ដោះស្រាយយ៉ាងម៉ឺងមាត់រាល់ការរំលោភលើគោលមាគ៌ារបស់បក្ស ច្បាប់នៃនីតិរដ្ឋសង្គមនិយម

(VOVWORLD) - នៅប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះបានកើតមានឡើងករណីពុករលួយនិងអវិជ្ជមានជាច្រើន ដែលមានលក្ខណៈប្រឈមមុខនឹងមតិសាធារណៈ ប្រឈមមុខនឹងគោលមាគ៌ារបស់បក្ស និងច្បាប់របស់រដ្ឋ។ ជាមួយនឹងស្មារតីដ៏ប្ដូរផ្ដាច់ក្នុងការស៊ើបអង្កេត ការចោទប្រកាន់ និងការកាត់ក្តី ស្ថាប័នដែលមានអំណាចការពារច្បាប់បានចាត់ការយ៉ាងម៉ឹងមាត់រឿងក្តីជាច្រើន រួមចំណែកការពារសន្តិសុខជាតិ ថែរក្សាសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម។ សកម្មភាពទាំងនេះជាសក្ខីភាពបង្ហាញថា វៀតណាមកំពុងអនុវត្តន៍កាន់តែល្អប្រសើរជាងនូវគោលនយោបាយកសាងនីតិរដ្ឋសង្គមនិយម។

ដោះស្រាយយ៉ាងម៉ឺងមាត់រាល់ការរំលោភលើគោលមាគ៌ារបស់បក្ស ច្បាប់នៃនីតិរដ្ឋសង្គមនិយម - ảnh 1សមាជិកនៃគណៈអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Vo Van Thuong ថ្លែងក្នុងសន្និសីទបូកសរុបរយៈពេល ៧ ឆ្នាំនៃការអនុវត្តបទប្បញ្ញត្តិស្តីពីការសម្របសម្រួលរវាងគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម និងគណៈកម្មាធិការបក្សនៃនគរបាលប្រជាជន គណៈកម្មាធិការបក្សនៃតុលាការប្រជាជនកំពូល និងគណៈកម្មាធិការបក្សនៃគណៈកម្មាធិការអយ្យការប្រជាជនកំពូលបានប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែមីនា (រូបថត៖ VOV)

នៅចុងឆ្នាំ ២០១១ ឈ្មោះ Truong Chau Huu Danh និងក្រុម “កាសែតស្អាត” ត្រូវតុលាការកាត់ទោសឱ្យជាប់គុក ១៤ ឆ្នាំ ៦ ខែ ពីបទ “ឆ្លៀតប្រើប្រាស់សិទ្ធិសេរីភាពប្រជាធិបតេយ្យ រំលោភលើផលប្រយោជន៍រដ្ឋ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អង្គការ បុគ្គល។ នាថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០២២ អយ្យការអមតុលាការប្រជាជនទីក្រុងហូជីមិញបានអនុម័តសេចក្តីសម្រេចកាត់ក្តីសំណុំរឿង ផ្ដន្ទាទោសជនជាប់ចោទនិងចាប់ឃុំខ្លួនចំពោះ Nguyen Phuong Hang អគ្គនាយិការក្រុមហ៊ុនភាគហ៊ុន Dai Nam នៅខេត្ត Binh Duong ពីបទ “ឆ្លើតប្រើប្រាស់សិទ្ធិសេរីភាពប្រជាធិបតេយ្យ រំលោភលើផលប្រយោជន៍រដ្ឋ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អង្គការនិងបុគ្គល”។ ថ្មីៗនេះ នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ ប្រធានក្រុមហ៊ុនភាគហ៊ុននៃសម្ព័ន្ធក្រុមហ៊ុន FLC Trinh Van Quyet ត្រូវបានចាប់ឃុំខ្លួននិងចោទប្រកាន់ពីបទ “គ្រប់គ្រងចាត់ចែងទីផ្សារភាគហ៊ុន” “ការលាក់បាំងព័ត៌មានក្នុងប្រតិបត្តិការមូលបត្រ” ដែលបានកើតឡើងនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់វិនិយោគិន និងប៉ះពាល់ដល់ប្រតិបត្តិការទីផ្សារភាគហ៊ុនរបស់វៀតណាម។

ពាក់ព័ន្ធនឹងរឿងក្តីទាំង៣ខាងលើ ក្នុងសន្និបាតបូកសរុបការងាររយៈពេល ៧ ឆ្នាំនៃការអនុវត្តបទប្បញ្ញត្តិស្តីពីការសម្របសម្រួលរវាងគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិមជាមួយគណៈកម្មាធិការបក្សនៃគណៈកម្មាធិការនគរបាលប្រជាជន; គណៈ កម្មការជំនាញនៃគណៈកម្មាធិការបក្សតុលាការប្រជាជនកំពូល និងគណៈកម្មការជំនាញនៃគណៈកម្មាធិការបក្សមហាអយ្យការប្រជាជនកំពូល បានប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ លោក Vo Van Thuong អនុប្រធានគណៈកម្មការមជ្ឈិមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយអសកម្មបានស្នើដល់ស្ថាប័នមានសមត្ថកិច្ច មានចំណាត់ការយ៉ាងម៉ឹងមាត់នូវអំពើពុករលួយ និងករណីអវិជ្ជមាន ជាពិសេស រាល់ការប្រព្រឹត្តល្មើសដែលជំទាស់នឹងគោលមាគ៌ារបស់បក្ស ច្បាប់រដ្ឋ និងមតិសាធារណៈ៖

“ករណីបីដែលយើងបានដោះស្រាយកន្លងមកបានជះឥទ្ធិពលលើសង្គមយ៉ាងល្អ។ ទង្វើខុសឆ្គងទាំងនោះ មានលក្ខណៈប្រឆាំងជំទាស់នឹងគោលការណ៍ណែនាំ គោលមាគ៌ានិងគោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ និងជំទាស់ចំពោះមតិសាធារណៈ។ វិធីដោះស្រាយនោះ ខ្ញុំឃើញថា ត្រឹមត្រូវណាស់និងទាន់ពេលវេលា ហើយយើងក៏គណនានិងធានាកត្តាសំខាន់ ដើម្បីកុំឱ្យវិស័យផ្សេងទៀតរងផលប៉ះពាល់ ហើយនៅតែដំណើរការជាធម្មតា”។

អត្ថបទដែលមានរូបភាពមួយចំនួនរួមបញ្ចូលគ្នា គូររូបដែលបាន បង្ហោះ និងចែកចាយនៅលើ Fanpage "កាសែតស្អាត" និងក្រុម "ធ្វើកាសែតស្អាត" ក្នុងសំណុំរឿង Truong Huu Danh គឺផ្ទុយនឹងច្បាប់ បង្កើតវេទិការសម្រាប់មនុស្សជាច្រើន បញ្ចេញមតិជាប្រធានបទនិងអវិជ្ជមានក្នុងមតិសាធារណៈ។ លើសពីនេះទៅទៀតក៏បង្ហាញយ៉ាងច្បាស់នូវខ្លឹមសារដែលបំប្លែង ប្រឆាំង បំផ្លាញ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់រដ្ឋនិងអាជ្ញាធរមូលដ្ឋាន។ រឿងក្តីរបស់ Nguyen Phuong Hang បានឆ្លងហួសព្រំខ័ណ្ឌច្បាប់នៃសេរីភាពប្រជាធិបតេយ្យ រំលោភសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់បុគ្គលជាច្រើន។ រីឯរឿងក្តី លោក Trinh Van Quyet អង្គភាពមុខងារបន្តស៊ើបអង្កេត “ការគ្រប់គ្រងចាត់ចែងទីផ្សារហ៊ុន” “លាក់បាំងព័ត៌មានក្នុងប្រតិបត្តិការមូលបត្រ” ដោយស្មារតីគោរពច្បាប់ រក្សាវិន័យ និងតម្លាភាពនៃទីផ្សារភាគហ៊ុន។ សមាជិកគណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភា លោក Trinh Xuan An បានឲ្យដឹងថា៖ “តាមរយៈរឿងក្តីទាំងនេះបានបង្ហាញថា តួនាទីដឹកនាំរបស់បក្សគឺធំណាស់ មានលក្ខណៈសកម្មនិងអាចបត់បែនបាន ជាពិសេសតឹងរ៉ឹងខ្លាំង។ យើងមិនមានតំបន់ហាមឃាត់ គ្មានការអព្យាស្រ័យចំពោះមុខសញ្ញាណាមួយឡើយ។ ទោះបីជាមុខសញ្ញានោះមានតួនាទីយ៉ាងធំនៅក្នុងសេដ្ឋកិច្ចនិងមានឥទ្ធិពលខ្លាំងលើសង្គមក៏ដោយ ខ្ញុំគិតថាគោលការណ៍ចុងក្រោយនោះគឺការគោរពច្បាប់”។

យោងតាមលោកមេធាវី Nguyen Van Chien គណៈមេធាវីទីក្រុងហាណូយ សង្គមអរិយ្យធម៌គឺជាសង្គមដែលប្រជាពលរដ្ឋទាំងអស់រស់នៅ និងធ្វើការតាមច្បាប់ សកម្ម ភាពសង្គមត្រូវតែយកច្បាប់ជាចម្បង។ ប៉ុន្តែអាកប្បកិរិយារបស់មុខសញ្ញាទាំងនេះគឺផ្ទុយនឹងច្បាប់ ធ្វើឱ្យបាត់បង់កិត្យានុភាព និងឥទ្ធិពលលើការដឹកនាំរបស់បក្សចំពោះប្រជាជន៖

“យោងតាមគោលនយោបាយរបស់បក្សនិងរដ្ឋក្នុងការកសាងនីតិរដ្ឋ និងសង្គមអរិយ្យធម៌ អំពើដែលកំណត់ថាជាការបំពានច្បាប់ត្រូវតែដោះស្រាយដោយច្បាប់ អាស្រ័យលើលក្ខណៈនិងវិសាលភាពនៃអំពើនីមួយៗ ដើម្បីអនុវត្តន៍គោលការណ៍ណែនាំ និងគោលនយោបាយសម្រាប់ការគ្រប់គ្រងសមស្រប ធានាបាននូវភាពយុត្តិធម៌ និងភាពតឹងរ៉ឹង។ អំពើទាំងនោះត្រូវបានកំណត់ថាជាអំពើរំលោភបំពានដោយចេតនា បន្ទាប់មកជាការពិតណាស់ អំពើទាំងនោះត្រូវបានកំណត់ឱ្យច្បាស់លាស់ និងចាំបាច់ត្រូវតែដោះស្រាយ”។

ជាមួយនឹងការរំលោភបំពានដែលជំទាស់នឹងគោលមាគ៌ារបស់បក្ស ច្បាប់របស់រដ្ឋ និងមតិសាធារណៈ ចាំបាច់ត្រូវមានការរួមដៃគ្នាដើម្បីបញ្ចេញសំឡេងតស៊ូរបស់សង្គមទាំងមូល ជាពិសេសស្ថាប័នផ្តល់សិទ្ធិក្នុងការការពារច្បាប់ និងការពារផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋ។ ការកាត់ទោសរឿងក្តីនៃក្រុម "កាសែតស្អាត"; ឬផ្ដន្ទាទោសជនជាប់ចោទ Nguyen Phuong Hang; ការកាត់ទោស និងឃុំខ្លួន Trinh Van Quyet គឺជាសញ្ញាមួយបង្ហាញថា វៀតណាមកំពុងអនុវត្តន៍ច្បាប់យ៉ាងម៉ឺងម៉ាត់ និងបន្តដំណើរការសុក្រិដ្ឋប្រព័ន្ធច្បាប់នៃនីតិរដ្ឋសង្គមនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ