តម្លៃស្ថិតស្ថេរគងវង្សនៃសេចក្តីប្រកាសឯករាជ្យ ថ្ងៃទី ២ កញ្ញាឆ្នាំ ១៩៤៥
(VOVWORLD) - កាលពី ៧៦ ឆ្នាំមុន នាថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ នៅទីលាន Ba Dinh លោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ ចាប់បដិសន្ធិវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យ ដែលបច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម។ ទន្ទឹមនឹងអត្ថន័យពិសេសនៃការប្រកាសដល់ពិភពលោកអំពីការចាប់បដិសន្ធិរដ្ឋវៀត ណាមឯករាជ្យនិងសេរីភាពនោះ សេចក្តីប្រកាសឯករាជ្យក៏មានគុណតម្លៃជាប្រវត្តិសាស្ត្រនិងជាក់ស្តែងដ៏ធំធេង ដែលបង្ហាញពីប្រាជ្ញានិងចក្ខុវិស័យដ៏ឈ្លាសវៃរបស់លោកប្រធានហូជីមិញ។
លោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យនៅទីលាន Ba Dinh ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ (រូបថត៖ ឯកសារ ប្រភព៖ baothanhhoa.vn) |
នៅដើមសេចក្តីប្រកាសឯករាជ្យ លោកប្រធានហូជីមិញបានបញ្ជាក់ថា៖ “មនុស្សគ្រប់រូបពេលកើតមកសុទ្ធតែមានសិទ្ធិស្មើគ្នា ធម្មជាតិប្រទានឲ្យពួគគេនូវសិទ្ធិគ្មាននរណាម្នាក់អាចរំលោភបំពានបានទេ ក្នុងសិទ្ធិទាំងនោះ មានសិទ្ធិរស់រានមានជីវិត សិទ្ធិសេរីភាពនិងសិទ្ធិស្វែងរកសុភមង្គល។ ពាក្យពេជន៍អមតៈនេះត្រូវបានចែងនៅក្នុងសេចក្តីប្រកាសឯករាជ្យរបស់សហរដ្ឋ អាមេរិកនៅឆ្នាំ ១៧៧៦។ និយាយឱ្យទូលាយ មានន័យថា៖ ប្រជាជនទាំងអស់នៅលើពិភព លោក កើតមកមានភាពស្មើគ្នា គ្រប់ជាតិសាសន៍មានសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានសេចក្តីសុខនិងសិទ្ធិសេរីភាព”។
ទស្សនៈស្តីពីឯករាជ្យជាតិ
នេះគឺជាអាគុយម៉ង់វិទ្យាសាស្ត្រដ៏រស់រវើកនិងការពិត។ លោកប្រធានហូជីមិញបានដកស្រងពីខ្លឹមសារនៃសិទ្ធិមនុស្សនៅក្នុងសេចក្តីប្រកាសឯករាជ្យរបស់ប្រទេសមហាអំណាចលេខ ១ របស់ពិភពលោក គឺសហរដ្ឋអាមេរិក ធ្វើជាមូលដ្ឋានសម្រាប់ទ្រឹស្តីរបស់ខ្លួន ដើម្បីបង្កើតទស្សនៈអំពីសិទ្ធិជនជាតិ។ សាស្រ្តាចារ្យរង បណ្ឌិត Le Van Yen គ្រឹះបោះពុម្ពផ្សាយនយោបាយជាតិបានបញ្ជាក់ថា៖ “ចំណុចសំខាន់នៅទីនេះគឺតម្លៃសម័យកាល ហើយត្រូវបានលោកពង្រីកយ៉ាងទូលំទូលាយ។ សេចក្តីប្រកាសទាំងពីររបស់អាមេរិកនិងបារាំងនិយាយតែពីសិទ្ធិមនុស្សនិងសិទ្ធិជនជាតិប៉ុណ្ណោះ។ ប៉ុន្តែលោកប្រធានហូជីមិញបានពង្រីកយ៉ាងទូលំទូលាយទៅជាសិទ្ធិរបស់ប្រជាជាតិទាំងអស់នៅលើពិភពលោកដែលសុទ្ធមានសិទ្ធិសេរីភាពនិងការស្វែងរកសុភមង្គល។ នោះគឺជាទេពកោសល្យរបស់លោកប្រធាន។ ទស្សនៈនោះ ដែលជាត្រីវិស័យណែនាំឲ្យលោកបង្កើតសេចក្តីប្រកាសអំពីគុណតម្លៃនៃសម័យកាល”។
តថភាពជាក់ស្តែងនៃប្រវត្តិសាស្ត្រក៏បានបង្ហាញផងដែរថា ក្រោយសង្គ្រាមលោកលើកទី ២ ចលនាតស៊ូដណ្តើមឯករាជ្យជាតិបានកើតឡើងយ៉ាងខ្លាំងក្លានិងជាបន្តបន្ទាប់ អូសបន្លាយរហូតមកដល់សព្វថ្ងៃនេះ ដោយប្រសូត្រចេញនៃបណ្តាប្រទេសឯករាជ្យជាច្រើននៅទាំងអាស៊ី អឺរ៉ុប អាមេរិកនិងអាហ្វ្រិក។ ច្បាស់ណាស់ថា ការស្វែងរកសេរីភាពនិងឯករាជ្យភាពគឺជាផលប្រយោជន៍រួមរបស់មនុស្សជាតិគ្រប់ជាតិសាសន៍និងប្រជាជនទាំងអស់ ដូចដែលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសឯករាជ្យ។
អគ្គលេខាបក្ស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong អញ្ជើញទស្សនាមណ្ឌលកេរដំណែលហូជីមិញនៅវិមានប្រធានរដ្ឋ ក្នុងឆ្នាំ ២០២០ (រូបថត៖ nhadan.vn) |
គុណតម្លៃនិងកម្លាំងរស់អមតៈនៅគងវង្សដូចដើម
ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ ស្ថានការណ៍ទូទៅក្នុងតំបន់និងពិភពលោកទាំងមូលបានជួបប្រទះនូវការផ្លាស់ប្តូរដ៏ធំធេងដែលកើតឡើងស្ទើរតែគ្រប់វិស័យ ទាំងផ្នែកការពារសន្តិសុខ សេដ្ឋកិច្ច នយោបាយ ការទូត និងវប្បធម៌ ។ សង្គ្រាម ជម្លោះនិងវិបត្តិជាច្រើនបានផ្ទុះឡើង ខណៈដែលមហាអំណាចកំពុងប្រឈមមុខគ្នានិងប្រកួតប្រជែងគ្នាឥតឈប់ឈរ។ ពីការប្រែប្រួលពហុវិមាត្រទាំងនោះ មេរៀនដ៏មានតម្លៃជាច្រើនត្រូវបានដកចេញ ក្នុងនោះមានទ្រឹស្តីដែលបានក្លាយជាការពិតដែលថា៖ គ្មានមិត្តភក្តិ/ដៃគូជារៀងរហូតនិងគ្មានសត្រូវ/គូរបដិបក្ខអចិន្ត្រៃយ៍ជាអមតៈដែរ ប៉ុន្តែមានតែផលប្រយោជន៍ជាតិនិងផលប្រយោជន៍ជនជាតិប៉ុណ្ណោះទីបស្ថិតស្ថេរចីរកាល។ ដូច្នេះការពិតដែលថា សេចក្តីប្រកាសឯករាជ្យថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ បានបញ្ជាក់និងលើកតម្កើងឯករាជ្យភាពនិងសេរីភាពជាតិ ដែលជាផលប្រយោជន៍ជាតិកំពូលនៃប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញ។
ប្រការនេះបានពន្យល់ពីមូលហេតុថា ហេតុអ្វីបន្ទាប់ពីជាងមួយភាគបួននៃសតវត្សជាមួយ នឹងពេលឡើងពេលចុះនៃប្រវត្តិសាស្រ្ត សេចក្តីប្រកាសឯករាជ្យថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ នៅតែរក្សាបាននូវតម្លៃអមតៈនៃសេរីភាពនិងឯករាជ្យជាតិ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់មណ្ឌលកេរដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ ក្នុងឆ្នាំ ២០២០ លោកអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បានបញ្ជាក់ជាថ្មីម្តងទៀតថា៖ “នៅទីលាន Ba Dinh ជាប្រវត្តិសាស្ត្រ លោកអ៊ុំហូបានអានសេចក្តីប្រកាសឯករាជ្យ។ នេះគឺជាឯកសារប្រវត្តិសាស្ត្រដែលជាឯកសារសំខាន់ណាស់។ សេចក្តីប្រកាសឯករាជ្យនៅតែមានសុពលភាពដល់សព្វថ្ងៃ។ ឯកសារនេះបានបង្ហាញពីគំនិត បញ្ញា ព្រលឹង ភាពក្លាហាននិងបុគ្គលិកលក្ខណៈរបស់លោកប្រធានហូជីមិញដែលជាថ្នាក់ដឹកនាំដ៏មហិមា ជាអ្នកវប្បធម៌ល្បីល្បាញរបស់ពិភពលោក។ ទំនួលខុសត្រូវរបស់យើង គឺត្រូវបំពេញឲ្យបានសេចក្តីប្រកាសឯករាជ្យ។ ទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវតែរក្សាឯករាជ្យនិងសេរីភាពរបស់ប្រទេសជាតិ”។
ការឆ្លុះបញ្ចាំងពីការពិតប្រកបដោយបរានុម័ត បំផុសសេចក្តីប្រាថ្នានិងការឆ្លើយតបទៅនឹងឧត្តមគតិរួមនៃសង្គមជឿនលឿន ដែលជាឧត្តមគតិមានលក្ខណៈបរិយាប័ន្នបំផុត គឺជាប្រភពថាមពលដែលមិនអាចខ្វះបាន ដើម្បីសេចក្តីប្រកាសឯករាជ្យថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ រហូតមកដល់បច្ចុប្បន្ននេះ នៅតែមានកម្លាំងរស់ហើយមានតម្លៃគងវង្សដដែល៕