ទឹកដីវៀតណាមដ៏ស្រស់បំព្រងតាំងពី សរទរដូវឆ្នាំ១៩៤៥
(VOVWORLD) -នាថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ លោកប្រធានហូជីមិញ បានអានសេចក្តី ប្រកាស ឯករាជ្យ នៅទីលាន Ba Dinh ប្រវត្តិសាស្ត្រ ដោយចាប់បដិសន្ធិ សាធារណរដ្ឋ ប្រជាធិបតេយ្យវៀតណាម ដែលជារដ្ឋកម្មករ កសិករដើមដំបូងនៅភាគអាគ្នេយ៍នៃទ្វីបអាស៊ី។
ទីលាន Ba Dinh ទីក្រុងហាណូយ |
ក្នុងបរិយាកាសនៃសរទរដូវឆ្នាំ ២០១៩ នេះ រាល់អារម្មណ៍អំពីសរទរដូវបដិវត្តដ៏អង់អាចក្លាហានរបស់ប្រជាជាតិកាលពីអតីតកលបានវិលត្រឡប់មកវិញយ៉ាងជ្រាលជ្រៅ ដោយរំលឹកដល់មនុស្សគ្រប់រូបអំពីបំណងប្រាថ្នាកសាងប្រទេសជាតិវៀតណាម ឯករាជ្យ និងខ្លាំងមាំមួន ជានិច្ច។
នាព្រឹកនេះ ស្មៅបៃតងនៅលើទីលាន Ba Dinh ទីក្រុងហាណូយ ហាក់ដូចជាមានពណ៌ស្រស់ឆើតឆាយជាងមុន។ ចរន្តមនុស្សទៅគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតំកល់សព បាននឹករលឹកដល់អតីតកាលនាថ្ងៃទី ២ ខែកញ្ញា ខណៈដែល លោកប្រធានហូជីមិញបានអានអានសេចក្តី ប្រកាស ឯករាជ្យ ដោយចាប់បដិសន្ធិប្រទេសវៀតណាម ប្រកបដោយឯករាជ្យភាព និងខ្លួនទីពឹងខ្លួន។
បដិវត្តខែសីហា ឆ្នាំ១៩៤៥ បានបើកចេញ របត់ដ៏ ធំធេងក្នុង ប្រវត្តិសាស្ត្រ ប្រជាជាតិវៀតណាម ដោយបានផ្ដួលរលំរបបស័ក្ដិភូមិ បង្កើត ប្រទេសវៀតណាម ប្រជាធិបតេយ្យសាធារណរដ្ឋ។ បដិវត្តខែសីហាប្រកបដោយជោគជ័យបានកត់សម្គាល់ការអភិវឌ្ឍជាវិជ្ជមានរបស់បដិវត្តវៀតណាម ដោយបើក សករាជថ្មីរបស់ប្រទេសជាតិ៖ សករាជឯករាជ្យ - សេរីភាព សករាជ្យរំដោះប្រទេសជាតិ ដែលផ្សារភ្ជាប់ជាមួយការរំដោះមនុស្ស។ ចាប់តាំងពីពេលនោះមក ប្រជាពលករដណ្តើមបានរដ្ឋអំណាច ហើយធ្វើជាម្ចាស់លើជោគវាសនាប្រជាជាតិ ធ្វើជាម្ចាស់ប្រទេសជាតិ បើកឱកាសសម្រាប់ប្រទេសវៀតណាមលើឆាកអន្តរជាតិ។
ប្រវត្តិសាស្រ្តរបស់ប្រជាជាតិវៀតណាមក្នុងរយៈពេល ៧៤ ឆ្នាំកន្លងទៅបានបង្កើតឡើងរបត់វិជ្ជមានជាច្រើន។ ក្រោយការតស៊ូប្រឆាំងនឹងខ្លាំងសត្រូវឈ្លានពានជាច្រើន និងក្រោយរយៈពេលជាង ៣០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មីនោះ ប្រទេសវៀតណាមទទួលបានជ័យជំនេះដ៏ធំធេង ហើយមានអត្ថន័យជាប្រវត្តិសាស្ត្រលើគ្រប់វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម និងសន្តិសុខ ការពារជាតិ កិច្ចការបរទេស ការកសាងបក្ស ការកសាងនីតិរដ្ឋសង្គមនិយម។ ប្រព័ន្ធនយោបាយ និងផែនមហាសាមគ្គីជាតិត្រូវបានពង្រឹង ពង្រីក។ នយោបាយ សង្គមមានស្ថិរភាព សន្តិសុខការពារជាតិត្រូវបានរក្សារឹងមាំ។ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ បរិយាកាសប្រធាធិបតេយ្យក្នុងសង្គមត្រូវបានពង្រីក និងវប្បធម៌សង្គមត្រូវបានអភិវឌ្ឍដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ នាបច្ចុប្បន្ននេះ វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៨០ នៅគ្រប់ទ្វិប ហើយចូលជាសមាជិកនៃអង្គការ និងស្ថាប័នអន្តរជាតិ និងតំបន់ ហើយថែមទាំងជាសមាជិកប្រដោយមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិទៀតផង។ សេដ្ឋកិច្ចវៀតណាមត្រូវបានធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោកជាបណ្ដើរៗ ហើយវៀតណាមបានក្លាយទៅជាគោលដៅគួរឲ្យទាក់ទាញចំពោះវិនិយោគិនបរទេសក្នុងប៉ុន្មានឆ្នាំកន្លងទៅ។
នាប៉ុន្មានថ្ងៃនេះនៅលើទឹកដីវៀតណាម សកម្មភាពរំលឹកខួបលើកទី ៧៤ នៃទិវាបដិវត្តខែសីហាទទួលបានជោគជ័យ និងទិវាបុណ្យជាតិវៀតណាមថ្ងៃទី ២ ខែកញ្ញាបានប្រព្រឹត្តិទៅយ៉ាងផុលផុសនៅទូទាំងប្រទេស។ សរទរដូវបដិវត្តមិនត្រឹមតែបានក្របបណណ្ដប់មកលើគ្រប់ទីកន្លែងប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវកម្លាំងរស់ដ៏ខ្លាំងក្លាតាមរយៈគម្រោង រូបសណ្ឋាណសេដ្ឋកិច្ចរបស់មហាសេដ្ឋីនៅទូទាំងប្រទេសទៀតផង។ សរទរដូវក៏នាំមកនូវក្ដីសង្ឃឹមថ្មីនៅលើកាដ្ឋាន គម្រោងសេដ្ឋកិច្ច វិនិយោគបរទេសថ្នាក់អន្តរជាតិរបស់វៀតណាម។
ពិតណាស់ថា នាថ្ងៃទី ២ ខែកញ្ញានេះ ប្រជាជនវៀតណាមគ្រប់រូបសុទ្ធតែមានអារម្មណ៍នឹករលឹកដល់លោកប្រធានហូជិមិញជាទីស្រឡាញ់រាប់អាន។ រូបភាពរបស់លោកប្រធានហូជីមិញមិនត្រឹមតែបានចារឹកនៅទីលាន Ba Dinh ដ៏ធំល្វឹងល្វើយ ខណៈដែលលោកកំពុងអានសេចក្ដីប្រកាសឯករាជ្យប៉ុណ្ណោះទេ ថែមទាំងនៅតាមតំបន់សង្គ្រាម និងតំបន់កេរដំណែលនានា ក៏មានស្មានជើងរបស់លោកទៀតផង។ ពិតណាស់ថា ប្រជាជនវៀតណាមគ្រប់រូបសុទ្ធតែមានជំនឿជាក់ថាគ្រឹះស្ថានដែលោកបានកសាងឡើង នឹងត្រូវបានប្រជាជនវៀតណាមគ្រប់រូវបន្តមតរតកជានិច្ច។
ក្នុងបរិយាកាស ដែលពោរពេញទៅដោយអនុស្សាវរីយ៍ និងអារម្មណ៍សប្បាយរីករាយនៅគ្រប់ទិសទីនៃស្រុកកំណើតនោះ រាល់បទចម្រៀងអំពីសរទរដូវបដិវត្តត្រូវបានលលាន់លឺ យ៉ាងត្រចះត្រចង់ ដោយដាល់តឿន និងបង្ហាញផ្លូវដល់ជំនាន់មនុស្សវៀតណាមគ្រប់រូបផងដែរ៕