ដើម្បីតំបន់អាស៊ានមួយ រួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាព និង​វិបុលភាព

(VOVWORLD) -នាថ្ងៃទី ៨ ខែសីហា ខាងមុខ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរៀបចំពីធីរំលឹកខួបលើកទី ៥២ នៃទិវាបង្កើត (៨ សីហា ១៩៦៧ - ៨ សីហា ២០១៩)។
ដើម្បីតំបន់អាស៊ានមួយ រួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាព និង​វិបុលភាព - ảnh 1 ទង់ជាតិនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន (រូបថត៖ TTXVN)

រាល់សមិទ្ធិផលដែលអាស៊ានទទួលបានក្នុងរយៈពេល ៥២ ឆ្នាំកន្លងទៅបាននាំអាស៊ានក្លាយជាតំបន់អភិវឌ្ឍន៍យ៉ាងរស់រវើក ហើយមាន ឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។អាស៊ានកំពុងប្តេជ្ញាចិត្តទទួលឲ្យបានការបោះជំហានទៅមុខដ៏ធំធេងថែមទៀតនាពេលអនាគត ក្នុងបរិបទដែលស្ថានភាពអន្តរជាតិនិងតំបន់កំពុងមានការវិឌ្ឍជាច្រើន ជាពិសេសគឺចំណងមិត្តភាពបានក្លាយទៅជាកត្តារក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ដំណាក់កាលថ្មីជាមួយនឹងឱកាសនិងការសាកល្បងថ្មីៗជាច្រើន។

ក្រោយរយៈពេល ៥២ ឆ្នាំ កន្លងទៅ អាស៊ានកំពុងឈានចូលដំណាក់កាលថ្មី ដែលពោរពេញទៅដោយឱកាស និងការលំបាក។ ក្នុងបរិបទ ដែលពិភពលោកកំពុងលេចឡើងនិន្នាការនានាដូចជា ការគាំពារពាណិជ្ជកម្ម ការប្រឆាំងនឹង
សាកលភាវូបនីយកម្ម រួមទាំងការសាកល្បងសន្តិសុខប្រពៃណី និងក្រៅប្រពៃណីដែលកាន់តែកើនឡើងដូចជា បម្រែបម្រួលអាកាសធាតុ គ្រោះធម្មជាតិ សន្តិសុខ - សុវត្ថិភាពនាវាចរណ៍ និងបញ្ហាសមុទ្រខាងកើតជាដើម។ ហេតុដូច្នេះហើយ អាស៊ានត្រូវតែខិតខំបន្ថែមទៀតដើម្បីធ្វើសមាហរណកម្ម ហើយថែមទាំងបង្កើនសាមគ្គីភាពក្នុងតំបន់ផងដែរ។

ជាពិសេស នាបច្ចុប្បន្ននេះ បណ្ដាប្រទេសជាសមាជិកអាស៊ានសុទ្ធតែមានការយល់ដឹងរួមអំពីចំណងសាមគ្គីភាព ដោយចាត់ទុកថា នេះគឺជាកត្តាដែលបង្កើតឡើងភាពជោគជ័យ និងភាពទាក់ទាញដោយឡែករបស់អាស៊ាន។ លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេស និងជាប្រធាន SOM អាស៊ានវៀតណាមបានបញ្ជាក់ថា៖

“ក្រោយរយៈពេលជាង ៥០ ឆ្នាំ កន្លងទៅ អាស៊ានបានដកបទពិសោធន៍ថា អាស៊ានត្រូវតែរួបរួមសាមគ្គីភាព និងស្រុះចិត្តគំនិតគ្នា ទើបអាចអភិវឌ្ឍន៍បាន។ ម៉្យាងវិញទៀត អាស៊ានបានកសាង និងដឹកនាំយន្តការនានារបស់ខ្លួន។ យន្តការទាំងនេះសុទ្ធតែកំពុងពង្រីកបានប្រសិទ្ធភាព ហើយត្រូវបានប្រទេសនានាទទួលស្គាល់។ ឋានៈរបស់អាស៊ាន មិនត្រឹមតែត្រូវបានតំបន់អាស៊ីប៉ាស៊ីហ្វិកគោរព និងអះអាងប៉ុណ្ណោះទេ ថែមទាំងតំបន់មហាសមុទ្រឥណ្ឌាទៀតផង“។

វៀតណាមឆ្ពោះទៅឆ្នាំជាប្រធានអាស៊ាន ២០២០

ដោយចូលជាសមាជិកអាស៊ានចាប់ពីឆ្នាំ១៩៩៥ មកនោះ វៀតណាមមានមោទនភាពដែលបានប្រកៀកស្មាជាមួយបណ្ដាប្រទេសជាសមាជិកផ្សេងទៀត ក្នុងការរួមចំណែកក្នុងដំបូលរួមអាស៊ាននាបច្ចុប្បន្ននេះ។ ក្នុងរយៈពេល ២៤ ឆ្នាំកន្លងទៅ វៀតណាមបានរួមចំណែកជាច្រើនក្នុងការរីកចម្រើនដ៏ខ្លាំងក្លារបស់អាស៊ាន។វៀតណាមមានឥទ្ធិពលគួរឲ្យកាត់សម្គាល់ដល់រចនាសម្ព័ន្ធឯកភាព
របស់អាស៊ាន ក៏ដូចជារក្សាសន្តិភាព វិបុលភាពនៅក្នុងតំបន់ កសាងសហគមន៍រួម និងឆ្ពោះទៅរកចក្ខុវិស័យអាស៊ានផងដែរ។

នាឆ្នាំ ២០២០ ខាងមុខ វៀតណាមនឹងទទួលតំណែងជាប្រធានអាស៊ាន។ វៀតណាមបានប្តេជ្ញាចិត្ត ដើម្បីដើរតួនាទីជាប្រធានអាស៊ានប្រកបដោយជោគជ័យ។ វៀតណាមបានផ្តោតសំខាន់លើគោលដៅជំរុញទីផ្សាររួម មូលដ្ឋានផលិតកម្មរួម តំបន់តភ្ជាប់ និងបើកទូលាយជាមួយលោកខាងក្រៅ ពង្រីកទំនាក់ទំនងជាមួយដៃគូនានា។ លើសពីនេះទៅទៀត វៀតណាម ក៏បានម្ចាស់ការយ៉ាងសកម្មថែមទៀតក្នុងការផ្ដួចផ្ដើមគំនិតថ្មី រក្សាគោលការណ៍ស្រុះចិត្តគំនិតរបស់អាស៊ាន។ លោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីការពារជាតិវៀតណាមបានអះអាងថា៖

“នាពេលបច្ចុប្បន្នក្នុងបរិបទដែលស្ថានភាពពិភពលោកមានការស្មុគស្មាញ ពោលគឺ បណ្ដាប្រទេសមហាអំណាចបានបង្កើនការធ្វើអន្តរគមន៍ និងប្រកួតប្រជែងយុទ្ធសាស្ត្រ ចំពោះតំបន់ជាច្រើននៅលើពិភពលោក ដែលក្នុងនោះមានអាស៊ី ប៉ាស៊ីហ្វិកដែរ។ ហេតុដូច្នេះហើយ វៀតណាមមានគោលបំណងគឺធ្វើយ៉ាងម៉េចដើម្បីប្រទេសនានាក្នុងតំបន់ ក៏ដូចជាក្រៅតំបន់ អាចដោះស្រាយការខ្វែងគំនិតគ្នា និងការខុសប្លែកគ្នានៃផលប្រយោជន៍តាមរយៈការសន្ទនាដោយសន្តិវិធី ដែលផ្អែកលើច្បាប់អន្តរជាតិ“។

ក្នុងឱកាសប្រារព្ធព្រឹត្តិការណ៍រំលឹកខួបលើកទី ៥២ នៃទិវាបង្កើតអាស៊ាន ដោយទទួលបានការស្រុះចិត្តគំនិតគ្នា ការប្ដេជ្ញាចិត្ត និងការយល់ដឹងរួមនោះ អាស៊ានកំពុងមានទំនុកចិត្តបោះជំហានទៅមុខយ៉ាងខ្លាំងក្លា លើមាគ៌ាកសាងសហគមន៍មួយប្រកបដោយសាមគ្គីភាព ដើម្បីសុខសន្តិភាព និងវិបុលភាព។ ក្នុងនាមជាប្រទេសប្រធានអាស៊ានឆ្នាំ ២០២០ នោះវៀតណាមបានបន្តពង្រីកតួនាទីស្នូល និងដឹកនាំអាស៊ាន សំដៅរួមចំណែកជាក់ស្ដែងទៅក្នុងការអភិវឌ្ឍរបស់សហគមន៍អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ