ទាញយកល្អនូវរាល់ផលប្រយោជន៍ពីបណ្ដាញសង្គម ដើម្បីស្ថិរភាព និងការអភិវឌ្ឍសង្គម
(VOVWORLD) -"ប្រព័ន្ធផ្សព្វផ្សាយសង្គមចំពោះស្ថិរភាពនយោបាយ សង្គមនៅវៀតណាម" គឺជាប្រធានបទនៃអត្ថបទសរសេររបស់លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម ដែលបានចុះផ្សាយនៅលើការសែតciHថ្ងៃទី ១៧ ខែមិថុនា។
ក្នុងអត្ថបទសរសេរនេះ លោក Vo Van Thuong បានឲ្យដឹងថា ការបង្កើតបរិយាកាសព័ត៌មានស្អាតស្អំ សុវត្ថិភាព ដែលក្នុងនោះប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាប្រភពកម្លាំងពត៌មានដ៏សំខាន់មួយ នឹង រួមចំណែកយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ក្នុងការការពារ រក្សាបរិយាកាសនយោបាយ សង្គម ក៏ដូចជាធ្វើជាមូលដ្ឋានគ្រឹះសំរាប់ប្រទេសអភិវឌ្ឍឱ្យប្រកបដោយចីរភាពផងដែរ។
លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម |
ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជា "ចរន្តព័ត៌មាន" នៅលើមូលដ្ឋានសេវាកម្មបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើត ចែករំលែក ផ្លាស់ប្តូរមតិ ពិភាក្សា ផ្លាស់ប្ដូរខ្លឹមសារ និងបង្កើតបណ្ដាញតភ្ជាប់សង្គម។ ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសគឺបណ្ដាញសង្គម ត្រូវបានបច្ចេកវិទ្យាថ្មីជួយឧបត្ថម្ភ ហើយក្លាយទៅជាកាណាល់ដ៏សំខាន់ ជំរុញដំណើរការតភ្ជាប់សង្គម។
វៀតណាមកំពុងប្រឈមនឹងផលប៉ះពាល់អវិជ្ជមានពីប្រព័ន្ធផ្សព្វផ្សាយសង្គម
លោក Vo Van Thuong បានឲ្យដឹងថា ក្រោយរយៈពេលជាង ២០ ឆ្នាំ ដែល អ៊ិនធឺណិតមានវត្តមាននៅវៀតណាម (ចាប់ពីឆ្នាំ១៩៩៧) ដោយមានអ្នកប្រើប្រាស់ជាង ៦០ លាននាក់នោះ វៀតណាមគឺជាប្រទសរៀបចំណាត់ថ្នាក់ទី ១៨ នៅលើពិភពលោក អំពីអត្រាអ្នកប្រើប្រាស់ អ៊ិនធឺណិត ហើយជាប្រទេស ១ ក្នុងចំណោមប្រទេសទាំង ១០ ដែលមានចំនួនអ្នកប្រើប្រាស់ ហ្វេសប៊ុក និង YouTube ខ្ពស់បំផុតលើពិភពលោក។ ប្រការនេះបានសរឲ្យឃើញនូវភាពស្វាហាប់របស់វៀតណាម ក្នុងដំណើរការធ្វើសមាហរណកម្មទៅក្នុងពិភពឌីជីថល។ វៀតណាមកំពុងធ្វើអាជីវកម្ម និងពង្រីកឧត្តមភាពនៃប្រព័ន្ធ
ផ្សព្វផ្សាយសង្គម ព្រមទាំងត្រូវប្រឈមនឹងផលប៉ះពាល់ជាអវិជ្ជមានដែលពិបាកគ្រប់គ្រងពីប្រព័ន្ធផ្សព្វផ្សាយនេះផងដែរ។ ហេតុដូច្នេះហើយ វៀតណាមត្រូវម្ចាស់ការទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់កត្តា ដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីជះឥទ្ធិពលដល់ស្ថិរភាពសង្គម សង្គម។
បង្កើនប្រសិទ្ធភាពគ្រប់គ្រងដើម្បីទាញយកប្រៀបខ្លាំងពីបណ្ដាញសង្គម
តាមលោក Vo Van Thuong ថា វៀតណាមចាំបាច់ត្រូវបន្តជ្រួតជ្រាប យល់ដឹងត្រឹមត្រូវ និងពេញលេញអំពីទស្សនៈ “ផ្លាស់ប្ដូរថ្មីឥតឈប់ឈរនូវការត្រិះរិះក្នុងការដឹកនាំ ការបញ្ជាណែនាំ ការគ្រប់គ្រងសារព័ត៌មានអេឡិចត្រូនិក
បណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ លើអ៊ីនធឺណិត ឲ្យស្របតាមការអភិវឌ្ឍនៃបច្ចេកវិទ្យាអ៊ីនធឺណិត ម្ចាស់ការ អត់ធ្មត់ ជំរុញការអភិវឌ្ឍតាម ទិសដៅត្រឹមត្រូវជាមួយការត្រួតពិនិត្យយ៉ាងហ្មត់ចត់ "។ កំណត់ច្បាស់លាស់ថា បណ្ដាញសង្គមគឺជាបរិយាកាសបើកចំហ ដែលមានសារៈសំខាន់យ៉ាងពិសេសនៃចរន្តព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ហើយចាំបាច់ត្រូវទាញយកតម្លៃវិជ្ជមានជាអតិបរមា ព្រមទាំងតស៊ូចំពោះការយល់ដឹង សតិអារម្មណ៍ និងទស្សនៈខុសឆ្គង។
លោក Vo Van Thuong បានសង្កត់ធ្ងន់អំពីតួនាទីម្ចាស់ការ ឈានមុខគេ ដឹកនាំ និងតម្រង់ទិសដៅនៃសារព័ត៌មានក្នុងពត៌មានជាវិជ្ជមាន។ សារព័ត៌មានបដិវត្តន៍ចាំបាច់ត្រូវអះអាងថែមទៀតនូវតួនាទី និងឋានៈរបស់ខ្លួនក្នុងយុគសម័យឌីជីថល។ ព័ត៌មានវិជ្ជមានរបស់សារព័ត៌មាននៅតែជាព័ត៌មានសំខាន់ៗ ដែលមានគុណភាព ត្រឹមត្រូវ ទាន់ពេលវេលា សត្យានុម័ត ហើយជាការតម្រង់ទិសដៅគួរឲ្យទុកចិត្តអំពីរាល់បញ្ហាសង្គម និងបញ្ហា សាធារណមតិមានការយកចិត្តទុកដាក់។ វៀតណាមក៏ត្រូវជំរុញរាល់ដំណោះស្រាយបច្ចេកវិទ្យា រាល់វិធានការបច្ចេកទេស ឲ្យសមស្របនឹងការអភិវឌ្ឍនៃ អ៊ីធឺណិតនិងបណ្តាញសង្គម។ លើកទឹកចិត្តបណ្តាញសង្គម ដែលមានមូលដ្ឋានបច្ចេកវិទ្យាក្នុងស្រុកអភិវឌ្ឍន៍។ ផ្តោតលើការបង្កើនរាល់វិធានការឃោសនា លើកកម្ពស់ការយល់ដឹងច្បាប់ និងការទទួលខុសត្រូវនៅពេលចូលរួមទៅក្នុងព្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រជាពលរដ្ឋគ្រប់រូបជាដើម។
នាបច្ចុប្បន្ននេះ វៀតណាមគឺជាប្រទេសមួយ ដែលមាននយោបាយ សង្គមប្រកបដោយស្ថិរភាព និងស្ថិតក្នុងសន្ទះអភិវឌ្ឍន៍ ប៉ុន្តែនៅតែមានគ្រោះអាសន្នអស្ថិរភាពដែរ។ ការបង្កើតបរិយាកាសព័ត៌មានស្អាតស្អំ សុវត្ថិភាព ដែលក្នុងនោះប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាប្រភពកម្លាំងព័ត៌មានដ៏សំខាន់ នឹងរួមចំណែកយ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាព ក្នុងការរក្សាបរិយាកាសនយោបាយ សង្គមប្រកបដោយស្ថិរភាព ក៏ដូចជាធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិអភិវឌ្ឍន៍ដោយចរីភាពផងដែរ៕