តើប្រទេសអាមេរិកអាចរកបានសម្លេងរួមក្នុងគំរោងថវិការ

តើប្រទេសអាមេរិកអាចរកបានសម្លេងរួមក្នុងគំរោងថវិការ - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama (AFP)

        Vovworld-គំរោងថវិការរដ្ឋដែលប្រធានាធិបតី Barack Obama ប្រកាសរួមមាន
ខ្ទង់ចំណាយធំៗជាច្រើនជាប់ពាក់ព័ន្ធនឹងហេដ្ឋានរចនាសម្ព័ន្ធកងទ័ពនិងសកម្មភាព
ស្រាវជ្រាវ។ ផែនការពោលខាងលើគឺសំដៅរក្សាកំរិតខាតបង់ GDP ក្រោម៣% ជា
កំរិតដែលអ្នកជំនាញការសេដ្ឋកិច្ចវាយតំលៃថាចីរភាព។ ប្រធានាធិបតី Barack
Obama ក៏ស្នើរបន្ធូស្រាលកម្មវិធីរិតត្បិតចំណាយលើវិស័យយោធានិងកម្មវិធីផ្ទៃក្នុង
ពីឆ្នាំ២០១១ដោយមានកំរិតកើនឡើង៧%ក្នុងមួយឆ្នាំ។ តាមនោះលោក Obama បាន
ស្នើរដំឡើងចំណាយលើវិស័យយោធាសំរាប់ឆ្នាំ២០១៦​ចំនួន៥៣៤ពាន់លានដុល្លារ
អាមេរិក ក្នុងនោះថវិការរដ្ឋមួយផ្នែកគឺសំរាប់​បង្កើន​កំលាំងបោះទ័ពនៅដំបន់អាស៊ី-
ប៉ាស៊ីហ្វិក សកម្មភាពប្រឆាំងនឹងក្រុមរដ្ឋ​ឥស្លាមស្វ័យប្រកាស (IS) ជាដើម។

ផ្ដល់អាទិភាពសំរាប់វណ្ណៈកណ្ដាល

        ប្រការងាយនឹងមើលឃើញក្នុងគំរោងថវិការរដ្ឋរបស់លោក Obama គឺបន្តផ្ដល់
អាទិភាពសំរាប់វណ្ណៈកណ្ដាល ស្វែងរកការបង្រួញគំលាត​អ្នកមាន​អ្នកក្រីក្រ​​រវាង
បណ្ដាស្រទាប់ក្នុងសង្គម។ តាមនោះក្នុងគំរោងថវិការរដ្ឋ​ឆ្នាំ២០១៦​(ត្រូវបានអនុវត្ត
ពីខែតុលាឆ្នាំ២០១៥) ប្រធានាធិបតីអាមេរិកអះអាងអាទិភាព​ជាច្រើនដែលជាការ
ផ្ដើមគំនិតរបស់លោកនាំចេញក្នុងការប្រជែងសម្លេងគាំទ្រ​ដំណែងប្រធានាធិបតី
ដូចជាវាយពន្ធខ្បស់ជាងចំពោះអង្គភាពអាជីវកម្មនិងអ្នក​មានអាមេរិកដើម្បីជួយ
ឧបត្ថម្ភវណ្ណកណ្ដាល។ ជាក់ស្ដែងគឺកំរិតពន្ធចំពោះ​ចំណេញពីទុននិងវិនិយោគនឹង
កើនឡើងពី២៣,៨ដល់២៨%។

        ចំពោះសមាជិកសភាគណបក្សប្រជាធិបតេយ្យនោះ ផែនការថវិការរដ្ឋ​របស់​
លោក Barack Obama ត្រូវបានចាត់ទុកជាពង្រាងសេចក្តីប្រកាសបោះ​ឆ្នោតរបស់
បក្ខជននៃគណបក្សនេះនិងជាឱកាសដើម្បីគេបង្ហាញថា គោលមាគ៌ា​របស់គណ
បក្សប្រជាធិបតេយ្យគឺប្រមូលផ្ដុំទៅលើការកែលំអរស្ថានភាព​សេដ្ឋកិច្ចនិយាយរួម
ក៏ដូចជាជំរុញសុខុមាលភាពសង្គម។

ការខ្វែងគំនិតពីគណបក្សសាធារណៈរដ្ឋ

        ងាយយល់ថា ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Barack
Obama លើកឡើងកញ្ចប់ថវិការរដ្ឋមានតំលៃជិត៤លានលានដុល្លារ​អាមេរិកនោះ
សមាជិកសភាទាំងអស់នៃគណបក្សសាធារណៈរដ្ឋបានប្រឆាំង​ជំទាស់ផែនការ
ពោលខាងលើ។ ខ្លឹមសារដែលបណ្ដាលការខ្វែងគំនិតជ្រាល​ជ្រៅ​បំផុតគឺការដែល
ម្ចាស់វិមានសបានលើកឡើងអនុវត្តការកំណត់ពន្ធថ្មីចំពោះ​ប្រភពចំណូលពីបរទេសរបស់អង្គភាពអាជីវកម្មអាមេរិក។ តាមនោះនឹងវាយ​ពន្ធ​តែម្ដង១៤%ក្នុងមួយឆ្នាំដោយខ្ទង់ចំណេញជាង២លាន១សែនលានដុល្លារ​អាមេរិកដែលអង្គភាពអាជីវកម្មកំពុងទុកនៅឯបរទេសដើម្បីជៀសវាងការបង់​ពន្ធ។ ដោយមានការកំណត់នេះ រដ្ឋាភិបាលនឹងប្រមូលចំនួន
ប្រាក់ប្រមាណ​២៣៨​ពាន់លានដុល្លារងាមេរិកដើម្បីវិនិយោគទៅលើកម្មវិធីផ្សេងៗ។

        ប៉ុន្តែតាមសមាជិកសភានៃគណបក្សសាធារណៈរដ្ឋ ជាអ្នកកំពុងត្រួតពិនិត្យ
​រដ្ឋសភាថា ប្រការនេះត្រឹមតែជួយបង្កើនឥទ្ធិពលរបស់គនបក្សប្រជាធិបតេយ្យ​ក្នុង
ដំណាក់កាលមុនពេលប្រព្រឹត្តទៅការបោះឆ្នោតប្រធានាធិបតីនាឆ្នាំ២០១៦​ប៉ុណ្ណោះ
ទេ។ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុព្រឹទ្ធសភាលោក Orrin Hatch បានរិះគន់
សំណើរនេះត្រូវតែបំពេញគោលមាគ៌ារបស់គណបក្សប្រជាធិបតេយ្យតែប៉ុណ្ណោះ
ទេ មិនអាចជួយឲ្យប្រទេសអាមេរិកយកឡើងវិញគ្រឹះស្ថានហិរញ្ញវត្ថុ​រឹងមាំបាន
ឡើយ។

        ព្យាករណ៍ពីមុនប្រតិកម្មេពីរដ្ឋសភា ក្នុងសន្ទរកថានៅក្រសួងសន្តិសុខផ្ទៃ​ក្នុង​
នាថ្ងៃទី២កុម្ភៈ ប្រធានាធិបតីលោក Barack Obama បានសង្កត់ធ្ងន់ថា ដើម្បី​ជៀស
វាងការខ្វែងគំនិតបណ្ដាលការខូចខាតសំរាប់សន្តិសុខជាតិ ទន្ទឹមនឹងនោះ​ព្រមាន
គណបក្សសាធារណៈរដ្ឋមិនគួរលេងល្បែងនយោបាយចំពោះខឿន​សេដ្ឋកិច្ចនិង
សន្តិសុខប្រទេសជាតិ។ មុននោះក្នុងសារសហរដ្ឋឆ្នាំ២០១៥ លោក Obama បាន
អំពាវនាវអ្នកនិតបញ្ញត្តិនៃគណបក្សសាធារណៈរដ្ឋចូររួមជាមយយវិមានសស្វែងរក
ការស្រុះចិត្តគំនិតក្នុងការផ្លាស់ប្តូរក្រមច្បាប់ពន្ធច្បាប់សន្តិសុខបណ្ដាញ Internet
ជាដើម។

        រាល់ការជជែករវាងវិមានសនិងរដ្ឋសភាស្ដីពីការលើកឡើង​ថវិការ​រដ្ឋឆ្នាំ​២០១៦
ត្រឹមតែចាប់ផ្ដើមប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានព្យាករណ៍នឹងពិបាកមាន​ឱកាស​បាន
អនុម័តលើរដ្ឋសភាដែលបច្ចុប្បន្នដោយគណបក្សសាធារណៈរដ្ឋ​ត្រូត​ពិនិត្យ។​ រាល់
ជំហានបន្តពិតប្រាកដនឹងត្រូវបានភាគីទាំងពីរគិតគូរម់ត់ចត់​ដើម្បី​ការពារបាន
ទស្សនៈរបស់ខ្លួនផង ទន្ទឹមនឹងនោះឆ្លៀតបានការគាំទ្ររបស់​អ្នក​បោះឆ្នោតអាមេរិក
ក្នុងការប្រជែងចូលវិមានសដែលកំពុងខិតមកជិតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ