ដំណើរទស្សនកិច្ចការងារមានអត្ថន័យសំខាន់ៗជាច្រើន

(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ មិថុនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមបានចេញដំណើរពីទីក្រុងហាណូយ ទៅចូលរួមសន្និសីទជា ប្រចាំលើកទី ១៥ នៃវេទិកាអ្នកត្រួសត្រាយលើកទី ១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំនៅទីក្រុង Dalian ខេត្ត Liaoning ប្រទេសចិន (WEF Dalian ២០២៤) និង ធ្វើការនៅប្រទេសចិន។ នេះជាលើកទី ២ ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នាដែលលោក នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទ WEF នៅប្រទេសចិន ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់បក្ស និងរដ្ឋាភិបាលវៀតណាមចំពោះភាព ជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន។ ដំណើរទស្សនកិច្ច ការងារលើកនេះក៏ជាឱកាសសម្រាប់វៀតណាមផ្សព្វផ្សាយសមិទ្ធិផលអភិវឌ្ឍន៍ ស្ថិរ ភាពម៉ាក្រូសេដ្ឋកិច្ច អាទិភាព និងទិសដៅអភិវឌ្ឍន៍របស់ខ្លួនទៅកាន់ដៃគូអន្តរជាតិ ផងដែរ។

ដំណើរទស្សនកិច្ចការងារមានអត្ថន័យសំខាន់ៗជាច្រើន - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh។ (រូបថត៖ chinhphu.vn)

សារអំពីប្រទេសវៀតណាមប្រកបដោយភាពស្វាហាប់និងនវានុវត្តភាព

តាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Thanh Binh បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីមានអត្ថន័យសំខាន់ៗជាច្រើន។ WEF Dalian ២០២៤ គឺជាឱកាសដើម្បីឲ្យវៀតណាមចាប់យក និងរួម ចំណែកសំឡេងរបស់ខ្លួនចំពោះបញ្ហា និន្នាការថ្មី ខ្លឹមសារថ្មី កម្លាំងចលករថ្មីសម្រាប់ កំណើនសេដ្ឋកិច្ចពិភពលោក ហើយផ្លាស់ប្តូរអំពីការត្រិះរិះក្នុងការអភិវឌ្ឍ និងអភិបាល កិច្ចនៅកម្រិតជាតិ និងសកល។ សន្និសីទនេះក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយអំពី សមិទ្ធិផលកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម បញ្ជូនសារដ៏ខ្លាំង ក្លាអំពីប្រទេសវៀត ណាមប្រកបដោយភាពស្វាហាប់ នវានុវត្តភាព ជាគោលដៅទាក់ ទាញសម្រាប់សាជីវកម្មសកល; ជាឱកាសដើម្បីវៀតណាមពង្រឹងការផ្លាស់ប្តូរ និង ជំរុញទំនាក់ទំនងជាមួយប្រទេសនិងដៃគូ អង្គការអន្តរជាតិនានា រួមចំណែកអនុវត្តន៍ គោលនយោបាយកិច្ចការបរទេសរបស់មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយ និស្តវៀតណាមប្រកបដោយប្រសិទ្ធភាព។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Pham Thanh Binh បានឲ្យដឹងថា៖

“នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីគ្រោងនឹងមានសកម្មភាពទាំងទ្វេភាគី និងពហុភាគីជាបន្តបន្ទាប់។ ឆ្នាំនេះ ជាលើកដំបូងដែលនាយករដ្ឋមន្ត្រីវៀតណាមនឹង ថ្លែងសុន្ទរកថាពិសេសនៅក្នុងកិច្ចប្រជុំពេញអង្គជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang និងមេដឹកនាំដទៃទៀត។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថា ក្នុងសម័យពិភាក្សានៅឯសន្និសីទ ធ្វើជាប្រធានកិច្ចសន្ទនា និងកិច្ចពិភាក្សាជាមួយ សហគមន៍ធុរកិច្ច ដែលធ្វើឡើងដាច់ដោយឡែកសម្រាប់វៀតណាម”។

ជាមួយនឹងសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាម លោកអនុរដ្ឋមន្ត្រី Pham Thanh Binh ជឿជាក់ថា ការចូលរួមរបស់គណៈប្រតិភូវៀតណាមនឹងរួមចំណែកយ៉ាងសំខាន់ ចំពោះជោគជ័យរួមនៃសន្និសីទ WEF Dalian ២០២៤ ដែលបង្ហាញក្នុងទិដ្ឋភាពចំនួន ៣ ដូចខាងក្រោម៖

“ទីមួយ លោកនាយករដ្ឋមន្ត្រីនឹងចែករំលែកការវាយតម្លៃ អត្ថាធិប្បាយ និង ទស្សនៈរបស់វៀតណាមលើសេដ្ឋកិច្ចពិភពលោក យថាទស្សន៍ កាលានុវត្តភាព បញ្ហាប្រឈម និង “ជំហានផ្លាស់ប្តូរធំៗ” របស់ពិភពលោកដែលកំពុងកើតឡើង ដែលជះឥទ្ធិពលលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសកលក្នុងរយៈពេលខ្លី និងវែង។ ទីពីរ លោកនាយករដ្ឋមន្ត្រីនឹងពិភាក្សា ហើយស្នើដំណោះស្រាយដើម្បីលើកកម្ពស់សក្តានុ ពល និងប្រៀបខ្លាំងនៃតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងតួនាទីនៃខឿនសេដ្ឋកិច្ចធំៗក្នុង តំបន់ដូចជាប្រទេសចិន; ជាពិសេសបង្ហាញពីការរួមចំណែកប្រកបដោយការទទួល ខុសត្រូវរបស់វៀតណាម ដោយសង្កត់ធ្ងន់លើតួនាទីរបស់វិស័យឯកជន និងកិច្ចសហ ប្រតិបត្តិការរដ្ឋ -ឯកជនក្នុងការជំរុញកំណើន ជាពិសេសកម្លាំងចលករកំណើនថ្មី។ ទី៣ លោកនាយករដ្ឋមន្ត្រីនឹងបញ្ជូនសារអំពីសមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ចែករំលែកចក្ខុវិស័យ គោលជំហរ ទិសដៅអភិវឌ្ឍន៍ និងបទពិសោធន៍ គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចរបស់បក្ស និងរដ្ឋាភិបាលវៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏ នឹងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការរវាង WEF និងដៃគូ ជាពិសេសនៅក្នុងវិស័យ ជាអាទិភាពខ្ពស់ ទើបលេចចេញ និងឧស្សាហកម្មនៃអនាគតដូចជា បញ្ញាសិប្បនិម្មិត (AI) វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍”។

រក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រជាន់ខ្ពស់ បង្កើនទំនុកចិត្តនយោបាយរវាងវៀតណាមនិងចិន

ទន្ទឹមនឹងការចូលរួមក្នុងសន្និសីទនោះ ក្នុងដំណើរទស្សនកិច្ចការងារលើកនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងជួបពិភាក្សា និងជួបប្រាស្រ័យទ្វេភាគី ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិនផងដែរ។ លោកអនុរដ្ឋមន្ត្រី Pham Thanh Binh បានឲ្យដឹងថា៖

“ក្នុងបរិបទដែលនាពេលថ្មីៗនេះ ភាគីទាំងពីរបានឯកភាពធ្វើឱ្យស៊ីជម្រៅ និង លើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន ព្រមទាំងបានឯកភាពកសាងសហគមន៍ចែករំលែកអនាគត ប្រកប ដោយអត្ថន័យជាយុទ្ធសាស្ត្ររវាងវៀតណាម និងចិននោះ ការដែលភាគីទាំងពីររក្សា ការជួបប្រាស្រ័យជាន់ខ្ពស់គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនទំនុកចិត្តផ្នែក នយោបាយ ធ្វើជាក់ស្ដែងភាវូបនីយកម្មនូវការយល់ដឹងរួម និងកិច្ចព្រមព្រៀងជាន់ខ្ពស់ រវាងភាគីទាំងពីរ។ ប្រការនេះនឹងរួមចំណែកយ៉ាងសកម្មដល់ទំនាក់ទំនងដែលកំពុង រីកចម្រើនយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ”។

ជំនួបពិភាក្សានិងជំនួបប្រាស្រ័យទ្វេភាគីលើកនេះ ប្រព្រឹត្តទៅក្នុងបរិបទដែល ទំនាក់ទំនងវៀតណាម-ចិនកំពុងរក្សាបាននូវសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ បន្ទាប់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ ចំនួនពីររបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (ខែ តុលា ឆ្នាំ ២០២២) និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping (ខែធ្នូ ឆ្នាំ ២០២៣) បក្សទាំងពីរនិងប្រទេសទាំងពីរបានបង្កើតឋានៈថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី កសាង “សហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យជាយុទ្ធ សាស្ត្រ” ដែលបានបង្កើតឥទ្ធិពលដ៏ទូលំទូលាយទៅកាន់គ្រប់កម្រិត និងគ្រប់វិស័យ។ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជិត ២៥% ដោយសម្រេចបានជាង ៥៩ ពាន់លានដុល្លារអាមេរិក។ គម្រោងដែលមានទុនវិនិ យោគរបស់ចិននៅវៀតណាមក្នុងឆ្នាំ ២០២៣ បានកើនឡើង ៧៧% ជាមួយនឹង វត្តមានកាន់តែច្រើននៃគម្រោងទ្រង់ទ្រាយធំ។

ការចូលរួម WEF Dalian ២០២៤ របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយ WEF តាម ទិសដៅកាន់តែជាក់ស្ដែង។ សម្រាប់ប្រទេសចិនវិញ ដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្ត្រីនឹងរួមចំណែកដល់ការអភិវឌ្ឍដ៏ខ្លាំងក្លានៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិននាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ