ទង់ជាតិវៀតណាមត្រូវបានរំលេចលើផែនទីរក្សាសន្តិភាពពិភពលោក

(VOVWORLD) -  ក្រសួងការពារប្រទេសវៀតណាម ទើបបានប្រគល់សេចក្តីសំរេចចិត្តរបស់លោកប្រធានរដ្ឋជូនចំពោះនាយទាហានទី ២ របស់វៀតណាម ទៅ បំពេញភារកិច្ចនៅទីស្នាក់ការអង្គការសហប្រជាជាតិ និងបានបូកសរុបអាណត្តិការងាររបស់នាយទាហានវៀតណាមចំនួន៩ រូប ដែលបានបញ្ចប់អាណត្តិនៅឯបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ លទ្ធផលទទួលបានពីបេសកកម្មពិសេសនេះ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក បានរួមចំណែករំលេចទង់ជាតិរបស់វៀតណាមលើផែនទីរក្សាសន្តិភាពពិភពលោក។

ទង់ជាតិវៀតណាមត្រូវបានរំលេចលើផែនទីរក្សាសន្តិភាពពិភពលោក - ảnh 1លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញថ្លែងក្នុងពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋចំពោះនាយទាហានដែលទៅបំពេញភារកិច្ចនៅទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

នាយទាហានទី២របស់វៀតណាម ដែលត្រូវបានជាប់ឱ្យទៅបំពេញការងារ នៅទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ ដែលមុននេះធ្លាប់បំពេញយ៉ាងល្អភារកិច្ចនៅស្ថានបេសកកម្មរបស់អង្គការសហប្រជាជាតិក្នុងនាមជានាយទាហានសេនាធិការ។ បន្ទាប់មក នាយទាហានរូបនេះ ត្រូវឆ្លងកាត់ការប្រឡងតាមមុខដំណែង ដែលមុខតំណែងនីមួយៗមានការចូលរួមរបស់បេក្ខជនពី ១៥០ ដល់ ២០០ នាក់ ហើយអ្នកទាំងនេះមានសមត្ថភាព មានលក្ខណៈសម្បត្តិអន្តរជាតិផងដែរ។ នាយទាហានដែលចូលរួមបំពេញបេសកកម្មនៅទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិគឺអនុវត្តន៍តាមគោលការណ៍ណែនាំនិងគោលមាគ៌ារបស់បក្សនិងរដ្ឋ និងអនុវត្តន៍ច្បាប់របស់វៀតណាម ក្នុងបរិយាកាសអន្តរជាតិ។ នេះក៏ជាការរួមចំណែកជាក់ស្តែងបំផុត ដល់សកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិយាយដោយឡែក ក៏ដូចជាសកម្មភាពសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិនិងកងទ័ពប្រជាជនវៀតណាមនិយាយរួម។ រូបភាពឯកសណ្ឋានកងទ័ពប្រជាជនវៀតណាម ការចូលរួមរបស់នាយទាហានវៀតណាម និងនាយទាហានវៀតណាមដែលកំពុងបំពេញបេសកកម្មរួមគ្នារបស់អង្គការសហប្រជាជាតិ ជាពិសេស មានវត្តមាននៅភ្នាក់ងារសេនាធិការកំពូលរបស់អង្គការសហប្រជាជាតិ បានបង្ហាញឲ្យឃើញថា វៀតណាមកាន់តែចូលរួមវិភាគទានជាក់ស្តែង កាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ទន្ទឹមនឹងការបញ្ជូននាយទាហានទី ២ របស់វៀតណាម ទៅបំពេញភារកិច្ចនៅស្នាក់ការអង្គការសហប្រជាជាតិ វៀតណាមក៏ទើបបានទទួលនាយទាហានចំនួន ៩ រូប ដែលវិលត្រឡប់មកពីបំពេញភារកិច្ចនៅឯស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាលផងដែរ។ ហើយរួមជាមួយការបញ្ចប់ភារកិច្ចប្រកបដោយជោគជ័យក្នុងការថែរក្សាសន្តិភាពនិងជំនះការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ និងធានានូវសុខភាពរបស់នាយទាហានវៀតណាមនោះ នាយទាហានទាំងនេះ រួមជាមួយសមមិត្តវៀតណាម នៅឯស្ថានបេសកកម្មទាំងពីរគឺស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ជាថ្មីម្តងទៀតបានធ្វើជាគំរូយុទ្ធជនកងទ័ពប្រជាជនវៀតណាម  រួមទាំងបំផុសពីកិច្ចការពារនិងរាំងស្កាត់ជំងឺកូវីដ ១៩សម្រាប់សហគមន៍ និងប្រទេសដទៃទៀត  ដែលបង្កើតឡើងលក្ខណៈប្លែកៗ នៃនាយទាហានវៀតណាមនៅពេលចូលរួមក្នុងកងរក្សាសន្តិភាពអន្តរជាតិ។

ទង់ជាតិវៀតណាមត្រូវបានរំលេចលើផែនទីរក្សាសន្តិភាពពិភពលោក - ảnh 2លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានប្រគល់សេចក្តីសម្រេចចិត្តរបស់លោកប្រធានរដ្ឋ ជូនចំពោះលោកវរសេនីយ៍ទោ Tran Duc Huong ដើម្បីបំពេញភារកិច្ចនៅទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

អាស្រ័យដូច្នេះ ក្រោយរយៈពេលជិត ៥ ឆ្នាំដែលចូលរួមកម្លាំងរក្សាសន្តិភាពពិភពលោក រហូតមកដល់ពេលនេះ វៀតណាមបានបញ្ជូននាយទាហានជាង ៤០ រូប ទៅបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល សាធារណរដ្ឋស៊ូដង់ខាងត្បូង និងការងារនៅទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ។ ការចូលរួមវិភាគទានរបស់វៀតណាមដល់សកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ត្រូវបានសហគមន៍អន្តរ ជាតិ អង្គការនានានៃសហប្រជាជាតិ ក៏ដូចជាអង្គការអន្តរជាតិនិងអង្គការក្រៅរដ្ឋាភិបាល (I/NGOs) ក្នុងតំបន់វាយតម្លៃខ្ពស់ផងដែរ។ ពីគុណភាពនៃនាយទាហានចូលរួមក្នុងការថែរក្សាសន្តិភាពនោះ វៀត ណាមត្រូវបាន អង្គការសហប្រជាជាតិជ្រើសតាំងជាកន្លែងបណ្តុះបណ្តាលកងកម្លាំងថែរក្សាសន្តិភាពអន្តរជាតិដំបូងគេនៅអាស៊ីអាគ្នេយ៍។

ការបញ្ចូននាយទាហានទី ២ របស់វៀតណាម ទៅបំពេញភារកិច្ចនៅទីស្នាក់ការអង្គការសហប្រជាជាតិ គឺជាការចេញទ័ពលើកដំបូងរបស់កម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាម បន្ទាប់ពីរដ្ឋសភា វៀតណាមបានអនុម័តលើសេចក្តីសម្រេចស្តីពីការចូលរួមកម្លាំងថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ កាលពី ៤ ខែមុន។ ការអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិងបន្តបញ្ជូននាយទាហានវៀតណាម ទៅបំពេញភារកិច្ចនៅទីស្នាក់ការអង្គការសហប្រជាជាតិ គឺបន្តបញ្ជាក់បន្ថែមទៀតថា វៀតណាមគឺជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយកម្លាំងពលំរបស់ប្រទេសទាំងមូល។ លទ្ធផលនៃការចូលរួមថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលកន្លងមក បានបង្ហាញថា វៀតណាមអាចធ្វើបានល្អនិងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកក្នុងការថែរក្សាសន្តិភាពអន្តរជាតិ។

នៅពេលអនាគត វៀតណាមសង្ឃឹមថា ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរបស់វៀត ណាម ក៏ដូចជាកងកម្លាំងរក្សាសន្តិភាពរបស់វៀតណាមនឹងកាន់តែសកម្មនិងស៊ីជម្រៅថែមទៀត។ សកម្ម ភាពរក្សាសន្តីភាពនឹងក្លាយជាខ្លឹមសារដែលជាទិដ្ឋភាពការងារប្រចាំរបស់កងទ័ព ដោយមានគោល ដៅច្បាស់លាស់ក្នុងការការពារសន្តិភាពជាតិ តាមរយៈការចូលរួមថែរក្សាសន្តិភាពពិភពលោក។ យ៉ាងណាមិញ វៀតណាមមានបំណងបន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់តំបន់មួយចំនួន ក្រៅពីប្រទេស ស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដូច្នេះពណ៌ទង់ជាតិវៀតណាមនឹងបន្តរំលេចគ្រប់ដណ្តបលើផែនទីរក្សាសន្តិភាពពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ