តម្លៃនៃសតិអារម្មណ៍ហូជីមិញអំពីសង្គមនិយមនិងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម
(VOVWORLD) - សង្គមនិយមគឺជាគោលដៅ ជាមាគ៌ាដែលលោកប្រធាន ហូជីមិញ បក្សកុម្មុយ និស្តនិងប្រជាជនវៀតណាមបានជ្រើសរើស ហើយកំពុងប្រកាន់យ៉ាងខ្ជាប់ខ្ជួន ព្រម ទាំងក៏ជាចំណុចស្នូលក្នុងបេតិកភណ្ឌ សតិអារម្មណ៍របស់លោកប្រធានហូជីមិញផង ដែរ។ ក្រឡែកមើលឡើងវិញនូវសតិអារម្មណ៍របស់លោកប្រធានហូជីមិញក្នុងឱកាស រំលឹកខួបលើក ទី១៣១ ទិវាកំណើតរបស់លោក (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២១) យើងកាន់តែឃើញយ៉ាងច្បាស់លាស់នូវតម្លៃរបស់បេតិកភណ្ឌសតិអារម្មណ៍ នោះក្នុងសម័យបច្ចុប្បន្ន។
ទំនាក់ទំនងរវាងឯករាជ្យជាតិនិងសង្គមនិយមគឺជាខ្សែជេសក្រហមនៅក្នុងសតិអារម្មណ៍ហូជីមិញនិងបដិវត្តន៍វៀតណាមក្រោយពីបក្សកុម្មុយនិស្តវៀតណាមត្រូវបានបង្កើតឡើង។ អាស្រ័យដោយកម្លាំងនៃឯករាជ្យជាតិនិងសង្គមនិយម បានជាវៀត ណាមដណ្ដើមបានជ័យជំនះក្នុងបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ ក្នុងការតស៊ូប្រឆាំង អាណានិគមបារាំង ចក្រពត្តិអាមេរិក រំដោះតំបន់ភាគខាងត្បូង បង្រួបបង្រួមមាតុភូមិ នាំប្រទេសទាំងមូលឈានឡើងសង្គមនិយម។
ការដោះស្រាយទំនាក់ទំនងរវាងឯករាជ្យជាតិនិងសង្គមនិយម ជាការបោះជំហានលោតផ្លោះមួយខាងទ្រឹស្ដី ដែលបង្ហាញពីឫទ្ធានុភាព និងភាពច្នៃប្រឌិតរបស់លោកធាន ហូជីមិញនិងបក្សកុម្មុយនិស្តវៀត ណាម។ ការរួមវិភាគទានដ៏វិសេសវិសាលរបស់លោក ប្រធានហូជីមិញ មិនត្រឹមតែជាការអះអាងនូវលក្ខណៈសារវ័ន្តនៃលទ្ធិសង្គមនិយមក្នុង នាមជាលទ្ធិមួយរបស់មនុស្សសាស្ត្រ វប្បធម៌ និងវឌ្ឍនភាពដែលមិនអាចរារាំងបាន ប៉ុណ្ណោះទេ ថែមទាំងជាការឆ្លើយសំណួរថា៖ “សង្គមនិយមជាអ្វី?” ទៀតផង ដែលនាំ ទៅការបញ្ជាក់ពីលក្ខណៈពិសេសដោយឡែកនៃសង្គមនិយមនៅវៀតណាម។ តាម លោកប្រធានហូជីមិញថា សង្គមនិយមគឺធ្វើយ៉ាងណាឲ្យប្រជាជនសម្បូរធូធារ ប្រទេស ជាតិខ្លាំងមាំមួន; ធ្វើឲ្យមាតុភូមិរុងរឿងខ្លាំងក្លា ជនរួមជាតិមានសុភមង្គល; គឺសំដៅលើកកំពស់ ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន; គឺជាការតភ្ជាប់នឹងការអភិវឌ្ឍនៃ វិទ្យាសាស្ត្រ បច្ចេកទេសនិងវប្បធម៌ ជាដើម។
សង្គមនិយមក្នុងរតនសម្បត្តិសតិអារម្មណ៍ហូជីមិញ ជាសង្គមមួយដែលប្រជាជន ធ្វើជាម្ចាស់ ប្រជាជនមានអំណាច; ជាសង្គមមួយដើម្បីមនុស្ស ដោយមនុស្ស; ហើយ មនុស្សជាគោលដៅផងនិងជាកម្លាំងចលករនៃសង្គមនិយមផង។ លោកប្រធាន ហូជីមិញបានចាក់គ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះលោកផ្ដោត សំខាន់ទៅលើសសរស្តម្ភចំនួន៣ រួមមាន៖សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដោយមាន ទស្សនៈអំពីការកំចាត់ចោលភាពទីទាល់ក្រ យកចិត្តទុកដាក់ដល់ការអប់រំថ្នាក់ បឋមសិក្សា អនុវត្តន៍សមភាពយេនឌ័រ និងលើកកំពស់ឋានៈសម្រាប់នារី កាត់បន្ថយ អត្រាស្លាប់របស់កុមារ បង្ការប្រឆាំងជម្ងឺ ថែទាំសុខភាពសម្រាប់អ្នកម្ដាយនិងប្រជាជន សហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ ហើយបង្កើតទំនាក់ទំនងភាពជាដៃគូសកលដើម្បី ការអភិវឌ្ឍ។បេតិកភណ្ឌ ហូជីមិញបានបង្កើតមូលដ្ឋានគ្រឹះ ហើយជាត្រីវិស័យ ដែល ជួយបក្សកុម្មុយនិស្តវៀតណាមដាក់ចេញកម្មវិធីនយោបាយ គោលមាគ៌ាកសាង ប្រទេសជាតិក្នុងសម័យអន្តរកាលឈានឡើងសង្គមនិយម ឆ្ពោះទៅរកគោលដៅប្រជាជន សម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាពនិងអារិយ្យធម៌។
ក្រោយរយៈពេល៣៥ឆ្នាំអនុវត្តមាគ៌ាផ្លាស់ប្ដូរថ្មី ដោយឈរលើមូលដ្ឋានគ្រឹះនៃ លទ្ធិម៉ាក្ស-លេនីននិយមនិងសតិអារម្មណ៍ហូជីមិញនោះ ប្រជាជាតិវៀតណាម មានការ បោះជំហានដ៏វែងអន្លាយមិនធ្លាប់មានតាំងពីមុនមក សម្រេចបានសមិទ្ធផលដ៏ធំធេង ប្រកប ដោយអត្ថន័យជាប្រវត្តិសាស្ត្រ ដូចដែលក្នុងឯកសារនៃមហាសន្និបាតតំណាងទូទាំង ប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមបានបញ្ជាក់យ៉ាងដូច្នេះថា៖ “ប្រទេសយើងមិនធ្លាប់មានបុព្វហេតុ កម្លាំង ឋានៈនិងកិត្យានុភាពអន្តរជាតិដូចនាសព្វ ថ្ងៃឡើយ”។
សតិអារម្មណ៍ហូជីមិញអំពីសង្គមនិយមនិងមាគ៌ាឈានឡើងសង្គមនិយមនៅ វៀតណាម នឹងគង់វង្សជានិច្ចនិរន្ត ជាមួយប្រជាជាតិនិងសម័យកាល។ វាត្រូវបាន បញ្ជាក់តាមស្ថានភាពជាក់ស្ដែងនៃបដិវត្តន៍វៀតណាម ហើយកាន់តែចែងចាំងរស្មីនិងដិត ជាប់ក្នុងបេះដូង ក្នុងមនសិការរបស់ប្រជាជនវៀតណាមរាប់សិបលាននាក់។ អត្ថន័យ ប្រវត្តិសាស្ត្រនិងតម្លៃទាំងខាងទ្រឹស្ដីនិងជាក់ស្ដែងនៃសតិអារម្មណ៍ហូជីមិញ បានរីក សាយភាយហួសចេញពីព្រំដែនជាតិ ហើយក្លាយទៅជាចំណែកមួយនៃតម្លៃវប្បធម៌ មនុស្សលោក។ ការក្រឡែកមើលឡើងវិញនូវសតិអារម្មណ៍ហូជីមិញអំពីសង្គមនិយម និងមាគ៌ាអន្តរកាលឈានឡើងសង្គមនិយមនៅវៀតណាម នឹងពង្រឹងឲ្យកាន់តែរឹងមាំ នូវជំនឿជឿជាក់ទៅលើមាគ៌ាឈានឡើងសង្គមនិយម អនុវត្តន៍សេចក្ដីប្រាថ្នាអភិវឌ្ឍ ប្រទេសវៀតណាមមួយដ៏សម្បូររុងរឿង សុភមង្គល ខ្លាំងមាំមួន ប្រកៀកស្មាជាមួយ ប្រទេសមហាអំណាចលើទូទាំងពិភពលោក អនុវត្តប្រកបដោយជោគជ័យនុវបំណង ប្រាថ្នារបស់លោកប្រធានហូជីមិញនិងប្រជាជាតិវៀតណាមទាំងមូល៕