តើសន្ធិសញ្ញាអន្តរជាតិស្តីពីការជួញដូរអាវុធអនុវត្តបានឬទេ

​​​​​​​​​​​​                   

តើសន្ធិសញ្ញាអន្តរជាតិស្តីពីការជួញដូរអាវុធអនុវត្តបានឬទេ - ảnh 1

អង្គការសហប្រជាជាតិបាន អនុម័តលើសន្ធិសញ្ញា​ស្តីពីការ​ជួញដូរអាវុធ​(រូបថត​Internet)

Vovworld- សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​ការជួញដូរ​អាវុធ​ត្រូវបានចាត់ទុកដូច
ជាឧបការណ៍ដើម្បីឃ្លាំមើលទីផ្សារ អន្តរជាតិ​ស្តីពី​ការជួញដូរ​អាវុធរួមមាន
រថតង រថគ្រោះប្រព័ន្ឋគាំភ្លើងធំគ្រប់ប្រភេទ យន្តហោះចម្បាំងឧទ្ឋម្ភាគចក្រ
ចម្បាំង នាវា ចម្បាំង​និងគាំជ្រួចជាដើម។បញ្ហាស្នូលនៃឯកសារនេះគឺការ
កំណត់បទដ្ឋានសំរាប់ការដឹកជញ្ជូនអាវុធធម្មតាតាមព្រំដែន។តាមនោះបណ្តា
ប្រទេសជាសមាជិកត្រូវត្រួតពិនិត្យការនាំចេញអាវុធដើម្បីធានាមិនទុកឲ្យ
អាវុធប្រើប្រាស់ក្នុងករណីរំលោភលើសិទ្ឋិមនុស្ស អំពើភេរវកម្មឬឧក្រិដកម្ម
សង្រ្ឡាម។ល។ដោយភារកិច្ចនោះ បណ្តាសកម្មជនត្រួតពិនិត្យអាវុធនិងក្រុម

សិទ្ឋិមនុស្សនានាសង្ឃឹមថា៖អាចរារាំងនិងត្រួតពិនិត្យបានការ ជួញដូរ​អាវុធ​។
ក្រោយពី អនុម័តសន្ធិសញ្ញា​នេះប្រតិកម្មជាច្រើនត្រូវបាននាំចេញ។អគ្គលេខា
ធិការ អង្គការ​សហប្រជាជាតិលោក Ban ki Moon ជឿជាក់ថា៖សន្ឋិសញ្ញា
នឹងជាឧបករណ៍មានប្រសិទ្ឋភាពដើម្បីរារាំងអំពើរំលោភលើសិទ្ឋិមនុស្ស
និងច្បាប់អន្តរជាតិមនុស្សធម៏។ឯរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John
Kerry ព៏ណនាថា៖ សន្ឋិសញ្ញានេះអាចអនុវត្តបាន។តាមរដ្ឋមន្រ្តីការបរទេស
អង់គ្លេសលោក William Hague ថា៖នេះជាសមិទ្ឋិធំ១នៃ អង្គការសហ
ប្រជាជាតិ។

​​​​​​​​​​​​​​​​​​​​​​​​                 

តើសន្ធិសញ្ញាអន្តរជាតិស្តីពីការជួញដូរអាវុធអនុវត្តបានឬទេ - ảnh 2
រូបថត​Internet

ក្នុងពេលនោះប្រទេសមានសម្លេងប្រឆាំង​មាន​៣​​សម្លេង​គឺអ៊ីរ៉ង់​ ស៊ីរី និង
សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិត​កូរ៉េ​ចាត់ទុកថា៖ សន្ធិសញ្ញា​នោះ
នៅមានកង្វះខាតជាច្រើន។ហេតុផលដែលដំណាង អ៊ីរ៉ង់ប្រចាំនៅ អង្គការ​
សហប្រជាជាតិ​​​នាំចេញគឺ សន្ធិសញ្ញា​ ATTមិនអាចបញ្ឈប់បាន ការ​ជួញដូរ
អាវុធ​ដោយសារគ្មានការកំណត់ច្បាស់លាស់។ឯ ដំណាង ស៊ីរីប្រចាំនៅ
អង្គការ​សហប្រជាជាតិ​​​ចាត់ទុកថា៖ សន្ធិសញ្ញា​នេះមិននិយាយដល់
ការហាមឃាត់ដឹកជញ្ជូនអាវុធឲ្យបណ្តាក្រុមប្រដាប់អាវុធភេរវកម្ម។និង
សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិត​កូរ៉េអះអាងថា៖ អ្នកនាំចេញ
អាវុធ ធំៗអាចឆ្លៀតឱកាសយកសន្ធិសញ្ញា​នេះ។រុស្ស៊ីចាត់ទុកថា៖ សន្ធិសញ្ញា​
អន្តរជាតិ​ស្តីពី​ការជួញដូរ​អាវុធ​ខ្វះមាត្រាស្តីពីការហាមឃាត់ផ្តល់អាវុធឲ្យ
បណ្តាអង្គការមិនមែនរដ្ឋ។

អាចនិយាយបានថា៖សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​ការជួញដូរ​អាវុធ​ជាឯកសារ
សំខាន់១នៃពិភពលោកបន្ទាប់ពីសន្ឋិសញ្ញាស្តីពីការហាមឃាត់សាកនុយគ្លេអ៊ែរ
កាលពីឆ្នាំ១៩៩៦មក។តើសន្ឋិសញ្ញានេះអាចអនុវត្តបានឬទេគឺជាបញ្ហាដ៍ទៃ
។និងសន្ឋិសញ្ញានេះគ្រាន់តែបានចូលជាធរមានក្រោយពីប្រទេសចំនួន៥០
ក្នុងចំណោមប្រទេសជាសមាជិក អង្គការ​សហប្រជាជាតិ​​​ទាំង១៩៣ឲ្យ
សច្ចាប័ណនិងតាមគំរោងដំណើការនេះអាចពន្យាពេលដល់២ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ