ដំណើរការចរចាពាណិជ្ជកម្ម EU - អង់គ្លេសដ៏លំបាក

(VOVWORLD) - នាថ្ងៃទី ២៩ ខែមិថុនា សហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេសបានចាប់ផ្ដើមដំណើរការចរចាថ្មី ក្នុងរយៈពេល ៥ សប្តាហ៍ស្ដីពីបញ្ហាបទបញ្ញត្តិពាណិជ្ជកម្មរវាងភាគីទាំងពីរ ក្រោយថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ នៅពេលដែលចក្រភពអង់គ្លេសបានបញ្ឈប់ទាំងស្រុងនូវតួនាទីជាសមាជិកក្នុងទីផ្សារ និងសហព័ន្ធពន្ធរបស់ EU ឬហៅថាដំណាក់កាលអន្តរកាលក្រោយ Brexit ។ 
ដំណើរការចរចាពាណិជ្ជកម្ម EU - អង់គ្លេសដ៏លំបាក - ảnh 1 ទិដ្ឋភាពនៃកិច្ចចរចារវាងEU - អង់គ្លេស (រូបថត៖ TTXVN)

ទោះយ៉ាងណាក៏ដោយ មុនពេលចាប់ផ្ដើមការចរចាថ្មី គឺមានសញ្ញាជាច្រើន ដែលសរឲ្យឃើញថា បណ្ដាការចរចារនឹងប្រឈមនឹងបញ្ហាសាកល្បងដ៏ធំធេងផងដែរ។កាលពីថ្ងៃទី ២៧ ខែមិថុនា ពោលគឺ ពីរថ្ងៃមុនពេលដំណើរការចរចា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសថា ទីក្រុងឡុងដ៏ត្រៀមខ្លួនជាស្រេចកាត់ផ្ដាច់ទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) ហើយបង្កើតទំនាក់ទំនង “តាមលក្ខខ័ណ្ឌដូចជាប្រទេសអូស្រ្តាលី” ប្រសិនបើមិនសម្រេចបានកិច្ចព្រមព្រៀងស្ដីពីអនាគតនៃទំនាក់ទំនងទ្វេភាគី។ នាបច្ចុប្បន្ននេះ អូស្ត្រាលីគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយជាមួយ EU ឡើយ។ ប្រតិបត្តិការពាណិជ្ជកម្មភាគច្រើនរវាង EU និងអូស្រ្តាលីសុទ្ធតែគោរពតាមរាល់បទបញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) លើកលែងតែកិច្ចព្រមព្រៀងពិសេសនានា សម្រាប់ទំនិញមួយចំនួន។ ចំណែកឯ EU ក៏បន្តបង្ហាញនូវទស្សនៈដ៏រឹងមាំ និងច្បាស់លាស់ចំពោះបណ្ដាការចរចាពាណិជ្ជកម្មជាមួយអង់គ្លេស។

ទស្សនៈឥតងាករេរបស់អង់គ្លេស

យោងតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេសថា ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី ២៧ ខែមិថុនានាយករដ្ឋមន្រ្តីលោក Johnson បានលើកច្បាស់ថា អង់គ្លេសនឹងធ្វើការចរចាប្រកបដោយលក្ខណៈស្ថាបនាប៉ុន្តែត្រូវតែរក្សាសមភាព ហើយនឹងត្រៀមខ្លួនជាស្រេចបញ្ឈប់ដំណាក់កាលអន្តរកាល ហើយបង្កើតទំនាក់ទំនងតាមលក្ខខ័ណ្ឌដូចជាប្រទេសអូស្ត្រាលី ប្រសិនបើ មិនទទួលបានកិច្ចព្រមព្រៀងណាមួយ។ សូមបញ្ជាក់ដែរថា ក្រោយរយៈពេលប៉ុន្មានថ្ងៃ នៅពេលអង់គ្លេសចាកចេញពី EU កាលពីចុងខែមករាកន្លងទៅ នាយករដ្ឋមន្ត្រី អង់គ្លេស លោក Boris Johnson បានសង្កត់ធ្ងន់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមិនចាំបាច់ដាក់បញ្ជូលការយល់ព្រមរាល់បទបញ្ញត្តិរបស់ EU ស្ដីពីគោលនយោបាយប្រកួតប្រជែង ជួយឧបត្ថម្ភ ការពារសង្គម បរិស្ថាន ព្រមទាំងព្រមានថា អង់គ្លេសអាចជ្រើសរើសគំរូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែល EU កំពុងអនុវត្តន៍ជាមួយកាណាដា និងអូស្ត្រាលី។

កាលពីថ្ងៃទី ២៥ ខែមិថុនា ប្រធានក្រុម ចរចា Brexit របស់ អង់គ្លេសលោក David Frost ក៏បានអះអាងថា អង់គ្លេសនឹងមិនយល់ព្រមចំពោះសំណើរណាមួយរបស់ភាគី EU ស្ដីពីការដែលប្លុកនេះមានសិទ្ធិប្រតិកម្មចំពោះការផ្លាស់ប្ដូរអំពីច្បាប់របស់អង់គ្លេស ក្រោយ Brexit ដោយពន្ធ។ នៅលើទំព័រ Twitter របស់ខ្លួន ប្រធានក្រុមចរចាអង់គ្លេសបាននិយាយថា “ ចក្រភពអង់គ្លេសនឹងមិនដាក់ខ្លួនប្រឈមនឹងគ្រោះអាសន្នសេដ្ឋកិច្ច ដែលមិនអាចប៉ានស្មានទុកជាមុនដូច្នេះឡើយ។ ជាពិសេស កាលពីថ្ងៃទី១២ ខែមិថុនា ចក្រភពអង់គ្លេសបានបង្ហាញជំហរដោយឥតងាករេក្នុងបញ្ហាចរចា ខណៈដែលបានប្រកាសជាផ្លូវការទៅកាន់ EU ថា អង់គ្លេសនឹងមិនរិះរកវិធីពន្យាពេលដំណាក់កាលអន្តរកាលឡើយ។

គោលជំហដ៏រឹងមាំរបស់ EU

ជាក់ស្ដែង ខណៈដែលនាយករដ្ឋមន្រ្តីអង់គ្លេសបានប្រកាសត្រៀមខ្លួនជាស្រេចកាត់ផ្ដាច់ទំនាក់ទំនងជាមួយ EU នោះ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានព្រមានថា អង់គ្លេសនឹងត្រូវ “ ទទួលយកផលវិបាក” ដោយមានទំនាក់ទំនងសេដ្ឋកិច្ចខ្សោយជាងប្រើប្រៀបធៀបនឹង EU ក្រោយពេលចាកចេញពីប្លុកនេះ។

មុននេះ អ្នកចារចា EU លោក Michel Barnier បានចោទប្រកាន់អង់គ្លេសពីបទមិនគោរពលក្ខខ័ណ្ឌក្នុងកិច្ចព្រមព្រៀង លែងលះគ្នា ក្រោយពេលភាគីទាំងពីរបានបញ្ចប់ជុំចរចាទី ៤ កាលពីថ្ងៃទី ៥ ខែមិថុនា ដែលមិនទទួលបានលទ្ធផលវិជ្ជមានឡើយ ដោយសារភាគីទាំងពីរនៅតែមានការខ្វែងគំនិតគ្នាយ៉ាងស៊ីជម្រៅក្នុងបញ្ហាធំ ៗ ចំនួន ៤ គឺរបរនេសាទ ការបង្កើតទីលានសមភាពសម្រាប់សហគ្រាស សិទ្ធិមូលដ្ឋានក្នុងយុត្តិធម៌ព្រហ្មទណ្ឌ និងការគ្រប់គ្រងទំនាក់ទំនងភាពជាដៃគូ អនាគត។

យោងតាមមជ្ឈដ្ឋានអ្នកវិភាគថា គ្រោះអាសន្ននៃជុំចារចាដែលកំពុងប្រព្រឹត្តិទៅបន្តដើតាមគន្លងចាស់ នៃការចរចាមុន ៗគឺខ្ពស់ណាស់ ព្រោះថា នាបច្ចុប្បន្ននេះ ការខ្វែងគំនិតគ្នារវាងភាគីទាំងពីរនៅតែត្រូវបានវាយតម្លៃថាជាបញ្ហាគន្លឹះនិងពិបាកឯកភាពគ្នា ខណៈដែលភាគីទាំងពីមិន បង្ហាញពីចេតនាធ្វើសម្បទានណាមួយឡើយ។ សេណារីយ៉ូមិនទទួលបានកិច្ចព្រមព្រៀងណាមួយតាមកាលកំណត់ទំនងជានឹងកើតមានឡើង ក្នុងករណីនេះ ហើយចក្រភពអង់គ្លេសត្រូវបានចាត់ទុកថាជាភាគីខាតបង់ច្រើនជាង។ អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ទើបបានវាយតម្លៃថា វិស័យពាណិជ្ជកម្ម និងទីផ្សារការងាររបស់ ចក្រភពអង់គ្លេសកំពុងប្រឈមនឹងគ្រោះអាសន្នទទួលរងផលប៉ះពាល់អវិជ្ជមាន ប្រសិនបើទីក្រុងឡុងដ៏មិនទទួលបានកិច្ចព្រមព្រៀង ស្តីពី ទំនាក់ទំនងពាណិជ្ជកម្ម EU នាចុងឆ្នាំ ២០២០ ឬ មិនអាចពន្យាពេលដំណាក់កាលអន្តរកាល Brexit។ មុននេះ OECD បានព្យាករណ៍ថា សេដ្ឋកិច្ចអង់គ្លេស - ជាមួយនឹងវិស័យសេវាកម្មក្នុងស្រុក ដែលមានទ្រង់ទ្រាយធំបានរងផលប៉ះពាល់អវិជ្ជមានពីស្ថានភាពបិទដំណើរការ ដោយសារជំងឺរាតត្បាត COVID-19 ពោលគឺ ធ្លាក់ចុះ ១១.៥% ក្នុងឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ