ដើម្បីផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន

(VOVworld)-នារសៀលថ្ងៃទី៣០មិថុនា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និ
សីទកាសែត រដ្ឋាភិបាល សំដៅប្រកាសមូលហេតុនៃឧប្បត្តិហេតុបរិស្ថានបង្កបាតុ
ភូតត្រីងាប់មិនប្រក្រតី តាមបណ្តោយខេត្តឆ្នេរសមុទ្រចំនួន៤នៅភាគកណ្តាលវៀត
ណាមនាខែមេសាកន្លងទៅ។​ការ ប្រកាសមូលហេតុ និងជនល្មើសបណ្តាលនូវរឿង
ហេតុនេះបន្ទាប់ពីរយៈពេល៨០ថ្ងៃក៏ ដូចជា ការជួយឧបត្ថម្ភបន្ទាន់សម្រាប់អ្នកនេ
សាទបានសរឲ្យឃើញថា រដ្ឋាភិបាលវៀតណាមបានប្រ ញាប់ប្រញាល់និងប្តេជ្ញា
ការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។

ដើម្បីផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន - ảnh 1
រដ្ឋមន្ត្រី និងជាប្រធានខុទ្ធការល័យរដ្ឋាភិបាលលោក Mai Tien Dung


        នាដើមខែមេសាឆ្នាំ២០១៦ បាតុភូតត្រីងាប់កើតមានឡើងនៅឆ្នេសមុទ្រ
ខេត្ត Ha Tinh ខេត្ត Quang Binh ខេត្ត Quang Tri និងខេត្ត Thua Thien –Hue ។ កិច្ច
ប្រជុំជាច្រើនបានប្រ ព្រឹត្តទៅសម្រាប់ដោះស្រាយបញ្ហានេះ ហើយវិធានការជួយ
ឧបត្ថម្ភអ្នកនេសាទក៏ត្រូវបាន​អនុវត្តផងដែរ។

        ការចូលរួមយ៉ាងប្រញាប់ប្រញាល់ ប្តេជ្ញានិងបន្ទាន់ដើម្បីផលប្រ
យោជន៍របស់ប្រជាជន

        បន្ទាប់ពីមានព័ត៌មានស្តីពីបាតុភូតត្រីងាប់មិនប្រក្រតីនោះ នាយករដ្ឋមន្ត្រី
រដ្ឋាភិបាល​វៀតណាម លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីច្រើនរូប
ទៀតបានទៅពិនិត្យ ស្ថានភាព ព្រមទាំងរៀបចំកិច្ចប្រជុំ ជំនួបធ្វើការជាច្រើន
ជាមួយក្រសួង ស្ថាប័ន តំបន់​និង បញ្ជាណែនាំការស៊ើបអង្កេតដោះស្រាយរាល់
បទល្មើស។ តាមនាយករដ្ឋមន្ត្រីថា ក្រសួង ស្ថាប័ន តំបន់ទាក់ទិននានា ត្រូវក្តាប់
ជាប់នូវស្ថានភាព ធានាសន្តិសុខ ស្ថិរភាពជីរវភាពរស់​នៅរបស់ប្រជាជន និងប្រ
មូលផ្តុំអ្នកវិទ្យាសាស្ត្រទាំងជាតិនិងអន្តរជាតិស្វែករកមូលហេតុនិង កំណត់មុខ
សញ្ញាបណ្តាលឧប្បត្តិហេតុនេះ។ ប្រការនេះសរឲ្យឃើញការប្តេជ្ញាចិត្តរបស់រដ្ឋាភិ
 បាលចំពោះបញ្ហាដែលបានសង្គមទាំងមូលផ្តោតការយកចិត្តទុកដាក់។​នាយក
រដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា​៖

        “រដ្ឋាភិបាលប្តេជ្ញាការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។​នេះជា
ភារកិច្ច​របស់យើងខ្ញុំនិងក៏ជាបំណងប្រាថ្នារបស់ប្រជាជន។​ទោះនោះជាបុគ្គលឬ
អង្គការដែល បណ្តាលនូវរឿងហេតុនេះគឺត្រូវបំភ្លឺឲ្យបានច្បាស់ផងដែរ”។

        ពីការបញ្ជាណែនាំដ៏តឹងរឹងនេះ ស្ថាប័នមានសមត្ថកិច្ចនានាបានអនុវត្តដោយ
ព្រមៗគ្នា នូវដំណោះស្រាយជាច្រើន។​រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀត
ណាម លោក Truong Minh Tuan បានសង្កត់ធ្ងន់ថា៖

        “ការប្រកាសមូលហេតុជាសាធារណនេះបានបញ្ជាក់ថា បក្ស រដ្ឋ មានគោល
ការណ៍ តម្លាភាព។​ថ្នាក់ដឹកនាំបក្ស​ រដ្ឋនិងរដ្ឋាភិបាលបានបញ្ជាណែនាំយ៉ាងប្តូរផ្តាច់
និងរៀបចំកិច្ចប្រជុំ ជាច្រើនលើកច្រើនសារស្តីពីបញ្ហានេះ។ប្រកាសមូលហេតុគឺសំ
ដៅដោះស្រាយផលវិបាក។​ខ្ញុំ សូមបញ្ជាក់ថា លទ្ធផលនេះគឺបរានុម័តដោយឈរ
លើភស្តុតាងជាក់លាក់”។

        មិនត្រឹមតែប្រកាសមូលហេតុចំពេលវេលាដែលបានសន្យាចំពោះមុខប្រជា
ជនប៉ុណ្ណោះ ទេ សំខាន់បំផុតគឺការងារជំនះពុះពារនូវផលវិបាកទៀតផង។ នា
យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសំណូមពរឲ្យក្រសួង ស្ថាប័នតំបន់
ទាក់ទិននានា បន្តការអនុវត្តយ៉ាងប្រ ញាប់ប្រញាល់និងព្រមៗគ្នានូវការងារសង
សំណងសម្រាប់ការខូចខាត ជួយអ្នកនេសាទរង ផលប៉ះពាល់ផ្លាស់ប្តូររបរ។
រដ្ឋមន្ត្រី និងជាប្រធានខុទ្ធការល័យរដ្ឋាភិបាលលោក Mai Tien Dung បានឲ្យដឹង
ថា៖

 “មុនបង្អស់គឺត្រូវប្រមូលផ្តុំដើម្បីមានវិធានការជំនះពុះពារ ស្ថិរភាពជីវភាពរស់នៅ
របស់ប្រជា នេសាទនៅឆ្នេរសមុទ្រ។  ព្រមទាំងបញ្ហាជួយឧបត្ថម្ភការងារធ្វើ ទិញ
ជលផលរបស់អ្នកនេ សាទ និងប្រកាសតំបន់សមុទ្រមានសុវត្ថិភាពយ៉ាងឆាប់ៗ”។

       ការឆ្លើយតបយ៉ាងសកម្មពីប្រជាជន

        សាធារណមតិនិយាយរួមនិងអ្នកនេសាទភាគកណ្តាលនិយាយដោយឡែក
បានវាយ តម្លៃខ្ពស់ចំពោះការទទួលខុសត្រូវរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីក្នុង
ការដោះស្រាយឧប្បត្តិ ហេតុបរិស្ថាន ស្វែងរកមូលហេតុនិងកំណត់ការទទួលខុស
ត្រូវ។ ការដែលរដ្ឋាភិបាលរៀបចំ សន្និសីទកាសែតដោយមានការចូលរួមរបស់ស្ថា
ប័នសារព័ត៌មានជាតិនិងអន្តរជាតិ មិនត្រឹម តែមានអត្ថន័យដោះស្រាយរឿងហេតុ
នេះយ៉ាងច្បាស់លាស់ប៉ុណ្ណោះទេ ថែមទាំងសម្តែង លក្ខណៈតម្លាភាពក្នុងការ
ទាក់ទាញវិនិយោគ ដើម្បីការអភិវឌ្ឍន៍ ប៉ុន្តែមិនភ្លេចការការពារ បរិស្ថាននិងការ
ពារផលប្រយោជន៍របស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ