ដើម្បីអាស៊ានមួយដ៏រឹងមាំនៅចំពោះផលប៉ះពាល់នៃស្ថានភាពតំបន់ និងពិភពលោក

(VOVWORLD) - ចាប់តាំងពីពេលចូលរួមជាសមាជិតអាស៊ាននាឆ្នាំ ១៩៩៥ វៀតណាមបានរួមជាមួយអាស៊ានឆ្លងកាត់រាល់ការលំបាក សាកល្បង។ វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ ដើម្បីកសាងអាស៊ានមួយដ៏រឹងមាំដូចបច្ចុប្បន្ន។ អាស្រ័យហេតុនេះ រួមចំណែកកសាងសាមគ្គីភាព និងឯកភាពគ្នា ជួយអាស៊ានឆ្លងកាត់រាល់គ្រាដ៏លំបាក។
ដើម្បីអាស៊ានមួយដ៏រឹងមាំនៅចំពោះផលប៉ះពាល់នៃស្ថានភាពតំបន់ និងពិភពលោក - ảnh 1ទង់អាស៊ាន និងទង់ជាតិបណ្ដាប្រទេសអាស៊ាន (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

ដោយប្រធានបទ “ផ្សារភ្ជាប់ និងម្ចាស់ការបន្សាំ”នោះ ចាប់ពីថ្ងៃទី ១ ខែ មករាឆ្នាំ ២០២០ វៀតណាមបានអនុវត្តសកម្មភាពដំបូងក្នុងនាមជាប្រធានអាស៊ាន។ ដោយមានបទពិសោធន៍កាន់ដំណែងនេះកាលពីឆ្នាំ ២០១០ ឋានៈនៃប្រទេសជាតិបានកើនឡើង ហើយថែមទាំងទទួលដំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនោះ វៀតណាមមានជំនឿជាក់ពង្រីកសមត្ថភាព ដោយមានគោលបំណងពង្រឹងអាស៊ានមួយដ៏រឹងមាំចំពោះរាល់ផលប៉ះពាល់នៃស្ថានភាពតំបន់ និងពិភពលោក។

ចាប់តាំងពីពេលចូលរួមជាសមាជិតអាស៊ាននាឆ្នាំ ១៩៩៥ វៀតណាមបានរួមជាមួយអាស៊ានឆ្លងកាត់រាល់ការលំបាក សាកល្បង។ វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ ដើម្បីកសាងអាស៊ានមួយដ៏រឹងមាំដូចបច្ចុប្បន្ន។ អាស្រ័យហេតុនេះ រួមចំណែកកសាងសាមគ្គីភាព និងឯកភាពគ្នា ជួយអាស៊ានឆ្លងកាត់រាល់គ្រាដ៏លំបាក។

សហគមន៍អាស៊ានបន្តផ្សារភ្ជាប់គ្នា

នាបច្ចុប្បន្ននេះ អាស៊ានបានក្លាយជាដៃគូដ៏សំខាន់របស់បណ្ដាប្រទេសនៅក្រៅតំបន់ ហើយជាកត្តាក្នុងដំណើរការសន្ទនា និងកិច្ចសហប្រតិបត្តិការ។

ដោយឆ្ពោះទៅរកគោលដៅអនុវត្តបនីយកម្មនូវចក្ខុវិស័យអាស៊ាន ២០២៥ នោះ សហគមន៍អាស៊ានបន្តផ្សារភ្ជាប់គ្នា និងអះអាងនូវមជ្ឈភាពក្នុងរាល់ដំណើរការនៃតំបន់ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ ហើយមានសម្លេងដ៏សំខាន់ក្នុងរចនាសម្ព័ន្ធតំបន់ និងចំពោះបញ្ហាអន្តរជាតិសំខានៗ។

ទទួលតំណែងជាប្រធានអាស៊ាន ចំនឹងឱកាសរំលឹកខួបលើកទី ២៥ ឆ្នាំ នៃការចូលរួមជាសមាជិកអាស៊ាននោះ វៀតណាមមានភាពងាយស្រួលជាច្រើន ប៉ុន្តែក៏ត្រូវប្រឈមនឹងការលំបាកសាកល្បងជាច្រើនដែរ។ វៀតណាមបានរួមវិភាគទានក្នុងការជំរុញអាស៊ានឈានឡើងយ៉ាងខ្លាំងក្លា និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អាស៊ានមានទីតាំងភូមិសាស្ត្រ យុទ្ធសាស្ត្រនៅមជ្ឈមណ្ឌលនៃតំបន់ដ៏ធំធេង ដែលតភ្ជាប់ដែនមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក គឺកំពុងមានកាលានុវត្តភាព និងការសាកល្បងថ្មី។ ដោយមានចំនួនប្រជាជនជាង ៦៤២ នាក់នាក់នោះ អាស៊ានគឺជាទីផ្សារសក្តានុពល ដែលមានខឿនសេដ្ឋកិច្ចរស់រវើក ហើយជាចំណុចភ្លឺស្វាងនៃសេដ្ឋកិច្ចសកលលោក។ បណ្តាប្រទេសអាស៊ានបានខិតខំប្រឹងប្រែង ទាញយកនូវរាល់ផលប្រយោជន៍នៃបដិវត្ត ឧស្សាហកម្ម ៤.០ តាមរយៈការចូលរួមយ៉ាងខ្លាំងក្លាទៅក្នុងវិស័យបច្ចេកវិទ្យាថ្មីដូចជាបញ្ញា
សិប្បនិម្មិត មនុស្សយន្តជឿនលឿន។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃលទ្ធិគាំពារនិយម សង្គ្រាមពាណិជ្ជកម្មរវាងបណ្ដាប្រទេសមហាអំណាច ក៏បានដាក់ចេញការលាកល្បង ដែលជះឥទ្ធិពលជាអវិជ្ជមានដល់ល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ លើសពីនេះទៅទៀត គឺភាពខុសគ្នានៃការអភិវឌ្ឍសេដ្ឋកិច្ចរវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងតម្រូវការសមាហរណកម្មខ្ពស់និងស៊ីជម្រៅជាង ក្នុងដំណាក់កាលថ្មីក៏ទាមទារឱ្យរដ្ឋាភិបាលនានាត្រូវគោលនយោបាយសេដ្ឋកិច្ចឲ្យបានសមស្របផងដែរ។

ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន

ដោយជ្រើសរើសប្រធានបទឆ្នាំអាស៊ាន ២០២០ គឺ “ផ្សារភ្ជាប់ និងម្ចាស់ការបន្សាំ” នោះ វៀតណមានបំណងអះអាងថា សាមគ្គីភាព គឺមានអត្ថន័យសម្រេចចំពោះភាពរឹងមាំរបស់អាស៊ាន។ សហគមន៍អាស៊ានមួយប្រកបដោយការផ្សារភ្ជាប់គ្នា និងការអភិវឌ្ឍថ្មី ទើបអាចបន្សាំប្រកបដោយប្រសិទ្ធភាព ជាមួយកត្តាខាងក្រៅ ហើយម្ចាស់ការបន្សាំ នឹងជួយអាស៊ានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធិ ពង្រឹងកម្លាំងទាំងមូល។

ពិតណាស់ថា ដើម្បីបន្សាំប្រកបដោយប្រសិទ្ធភាពទៅនឹងបំរែបំរួលដ៏ស្មុគស្មាញនៃបរិយាកាសតំបន់ និងអន្តរជាតិនោះ អាស៊ានចាំបាច់ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ឯកភាពគ្នា លើកកម្ពស់សមត្ថភាពខ្លួនទីពឹងខ្លួនអំពីសេដ្ឋកិច្ច សមត្ថភាពម្ចាស់កាទប់ទល់នឹងរាល់ការសាលល្បង បង្កើនគំនិតច្នៃប្រឌិត។ លើសពីនេះទៅទៀត អាស៊ានចាំបាច់ត្រូវដោះស្រាយទំនាក់ទំនងជាមួយខាងក្រៅ ទាញយកប្រភពកម្លាំងរបស់បណ្ដាដៃគូ ដើម្បីបម្រើផលប្រយោជន៍រួមទៀតផង។

ដោយមានការគាំទ្រពីបណ្តាប្រទេសអាស៊ាន ដៃគូអាស៊ាន និងមិត្តភក្តិរបស់អាស៊ាន ព្រមទាំងការជួយជ្រោមជ្រែងរបស់ស្ថាប័ន ខេត្ត ក្រុង និងប្រជាជននៃប្រទេសទាំងមូលនោះ  វៀតណាមជឿជាក់ថា នឹងបំពេញល្អនូវតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ រួមចំណែកកសាងអាស៊ានមួយ ប្រកបដោយការផ្សារភ្ជាប់ និងម្ចាស់ការបន្សាំ ក៏ដូចជារួមចំណែកអនុវត្តបនីយកម្មនូវ ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ ២០២៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ