ដើម្បីអាស៊ានមួយអភិវឌ្ឍន៍ដ៏និរន្តរភាព


ដើម្បីអាស៊ានមួយអភិវឌ្ឍន៍ដ៏និរន្តរភាព - ảnh 1
ដើម្បីអាស៊ានមួយអភិវឌ្ឍន៍ដ៏និរន្តរភាព

        Vovworld-សហគមន៍អាស៊ាននឹងបានបង្កើតនាចុងឆ្នាំ២០១៥លើមូលដ្ឋាន
​សសរស្នូលចំនួន៣គឺសហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច​និង​
សហគមន៍វប្បធម៍-សង្គម។ ការបង្កើតសហគមន៍អាស៊ានគ្រោងនឹងបើកចេញ
​ជំពូក​ថ្មីនៃការតភ្ជាប់កិច្ចសហប្រតិបត្តិការដំបន់ ក្នុងនោះមានកិច្ចសហប្រតិបត្តិការ
អំពី​ការពារបរិស្ថានដែរ។

បង្កើតយន្តការសហប្រតិបត្តិការអំពីបរិស្ថានយ៉ាងចាប់រហ័ស

        អាស៊ានជាដំបន់មានប្រព័ន្ធបរិស្ថានសម្បូរបែបនិងប្រភពធនធានពហុបែប។
ហេតុនេះហើយកិច្ចសហប្រតិបត្តិការការពារបរិស្ថានគឺជាវិស័យស្នូលមួយត្រូវ​បាន
នាំចេញតាំងពីពេលបានបង្កើតសមាគមមកហើយជានិច្ចកាលត្រូវបានប្រទេសជា
សមាជិកជំរុញដែរ។

        តាំងពីឆ្នាំ១៩៧៧មក អាស៊ានបានតាក់តែងកម្មវិធីបរិស្ថានអនុដំបន់អាស៊ាន
​ដោយការជួយឧបត្ថម្ភនៃកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ។ នាឆ្នាំ១៩៨១
អាស៊ានបានអនុម័តលើកម្មវិធីបរិស្ថាននិងចេញសេចក្តីថ្លែងការណ៍ដើមដំបូង ក្នុង
​នោះលើកឡើងគោលដៅនិងទិសដៅសហប្រតិបត្តិការនៃដំបន់។ ក្រោយមកនោះ​
ឯកសារផ្សេងៗជាច្រើនត្រូវបានបង្កើតដូចជាផែនការសកម្មភាពយុទ្ធសាស្ត្រអំពី​បរិស្ថាន(១៩៩៤-២០១០) កម្មវិធីសកម្មភាពវៀងច័ន្ទ(២០០៤-២០១០) ផែនការ​
សកម្មភាពក្រុងហាណូយ(១៩៩៩-២០០៤)ជាដើម។ ក្នុងដំណើរការ​សហប្រតិបត្តិ​
ការអាស៊ានអំពីបរិស្ថាន អាស៊ានទទួលបានកិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភពី​
ប្រទេសដៃគូ ក្នុងនោះមានជប៉ុន កូរ៉េខាងត្បូងនិងចិន។ បណ្ដាសកម្មភាព​
សហប្រតិបត្តិការអាស៊ាននិងអាស៊ាន+៣នេះបានដើរតួនាទីដ៏សែនសំខាន់ រួម
​ចំណែកបង្កើនសមត្ថភាពអំពីគ្រប់គ្រងបរិស្ថាននិងកសាងគោលនយោបាយអំពី
​អភិវឌ្ឍន៍និរន្តរភាពនៅប្រទេសសមាជិកនីមួយៗ។

សហប្រតិបត្តិការដោះស្រាយការសាកល្បងអំពីបរិស្ថាន

        ក្នុងប៉ុន្មានឆ្នាំជិតៗនេះ បំរ៉ែបំរួលអាកាសធាតុបំពូលបរិស្ថានសន្តិសុខស្បៀង
​អាហារនិងប្រភពទឹកបានក្លាយទៅជាបញ្ហាដ៏ធំធេងជះឥទ្ធិពលលើការអភិវឌ្ឍន៍
​និរន្តរភាពរបស់ដំបន់និងប្រទេសនីមួយៗ។ ហេតុនេះហើយការយកចិត្តទុកដាក់​
ជួរ​មុខ​របស់ប្រទេសសមាជិកអាស៊ានទាំងអស់នាបច្ចុប្បន្នគឺធ្វើយ៉ាងម៉េចរួមដៃ
​ដោះស្រាយ​បញ្ហា​បរិស្ថានបន្ទាន់បាននិងកំពុងដាក់ចេញ។ សហគមន៍អាស៊ាន​នឹង
​ចូលជាធរមាន​នា​ចុងឆ្នាំនេះនិងទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០១៥បាន​បង្កើត
ដោយក្របខ័ណ្ឌ​និង​ការ​កំណត់ថ្មី។ តាមនោះអាស៊ានបានដាក់គោលដៅ​សហគមន៍
អាស៊ានឆ្ពោះទៅ​អាស៊ាន​មួយបៃតងនិងស្អាតស្អំដោយយន្តការបាន​បង្កើតគ្រប់គ្រាន់
បំរើឲ្យការអភិវឌ្ឍន៍​និរន្តរភាពសំដៅធានាកិច្ចការពារបរិស្ថាន​របស់ដំបន់ ចរិតនិរន្តរភាព
នៃធនធានធម្មជាតិ​និងគុណភាពជីវភាពរស់នៅខ្ពស់​សំរាប់ប្រជាជន។ រួមជាមួយនោះ
អាស៊ានបាន​សកម្ម​ចូលរួមការខំប្រឹងប្រែង​សកល​សំដៅដោះស្រាយការសាកល្បង
បរិស្ថានសកលលោក ក្នុងនោះមានបំរ៉ែ​បំរួល​អាកាសធាតុ និងអនុវត្តបច្ចកេវិទ្យាស្និទ្ធ
ស្នាលជាមួយបរិស្ថាន​ដើម្បី​តម្រូវការ​ការពារបរិស្ថាននិរន្តរភាព។

ជាក់ស្ដែងបនីយកម្មទស្សនវិស័យអាស៊ានបៃតងនិងស្អាតស្អំ

        ដើម្បីជាក់ស្ដែងបនីយកម្មទស្សនវិស័យអាស៊ានអំពីសហគមន៍អាស៊ានមួយ​
បៃតងនិងស្អាតស្អំនោះ ទន្ទឹមនឹងការបង្កើតយន្តការសហប្រតិបត្តិការ អាស៊ាន​កំពុង​
ជំរុញអប់រំនិងបង្កលក្ខណៈសំរាប់ប្រជាជនចូលរួមដ៏ទូលំទូលាយទៅលើ​សកម្មភាព
​ការពារបរិស្ថាន។ នាបច្ចុប្បន្នអាស៊ានបានបង្កើតក្រុមការងារអំពី​អប់រំ​បរិស្ថានដោយ
​ប្រមូលផ្ដុំលើសកម្មភាពអាទិភាពចំនួន៥គឺជំរុញសាលាបៃតង​អាស៊ាន បណ្ដុះ
បណ្ដាល​ថ្នាក់​ដឹកនាំអភិវឌ្ឍន៍និរន្តរភាពក្នុងការអប់រំបរិស្ថានជា​ដើម។ អាស៊ានក៏បាន
អនុម័តលើ​ផែនការសកម្មភាពអប់រំបរិស្ថានអាស៊ាន​ដំណាក់កាល២០១៤-២០១៨ផង
ដែរ។

        អាស៊ានកំពុងខិតមកជិតរបត់ក្លាយទៅជាសហគមន៍។ ក្រោមដំបូលរួម​ផ្សាភ្ជាប់
​នោះ បណ្ដាប្រទេសអាស៊ានកំពុងខំប្រឹងប្រែងរួមដៃរក្សាបរិស្ថានរបស់​ដំបន់​និង
​ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ