តម្លៃខ្ពស់បំផុតនៃសិទ្ធិមនុស្សគឺការការពារអាយុជីវិតរបស់ប្រជាជន
(VOVWORLD) - នៅចំពោះមុខសភាពការណ៍ដែលមនុស្សរាប់ម៉ឺននាក់ទូទាំងពិភពលោកត្រូវស្លាប់ដោយសារជំងឺឆ្លង Covid-19 យើងអាចឃើញថា តម្លៃខ្ពស់បំផុតនៃសិទ្ធិ មនុស្សគឺអាយុជីវិតរបស់មនុស្សត្រូវបានការពារ។ វៀតណាមបាននិងកំពុងជា ប្រទេសមួយក្នុងចំណោមប្រទេសយ៉ាងតិចតួចដែលមានវិធីអភិក្រមនិងគ្រប់គ្រងជំងឺឆ្លង Covid-19 ប្រកប ដោយជោគជ័យរហូតមកដល់ពេលនេះ ដោយមាន បាវចនាការពារអាយុជីវិតមនុស្សគឺភារកិច្ចដ៏សំខាន់បំផុត។
ជនបរទេសនៅវៀតណាមថ្លែងអំណរគុណចំពោះអាជ្ញាធរ ស្ថាប័នមានសមត្ថកិច្ច និងប្រជាជនវៀតណាមដោយបានធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីការពារសុខភាពនិងអាយុជីវិតរបស់សហគមន៍ទាំងមូល (រូបថត៖ Hanoi Massive Community) |
សមិទ្ធផលក្នុងការ ងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នៅវៀតណាមជាការឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះរាល់ល្បិចកលដែលចាត់ទុកថា វៀតណាម “ត្រូវការយកសិទ្ធិមនុស្សធ្វើជា ស្នូលក្នុងការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19”។
សេចក្ដីថ្លែងការណ៍ដែលចាត់ទុកថា “ពេលប្រឈមនឹងជំងឺឆ្លង Covid-19 បណ្ដារដ្ឋាភិបាលមិនគប្បីយកវិធានការបន្ទាន់ជាលេសដើម្បីដាក់កំហិតទៅលើសិទ្ធិពលរដ្ឋ” ហើយនិយាយដល់វៀតណាមដូចប្រទេសមួយដែល “ត្រូវការយក សិទ្ធិមនុស្សធ្វើជាស្នូលក្នុងការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19” ជាសេចក្ដី ថ្លែងការណ៍របស់សហភាពសកលលោកដើម្បីការចូលរួមរបស់ពលរដ្ឋ (CIVICUS) ដែលមានទីស្នាក់ការនៅអាហ្វ្រិកខាងត្បូង។ អ្វីដែលបានហៅថា “សេចក្ដីថ្លែង ការណ៍” នោះ មិនមានទម្ងន់ណាមួយក្នុងការពិតជាក់ស្ដែងឡើយ ហើយក្លាយទៅ ជាល្បិចកលវង្វេងវង្វាន់នៅចំពោះមុខកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 ទូទាំងពិភពលោកនិយាយរួមនិងនៅវៀតណាមនិយាយដោយឡែក។
វិធានការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 ដ៏តឹងរឹងលើទូទាំងពិភពលោក
នៅពេលដែលជំងឺឆ្លង Covid-19 បង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរទូទាំង ពិភពលោក ប្រទេសនិងតំបន់ដែនដីសឹងតែទាំងអស់សុទ្ធតែចេញផ្សាយ ច្បាប់និងបទបញ្ញត្តិថ្មី សំដៅបង្ការទប់ស្កាត់វិបត្តិនេះ។ ប្រទេសជាច្រើនបាន ប្រកាសស្ថានភាពអាសន្ន អនុវត្តវិធានការរក្សាគម្លាតក្នុងសង្គម បិទទីក្រុងធំៗ ចេញផ្សាយឬធ្វើវិសោធនកម្មច្បាប់ក្នុងស្រុកសំដៅឆ្លើយតបនឹងជំងឺរាតត្បាតសកលនេះ។ ប្រទេសមួយចំនួនដូចជា រុស្ស៊ី ហុងគ្រី អៀឡង់ អូស្ត្រាលី បានសម្រេច ផាកពិន័យយ៉ាងតឹងរឹងចំពោះអ្នកដែលមានទង្វើធ្វើឲ្យជំងឺរីករាលដាល ឬផ្សព្វ ផ្សាយព័ត៌មានមិនពិតទាក់ទិនដល់ជំងឺនេះ។ ជាពិសេស អាជ្ញាធរសហរដ្ឋអាមេរិក បានចេញផ្សាយច្បាប់ដែលចែងច្បាស់អំពីការដាក់ពន្ធនាគារចំពោះអ្នកដែលរំលោភបំពានលើបទបញ្ញត្តិស្ដីពីការធ្វើចត្តាឡីស័កដោយខ្លួនឯងក្នុងរយៈពេលដែលជំងឺកំពុងផ្ទុះឡើងយ៉ាងសាហាវ។ ច្បាស់លាស់ថា ប្រទេសនិងតំបន់ដែនដីទាំង អស់សុទ្ធតែចាត់វិធានការចាំបាច់ដើម្បីការពារអាយុជីវិតរបស់ប្រជាជន។
វេជ្ជបណ្ឌិតវៀតណាមថែទាំអ្នកជំងឺ Covid-19 (រូបថត៖ SKDS) |
អាយុជីវិតមនុស្សជាតម្លៃដ៏ខ្ពស់បំផុតនៃសិទ្ធិមនុស្ស
ការការពារអាយុជីវិតមនុស្សជាតម្លៃខ្ពស់បំផុតនៃសិទ្ធិមនុស្ស ហើយវៀត ណាមបាននិងកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីអនុវត្តភារកិច្ចដ៏ពិសិដ្ឋនោះ។ បន្ទាប់ពីជំងឺ Covid-19 ផ្ទុះឡើង នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចលះបង់ផលប្រយោជន៍ ផ្នែកសេដ្ឋកិច្ចការពារប្រយុទ្ធប្រឆាំងជំងឺឆ្លង ការពារសុខភាពនិងអាយុជីវិតរបស់ ទាំងប្រជាជនវៀតណាមនិងជនបរទេសនៅវៀតណាម។ មិត្តភក្តិអន្តរជាតិបាន វាយតម្លៃខ្ពស់ចំពោះការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលនៅវៀតណាម ជាពិសេសគឺការដែលរដ្ឋាភិបាលព្យាបាលដោយឥតគិតថ្លៃសម្រាប់អ្នកឆ្លងវីរុស SARS-Cov-2 និងបម្រើជីវភាពប្រចាំថ្ងៃដោយឥតគិតថ្លៃចំពោះអ្នកធ្វើចត្តាឡីស័ក នៅតាមមូលដ្ឋានដាក់នៅដាច់ដោយឡែកផងដែរ។
គោលនយោបាយយកត្តាមនុស្សជាចម្បងក្នុងការងារប្រយុទ្ធប្រឆាំងជំងឺ Covid-19នៅវៀតណាម ថែមទាំងត្រូវបានបង្ហាញលើវិសាលភាពនៃសង្គមទាំង មូលទៀតផង។ រួមជាមួយការប្រមូលផ្ដុំប្រភពធនធានទាំងអស់ដើម្បីប្រយុទ្ធ ប្រឆាំងជំងឺ រដ្ឋាភិបាលវៀតណាមក៏បានជំរុញខ្លាំងការវិនិយោគ សាធារណៈ សំដៅកសាងសំណង់ចាំបាច់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារធ្វើ បញ្ចុះ និងលើកពេលបង់ពន្ធដើម្បីជួយសង្គ្រោះអង្គភាពអាជីវកម្ម។ ទន្ទឹមនេះ រដ្ឋា ភិបាលបានបើកកញ្ចប់ប្រាក់ជំនួយសន្តិសុខសង្គមជូនចំពោះជនងាយរងគ្រោះ អង្គភាពអាជីវកម្មដែលជួបការលំបាកដោយសារជំងឺ Covid-19 មិនទុកឲ្យ នរណាម្នាក់អត់ឃ្លាននោះទេ។ គោលនយោបាយនេះក៏បានរួមចំណែកស្ដារ កម្លាំងពលកម្មឡើងវិញ ព្រមទាំងជាកម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចនា ពេលខាងមុខផងដែរ។
នៅចំពោះមុខការគំរាមកំហែងពីជំងឺ Covid-19 បក្សនិងរដ្ឋវៀតណាមកំពុង ធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីប្រជាជន។ ក្នុងនោះ អាទិភាពចម្បងគឺការពារ សុខភាព អាយុជីវិតរបស់ប្រជាជន។ ប្រការនេះត្រូវបានសហគមន៍អន្តរជាតិ ទទួលស្គាល់និងប្រជាជនទាំងមូលគាំទ្រជាពុំខានឡើយ។ ហេតុដូច្នេះ រាល់ល្បិច កលដែលចាត់ទុកថា វៀតណាមត្រូវការយកចិត្តទុកដាក់ដល់បញ្ហាសិទ្ធិមនុស្ស ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺ Covid-19 ត្រឹមតែជាល្បិចកលសំណល់ដ៏គ្មានន័យឡើយ។
គួរឲ្យកត់សម្គាល់ថា មិនត្រឹមតែក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 ប៉ុណ្ណោះទេ ប៉ុន្តែក្នុងដំណាក់កាលប្រវត្តិសាស្ត្រណាក៏ដោយ សិទ្ធិមនុស្សនៅ វៀតណាមត្រូវបានគោរពជានិច្ចកាល។ ការការពារនិងពង្រីកសិទ្ធិមនុស្សគឺ ជាតម្លៃគន្លឹះនៃរបបដ៏ជឿនលឿនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាម៕