ដើម្បីអាស៊ានរឹងមាំមួយ

(VOV)_រួមជាមួយបណ្ដាសមិទ្ធិផលកិច្ចការបរទេសពហុទិសភាវូបនីយកម្ម ឆ្នាំ 
​២០១៦ វៀតណាមបន្តរួមវិភាគទានយ៉ាងសកម្មនៅលើគ្រប់វិស័យសហប្រតិបត្តិកា
ររបស់អាស៊ាន។ កិច្ចសហប្រតិបត្តិការអាស៊ាន ឆ្នាំ ២០១៦ បានកត់​សម្គាល់នូវការពង្រឹង
និងពង្រីកចំណងសាមគ្គីភាព ឯកភាព និងដើរតួនាទី​ស្នូលក្នុងការដោះស្រាយជំលោះ
នានា ក្នុងតំបន់ ជាពិសេសគឺបញ្ហានៅសមុទ្រខាងកើត។​

ដើម្បីអាស៊ានរឹងមាំមួយ - ảnh 1
ដើម្បីអាស៊ានរឹងមាំមួយ

ឆ្នាំ ២០១៦ជាឆ្នាំដើមដំបូង បង្កើតសហគមន៍អាស៊ាន អនុវត្តចក្ខុវិស័យ​អាស៊ាន
ដល់ឆ្នាំ ២០២៥ និងផែនការមេអនុវត្តទៅលើសរសរទ្រូងចំនួន៣។ ​អាស៊ានបានជំរុញ
ការតាក់តែងនិងអនុម័តទៅលើកម្មវិធីធ្វើសកម្មភាព ផែនការពីឆ្នាំ ២០១៦ដល់ឆ្នាំ 
២០២០ កសាងផែនការមេតភ្ជាប់អាស៊ាន ២០២៥ជំរុញ​ទំនាក់ទំនងកិច្ចការបរទេស 
របស់អាស៊ាន និងកែទម្រង់ លើកកំពស់ប្រសិទ្ធិ​ភាពសកម្មភាពរបស់ស្ថាប័នអាស៊ាន
នានា។​

អាស៊ានលើកកំពស់ថានះរបស់ខ្លួន

ឆ្នាំ២០១៦ កិច្ចសហប្រតិបត្តិការអាស៊ានទទួលបានការរីកចំរើនជាច្រើន ក្នុង
ការអភិវឌ្ឍន៍សហគមន៍អាស៊ាន នៅលើគ្រប់វិស័យ គ្រប់សរសរទ្រូង​នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌សង្គម និងរឹតបន្តឹងគំលាតអភិវឌ្ឍន៍​រវាងបណ្ដាប្រទេស។ ទំ
នាក់ទំនងការទូតរបស់អាស៊ានក៏មានជំហានអភិវឌ្ឍន៍ជាច្រើនក្នុងឆ្នាំ២០១៦កន្លង
ទៅ។ ទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ានក៏មានជំហានអភិវឌ្ឍន៍ខ្លាំងក្លាក្នុង
ឆ្នាំ២០១៦កន្លងទៅ។ ឆ្នាំ ២០១៦ អាស៊ានបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជា
មួយ៧ដៃគូ ក្នុងចំណោមដៃគូស្នូលចំនួន១១ និងមានប្រទេស៨៦បើកស្ថានទូតនៅ
អាស៊ាន និងប្រទេសចំនួន៩ មាន​គណៈកម្មាធិការទទួលបន្ទុកអាស៊ាន។ លោក Vu
Ho អនុប្រធាន នាយកដ្ឋាន​អាស៊ាន ក្រសួងការបរទេសវៀតណាម បានអះអាងថា៖​

“ ចំណងសាមគ្គីភាពអាស៊ានបានបន្តរក្សា ដោះស្រាយបានបញ្ហាផ្ទៃក្នុងប្រកប
ដោយសមស្របជាមួយផលប្រយោជន៍របស់ប្រទេសទាំងមូលធានា​សន្តិសុខ សន្តិភាព
ក្នុងតំបន់។​ជំរុញទំនាក់ទំនងជាមួយប្រទេសធំៗ ​និងដៃគូ​ផ្សេងៗ។​”​

ប្រការគួរអោយចាប់អារម្មណ៍ក្នុងឆ្នាំកន្លងទៅគឺ គោលជំហររបស់អាស៊ានចំ
ពោះបញ្ហាសមុទ្រខាងកើត ត្រូវបានបង្ហាញឡើងយ៉ាងច្បាស់លាស់៖រួមចំណែកជាក់
ស្ដែងចំពោះសន្តិភាព ស្ថិរភាព សន្តិសុខសុវត្ថិភាពនាវាចរណ៍ ដោះស្រាយជំលោះតាម
សន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ អនុវត្តគ្រប់គ្រាន់សេចក្តីថ្លែងការណ៍រួំរបស់ភាគី
ទាំងឡាយនៅសមុទ្រខាងកើត (DOC) និងកំពុង​ឈាន​ទៅដល់ការកសាងក្រមប្រតិ
បត្តិនៅសមុទ្រខាងកើត (COC)។ ស្ដីអំពីប្រការនេះ អនុរដ្ឋមន្ត្រីការបរទេសវៀត
ណាម លោក Pham Quang Vinh បានអោយ​ដឹងថា៖​

“ ប្រការសំខាន់បំផុតរបស់អាស៊ាននោះគឺការរក្សាបរិយាកាសសន្តិភាព ស្ថិរ
ភាព។ ក្រៅពីនោះ អាស៊ានក៏បានបង្កើតឡើងក្របខ័ណ្ឌវេទិកា ដើម្បីតភ្ជាប់ជាមួយ
ដៃគូធំៗថែមទៀត។ អាចនិយាយបានថា ដំណាក់កាលអភិវឌ្ឍន៍មានការឡើងចុះក្តី 
ប៉ុន្តែ យើងអាចឃើញច្បាស់ថា៖អាស៊ានកំពុងដើរតួនាទីសំខាន់ក្នុងតំបន់ និងបង្ហាញ
បានតួនាទីជាមជ្ឈមណ្ឌលរបស់ខ្លួន។”​

          តភ្ជាប់ជាមួយដំណើការធ្វើសមាហរណកម្មរួម​

ក្នុងបណ្ដាសមិទ្ធផលរួមរបស់អាស៊ាន វៀតណាមបានម្ចាស់ការ សកម្ម​ចូលរួម
គ្រប់វិស័យសហប្រតិបត្តិការរបស់អាស៊ាន។ តួនាទីរបស់វៀតណាមត្រូវបានបង្ហាញ
ឡើងជាច្រើន តាមរយៈការផ្តើមគំនិត សេចក្ដីថ្លែងការណ៍ ឯកសារ​របស់អាស៊ានក្នុង
ឆ្នាំ២០១៦។ នៅថ្នាក់ជាតិ វៀតណាមបានអនុវត្ត និងកសាងផែនការអនុវត្តតាមច
ក្ខុវិស័យអាស៊ាន ២០២៥ នៅគ្រប់ក្រសួង ស្ថាប័ន តភ្ជាប់ជាមួយដំណើការធ្វើសមាហ
រណកម្មរួម។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បានអះអាងថា៖

“ ​វៀតណាមដើរតួនាទីសកម្មក្នុងបណ្ដាសកម្មភាពរបស់អាស៊ាន រួម​សហ​ការជិត
ស្និទ្ធិជាមួយប្រទេសឡាវជាម្ចាសផ្ទះអាស៊ានក្នុងឆ្នាំ២០១៦ ដើម្បីរក្សា​ចំណងសាមគ្គីភាព
 និងពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន។ វៀត​ណាមក៏នាំចេញគំនិតថ្មីជាច្រើន
 នៅវិស័យជាច្រើន ដូចជា៖ សេដ្ឋកិច្ច បើក​ទូលាយទីផ្សារវិនិយោគ សន្តិសុខនយោបាយ…លៗ”

​ឆ្នាំ ២០១៧ កត់សម្គាល់នូវរបត់សំខាន់គឺរំលឹកខួបអនុស្សាវរីយ៍លើកទី​៥០ទិវា
បង្កើតអាស៊ាននិង១០ឆ្នាំចុះហត្ថលេខាលើធម្មនុញ្ញអាស៊ាន ក្នុងសភាពការណ៍ក្នុងតំ
បន់និងលើពិភពលោកមានបំរ៉ែបំរួលស្មុគ្រស្មាញ ពិបាកព្យា​ករណ៍ បាននាំចេញឧប
សគ្គជាច្រើនចំពោះសាមគ្គីភាព ឯកភាព តួនាទីស្នូល​របស់អាស៊ាន។វៀតណាមនឹង
បន្តពង្រីកស្មារតីម្ចាស់ការ សកម្ម និងមានការ​ទទួលខុសត្រូវ ជំរុញកិច្ចសហប្រតិបត្តិ
ការក្នុងអាស៊ាន ដើម្បីធានាតួនាទី និង​ផលប្រយោជន៍របស់អាស៊ាន និងប្រទេសជា
សមាជិកផ្សេងៗ។ ហើយប្រការសំខាន់ជាងនោះទៀតគឺវៀតណាម រួមជាមួយអាស៊ាន
 ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព គ្រប់គ្រាន់សេចក្ដីថ្លែងការណ៍DOC និង
កសាងក្រមប្រតិ​បត្តិ​ COC យ៉ាងឆាប់ៗ បង្កើតឡើងកម្លាំងពលំ និងកម្លាំងរស់ថ្មី 
ចំពោះកិច្ចសហ​ប្របត្តិ​ការអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ