន។”
អ្នកបោះឆ្នោត Nguyen Ngoc Thanh នៅខេត្ត Phu Tho បានអោយដឹងថា៖
“ ខ្ញុំឃើញថា៖បេក្ខជនសុទ្ធតែផ្តោតអំពីបញ្ហាជាក់ស្ដែងក្នុងវិស័យរបស់ខ្លួន។
ប្រសិនបើបេក្ខជនធ្វើបានដូច្នេះ តាមការសន្យានេះ គឺយើងខ្ញុំសូមអបអរសាទរ
និងជឿជាក់ថា៖ សេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសជាតិនឹងបានផ្លាស់ប្តូរថ្មីជា
ច្រើន។ ខ្ញុំមានគោលបំណងថាបេក្ខជនត្រូវអនុវត្តការសន្យារបស់ខ្លួនប្រកបដោយ
ល្អប្រសើរ និងខ្ញុំក៏សង្ឃឹមថាគេនឹងធ្វើល្អជាងអ្វីៗដែលបានសន្យាទៅទៀត។”
រដ្ឋសភាវៀតណាមបានឆ្លងកាត់រយៈពេល៧០ឆ្នាំកសាងនិងអភិវឌ្ឍន៍ ដោយ
មាននីតិកាលចំនួន១៣។ ក្នុងអាណត្តិរដ្ឋសភានិមួយៗ ស្ថានភាពបានដាក់ចេញ
ភារកិច្ចថ្មីៗក្តី ប៉ុន្តែប្រជាជនជានិច្ចកាលជឿជាក់ថា៖ បណ្ដាអ្នកដំណាងរបស់ប្រជា
ជននឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីបំរើប្រជាជន។ ការទុកចិត្តនេះ
នឹងជាកម្លាំងចលករដើម្បីអ្នកដំណាងម្នាក់ៗ អនុវត្តកម្មវិធីធ្វើសកម្មភាពរបស់
ខ្លួនប្រកបដោយប្រសិទ្ធិភាព សក្តិសមជាមួយទំនុកទុកចិត្តរបស់អ្នកបោះឆ្នោតដែរ៕