តួនាទីរបស់គណៈបក្សប្រជាជនកម្ពុជាក្នុងការរក្សាសុខសន្តិភាពនិងស្ថិរភាពរបស់ប្រទេសជាតិ
(VOVWORLD) - ក្រោយពីការបោះឆ្នោតសកលនាឆ្នាំ១៩៩៣ក្រោមការគាំពាររបស់អង្គការសហប្រជាជាតិ កម្ពុជាបានឈានចូលដំណាក់កាលថ្មីនោះគឺដំណាក់កាលស្ដារនិងអភិវឌ្ឍន៍ប្រទេសជាតិ។ បើទោះបីត្រឹមតែឈរលំដាប់ថ្នាក់ទី២ក្នុងការបោះឆ្នោតប៉ុណ្ណោះ ប៉ុន្តែគណៈបក្សប្រជាជនកម្ពុជា (CPP) ជាមួយគោលដៅរក្សាសុខសន្តិភាពនិងស្ថិរភាពសំរាប់ប្រទេសជាតិនោះ បានចរចាយ៉ាងខ្ជាប់ ខ្ជួនជាមួយគណៈបក្ស FUNCINPEC ដែលឈរលំដាប់ថ្នាក់ ទី១ក្នុងការបោះឆ្នោត ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។
នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុនសែន អញ្ជើញថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៦៧នៃទិវាបង្កើតគណៈបក្សប្រជាជនកម្ពុជា |
លទ្ធផលគឺនាខែកញ្ញាឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលចម្រុះកម្ពុជាត្រូវបានបង្កើតឡើងដោយឈរលើ សម្ព័ន្ធភាពរវាង គណៈបក្ស FUNCINPEC ជាមួយគណៈបក្សប្រជាជនកម្ពុជា CPP ដោយសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិជានាយករដ្ឋមន្ត្រីទីមួយនិងសម្ដេចហ៊ុន សែនជានាយករដ្ឋមន្រ្តីទីពីរ។ ទោះជាយ៉ាងណាក៏ដោយ នាគ្រានោះ កម្ពុជាមិនទាន់មានសុខសន្តិភាពនិងស្ថិរភាពជាពិតប្រាកដនៅឡើយ ដោយសារទំនាស់និងការខ្វែងគំនិតរវាង FUNCINPEC និង CPP ក៏ដូចជាការប្រឆាំងជំទាស់និងការរំខានយាយីពីកម្លាំងទ័ពសំណល់របស់ខ្មែរក្រហម។ ប៉ុន្តែ ជាមួយស្មារតីផ្សះផ្សា សុខដុមរមណីជាតិសំដៅកសាងបរិយាកាសសុខសន្តិភាព ស្ថិរភាពដើម្បីកម្ពុជាមានលក្ខណៈស្ដារនិងអភិវឌ្ឍន៍ប្រទេសជាតិនោះ គណៈបក្សប្រជាជនកម្ពុជា CPP និងលោក ហ៊ុន សែន បាននាំចេញវិធានការប្រតិបត្តិដ៏សមស្របសំដៅដោះស្រាយរាល់ទំនាស់ ការខ្វែងគំនិតនិងកត្តាបង្កឡើងអស្ថិរភាពនានា។ ជាពិសេស រាជរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានជោគជ័យក្នុងការអំពាវនាវឲ្យកម្លាំងសំណល់ខ្មែរក្រហមទម្លាក់អាវុធ វិលត្រឡប់មកជាមួយប្រជាជនវិញ។ ការដែលលោក នួន ជានិងលោក ខៀវ សំផន ចុះសារភាពរដ្ឋាភិបាលនាខែធ្នូឆ្នាំ១៩៩៨នោះ គឺសក្ខីភាពដ៏ច្បាស់លាស់បំផុតដែលសរឲ្យឃើញថា កម្លាំងទ័ពសំណល់ខ្មែរក្រហមមិនមានវត្តមាននៅកម្ពុជាទៀតឡើយ។ អាចនិយាយបានថា នេះជាកត្តាសំខាន់ជួរមុខចំពោះការធានាសុខសន្តិភាព ស្ថិរភាពនៅកម្ពុជា ព្រមទាំងសរឲ្យឃើញនូវតួនាទីដ៏សំខាន់របស់គណៈបក្សប្រជាជន CPP និងនាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុន សែនផងដែរ
ដោយឈរលំដាប់ទីមួយក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី២នាឆ្នាំ១៩៩៨ CPP បានចង សម្ព័ន្ធជាមួយ FUNCINPEC ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ គិតតាំងពីនេះមក CPP ជា គណៈបក្សដឹកនាំប្រទេសកម្ពុជាឈានចូលសម័យកាលសន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ចាប់ពីការបោះឆ្នោតរដ្ឋសភានីតិកាលទី២នាឆ្នាំ១៩៩៨រហូតដល់ការបោះឆ្នោតរដ្ឋសភានីតិកាលទី៥នាឆ្នាំ២០១៣ CPP ជានិច្ចកាលឈរលំដាប់ថ្នាក់ទីមួយ ហើយមានសិទ្ធិបង្កើតរដ្ឋាភិបាល។
អាចឃើញថា ចាប់ពីឆ្នាំ១៩៩៣មក ក្នុងឋានៈជាគណៈបក្សកាន់អំណាចនៅកម្ពុជា CPP បាននាំមកនូវសុខសន្តិភាព ស្ថិរភាពជាពិតប្រាកដសំរាប់កម្ពុជា បង្កលក្ខណៈងាយស្រួលឲ្យការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ សុខសន្តិភាពនិងស្ថិរភាពនៅកម្ពុជាត្រូវបានប្រវត្តិសាស្ត្របញ្ជាក់ ហើយត្រូវបានពិភពលោកទាំងមូលទទួលស្គាល់ តែមិនមែនជាសុខសន្តិ ភាពស្ថិរភាពក្លែងក្លាយដែលកម្លាំងប្រឆាំងនានានៅកម្ពុជាបានផ្សព្វផ្សាយខុសការពិតឡើយ។ សម្ដេច ហ៊ុន សែនបានអះអាងជាច្រើនលើកច្រើនសារថា ប្រសិនបើ CPP មិនកាន់អំណាច គឺកម្ពុជាអាចមានសង្គ្រាម។ ប្រសិនបើមើលត្រង់ទៅលើសភាពការណ៍នៅកម្ពុជាចាប់ពីឆ្នាំ១៩៩៣មក ប្រហែលជាសម្ដេច ហ៊ុន សែន បាននិយាយត្រឹមត្រូវហើយ៕