ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាជាខ្លឹមសារសំខាន់១ ដែលត្រូវបានយកមក ពិភាក្សា នៅសន្និសីទលើកទី ៦ គណះកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម
នីតិ កាលទី១១ ដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុងហាណូយ។ ក្នុងការពិតជាក់ស្ដែង
គឺវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀតណាមមានការរីកលូតលាស់ ប៉ុន្តែមិនទាន់ទទួល បាន តាមតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់ប្រទេសជាតិនិងផ្លាស់ប្តូរថ្មី ស្ដីអំពី
យន្តការគ្រប់គ្រង សកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា នាបច្ចុប្បន្ន បានក្លាយទៅជា
បញ្ហាចាំបាច់។
|
ដើម្បីវិទ្យាសាស្ត្របច្ចេកវិទ្យាក្លាយទៅជាកម្លាំងចលករអភិវឌ្ឍន៍ internet) |
ក្នុងរួះពេលប៉ុន្មនាឆ្នាំកន្លងទៅ វិទ្យាសាស្ត្រ បច្ចេកវិទ្យាវៀតណាមមានការរួមវិ
ភាគទានដ៏សែនសំខាន់ ចំពោះការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម និងធានាសនិ្តសុខ ការ ពារប្រទេស កែលំអរជីវភាពរស់នៅ របស់ប្រជាជន។ តាមនោះ វិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ បានផ្គត់ផ្គង់ទឡហឹកករណ៍វិទ្យាសាស្ត្រ ក្នុងការកំណត់គោល
មាគា៍ គោលនយោបាយផ្លាស់ប្តូថ្មី កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ និងផ្លូវឈានទៅ
សង្គមនិយមនៅវៀតណាម។ វិទ្យាសាស្ត្រ ក៏ទទួលបានសមិទ្ធផលឆ្នើមនានាក្នុង
ការ ស្រាវជ្រាវជាសារវ័ន្តនិងស្រាវជ្រាវបំរើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម តាម
នោះលើកកំពស់តួនាទីរបស់វិទ្យាសាស្ត្រវៀតណាម លើឆាកអន្តរជាតិ។
ទន្ទឹមនឹងបណ្ដាសមិទ្ធិផល វិទ្យាសាស្ត្រ បច្ចេកវិទ្យាមិនទាន់ឆ្លើយតបបានតម្រូវ ការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម របស់ប្រទេសជាតិ ជាមួយបណ្ដាកំហិតដូច ជា៖ មាន
ចរិតលក្ខ ណះទ្រឹស្ដីជាច្រើន មិនតភ្ជាប់យ៉ាងជិតស្និទ្ធ មានប្រសិទ្ធភាពចំពោះ គោល
ដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ សកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា ត្រូវផ្លាស់ប្តូរ
ថ្មីសុក្រិដ្ឋ។ នាថ្ងៃទី ១១ មេសា ឆ្នាំ ២០១២ នាយករដ្ឋមន្ត្រីវៀតណាម បានចេញផ្សាយ សេចក្ដីសម្រេចចិត្ត លេខ៤១៨ អនុម័ត្តទៅលើ យុទ្ធសាស្ត្រ អភិវឌ្ឍន៍វិទ្យាសាស្ត្រ និង
បច្ចេកវិទ្យា ដំណាក់កាល ២០១១-២០២០។ ស្ដីអំពីយុទ្ធសាស្ត្រនេះ រដ្ឋមន្ត្រីក្រសួងវិទ្យា
សាស្ត្រ និងបច្ចេកវិទ្យាវៀតណាម Nguyen Quan បានអោយដឹងថា៖
“ ក្នុង យុទ្ធសាស្ត្រនេះ មានខ្លឹមសារថ្មីមួយចំនួន បើប្រៀបទៅនឹង យុទ្ធសាស្ត្រមុននេះ គឺបណ្ដាគោលដៅជាក់ស្ដែង របស់យុទ្ធសាស្ត្រ និងដំណោះស្រាយមួយ ចំនួន ដើម្បីជំរុញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វៀតណាម។ ជាក់ស្ដែង៖ ដល់ឆ្នាំ២០២០ វិទ្យា
សាស្ត្រ បច្ចេកវិទ្យារួមវិភាគទានគួរអោយកត់សម្គាល់ ចូលក្នុងកំណើន សេដ្ឋកិច្ច និង
រៀបចំរចនា សម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ តំលៃផលិតផលបច្ចេកវិទ្យាខ្ពស់…ជាដើម។”
យុទ្ធសាស្ត្រអភិវឌ្ឍន៍ យុទ្ធសាស្ត្រ បច្ចេកវិទ្យា ដំណាក់កាល២០១១-២០២០របស់ វៀតណាមដាក់គោលដៅ បរិមាណសេចក្ដីប្រកាសអន្តរជាតិ ពីប្រធានបទស្រាវជ្រាវប្រើ
ប្រាស់ ថវិការដ្ឋ កើនជាមធ្យមពី ១៥ -២០%/ឆ្នាំ ល្បឿនចុះបញ្ជីការច្នៃប្រឌិតថ្មី ដំណោះ
ស្រាយផល ប្រយោជន៍កើនពី ១,៥ ដល់ ២ដង់។ វៀតណាមខំប្រឹងប្រែងបង្កើនវិនិយោគ
សង្គម សរុបអោយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទទួលបានជាង ២% GDP នាឆ្នាំ ២០២០…
ជាដើម។
តួនាទីរបស់វិទ្យាសាស្ត្របច្ចេកវិទ្យាត្រូវបានកំណត់ច្បាស់លាស់ក្នុងសេចក្តីសម្រេច
ចិត្តជាច្រើនក្នុងរាល់សម័យប្រជុំមហាសន្និបាតបក្សកម្មុយនិស្តវៀតណាម។ តាមនោះ
វិទ្យាសាស្ត្រ បច្ចេកវិទ្យាគឺជំហានដ៍សែនសំខាន់និងកំលាំងចលករ ដើម្បីអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមរបស់ប្រទេសជាតិ។ ដើម្បីអនុវត្តគោលដៅនេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យាវៀតណាម លោក Nguyen Quan បានអះអាងថា៖
“វិធានការមានជាច្រើន ប៉ុន្តែវិធានការសំខាន់គឺការប្រមូលផ្តុំវិនិយោគ លើកកំពស់
សក្តានុពលវិទ្យាសាស្ត្របច្ចេកវិទ្យានៃប្រទេសជាតិ ឲ្យខ្លាំងក្លាថែមទៀត។ ក្រៅពី នោះ យើងត្រូវមានវិធានការព្រមៗគ្នា ក្នុងនោះគឺគោលនយោបាយលើកទឹកចិត្ត ដើម្បី រាល់ អង្គភាពអាជីវកម្ម អង្គការចែករំលែកមួយផ្នែកប្រាក់ចំណេញឲ្យមូលនិធិ អភិវឌ្ឍន៍ វិទ្យា សាស្ត្ររបស់អង្គភាពអាជីវកម្ម ឬតំបន់។ ធ្វើបានដូច្នោះ យើងនឹងមាន ប្រភពកំលាំង ដោយគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យានៃប្រទេស ជាតិ។”
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាម លោក Nguyen Quan ក៏បាន ឲ្យដឹង
ទៀតថា៖ រាល់ការផ្លាស់ប្តូរអំពីយុនការសកម្មភាពវិទ្យាសាស្ត្រសុទ្ធតែ ឆ្ពោះទៅគោលដៅ
ទាក់ទាញ លើកទឹកចិត្តជួរអ្នកវិទ្យាសាស្ត្រអនុវត្តបច្ចេកវិទ្យាថ្មី ជាស្តែង ដើម្បីយោមក
ប្រសិទ្ធ ភាពសេដ្ឋកិច្ចសង្គម៕