តួនាទីដឹកនាំរបស់បក្សក្នុងបដិវត្តន៍ខែសីហា

(VOV)_នៅសល់ប៉ុន្មានថ្ងៃទៀត ប្រជាជនវៀតណាមនឹងរំលឹកខួបអនុស្សា​វរីយ៍
លើកទី៧០នៃទិវាបដិវត្តន៍ខែសីហាដណ្ដើមបានជោគជ័យ (ថ្ងៃទី១៩ សីហាឆ្នាំ 
១៩៤៥-ថ្ងៃទី១៩សីហាឆ្នាំ ២០១៥)។ ៧០ឆ្នាំមុន ដោយមានបក្ខជនចំនួន៥​ពាន់
នាក់តែប៉ុណ្ណោះ ប៉ុន្តែ បក្សកម្មុយនីស្តវៀតណាមបានដឹកនាំប្រជាជនទាំង​មូល
 បង្កើតឡើងជោគជ័យទិវាបដិវត្តន៍ខែសីហា ជាប្រវត្តិសាស្ត្រ។ ជោគជ័យដ៏​មហិ
មានេះ បានបន្សល់ទុកនូវមេរៀន១អំពីការកសាងបក្សសំរាប់ជំនាន់ក្រោយៗ ដើម្បី
 កសាងប្រទេសជាតិ។ 

តួនាទីដឹកនាំរបស់បក្សក្នុងបដិវត្តន៍ខែសីហា - ảnh 1
តួនាទីដឹកនាំរបស់បក្សក្នុងបដិវត្តន៍ខែសីហា

វាយតំលៃអំពីតួនាទីរបស់បក្សក្នុងបដិវត្តន៍ខែសីហា លោកប្រធានហូជីមិញ 
ដែលបានសរសេរថា៖ មិនគ្រាន់តែវណ្ណពលករ និងប្រជាជនវៀតណាមអាច​មោទ
នភាពប៉ុណ្ណោះទេ ថែមទាំង វណ្ណពលករ និងប្រជាជាតិត្រូវជិះជាន់ផ្សេងៗទៀត ក៏
អាចមោទនភាពថា៖ នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្របដិវត្តន៍ ​នៃ​បណ្ដាជនជា
តិអាណានិគម និងអាណានិគមពាក់កណ្ដាល ថា បក្ស១ មានអាយុ​១៥ឆ្នាំតែប៉ុណ្ណោះ
 បានដឹកនាំបដិវត្តន៍ប្រកបដោយជោគជ័យ ដណ្ដើមបានរដ្ឋ​អំណាចលើទូទាំងប្រទេស។

          គោលមាគា៍ដឹកនាំត្រឹមត្រូវ

          តាមសាស្ត្រាចារ្យរង បណ្ឌិត Nguyen Trong Phuc អតីតប្រធានវិទ្យាស្ថាន​វិទ្យា
សាស្ត្របក្ស នៃបណ្ឌិតសភានយោបាយជាតិហូជីមិញថា៖ ការដឹកនាំត្រឹមត្រូវរបស់
បក្ស ត្រូវបានបង្ហាញតាមរយៈការកំណត់ទិសដៅ និងសុក្រិតគោលមាគា៍​រំដោះជាតិ
 កសាងកងកម្លាំងបដិវត្តិន៍ខ្លាំងមាំមួន ប្រើប្រាស់វិធានការណ៍បដិវត្តន៍សមស្រប។  
លោក Nguyen Trong Phuc បានអោយដឹងថា៖

          “ បក្សបានកំណត់ការកសាងកងកម្លាំងបដិវត្តន៍គឺរឹងមាំ ខ្លាំងមាំមួន ជាពិ​សេស​
គឺកងកម្លាំងនយោបាយ ក្នុងរណសិរ្យ Viet Minh ម្ចាស់ការអភិវឌ្ឍន៍​កម្លាំង​បដិវត្តិន៍។ 
ទីពីរគឺ បក្សបានប្រមូលផ្តុំកសាងផែនមហាសាមគ្គីជាតិ ប្រមូលផ្តុំប្រជាជាតិទាំងមូលក្នុងរណសិរ្យ Viet Minh ។ កម្លាំងនេះបានបង្កើតឡើងស្មារតី​ស្នេហារជាតិ របស់ប្រជា
ជាតិទាំងមូល។”

          ក្នុងដំណើការកូប្បកម្ម បក្សកម្មុយនីស្តវៀតណាម ជានិច្ចកាលយល់ដឹង​ច្បាស់
អំពីការដឹកនាំរបស់ខ្លួន យកចិត្តទុកដាក់ជាច្រើនចំពោះការអភិវឌ្ឍន៍បក្ខជន  កសាង
អង្គការបក្ស បង្កើនចំណងសាមគ្គីភាព ឯកភាពក្នុងបក្ស។ ដូច្នេះ នាគ្រានោះ មាន
បក្ខជនចំនួន៥ពាន់នាក់តែប៉ុណ្ណោះ បក្សកម្មុយនីស្តវៀតណាម បានដឹកនាំប្រជាជន
 ដណ្ដើមបានឯករាជ្យ កសាងរដ្ឋ១ របស់កម្មករ របស់កសិករ ដើម​ដំបូងនៅអាស៊ីអា
គ្នេយ៍។ បដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ បានក្លាយទៅជាគំរូមួយ ​ក្នុងបដិវត្តន៍រំដោះជន
ជាតិ រំដោះចេញពីនឹមអាណានិគមលើទូទាំងពិភពលោក។

          មេរៀនថ្លៃថ្នូអំពីការកសាងកងកម្លាំង

          រហូតមកដល់ពេលនេះ បក្សកម្មុយនីស្តវៀតណាម មានគម្រប់៨៥ឆ្នាំហើយ 
ដោយមានបក្ខជនចំនួនជាង៤លាននាក់។ ការទទួលខុសត្រូវរបស់បក្សចំពោះ​ប្រ
ទេស​ជាតិ ចំពោះជនជាតិគឺធ្ងន់ធ្ងរជាងពេលណាទាំងអស់។ នេះគឺជាការដឹកនាំប្រ
ជាជនអនុវត្តប្រកបដោយជោគជ័យបុព្វបទផ្លាស់ប្តូរថ្មី បើកទូលាយ និងធ្វើសមាហរ
ណកម្មជាមួយពិភពលោក។ សាស្ត្រាចរ្យ បណ្ឌត Nguyen Minh Tuan ប្រធានវិទ្យា
ស្ថាន ​នៃបណ្ឌិតសភានយោបាយជាតិហូជីមិញ បានអោយ​ដឹងថា៖

          “ បក្ខជនត្រូវដើរតាមបដិវត្តន៍ តាមបក្ស ប្រកបដោយតម្លាភាព ដាក់ផល​ប្រ
យោជន៍ជាតិ និងប្រជាជនលើជួរមុខ ត្រូវលុបចោលផលប្រយោជន៍របស់ខ្លួន។ នៅ
ពេលជួបការលំបាក បក្ខជនត្រូវឈានទៅមុខ និងទទួលផលប្រយោជន៍​ក្រោយពី
គេ។ មេរៀននេះត្រូវបានរស់ជានិច្ច។”

          រីឯ សាស្ត្រចារ្យ Vu Duong Ninh សកលវិទ្យាល័យជាតិហាណូយ ​បានចាត់ទុក
ថា៖ ក្នុងបដិវត្តន៍ខែសីហា បក្សប្រមូលផ្តុំបានយុទ្ធជនឆ្នើមបំផុត ​កសាងនិងអភិវឌ្ឍន៍
អង្គការបក្ស និងអភិវឌ្ឍន៍ដោយផ្អែកទៅលើគ្រឹះដ្ឋានប្រជាជន។ នាបច្ចុប្បន្ន ក្នុងស
ភាពការណ៍នៅក្នុងនិងក្រោប្រទេស មានការលំបាកសាកល្បងផង និងឱកាសល្អ
ផង បានជា បក្សត្រូវផ្លាស់ប្តូរថ្មីជានិច្ច អភិវឌ្ឍន៍កាន់តែ​ល្អជាង សមស្របជាមួយទំ
នុកទុកចិត្តរបស់ប្រជាជនចំពោះបក្ស។

          ៧០ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែជោគជ័យដ៏មហិមារបស់បដិវត្តន៍ខែ​សី
ហា​នេះ នៅមានតំលៃប្រវត្តិសាស្ត្រដដែល។ ក្នុងនោះមានការដឹកនាំដ៏ប៉ិន​ប្រសប ​
ឈ្លាសវៃរបស់បក្សកម្មុយនីស្តវៀតណាម មិនគ្រាន់តែជាតំលៃថ្លៃថ្នូររំដោះជាតិ 
របស់​ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំង ចំពោះបុព្វហេតុផ្លាស់ប្តូរថ្មី ​​​និង
អភិវឌ្ឍន៍​ប្រទេសជាតិនាបច្ចុប្បន្នទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ