(VOV)_សន្និបាតលើកទី១៤ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម
នីតិកាលទី១១ កំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ សម្រេចការត្រៀមរៀបចំចុង
ក្រោយ សំរាប់មហាសន្និបាតបក្សកម្មុយនីស្តវៀតណាម លើកទី១២ គ្រោងនឹងប្រ
ព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៨ មករា ឆ្នាំ ២០១៦។ ក្នុងបទថ្លែងមតិបើកសន្និ
បាត អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើអោយគណៈកម្មាធិការ
មជ្ឈឹម ត្រូវពិភាក្សា ផ្តល់មតិ ដើម្បីសម្រេចរបាយការណ៍ការងារកម្មាភិបាល គណៈ
កម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ គណលេខា នីតិកាលទី១២ និងជ្រើស
តាំងកម្មាភិបាលចំពោះថ្នាក់ដឹកនាំស្នូលចំនួន៤រូប ក្នុងនីតិកាលទី១២។
|
ត្រៀមរៀបចំល្អដើម្បីមហាសន្និបាតបក្សទូទាំងប្រទេសប្រព្រឹត្តទៅប្រកបដោយជោគជ័យ |
នៅសន្និបាតលើកនេះ គណៈកម្មាធិការមជ្ឈឹមពិភាក្សា អនុម័តទៅលើគោល
ការណ៍ចុះហត្ថលេខា លើកិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) បន្ត
ធ្វើអោយសុក្រិតការងារកម្មាភិបាលសំរាប់គណៈកម្មាធិការមជ្ឈឹម ការិយាល័យន
យោបាយ គណលេខានីតិកាលទី១២ និងជ្រើសតាំងកម្មាភិបាលចំពោះថ្នាក់ដឹក
នាំស្នូលចំនួន៤រូប ក្នុងនីតិកាលទី១២។
វាយតំលៃអំពីការជះឥទ្ធិពលនៃការដែលវៀតណាមចូលរួម TPP
អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា៖ ក្នុងរយៈពេលច្រើន
ឆ្នាំកន្លងទៅ រួមជាមួយការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិជាច្រើននេះ វៀតណាម
បន្តម្ចាស់ការ សកម្មចរចារ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន
ដើម្បីបើកទូលាយទីផ្សារនាំចេញ និងជំរុញខ្លាំងការទាំក់ទាញទុនវិនិយោគពីបរ
ទេស ប្រមូលផ្តុំកម្លាំងដើម្បីអភិវឌ្ឍន៍។ ក្រោយរយៈពេល៥ឆ្នាំចរចារ នាថ្ងៃទី៥ តុលា ឆ្នាំ ២០១៥ វៀតណាមនិងប្រទេសចំនួន១១ទៀតនៅតំបន់អាស៊ីបាស៊ីហ្វីក បានប្រ
កាសបញ្ចប់ការចារចារជាផ្លូវការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូឆ្លងមហា
សមុទ្រប៉ាស៊ីហ្វីក ( TPP) កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជំនាន់ថ្មី មិនគ្រាន់តែមានវិ
ស័យពាណិជ្ជកម្ម និងវិនិយោគតែប៉ុណ្ណោះទេ ថែមទាំង ៖ ពលកម្ម សហជិព បរិស្ថាន។
នៅសន្និបាត មជ្ឈឹម លើកទី១៣ (ខែធ្នូ ឆ្នាំ ២០១៥) តាមការបញ្ជាណែនាំរបស់
ការិយាល័យនយោបាយ គណៈកម្មាធិការកម្មាភិបាលរដ្ឋាភិបាល បានមានរបាយ
ការណ៍ស្ដីអំពីលទ្ធផលចរចារ កិច្ចព្រមព្រៀង TPP ប្រគល់ជូនមជ្ឈឹមសិក្សាស្រាវ
ជ្រាវ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖
“ ខ្ញុំសូមស្នើអោយបណ្ដាសមមិត្តស្រាវជ្រាវ ពិភាក្សា និងផ្តល់មតិចំពោះ
លទ្ធផលចរចារ វិភាគ វាយតំលៃអំពីការជះឥទ្ធិពលក្នុងពេលចូលរួម TPP ។
ទន្ទឹមនឹងនោះ ផ្តល់ការផ្តួចផ្តើមគំនិតចំពោះការចុះហត្ថលេខាលើកិច្ចព្រម
ព្រៀង ដាក់ជូនរដ្ឋសភាអនុម័តតាមការកំណត់របស់ច្បាប់ កសាង និងរៀបចំ
ផែនការ កម្មវិធីអនុវត្តកិច្ចព្រមព្រៀង បំពេញគោលដៅ សំណូមពរដែលបាន
ដាក់ចេញ ដើម្បីផលប្រយោជន៍ជាតិ។”
|
ត្រៀមរៀបចំល្អដើម្បីមហាសន្និបាតបក្សទូទាំងប្រទេសប្រព្រឹត្តទៅប្រកបដោយជោគជ័យ |
បន្តធ្វើអោយសុក្រិតការងារកម្មាភិបាលមជ្ឈឹមបក្សកម្មុយនីស្តវៀតណាមនី
តិកាលទី១២
តាមអគ្គលេខាបក្ស លោក Nguyen Phu Trong នៅសន្និបាតមជ្ឈឹម លើកទី១២
និងសន្និបាតមជ្ឈឹម លើកទី១៣ នីតិកាលទី១១ គណៈកម្មាធិការមជ្ឈឹម បានធ្វើ
អោយសម្រេចទៅលើខ្លឹមសារសំខាន់ៗ នៃការងារកម្មាភិបាល សំរាប់គណៈកម្មា
ធិការមជ្ឈឹម នីតកកាលទី១២ រួមមាន៖ ឧទ្ទេសនាមបេក្ខជនជាសមាជិកមជ្ឈឹម
ទើបនឹងបានចូលរួមលើកដំបូង ឧទ្ទេសនាមបេក្ខជនជាសមាជិកមជ្ឈឹម នីតិកាល
ទី១១ នីតិកាលទី១២ និងឧទ្ទេសនាមបេក្ខជនចូលរួមការិយាល័យនយោបាយ
គណៈលេខាបក្ស នីតិកាលទី១២។ ទន្ទឹមនឹងនោះ នៅសន្និបាតមជ្ឈឹម លើកទី១៣
បណ្ដាសមាជិកមជ្ឈឹម នីតិកាលទី១១ បានឧទ្ទេសនាមបណ្ដាសមាជិកការិយា
ល័យនយោបាយ គណៈលេខាបក្ស នីតិកាលទី១១ គ្រប់បទដ្ឋាន លក្ខណះចំពោះ
ថ្នាក់ដឹកនាំស្នូលសំរាប់បក្ស និងរដ្ឋ។ អគ្គលេខា លោក Nguyen Phu Trong សង្កត់
ធ្ងន់ថា៖
“ ស្នើគ្រប់សមមិត្តត្រូវសិក្សាស្រាវជ្រាវពង្រាងរបាយការណ៍ របស់ការិយា
ល័យនយោបាយ ពិភាក្សា ផ្តល់មតិ ដើម្បីសម្រេចរបាយការណ៍កម្មាភិបាល
គណៈកម្មាធិការមជ្ឈឹម នីតិកាលទី១១។ ទន្ទឹមនឹងនោះ ពិនិត្យមើល ឧទ្ទេសនាម
បេក្ខជនចំពោះដំណែងមុខព្រួញចំនួន៤ នីតិកាលទី១២។”
អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា៖ សន្និបាតមជ្ឈឹម
លើកនេះមានអត្ថន័យសំខាន់ពិសេស ពិភាក្សានិងសម្រេចទៅលើការងារនៅ
សេសសល់ ហើយបន្តត្រៀមរៀបចំអោយមហាសន្និបាតបក្ស មជ្ឈឹមលើកទី១២
លើកកំពស់ស្មារតីទទួលខុសត្រូវចំពោះបក្ស ប្រជាជន ប្រទេសជាតិ ប្រមូលផ្តុំ
ស្រាវជ្រាវ ពិភាក្សា ផ្តល់មតិ ដើម្បីសម្រេចល្អខ្លឹមសារ កម្មវិធីដែលបានដាក់ចេញ៕